Home កម្សាន្ត ដៃគូរសម្ដែងលោក Ken បង្ហាញអារម្មណ៍ពិតយល់ចិត្តChompoo ព្រោះលោកក៏ធ្លាប់ជួបរឿង…ផងដែរ!!

ដៃគូរសម្ដែងលោក Ken បង្ហាញអារម្មណ៍ពិតយល់ចិត្តChompoo ព្រោះលោកក៏ធ្លាប់ជួបរឿង…ផងដែរ!!

SHARE
New-Arrival,11

ដៃគូរសម្ដែងលោក Ken Theeradej Wongpuapan បង្ហាញអារម្មណ៍ពិតក្នុងកម្មវិធីដែលលោកបានចូលរួមសម្ដែងពីការយល់ចិត្តនិងដឹងពីសោកស្ដាយរបស់តួឯកស្រីថៃនាង Chompoo Araya ពីការបាត់បង់កូនជាទីស្រលាញ់របស់ខ្លួនទៅព្រោះខ្លួនលោកផ្ទាល់ក៏ធ្លាប់បានជួបប្រទះនៅរឿងបែបនេះនៅពេលកន្លងមកផងដែរ។

Loading...

ដៃគូតារាលោក Ken​ និងនាង Chompoo គឺជាតួឯកប្រុសស្រីជើងចាស់ស្រស់ស្អាតសង្ហារមួយគូដែលមានកេរ្ដិ៍ឈ្មោះល្បីល្បាញនិងទទួលបានប្រជាប្រិយភាពក្នុងសិល្បះថៃជាខ្លាំងជាពិសេសអ្នកទាំងពីរក៏ធ្លាប់សម្ដែងរឿងរួមគ្នានាពេលកន្លងមកផងដែរ។ ហើយតារាប្រុសស្រីទាំងពីរដួងនេះសុទ្ធតែមិនមែននៅលីវទៀតនោះទេ គឺម្នាក់ៗសុទ្ធតែមានភរិយានិងស្វាមីរៀងៗខ្លួនហើយផងដែរ។ ដោយនាង Chompoo ពេលនេះកំពុងពពោះកូនប្រុសភ្លោះជាមួយស្វាមីអ្នកជំនួញ ចំណែកលោក Ken បានរៀបការជាមួយតារារៀមច្បងនាង Noi Butsakorn ដែលមានកូនប្រុសពីរនាក់ហើយផងដែរ។

តារាប្រុសស្រីទាំងពីរដួងនេះនៅក្នុងរឿងមានភាពផ្អែមល្ហែមជាតួឯកប្រុសស្រី ហើយនៅក្រៅសាច់រឿងវិញក៏មានភាពជិតស្និទ្ធទាំងពីរគ្រួសារផងដែរមានការជួបជុំជាមិត្តដ៏ល្អ។ ថ្មីៗនេះនៅក្នងកម្មវិធី3 แซบ ដែលជាកម្មវិធីមានChompoo ជាពិធីការនីលោក Ken បានបង្ហាញពីការយល់ចិត្តនិងអារម្មណ៍សោកស្ដាយរបស់នាង Chompoo ក្នុងការបាត់បង់កូនលើកដំបូងមុនពេលពពោះជាលើកទីពីរនេះ។ ដោយរូបលោកក៏បានរំលឹកដែរថាខ្លួនលោកផ្ទាល់ក៏ធ្លាប់មានអារម្មណ៍នេះព្រោះភរិយាលោកធ្លាប់បាត់បង់កូនមុនពេលដែលមានកូនទីពីរនេះផងដែរ។

-លោក Ken ភរិយានិងកូនៗ

 

ចុចអាន៖ សង្ហារជាងឆ្ងាយម៉េស! តួសម្ដែងនាយអេនៅក្នុងរឿងPee Mak បានចំណាយលុយកែមុខពេលនេះរឹតសង្ហារលើសដើម!!

ចុចអាន៖ អីយ៉ា! Mark និង Kim ចូលដៃគ្នារកស៊ីទៀត! តើជាមុខរបរអ្វីទៅ?

Comments

comments