Home ហោរាសាស្រ្តប្រចាំថ្ងៃ ជោគជតារាសីចំពោះ ថ្ងៃ អង្គារ ទី ១៨ ខែ​ កក្កដា ឆ្នាំ ២០១៧

ជោគជតារាសីចំពោះ ថ្ងៃ អង្គារ ទី ១៨ ខែ​ កក្កដា ឆ្នាំ ២០១៧

SHARE
Bag,14

ឆ្នាំជូត៖ រាសី​ល្អ​ជា​មធ្យម​។ ​ថ្ងៃនេះ​ការប្រកប​ការងារ​លោក​អ្នក​ឆាប់​មាន​ការប៉ះទង្គិច​ជាមួយ​មនុស្ស​នៅ​ក្បែរ​ខ្លួន​ណាស់​គប្បី​មាន​ការប្រយ័ត្នប្រយែង​បន្តិច​ទើប​ពុំ​មាន​បញ្ហា​ចម្រូងចម្រាស​កើតឡើង​។​ក្នុង​រង្វង់​គ្រួសារ​លោកអ្នក​ត្រូវ​តែ​ចេះ​អត់ឱន​ឱ្យ គ្នា​ទើប​ ​មាន​ភាព​សុខដុម​និង​ប្រាក់កាស​មិនសូវ​ហូរ​ធ្លាយ​ចេញ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ការរក​ផល​ចំណូល​ជួប​ការលំបាក​ហើយ​ទាល់តែ​ស្វះស្វែង​បន្តិច​ទើប​ប្រាក់កាស​ហូរ​ចូល​គ្រាន់​ធូរ​ទៅរួច​។​ រីឯ​សេចក្តីស្នេហា​ប្រុស​ស្រី​មានការ​ជឿនលឿន​ទៅ​មុខ​និង​ផ្អែមល្ហែម​ល្អ​ប្រពៃ​៕

Loading...

ឆ្នាំឆ្លូវ៖ ​រាសី​ខ្ពស់ត្រដែត​។​ នៅ​ថ្ងៃ​នេះ​បើ​លោក​អ្នក​មាន​ទំនាក់ទំនង​ការងារ​ឬ​ចរចា​អ្វី​ក៏​តែង​ហុច​ផ្លែផ្កា​ជា​ផល​នោះ​ខ្ពស់​ណាស់​ផង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មាន​ការទិញចូល​លក់​ចេញ​គួរសម​ហើយ​ទោះ​ជួញ​ទីជិត​ឆ្ងាយ​អាច​រក​ផល​កម្រៃ​គ្រាន់​ហូរ​ចូល​ខ្លះៗ​អាច​ចិញ្ចឹម​គ្រួសារ​ផង​ដែរ​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ដូច​សព្វមួយដង​។​ ​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មាន​ភាព​ស្រស់ស្រាយ​និង​កំពុងបើក​ទំព័រ​ថ្មី​សម្រាប់​អ្នក​ហើយ​៕

ឆ្នាំខាល៖ រាសី​ខ្ពស់ត្រដែត​។ ​នៅ​ថ្ងៃ​នេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោក​អ្នក​ប្រកប​ការងារ​ឬ​សម្រេចចិត្ត​ធ្វើ​អ្វីមួយ​ថែមទៀត​។​ក្នុង​ថ្ងៃនេះ​ដែរ​លោក​អ្នក​អាច​ទទួល​ដំណឹង​ល្អ​អ្វី​មួយ​ឱ្យ​សប្បាយចិត្ត​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មិន​ថា​ទីជិត​ឆ្ងាយ​តែង​ហុច​ផ្លែផ្កា​និង​ប្រមូល​ផលចំណេញ​វិលត្រឡប់​ចូល​ផ្ទះ​វិញ​គួរ​ជាទី​កក់ក្តៅ​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​ ​រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​បើ​មិន​ទាន់​មាន​គូគាប់​ជា​ឱកាសល្អ​ក្នុង​ការស្វែងរក​បំផុត​ព្រោះ​អាច​ជួប​គូព្រេង​ពិត​ដូច​សេចក្តីប្រាថ្នា​៕

ឆ្នាំថោះ៖ រាសី​ល្អ​ជា​មធ្យម​។​ នៅ​ថ្ងៃ​នេះ​អ្វីដែល​លោកអ្នក​មើលឃើញ​ថា​ល្អ​ប្រយ័ត្ន​ប្រែជា​អាក្រក់​ហើយ​អ្វី​ដែល​អាក្រក់​អាច​ប្រែក្លាយជា​ល្អ​វិញ​ផង​។​ការប្រកប​ការងារ​ឃើញថា​មានការ​ចម្រើន​លូតលាស់​សន្សឹមៗ​ទៅ​មុខ​ជា​និច្ច​។​បើ​ជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិនត្រូវ​បោះទុន​អ្វីមួយ​ដោយ​តក់ក្រហល់​ឡើយ ហើយ​ត្រូវ​ចេះ​ពិនិត្យ​ឱ្យ​ ​បាន​គ្រប់​ជ្រុងជ្រោយ​ប្រយ័ត្ន​ជួប​រឿង​ស៊យ​បោះទុន​ទៅ​ហើយ​សូន្យឈឹង​រកតែ​ដើម​មក​វិញ​មិនឃើញ​។​ ​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​មានការ​ជឿនលឿន​ទៅ​មុខ​យឺតៗ​តែ​ងាយ​ថយ​ក្រោយ​ណាស់​៕

ឆ្នាំរោង៖ រាសី​ស្រុតចុះ​។​ ក្នុងថ្ងៃនេះ​ការប្រកប​ការងារ​អ្វី​ត្រូវ​សន្សឹមៗ​មើល​មុខក្រោយ​ពិសេស​ប្រយ័ត្ន​គ្រោះ​ក្រុម​មនុស្ស​អុកឡុក​យាយី​។​ចំពោះ​ការបំពេញ​ការងារ​វិញ​លោកអ្នក​តោង​តែ​បំពេញ​កិច្ចការ​ចាស់​ដែល​នៅ​សេសសល់​ពី​ព្រោះ​ថា​ផល​ល្អៗ​នោះ​តែង​រង់ចាំ​ជានិច្ច​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មុន​ធ្វើ​អ្វីមួយ​ត្រូវ​ចេះ​ត្រិះរិះ​ពិចារណា​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​ហើយ​ពុំ​ត្រូវ​មាន​គំនិត​វៀចវេ​ឡើយ​បើ​ពុំនោះ​ទេ​នាំ​ជួប​ផល​លំបាក​ដល់​អាត្មា​ខ្លួនឯង​ដោយ​សារ​អតិថិជន​លែង​មក​ក្បែរ​។ ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មាន​ភាព​តានតឹង​ដូច​អ៊ំ​ទូក​បញ្ច្រាស​ទឹក​គឺ​ងាយ​ថយ​ក្រោយ​ហើយ​មិន​ងាយ​លូតលាស់​ទៅមុខ​ទេ​៕

ឆ្នាំម្សាញ់៖ រាសី​ខ្ពស់ត្រដែត​។​ នៅ​ថ្ងៃ​នេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោក​អ្នក​ប្រកប​ការងារ​ឬ​ដំណើរការ​បញ្ហា​ប្រាក់កាស​ពីព្រោះថា​មានការ​ជឿនលឿន​ទៅ​មុខ​និង​ហុច​ផល​មកវិញ​គ្រាន់​ជាទី​ពេញចិត្ត​ជានិច្ច​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​វិញ​បើ​ចង់​បើ​ករបរ​អ្វីមួយ​តែង​ហុច​ផ្លែផ្កា​ដូចជា​ទី​គាប់ចិត្ត​ផង​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​មិន​ថា​តាម​ផ្លូវគោក​,​ផ្លូវទឹក​ឬ​ផ្លូវ​អាកាស​ក្តី​តែង​ជួប​សេចក្តីសុខក្សេមក្សាន្ត​ដូច​សព្វមួយដង​។​ ​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​បើ​ចង់​ធ្វើការ​ជ្រើសរើស​គូស្រករ​តែង​ជួប​គូព្រេង​ពិត​ដូច​សេចក្តីប្រាថ្នា​៕

ឆ្នាំមមី៖ រាសី​ខ្ពស់ត្រដែត​។​ នៅ​ថ្ងៃ​នេះ​បើ​លោក​អ្នក​មាន​ពឹងពាក់​ឬ​ខ្ចី​របស់​អ្វី​មួយ​ពី​អ្នកដទៃ​ក៏​តែង​ឆ្លើយតប​ផល​ល្អៗ​មកវិញ​ជា​និច្ច​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​បើ​លោកអ្នក​ចង់​បោះទុន​តូច​ធំ​ឃើញថា​មិន​មាន​ទាស់ខុស​អ្វី​ដែរ​ព្រោះ​ផ្លែផ្កា​ទទួល​បាន​ក៏​ឆ្លើយតប​គ្រាន់​កក់ក្តៅ​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ដូច​សព្វមួយដង​។​ ​រី​ឯ​សម្រាប់​គូស្នេហ៍​ប្រុស​ស្រី​បើ​មាន​ផែនការ​អ្វី​សម្រាប់​រៀបចំ​ជា​គ្រួសារ​ហើយ​ខ្នះខ្នែង​ធ្វើ​តែង​ជោគជ័យ​ដូច​គាប់​បំណង​៕

ឆ្នាំមមែ៖ រាសី​ស្រុតចុះ​។​ នៅ​ថ្ងៃ​នេះ​បញ្ហា​មាន​រត់​ចូល​ច្រើន​ហេតុនេះ​លោកអ្នក​តោង​តែ​រក្សា​ភាព​ស្ងប់ស្ងៀម​បន្តិច​ទើប​ប្រសើរ​។​ចំពោះ​បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ថ្ងៃនេះ​វិញ​ការ​ជួញ​ទីជិត​ឆ្ងាយ​ផល​កម្រៃ​មិន​ឆ្លើយតប​ដូច​សេចក្តីប្រាថ្នា​ទេ​ឬ​អាច​និយាយបាន​ថា​គ្រាន់​មួយ​ទប់ទល់​។​ ​រីឯ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​បើ​មាន​ការរីកលូតលាស់​ខ្លាំង​កាលពីមុន​មក​ពេល​នេះ​ចូរ​ប្រយ័ត្ន​ការដើរថយក្រោយ​រហូត​ឈាន​ដល់​បាក់បែក​ណាមួយ​កើតឡើង​៕

ឆ្នាំវក៖ រាសី​ល្អ​ជា​មធ្យម​។​ នៅ​ថ្ងៃ​នេះ​បើ​ទោះបី​ធ្វើ​អ្វី​ក៏​ដោយ​លោក​អ្នក​តែង​ជួប​បញ្ហា​មិនល្អ​យាយី​និង​កើតរឿង​រាវ​រកាំរកូស​ក៏​ច្រើន​ចំពោះ​មុខ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ចូរ​ប្រយ័ត្នប្រយែង​ជនខិលខូច​នៅ​ក្បែរ​ខ្លួន​ពីព្រោះ​គេ​អាច​មាន​បំណង​មិនល្អ​ចាំតែ​ផ្តួលរំលំ​លោកអ្នក​ប៉ុណ្ណោះ​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ចូរ​ប្រយ័ត្ន​ក្រុម​មនុស្ស​បង្កបញ្ហា​ណាមួយ​កើតឡើង​។​ រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​ត្រូវ​ឃ្លាត​ពី​គ្នា​ខ្លះ​ហើយ​រក​ពេលវេលា​បំពេញ​ការងារ​ទើប​ជាការ​ប្រពៃ​បំផុត​៕

ឆ្នាំរកា៖ រាសី​ល្អ​ជា​មធ្យម​។​ នៅ​ថ្ងៃ​នេះ​លោកអ្នក​ជួប​បញ្ហា​តានតឹង​ផ្លូវ​អារម្មណ៍​ច្រើន​ពិសេស​ធ្វើ​អ្វី​ក៏​តែង​មិន​ហុច​ផ្លែផ្កា​ដូចជា​ទី​ពេញចិត្ត​ប៉ុន្មាន​នោះឡើយ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មិន​មាន​អ្វី​លេចធ្លោ​គួរឱ្យ​កត់សម្គាល់​ទេ​គឺ​ប្រាក់ចំណូល​អាច​រកបាន​ត្រឹម​មួយ​ទប់ទល់​តែ​ការ​ជួញ​ឆ្ងាយ​ចូរ​ប្រយ័ត្ន​ការ​មាន​ជម្លោះ​វិវាទ​ណាមួយ​កើតឡើង​។​ បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ប្រឆាំង​និង​រកាំចិត្ត​គ្នា​ច្រើន​ដូចនេះ​បើ​មិន​ខិតខំ​កាត់បន្ថយ​ជម្លោះ​វិវាទ​ទេ​ប្រយ័ត្ន​ឆ្លង​មិន​ដល់​ខ្លោងទ្វារ​អាពាហ៍ពិពាហ៍​៕

ឆ្នាំច៖ រាសី​ស្រុតចុះ​។ ​នៅ​ថ្ងៃ​នេះ​ឱ្យ​លោកអ្នក​ប្រយ័ត្នប្រយែង​បញ្ហា​ចរាចរ​ឬ​បញ្ហា​កើតចេញ​ពី​រោគ​ជំងឺ​យាយី​ដោយ​ប្រការ​ណាមួយ​។​ការរស់នៅ​ក្នុង​ផ្ទះសម្បែង​ស្ត្រី​មេផ្ទះ​មិន​ត្រូវ​មាត់​រអ៊ូរទាំ​ច្រើន​ឡើយ​ព្រោះ​ងាយ​កើត​បញ្ហា​ចម្រូងចម្រាស​ជាមួយ​ស្វាមី​ណាស់​ផង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មាន​ការទិញចូល​លក់​ចេញ​រស់​រវើក​គ្រាន់បើ ហើយ​ផល​កម្រៃ​មាន​ចូល​គ្រាន់​កក់ក្តៅ​ផ្លូវចិត្ត​។ រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានដំណើរ​ថយក្រោយ​ហើយ​ប្រឆាំង​គ្នា​ច្រើន​ចូរ​ប្រយ័ត្ន​កើត​ជម្លោះ​វិវាទ​ណាមួយ​នាំ​ត្រូវ​ឈឺផ្សា​ផ្លូវចិត្ត​៕

ឆ្នាំកុរ៖ រាសី​ខ្ពស់ត្រដែត​។​ នៅ​ថ្ងៃ​នេះ​មិន​ថា​ជា​ការងារ​មានការ​ជឿនលឿន​ទៅមុខ​គួរ​ជាទី​កក់ក្តៅ​ហើយ​ពិសេស​លោក​អ្នក​អាច​ទទួល​ដំណឹង​ល្អ​អ្វីមួយ​ថែមទៀត​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូ​របើ​លោកអ្នក​ចង់​បោះទុន​តូច​ធំ​ឬ​ចង់​រកស៊ី​ចូល​ហ៊ុន​ជាមួយ​អ្នកដទៃ​ត្រូវ​ចេះ​ត្រួតពិនិត្យ​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​បើ​ពុំនោះ​ទេ​អាច​ជួប​ផល​អាក្រក់​ណាមួយ​នៅ​ថ្ងៃ​ខាង​មុខ​ជាក់​ជាពុំខាន​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តីសុខក្សេមក្សាន្ត​ដូច​សព្វមួយដង​។​ រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មាន​ភាពជឿនលឿន​ទៅមុខ​និង​ផ្អែមល្ហែម​ល្អ​ប្រពៃ​៕

Comments

comments

Loading...