Home សុខភាព នឹងសម្រស់ បបូរមាត់ខ្មៅ ប្រះបែកគ្មានសំណើមលែងជាបញ្ហាដល់មិត្តនារីទៀតហើយ តោះរៀនធ្វើស្ក្រាប់បបូរមាត់ដោយខ្លួនឯង!!

បបូរមាត់ខ្មៅ ប្រះបែកគ្មានសំណើមលែងជាបញ្ហាដល់មិត្តនារីទៀតហើយ តោះរៀនធ្វើស្ក្រាប់បបូរមាត់ដោយខ្លួនឯង!!

អស់កង្វល់!! មិត្តនារីគ្រប់រូបតែងប្រាថ្នាចង់បានរូបសម្រស់ស្រស់ស្អាត ហើយមុខមាត់ល្អសាច់សខ្ចីតែបើបបូរមាត់ដែលជាផ្នែកទាក់ទាញនៃសម្រស់ផ្ទៃមុខរបស់អ្នកមានបញ្ហាខ្មៅស្រអាប់ឬប្រះគ្មានសំណើមនោះក៏មិនធ្វើឲអ្នកមានមន្ដស្នេហ៍នោះដែរ។ បបូរមាត់ពណ៌ផ្កាឈូក រលើបរលោងមានសុខភាពល្អពីខាងក្នុងមិនចាំបាច់បិទបាំងអ្នកពិតជាអាចមានដោយគ្រាន់តែអនុវត្តន៍ជាញឹកញាប់ជាមួយនឹងស្ក្រាប់បបូរមាត់ដែលអ្នកធ្វើដោយខ្លួនឯងនេះ៖

-យកទឹកឃ្មុំសុទ្ធពីរទៅបីដំណក់ មកលាយជាមួយស្ករសកូរចូលគ្នាឲសព្វល្អក្លាយជាល្បាយគ្រើមមួយ

-យកស្ក្រាប់ទឹកឃ្មុំស្ករសដែលអ្នកទើបផ្សំបានមកនេះមកលាបនិងត្រដុសស្រាលៗលើបបូរមាត់របស់អ្នក។ វានឹងជួយជម្រុះចេញនូវកោសិកាចាស់ៗព្រមជាមួយភាពខ្មៅស្រអាប់នៃបបូរមាត់រ​បស់អ្នកឲក៏អាចជួយឲបបូរមាត់អ្នកមានសុខភាពល្អមានពណ៌ស្រស់ថ្លាឡើងវិញផងដែរ។

-ចុងក្រោយយកសំលីជ្រលក់នឹងទឹកក្ដៅអ៊ុនៗជូតជម្រះស្រ្កាប់ចេញជាការស្រេច ឬក៏អ្នកអាចលាបប្រេងអូលីវជាជំនួយដល់បបូរមាត់ឲមានសំណើមនិងភាពរលើបរលោងក៏បាន។ គួរអនុវត្តន៍មួយសប្ដាហ៍១ទៅ២ដងនោះអ្នកនឹងទទួលបានបបូរមាត់ផ្កាឈូកស្រស់ស្អាតគួរជាទីប្រាថ្នាជាក់ជាមិនខាន។


sponsored: សូមចុចទីនេះ ដើម្បីមើលម៉ូតនាឡិកាដ៏ស្រស់ស្អាតជាច្រើនទៀត

 ចុចអាន៖ ប្លែកខ្លាំងប៉ុណ្ណា? បើកបង្ហាញសម្រស់តារាស្រីថៃទាំង១៩ដួងមុននិងក្រោយពេលផាត់មុខរួច ប្លែកសឹងមិនគួរឲជឿ!!

ចុចអាន៖ នៅពេលដែលស្បែកត្រូវថ្ងៃច្រើនពេកឡើងខ្មៅអ្នកអាចកែខៃដោយវិធីនេះបាន…!

Comments

comments