Home ចំណេះដឹង តើត្រូវ Update iOS 9 សម្រាប់ iPhone របៀបណាឲ្យដើរលឿនដូចគេ?

តើត្រូវ Update iOS 9 សម្រាប់ iPhone របៀបណាឲ្យដើរលឿនដូចគេ?

0
SHARE
New-Arrival,11

មានមន្ទិលមួយចំនួន ទាក់ទងនឹងការ Update iOS 9 នេះ ថាតើគួរធ្វើរបៀបណា ទើបមិនប៉ះពាល់ដល់ឯកសារ ឬអាចឲ្យ iPhone/iPad ដើរលឿនដូចគេ ដូចឯង?

ដើម្បីអាចឲ្យ iPhone ឬ iPad លោកអ្នកដំណើរការបានលឿនមានចំនុចមួយចំនួន ដែលលោកអ្នកត្រូវដឹង ពីព្រោះថាគ្រាន់តែការ Update iOS មិនប្រាកដ ១០០% ថាអាចនឹងជួយឲ្យ iPhone ដែលកំពុងដើរយឺតមកលឿនវិញបាននោះទេ ។ ពេលលោកអ្នកស្ទើរ Storage (ផ្ទុកវីដេអូ ឬរូបភាពច្រើនពេក), ដំឡើងកម្មវិធីច្រើនពេក, មានកម្មវិធីដំណើរការច្រើន (ប្រើហើយមិនសម្អាត), លែងម៉ូដ Wallpaper តាមការ Jailbreak ឬប្រើប្រាស់ Tweak ដែលអត់ស្តង់ដារ ជាដើម ។ល។ ដែលទាំងនេះសុទ្ធសឹងជាមូលហេតុចម្បងដែលលោកអ្នកត្រូវពិចារណាមុនគេ ពេលដែលសង្កេតឃើញថា iPhone អ្នកដើរយឺតជាងធម្មតា ។ គន្លឹះខាងក្រោមនឹងបង្ហាញលោកអ្នកពីរបៀប Update iOS 9 ជំនាន់ថ្មី ឲ្យដើរលឿនដូចគេបាន ។

Loading...

20140902_ios0-screen_0098-780x5201-780x520

មុនពេលជ្រើសរើសយក Tweak ណាមួយមកប្រើប្រាស់ សូមចូលអានលម្អិតពីព័ត៌មាននៃកម្មវិធីនោះ ជាពិសេសមើលប្រវត្តិអ្នកបង្កើតនោះ តើវាអាចប៉ះពាល់ដល់សុវត្ថិភាពទូរស័ព្ទលោកអ្នកឬទេ! តែបើសិនជាអាចជៀសបាន លោកអ្នកគួរកុំហែកគុកចេញអី (DO NOT Jailbreak) សូមគិតថាការប្រើ iOS original មិនមែននៅក្នុងគុកនោះទេ គឺនៅក្នុងតំបន់សុវត្ថិភាព ដែលត្រូវបានការពារដោយ Apple ។

លោកអ្នកអាចមានពីរជម្រើសក្នុងការ Update iOS ឲ្យទៅដល់ជំនាន់ iOS ចុងក្រោយ ដោយសុវត្ថិភាព មិនបារម្ភពីការបាត់បង់ទិន្នន័យ ឬគាំង iPhone, iPad កណ្តាលទីឡើយ ។ មុននឹងចាប់ផ្តើម លោកអ្នកត្រូវតែ Backup ទិន្នន័យចូលក្នុងកុំព្យូទ័រ ដោយប្រើកម្មវិធី iTunes ដោយដោត USB ភ្ជាប់ជាមួយកុំព្យូទ័រ ហើយចុចលើប៊ូតុង Back Up Now នៅត្រង់ចំណុច Manual Back Up and Restore (ដូចក្នុងរូប) ។

update-restore-iphone

សូមអនុវត្តន៍ដោយប្រុងប្រយ័ត្ន និងមានទំនួសខុសត្រូវផ្ទាល់ខ្លួន៖

របៀបទី១៖ Update តាម WiFi (OTA – on the air)

ពេលដែលលោកអ្នកបាន Backup ទិន្នន័យ និងកម្មវិធីសំខាន់ៗចប់សព្វគ្រប់ហើយ លោកអ្នកអាចចាប់ផ្តើមការ Update ដោយប្រើ WiFi connection ដែលនៅផ្ទះ ឬកន្លែងការងារលោកអ្នក តែត្រូវប្រាកដថា Internet នឹងដំណើរការល្អ មិនរអាក់រអួល ឬមិនប៉ះពាល់ដល់ការប្រើ Internet អ្នករួមការងារ ។ ពេលដែលបានទាញយកចប់ហើយ វានឹងដំឡើងដោយខ្លួនឯងស្វ័យប្រវត្តិ ។ រយៈពេលនៃដំណើរការនេះ អាចចាប់ពី 30នាទី រហូតដល់ 2 ទៅ 3 ម៉ោង អាស្រ័យលើល្បឿន Internet របស់អ្នក ។ ប្រសិនបើអ្នកត្រូវប្រើទូរស័ព្ទសម្រាប់ការងារ ឬទំនាក់ទំនង សូមដោះស៊ីមចេញ មកដាក់ទូរស័ព្ទដទៃ ឬអាច Update នៅពេលដែលលោកអ្នកសម្រាក នៅពេលយប់ ។

សូមចំណាំថា៖ របៀបទី១នេះអាចប្រើបានសម្រាប់តែអ្នកដែលមិន Jailbreak iPhone ឬ iPad នោះទេ ។ ប្រសិនបើលោកអ្នកបាន Jailbreak ហើយ លោកអ្នកមិនអាច Update តាមនេះបានឡើយ វានឹងគាំង iPhone ជាប់ត្រឹម Logo Apple ជាដើម ។ល។

iOS-9-update

របៀបទី២៖ Update តាមកុំព្យូទ័រ ដោយប្រើ iTunes

នេះជាជម្រើសល្អបំផុតសម្រាប់លោកអ្នក ក្នុងការ Update iPhone ទៅជំនាន់ថ្មីៗ ដោយមិនសូវមានផលប៉ះពាល់ និងអាចដំណើរការលឿនជាងគេ ទាំងការទាញយក និងមិនមានការរអាក់រអួលពេលកំពុង Update ។

update-restore-iphone

លោកអ្នកអាចប្រើប្រាស់ប៊ុតុងពីរ ក្នុងនោះមួយគឺ Update ដើម្បី Update ពីជំនាន់ដែលលោកអ្នកកំពុងប្រើទៅជំនាន់ថ្មីចុងក្រោយ ដែលមិនលុប ឬបាត់បង់ទិន្នន័យដែលមានក្នុង iPhone ឬ iPad លោកអ្នកនោះទេ ។ មួយទៀតគឺជាប៊ូតុង Restore iPhone រាល់ទិន្នន័យដែលមានក្នុង iPhone គឺត្រូវបានលុបចោលទាំងអស់ រួមទាំងរូបភាព និងកម្មវិធីផងដែរ ប្រៀបដូចជាលោកអ្នកទើបទិញ iPhone ថ្មីអ៊ីចឹង ។

ប្រសិនបើលោកអ្នកបើកប្រើប្រាស់មុខងារ Find My iPhone សូមបិទវាសិន មុននឹងដំណើរការ Restore ។

សូមរង់ចាំរហូតដល់ដំណើរការចប់សព្វគ្រប់ នោះលោកអ្នកនឹងឃើញផ្ទាំងមួយបញ្ជាក់ពីលទ្ធផលជោគជ័យរបស់អ្នក ។ បន្ទាប់មកលោកអ្នកអាច Sync ជាមួយនឹង iTunes នូវរាល់ឯកសារ និងព័ត៌មានដែលមានក្នុង iPhone iPad របស់លោកអ្នកត្រឡប់មកវិញ ។

គន្លឹះ៖ ដើម្បីទទួលបានលទ្ធផលប្លែក សូមលោកអ្នកអនុវត្តន៍តាមវិធី Restore iPhone ដើម្បីលុបចោលរាល់ទិន្នន័យ ឬ Cache កម្មវិធីមួយចំនួន ឲ្យស្អាត រួមចាំដំឡើងមកវិញ (តាម iTunes) ។ ធានាថា លោកអ្នកនឹងទទួលស្គាល់ថា iOS 9 ជំនាន់ថ្មីនេះ ពិតជាលឿនដូចគេថាមែន!

 

Loading...

LEAVE A REPLY