Home កម្សាន្ត គួរឱ្យភ្ញាក់ផ្អើល! តារា៤គូហ៊ានបង្ហាញទំនាក់ទំនងស្នេហារបស់ខ្លួនជាមួយដៃគូជាសាធារណៈហើយ!

គួរឱ្យភ្ញាក់ផ្អើល! តារា៤គូហ៊ានបង្ហាញទំនាក់ទំនងស្នេហារបស់ខ្លួនជាមួយដៃគូជាសាធារណៈហើយ!

SHARE
New-Arrival,11

កន្លងមកតារាទាំងអស់ខាងក្រោមនេះមិនហ៊ានបង្ហាញពីទំនាក់ទំនងរបស់ខ្លួនជាមួយនឹងដៃគូឡើយ ដោយព្រោះតែខ្លាចប្រជាប្រិយភាពរបស់ខ្លួនមានការធ្លាប់ចុះ។ តែចុងក្រោយនេះពួកគេក៏សម្រេចចិត្តបង្ហាញពីទំនាក់ទំនងរបស់ពួកគេជាសាធារណៈដើម្បីឱ្យអ្នកគាំទ្រទាំងអស់គ្នាបានដឹង ដោយពុំមានការលាក់លៀមអ្វីទៀតឡើយ។ តារាទាំងនោះរួមមាន៖


sponsored: សូមចុចទីនេះ ដើម្បីមើលម៉ូតនាឡិកាដ៏ស្រស់ស្អាតជាច្រើនទៀត

Loading...

1. លោក Weir Sukollawat និង Bella Ranee ៖ ជាធម្មតាពួកគេទាំងពីរនាក់មានទំនាក់ទំនងស្នេហាជាមួយគ្នារយៈពេល៥ឆ្នាំទៅហើយ តែពួកគេមិនដែលបង្ហាញជាសាធារណៈឡើយ ទើបតែបច្ចុប្បន្ននេះតែប៉ុណ្ណោះដែលពួកគេចាប់ផ្តើមបង្ហាញទំនាក់ទំនងជាសាធារណៈ។

2. លោក Denkhun Ngamnet និង Grand Kornpassorn ៖ តារាប្រុសនិងតារាស្រីពីរដួងគ្នាចាប់ផ្តើមបង្ហាញដល់អ្នកគាំទ្រឱ្យដឹងថាពួកគេទាំងពីរពេលនេះបានចាប់ផ្តើមណាត់ជួបគ្នាហើយ។

3. លោក Sean Jindachot និង Gypsy Keerati ៖ កាលពីមួយរយៈពេលកន្លងទៅអ្នកទាំងពីរត្រូវបានគេសង្ស័យថាជាគូស្នេហ៍នឹងគ្នា ប៉ុន្តែត្រូវលោក Sean Jindachot ចេញមុខច្រានចោលពត៌មានមួយនេះថាមិនមែនជាការពិតឡើយ។ តែពេលថ្មីៗនេះលោកបានបង្ហើបឱ្យដឹងថាតារាស្រីមួយដួងនេះគឺជាមនុស្សពិសេសសម្រាប់លោកនាពេលបច្ចុប្បន្ន។

4. លោក March Chutavuth ៖ តារាសម្តែងស្រស់សង្ហារមួយដួងនេះ បានបង្ហើបឱ្យដឹងថារូបលោកពេលនេះកំពុងមានស្នេហាជាមួយនារីម្នាក់ដែលមិនមែនជាតារាឡើយ ហើយអ្នកទាំងពីរទាក់ទងគ្នាបានរយៈពេល៣ខែហើយ៕

ចុចអាន៖ អ្នកណាខ្លះកំពុងរង់ចាំទស្សនារឿង”រ៉ាក់ណាការ៉ា”របស់ Mark Prin និង Taew? រឿងនេះនឹងចាក់បញ្ចាំងនា…!

ចុចអាន៖ អស្ចារ្យមែន អតីត​តារា​ចម្រៀង​ ស៊ិន ឧត្តម​ផល្លាទទួលលាភធំយ៉ាងនេះ!!!

Comments

comments