Home កម្សាន្ត ដឹងច្បាស់ហើយបេក្ខជនពីររូបដែលត្រូវឡើងប្រកួតវគ្គ The battles ជាមួយនឹង​ ពេជ្រ ថៃ ជានរណា!!!(មានវីដេអូ)

ដឹងច្បាស់ហើយបេក្ខជនពីររូបដែលត្រូវឡើងប្រកួតវគ្គ The battles ជាមួយនឹង​ ពេជ្រ ថៃ ជានរណា!!!(មានវីដេអូ)

The Voice Kids Cambodia ជាកម្មវិធីលំដាប់ពិភពលោករបស់ទូរទស្សន៍រស្មីហង្សមាសដែលកំពុងកក្រើកយ៉ាងខ្លាំងប្រចាំប្រទេសកម្ពុជា ហើយអ្វីដែលរឹតតែអស្ចារ្យនោះគឺ ពីមួយសប្ដាហ៍ទៅមួយសប្ដាហ៍គឺមានអ្វីដែលប្លែករហូត។​ នៅថ្ងៃសៅរ៍សប្ដាហ៍នេះ កម្មវីធីនឹងចូលដល់វគ្គ The battles សប្ដាហ៍ទី២ហើយ អ្វីដែលធ្វើអោយពុកម៉ែបងប្អូនរងចាំទស្សនាខ្លាំងបំផុតនោះគឺបេក្ខជន ពេជ្រ ថៃ ដែលទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំង មិនថាក្នុងប្រទេសឬក្រៅប្រទេសនោះទេ។

ពិតណាស់អ្នកទាំងអស់ប្រហែលជាចង់ដឹងហើយថាបេក្ខជន ពេជ្រ ថៃ នឹងទទួលបានលទ្ធផលយ៉ាងណានៅវគ្គ The battles នេះ ហើយអ្វីដែលរិតតែធ្វើអោយអ្នកទាំងអស់គ្នាចង់ដឹងទៀតនោះគឺ បេក្ខជនពីររូបដែលត្រូវឡើងប្រកួតប្រជែងនៅលើសង្វៀនជាមួយនឹង ពេជ្រ ថៃ នោះគឺជានរណា។

តាមការសង្កេតទៅលើវីដេអូហាយឡាយរបស់កម្មវិធី The Voice Kids Cambodia បញ្ជាក់អោយឃើញថា បេក្ខជនពីររូបដែលត្រូវឡើងប្រកួតប្រជែងជាមួយនឹង ពេជ្រ ថៃ នោះគឺបេក្ខជន ឡុង លីងគ័ង្គ និង បេក្ខជន ជាង​ យន្ដិ៍ផាវរៈ។ Wow ពិតជាអស្ចារ្យណាស់​ កុំភ្លេចតាមដានទាំងអស់គ្នាណា ថាតើបេក្ខជនទាំងបីនាក់នេះនឹងធ្វើបានល្អយ៉ាងណានោះ។ សូមទស្សនារូបភាពនិងវីដេអូខាងក្រោមទាំងអស់គ្នា៖


sponsored: សូមចុចទីនេះ ដើម្បីមើលម៉ូតនាឡិកាដ៏ស្រស់ស្អាតជាច្រើនទៀត

ចុចអាន៖រឿងពិតទាំង ៤ របស់ Chompoo Araya បន្ទាប់ពីសម្រាលកូនភ្លោះទាំងពីររបស់នាងរួចមក! តើជារឿងអ្វីទៅ?

ចុចអាន៖បើកបង្ហាញតារាសម្ដែងថៃ ៤ ដួងដែលសម្ដែងតួចិត្តអាក្រក់កាន់តែធ្វើឲ្យអ្នកទស្សនាស្អប់ខ្លាំងឡើង!!!

Comments

comments