Home សុខភាព នឹងសម្រស់ ស្បែកមុខសខ្ចីរលោងក្មេងជាងវ័យងាយបែបនេះសោះ! អនុវត្ដន៍វិធីសាស្រ្ដទាំងនេះបានផលហួសពីការស្មានរបស់អ្នក!!

ស្បែកមុខសខ្ចីរលោងក្មេងជាងវ័យងាយបែបនេះសោះ! អនុវត្ដន៍វិធីសាស្រ្ដទាំងនេះបានផលហួសពីការស្មានរបស់អ្នក!!

0
SHARE
Bag,14

ចង់បានស្បែកសរលោងស្រស់ស្អាតក្មេងជាងវ័យមែនទេ? ស្បែកមុខមានសុខភាពល្អជាទីប្រាថ្នារបស់នារីគ្រប់រូបជាពិសេសសម្រាប់មិត្តយុវនារី។ វិធីសាស្រ្ដធម្មជាតិងាយៗក៏អាចជួយឲអ្នកសម្រស់ស្អាតបានមិនគួរឲជឿផងដែរ​ គ្រាន់តែត្រូវការការព្យាយាមនិងអនុវត្ដន៍ឲបានជាប្រចាំរបស់អ្នក។ តោះទៅមើលវិធីសាស្រ្ដខាងក្រោមទាំងអស់គ្នា៖

-ខាត់ស្បែកផ្ទៃមុខជាមួយនឹងក្រូចឆ្មារ៖ ជាវិធីសាស្រ្ដងាយៗដោយត្រូវការទឹកក្រូចឆ្មារកន្លះស្លាបព្រាបាយនិងស្កសរកូរចូលគ្នាល្មមជាល្បាយខាប់មួយ ហើយយកមកលាបលើផ្ទៃមុខដែលទើបបានលាងសំអាតរួចរបស់អ្នកត្រដុសថ្នមលើផ្ទៃមុខប្រមាណជា៥នាទីអាចលាងសំអាតចេញវិញ។ អនុវត្ដន៍បែបនេះ២ដងក្នុងមួយសប្ដាហ៍នោះអ្នកនឹងទទួលបានផ្ទៃមុខសភ្លឺរលោងជ្រះថ្លាជាងមុននិងបានសំអាតចេញនូវកោសិកាចាស់ៗចេញពីផ្ទៃមុខផងដែរ។

Loading...

-ពងមាន់និងទឹកឃ្មុំ៖ ដោយត្រូវការយកពងមាន់មួយបំបែកយកតែផ្នែកពណ៌ស ហើយយកវាមកផ្សំជាមួយនឹងទឹកឃ្មុំក្លាយជាមួយល្បាយមួយរួចអាចយកមកលាបធ្វើជាម៉ាសផ្ទៃមុខទុកចោលឲស្ងួតតឹងសឹមលាងសំអាតចេញជាការស្រេច។ ការអនុវត្តន៍បែបនេះនឹងធ្វើឲផ្ទៃមុខអ្នកសភ្លឺថ្លាតឹងរលោងកាត់បន្ថយភាពជ្រីវជ្រួញបានទៀតផង។

-លាងមុខនឹងទឹកដោះគោ៖ អាចលាងស្បែកមុខរបស់អ្នកជាមួយទឹកដោះគោស្រស់ឬទឹកដៅគោឆៅដើម្បីជាការជំនួយជួយបំប៉នស្បែកឲមានសុខភាពល្អសពីខាងក្នុង អាចអនុវត្ដន៍វិធីនេះជារៀងរាល់យប់តាមដែលអាចធ្វើទៅបាន។

-ប្រើទឹកកកជាជំនួយ៖ អាចយកដុំទឹកកកមួយដុំមកត្រដុសឲសព្វពេញផ្ទៃមុខធ្វើការម៉ាស្សាជាមួយដុំទឹកកកនេះស្រាលដើម្បីកាត់បន្ថយភាពតានតឹងលើផ្ទៃមុខដែលបានជួបប្រទះនឹងភាពស្រេសស្មុគស្មាញកន្លងមក គួរអនុវត្ដន៍តែ២ដងក្នុងមួយសប្ដាហ៍បានហើយ។

-ម្យ៉ាងវិញទៀតអ្នកក៏គួរតែអនុវត្ដន៍នូវការហាត់ប្រាណនិងទទួលទានបន្លែផ្លែឈើឲបានគ្រប់គ្រាន់សម្រាប់សុខភាពនិងជាការជំនួយទៅដល់ស្បែកមុខ។ ការថែរក្សារូបរាងឲបានថេរមិនស្រកទំងន់លឿនឬឡើងលឿនក៏ជាជួយឲស្បែកក្មេងជាងវ័យមិនយារធ្លាក់ផងដែរ។

ចុចអាន៖ តួចិត្តអាក្រក់តែសម្រស់បាននាងFai បែកបាក់គូរស្នេហ៍សារជាថ្មីទាំងរូបនាងក៏ព្យាយាមបំផុតហើយរយៈពេល..ឆ្នាំកន្លងមក!!

ចុចអាន៖ តួឯកស្រីថៃនាង Aom បដិសេដពត៌មានកែសម្រស់ក្រោយមុខមាត់ប្រែស្អាតជាងមុន ប្រកាសថាគ្រាន់តែ….

Comments

comments

Loading...