Home សុខភាព នឹងសម្រស់ អស់កង្វល់ក្លៀកខ្មៅ…! ចាប់ផ្តើមថ្ងៃថ្មីជាមួយក្លៀកសគ្មានក្លិន…

អស់កង្វល់ក្លៀកខ្មៅ…! ចាប់ផ្តើមថ្ងៃថ្មីជាមួយក្លៀកសគ្មានក្លិន…

ក្លៀកខ្មៅមានដុំពកគឺជាបញ្ហាចំបងសម្រាប់ស្រ្តីដែលនៅពេលពាក់អាវវាលម្តងៗពិតជាមានការលំបាកណាស់។ អ្វីដែលសំខាន់នោះប្រើប្រាស់ផលិតផលអ្វីក៏មិនបាត់តែបែរជាខ្មៅថែមទៅវិញគួរឲ្យខឹងណាស់! នៅពេលនេះយើងមកមើលរូបមន្តនេះទាំងអស់គ្នា៖
-ជាដំបូងកិនត្រសក់ឲ្យម៉ត់ហើយច្របាច់ជាមួួយទឹកក្រូចឆ្មារបន្តិច។ ក្រោយមកលាយម្សៅសូដា១ស្លាបព្រានិងប្រេងអូលីវ១ស្លាបព្រា បន្ទាប់មកកូរចូលគ្នាឲ្យសព្វសាច់ក្លាយជាល្បាយ។ លាបលើក្លៀកនិងចាប់ផ្តើមដុសញីលើក្លៀកថ្នមៗ ទុកចោល១០ទៅ១៥នាទី ក្រោយមកលាងទឹកចេញជាមួយទឹកក្តៅ។ ទុកវាឲ្យស្ងួតនិងប្រើប្រាស់ឡេផ្តល់សំណើមដល់ក្លៀកបើមាន។

olive oil on wooden table

Comments

comments