Home សុខភាព នឹងសម្រស់ វិធីសង្គ្រោះបន្ទាន់ជាមួយនឹងការរលាកអណ្តាតមកពីការញ៉ាំរបស់ក្តៅ…!

វិធីសង្គ្រោះបន្ទាន់ជាមួយនឹងការរលាកអណ្តាតមកពីការញ៉ាំរបស់ក្តៅ…!

SHARE
New-Arrival,11

ការរលាកអណ្តាត គឺជាការរលាកនៅពេលដែលយើងញ៉ាំរបស់ក្តៅដូចជា ទឺក ម្ហូបអាហារជាដើម។ ប៉ុន្តែនៅពេលដែលជួបនឹងហេតុការណ៍ភ្លាមមិនដឹងជាត្រូវធ្វើយ៉ាងណាទេគឺក្តៅក្រហល់ក្រហាយពេញមាត់តែម្តង។ ពេលខ្លះចេញទឺកភ្នែកដោយសាររលាកនេះក៏មានដែរ​ បើសិនជាអ្នកធ្លាប់ជួបប្រទះបែបនេះសូមសាកល្បងជាមួយវិធីសង្គ្រោះបន្ទាន់ប្រភេទនេះ៖

-ទឹកកកដុំ៖ នៅពេលរលាកភ្លាមអ្នកសាកល្បងបៀមទឹកកកនៅក្នុងមាត់កុំខ្ជាក់វាទៅណាឲ្យសោះដើម្បីឲ្យវាសម្រួលការរលាកនេះ។

Loading...

-ទឹកដោះគោជូរឬយ៉ាអ៊ួរ៖ គ្រាន់តែដួសវាមួយស្លាបព្រាហើយបៀមវានៅក្នុងមាត់ឬក៏ក្រលៀសវានៅត្រង់កន្លែងរលាកនោះមួួយសន្ទុះសិនចាំលេប។

-ទឹកឃ្មុំ៖ វាអាចជួយកាត់បន្ថយការហើមនៅក្នុងអណ្តាតនិងកាត់បន្ថយការឈឺចាប់មកពីរលាកនោះ។ គ្រាន់តែបៀមវាមួួយភ្លែតទៅគឺមានអារម្មណ៍ថាធូរស្បើយជាក់ជាមិនខាន។

Honey dipper in a wooden bowl

ត្រូវចំណាំថាហាមទទួលទានរបស់ណាដែលមានជាតិប្រៃនិងអាស៊ីតព្រោះវាអាចបណ្តាលឲ្យឡើងជាពងបែកបាន។

ចុចអាន៖ ការគេងស្រមុកអាចបញ្ជាក់ពីសុខភាពរបស់អ្នក

ចុចអាន៖ នៅពេលឈីពោះមករដូវ ធ្វើយ៉ាងណាទើបបាត់?

Comments

comments