Home កម្សាន្ត អ៊ូរ….មានបញ្ហាចឹងសោះ បានតារាចម្រៀងរូបនេះធ្លាក់ប្រជាប្រិយភាព!!!

អ៊ូរ….មានបញ្ហាចឹងសោះ បានតារាចម្រៀងរូបនេះធ្លាក់ប្រជាប្រិយភាព!!!

SHARE
Bag,14

ក្រឡេកមកមើល​តារាចម្រៀង ប៊ុត សីហា គេ​មិនសូវ​ឃើញ​លោក​មាន​បទ​ចម្រៀង​ថ្មីៗ​ចេញ​នោះទេ ។ ប៉ុន្តែ​យ៉ាងណា​លោក​តែង​តែលេចមុខ​នៅតាមកម្មវិធីប្រគំ​តន្ត្រី​របស់ស្ថានីយ​ទូរទស្សន៍​នានា ។​​តារាចម្រៀង ប៊ុត សីហា គឺជា​អតីត​បេក្ខជន​ជាប់​ជ័យលាភី​នៅក្នុង​កម្មវិធី​ប្រលង​ចម្រៀង​លំដាប់​ពិភពលោក The Voice កាលពី​ឆ្នាំ ២០១៤ កន្លងមក ។ បើ​គិត​មកដល់ពេលនេះមាន​រយៈពេល​ប្រមាណ​ជា​បី​ឆ្នាំមក​ហើយ​ ដែល ប៊ុត សីហា បាន​ហក់​ចូលក្នុង​ផលិតកម្ម​ហង្ស​មាស ។

Loading...

កន្លងមក​បទ​ចម្រៀង​​របស់ ប៊ុត សីហា ទទួលបាន​ការគាំទ្រ​ពី​សំណាក់​មហាជននោះ មាន​ដូចជា​បទ       «​ស្មោះ​ស៊ី​មិនបាន​» « ព្រមឱ្យ​បោក​ព្រមធ្វើ​ថោក​ព្រោះស្រឡាញ់​អូន​» និង ​បទ​« បេះដូង​អ្នកចម្រៀង​» ជាដើម ។ អ្នកខ្លះ​បាននិយាយថា​ ការមិន​ចេញ​បទ​ចម្រៀង​ថ្មីៗ​របស់ ប៊ុត សីហា អាចប្រឈមមុខ​នឹងការ​បាត់បង់​ប្រជាប្រិយភាព ។ ក្នុងនោះ​ក៏មាន​អ្នកខ្លះ​ទៀតនិយាយថា ​មូលហេតុដែល ប៊ុត សីហា មិន​ចេញ​បទ​ថ្មី​ ដោយសារ​ផលិតកម្មហង្ស​មាស​មាន​អ្នកចម្រៀង​ច្រើន ​ដូច​នេះ​ទម្រាំ​ធ្វើ​បទ​ចម្រៀង​ឱ្យបាន​គ្រប់​តារាចម្រៀងនោះ ​មិនមែនជា​រឿង​ងាយស្រួល​ទេ ។

ផលិតកម្ម​ហង្ស​មាស​កំពុង​ផុសផុល​ក្នុង​ការថត​រឿង​ភាគ​ទូរទស្សន៍​ ហើយ​តារា​ស្រី​ប្រុស​នៅក្នុង​ផលិតកម្ម ​ក៏មាន​ឱកាស​ចេញមុខ​ថត​រឿង​ផងដែរ ។ តែ​គេ​មិនទាន់​ដឹងថា​តើ ប៊ុត សីហា អាច​នឹងលេចមុខ​នៅក្នុង​រឿង​ភាគ​របស់​ទូរ​ស្សន៍​ហង្ស​មាស ​ឬ យ៉ាងណាទេ ។ តែមានមហាជនខ្លះបាននិយាយ​ថា ​ប្រហែល​ជាមិនអាចទៅរួច​ទេ ​ដោយ​លោក​មិនមាន​រូបរាង​ស្រស់​សង្ហា ​និង ​ទាក់ទាញ​ដូច​តារាចម្រៀង​ដទៃ


sponsored: សូមចុចទីនេះ ដើម្បីមើលម៉ូតនាឡិកាដ៏ស្រស់ស្អាតជាច្រើនទៀត

ចុចអាន៖ ចាំអីទៀតតោះមកមើលម៉ូតស្បែកជើងប៉ាតាសំណព្វរបស់តារាកូរ៉េដ៏ល្បីល្បាញទាំង១៦ដួងនេះ ជាមួយស្ទាយសប្បាយៗរបស់ពួកគេ!!

ចុចអាន៖ ឆ្នំាចំនួន៣ប៉ងប្រាថ្នាអ្វីក្នុងថ្ងៃនេះនឹងសំរេចដូចបំណងនៅរយៈពេល១៨០ថ្ងៃទៀត!!!

Comments

comments