Home បច្ចេកវិទ្យា វិធីដោះស្រាយបញ្ហា ៤ យ៉ាង ដែលតែងតែកើតមានក្នុង iPhone

វិធីដោះស្រាយបញ្ហា ៤ យ៉ាង ដែលតែងតែកើតមានក្នុង iPhone

0
SHARE
New-Arrival,11

iPhone ជាប្រភេទទូរស័ព្ទឈានមុខគេមួយ ក្នុងចំណោមទូរស័ព្ទដៃ Smartphone ជាច្រើនប្រភេទទៀត។ តែទូរស័ព្ទមួយនេះមាន លក្ខណៈស្មុកស្មាញក្នុងការប្រើប្រាស់បន្តិច ដែលធ្វើឲ្យអ្នកប្រើប្រាស់មួយចំនួនមិនអាចដោះស្រាយបញ្ហាខ្លះ ដែលកើតមានក្នុងទូរស័ព្ទនេះទៀតផង។ ដូចនេះហើយ Khmer-note សូមបង្ហាញលោកអ្នកអំពីបញ្ហា ៤ យ៉ាងដែលតែងតែកើតមានក្នុង iPhone និងវិធីដោះស្រាយដូចខាងក្រោមនេះ៖

1. បញ្ហា Storage ពេញ៖ ចូលទៅកាន់ Setting->  General-> Storage – > Manage storage ហើយពិនិត្យ មើលថាអ្វីដែលធ្វើឲ្យ Storage ឆាប់ពេញ។ លោកអ្នកអាចប្រើប្រាស់  Google Photos ដើម្បីរក្សាទុករូបថត និងវីដេអូ។ បើ iCloud account ពេញ លោកអ្នកអាចចូលទៅកាន់ Settings -> iCloud -> Storage -> Manage Storage ហើយលុបចោលនូវ និន្នន័យដែលមិនចាំបាច់។

Loading...

2. ឆាប់អស់ថ្ម៖ បើថ្មអស់ហើយលោកចាំបាញ់ត្រូវប្រើទៀតសូមចូលទៅកាន់ Settings -> General -> Battery និងចុច enable the Low Battery ហើយចុច turn off the Battery Assist។ ហើយលោកអ្នកក៏អាចចូលទៅ Setting -> Battery ហើយចុចបិទកម្មវិធីណាដែលស៊ីថ្មច្រើន។

3. គាំងអេក្រង់ចុចអ្វីមិនកើត៖ ចុចប៊ូតុង Home និង Power ឲ្យជាប់រហូតទាល់តែលោតរូប Apple។

4. ប៊ូតុង Home ខូច៖ ចូលទៅកាន់  Settings -> Accessibility -> AssistiveTouch ហើយចុច turn on the AssistiveTouch ដើម្បីប្រើ Home ប៊ូតុងនៅលើអេក្រង់៕

ប្រភព៖ ខ្មែរណូត

LEAVE A REPLY