Home សុខភាព នឹងសម្រស់ រូបមន្តថ្មីបំបាត់មុនខ្នងដែលអ្នកទាំងអស់គ្នាអាចសាកល្បងបាន…!

រូបមន្តថ្មីបំបាត់មុនខ្នងដែលអ្នកទាំងអស់គ្នាអាចសាកល្បងបាន…!

មុនខ្នងគឺវាបណ្តាលមកពីកត្តាជាច្រើនយ៉ាងដែលមានដូចជា អរម៉ូន កង្វះអនាម័យ និងអាឡាក់ហ្សីជាមួយបរិស្ថានឬក៏អ្វីមួយ។ វិធីព្យាបាលរបស់វាមិនសូវត្រូវបានគេបញ្ចេញឬមានការយកទឹកទុកដាក់ខ្ពស់នោះឡើយដោយសារតែមានមនុស្សមិនច្រើនទេដែលកើតឡើងនូវស្ថានភាពមួយនេះ។

ជាក់ស្តែងនៅថ្ងៃនេះមានរូបមន្តថ្មីស្រឡាងមួយដែលអ្នកទាំងអស់គ្នាអាចសាកល្បងបានដោយខ្លួនឯង៖

-ទឹកខ្មេះប៉ោម៖ ចាក់ទឹកខ្មេះប៉ោមមួយស្លាបព្រាទៅក្នុងចានតូចមួយហើយបន្ថែមទឹកក្នុងបរិមាណស្មើគ្នាកូរវាឲ្យសព្វហើយយកក្រណាត់ឬក៏សំឡីជ្រលក់ហើយលាបលើកន្លែងមុនទុកចោល១៥នាទីរួចលាងទឹកចេញ។ អ្នកអាចអនុវត្តវា២ទៅ៣ដងក្នុងមួយសប្តាហ៍។

-ប្រើប្រេងតែ៖ អ្នកអាចប្រហែលជាចម្លែកបន្តិចប៉ុន្តែវាមានប្រសិទ្ធភាពដូចគ្នា អ្នកអាចរកវានៅតាមផ្សារទំនើបនានាក្នុងទីក្រុងភ្នំពេញ។ ចាក់ទឹកបន្តិចនៅក្នុងកូនចានហើយបន្តក់ប្រេងតែ២ទៅ៣ដំណក់ ហើយលាបវានៅលើមុនខ្នងរយៈពេល៣០នាទី ធ្វើបែបនេះមួយថ្ងៃពីរដងរហូតទាល់តែមុនរបស់អ្នករាបបាត់អស់។

ចុចអាន៖ រូបមន្តកម្ចាត់មុនក្បាលខ្មៅនិងស្បែកខ្មៅបានយ៉ាងមានប្រសិទ្ធភាព….!

ចុចអាន៖ នៅពេលដែលស្បែកត្រូវថ្ងៃច្រើនពេកឡើងខ្មៅអ្នកអាចកែខៃដោយវិធីនេះបាន…!

Comments

comments