Home កម្សាន្ត ជីវិតពិតមិនចាញ់តួឯក! តួរងស្រីថៃនាងIceគូរស្នេហ៍នាំដើរកំសាន្ដដល់ទឹកដីប្រទេសអ៊ីតាលីថែមគ្រងឈុតស្អាតៗណាស់!!

ជីវិតពិតមិនចាញ់តួឯក! តួរងស្រីថៃនាងIceគូរស្នេហ៍នាំដើរកំសាន្ដដល់ទឹកដីប្រទេសអ៊ីតាលីថែមគ្រងឈុតស្អាតៗណាស់!!

SHARE
Bag,14

ជីវិតពិតមិនចាញ់តួឯកស្រី! តារាសម្ដែងស្រីរូបស្អាតតែងតែដើរតួអង្គជាតួស្រីចិត្តអាក្រក់ច្រណែនឈ្លានីសនាង Ice Apissada Kreurkongka ពេលនេះបានបង្ហាញពីជីវិតស្នេហាដ៏មានភាពផ្អែមល្ហែមជាមួយគូរសង្សារសេដ្ឋីរបស់ខ្លួនដោយអ្នកទាំងពីរមានដំណើរកំសាន្ដយ៉ាងរីករាយទៅក្រៅប្រទេសម្ដងទៀតហើយ។

Loading...

តារាស្រីថៃនាង Ice Apissada ត្រូវបានអ្នកគាំទ្រស្គាល់ថាមិនមែនត្រឹមតែមានសមត្ថភាពនៅក្នុងវិស័យសម្ដែងនោះទេរូបនាងក៏ជាអ្នកចម្រៀងនិងជាអ្នកបង្ហាញម៉ូតដ៏ស្រស់ស្អាតមួយដួងនៅក្នុងប្រទេសថៃ។ នៅតាមរយៈខ្សែភាពយន្ដជាច្រើនដែលតារាស្រីដួងនេះបានចូលប្រឡូកក្នុងការសម្ដែងសឹងគ្រប់ប៉ុស្ដិ៍នោះគេតែងសង្កេតឃើញរូបនាងដើរតួអង្គជានារីកាចឆ្នាស់ឆ្នើមសំបូរល្បិចកលក្នុងការដណ្ដើមតួប្រុសទាំងមិនបានសម្រេច តែក្នុងជីវិតពិតវិញនាងប្រៀបដូចជាតួឯកស្រីដែលមានសង្សាររូបសង្ហារអ្នកមានថែមទាំងតែងតែយកចិត្តទុកដាក់ទៀតផង។ គូរស្នេហ៍របស់នាងមានឈ្មោះថាមេកមិនមែនជាបុរសនៅក្នុងរង្វង់សិល្បះនោះទេ អ្នកទាំងពីរតែងមានដំណើរកំសាន្ដរួមគ្នាជាច្រើនកន្លែងនាពេលកន្លងមកនៅប្រទេសជាច្រើន ដោយថ្មីៗគូរស្នេហ៍ទាំងពីរបាននាំគ្នាទៅប្រទេសអ៊ីតាលី​ ហើយនាងIceក៏បានលេងឈុតសម្លៀកបំពាក់សប្បាយៗយ៉ាងស្រស់ស្អាតក្នុងដំណើរកំសាន្ដលើកនេះផងដែរ។

-នាង Ice និងគូរស្នេហ៍ក្នុងប្រទេសអ៊ីតាលី

-ដំណើរកំសាន្ដលើកមុនៗរបស់អ្នកទាំងពីរ

ចុចអាន៖ ភាពខុសគ្នារវាងរឿង “My Love From The Star” បែបថៃនិងបែបកូរ៉េ! កុំភ្លេចរង់ចាំតាមដានទស្សនាទាំងអស់គ្នា!

ចុចអាន៖ សង្ហារជាងឆ្ងាយម៉េស! តួសម្ដែងនាយអេនៅក្នុងរឿងPee Mak បានចំណាយលុយកែមុខពេលនេះរឹតសង្ហារលើសដើម!!

Comments

comments