Home កីឡា F-Ny-18072016-4 អ្នកចាំទី​ឈុត​ធំ អ៊ុំ សេរី​រ័ត្ន ទម្លាយ​សារ​យ៉ាង​អួលអាក់ ក្រោយ U-16 កម្ពុជា​ចាញ់​ធ្ងន់​ក ៦ ទល់នឹង ០

F-Ny-18072016-4 អ្នកចាំទី​ឈុត​ធំ អ៊ុំ សេរី​រ័ត្ន ទម្លាយ​សារ​យ៉ាង​អួលអាក់ ក្រោយ U-16 កម្ពុជា​ចាញ់​ធ្ងន់​ក ៦ ទល់នឹង ០

0
SHARE
New-Arrival,11

ក្នុងព្រឹត្តិការបាល់ទាត់ AFF Smart U-16 Championship 2016 ដែលកាលពីយប់មិញនេះ ក្រុមគោព្រៃ U-16 កម្ពុជា បះជាមួយ U-16 ថៃ ។ ក្នុងការប្រកួតទាំងពីរតង់ ក្រុម U-16 កម្ពុជាចាញ់ U-16 ថៃ ក្រោមលទ្ធផល ៦ ទល់នឹង ០ ដែលលទ្ធផលនេះបានធ្វើឱ្យក្រុមគោព្រៃវ័យក្មេងកម្ពុជាខ្លះបានសម្រក់ទឹកភ្នែកដោយសារមិនអស់ចិត្ត ។

13718809_371817479609025_8591117

ជាមួយគ្នានឹងលទ្ធផលចាញ់ធ្ងន់កនេះដែរ មហាជនអ្នកស្នេហាវិស័យបាល់ទាត់កម្ពុជាបានចូលរួមលើកទឹកចិត្ត និង ផ្តល់កម្លាំងចិត្តយ៉ាងព្រោងព្រាតថា កុំឱ្យកីឡាករយើងអស់សង្ឃឹម និង បាក់ទឹកចិត្តចំពោះបរាជ័យមួយនេះ ដោយនេះមិនមែនជាការកាត់សេចក្តីជាផ្លូវការឡើយ ហើយយើងនៅសល់មួយប្រកួតទៀតសម្រាប់ឆ្ពោះទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ។

Loading...
13769562_371817489609024_5340627

ក្នុងនោះអ្វីដែលគេចាប់អារម្មណ៍ខ្លាំងបំផុតគឺសម្តីអ្នកចាំទីឈុតធំ អ៊ុំ សេរីរ័ត្ន ក៏បានចូលរួមផ្តល់កម្លាំងចិត្ត លើកទឹកចិត្ត និង ផ្តល់ភាពកក់ក្តៅដល់ក្រុមគោព្រៃ U-16 កម្ពុជាដែរ ។ កីឡាករ អ៊ុំ សេរីរ័ត្ន បានលើកឡើងដូច្នេះថា «ស៊ូស៊ូឡើងប្អូនៗយើងនៅសល់ការប្រកួតមួយប្រកួតទៀតណា សូមប្អូនៗកុំទាន់បាក់ទឹកចិត្តអី បងៗនឹងអ្នកគាំទ្រទាំងអស់នៅចាំគាំទ្រប្អូនរហូតស៊ូស៊ូឡើងអ្នកចម្បាំងក្រុងអង្គរ» ។

13707739_371817572942349_2650084

នេះជាទឹកចិត្តពិតរបស់កីឡាកររៀមច្បង និង អ្នកគាំទ្រវិស័យបាត់ទាត់ទាំងអស់ ស្តែងក្នុងការគាំទ្រយ៉ាងពេញទំហឹងចំពោះប្អូនៗ ដូច្នេះកុំអស់សង្ឃឹម ។

13770263_371817416275698_6059185

សូមបញ្ជាក់ថា ទោះបីជាការប្រកួតយប់មិញ ក្រុមគោព្រៃ U-16 កម្ពុជា ចាញ់ U-16 ថៃ ដោយលទ្ធផល ៦ ទល់ ០ ក៏ពិតមែន តែក្រុមគោព្រៃកម្ពុជានៅលស់មួយប្រកួតទៀតជាមួយ U-16 ទីម័រ បើឈ្នះការប្រកួតនោះ ក្រុមគោព្រៃ U-16 កម្ពុជានឹងបានបន្តទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ៕

ប្រភព៖ ប្រជាប្រិយ

13775361_371817446275695_8808200

LEAVE A REPLY