Home កម្សាន្ត ការចំណាយប្រាក់រាប់រយលាននៅពីក្រោយពិធីរៀបការរបស់តារាសម្តែង ​ Chompoo Araya ធ្វើអោយអ្នកគាំទ្រនឹកស្មានមិនដល់ !

ការចំណាយប្រាក់រាប់រយលាននៅពីក្រោយពិធីរៀបការរបស់តារាសម្តែង ​ Chompoo Araya ធ្វើអោយអ្នកគាំទ្រនឹកស្មានមិនដល់ !

តារាសម្តែងស្រីថៃល្បីឈ្មោះហើយក៏ជាភរិយាមហាសេដ្ឋីលំដាប់ប្រទេសមួយរូបផងដែរនោះគឺអ្នកនាង ​ Chompoo Araya ដែលនាពេលកន្លងមកនេះមានការចុះផ្សាយអំពីអ្នកនាងសម្រាលកូន ព័ត៍មានមួយនេះមានការល្បីពេញប្រទេលថៃនឹងក្រៅប្រទេសផងដែរ ដោយភរិយាលំដាប់ប្រទេសថៃរូបនេះបានសម្រាលកូននៅថ្ងៃទី ០៦​ ខែកញ្ញា​ថ្មី​ៗកន្លងមកនេះ។

តែអ្វីដែលពិសេសនឹងធ្វើអោយអ្នកគាំទ្រចាប់អារម្មណ៏យ៉ាងខ្លាំងនឹងមានការភ្ញាក់ផ្អើរខ្លាំងបំផុតអំពីរឿងនៅពីក្រោយពិធីរៀបការរបស់តារាសម្តែងរូបនេះ ចង់ដឹងថាមានរឿងអ្វីខ្លះ សូមទស្សនាទាំងអស់គ្នា៖


sponsored: សូមចុចទីនេះ ដើម្បីមើលម៉ូតនាឡិកាដ៏ស្រស់ស្អាតជាច្រើនទៀត

១. ការចាប់ផ្តើមស្នេហា​របស់​ Nott និង​ Chompoo

ដំបូង​ឡើយ​ អ្នក​គ្រប់គ្រងរបស់តារាសម្តែងស្រី Chompoo បាន​ណែនាំ​នាង​ និង​ Nott Witsarut ឲ្យ​ស្គាល់​គ្នា​ លក្ខណៈ​រាប់អាន​ធម្មតាៗ។ ប៉ុន្តែ​ក្រោយ​​ Nott បាន​លង់​ស្រឡាញ់​ Chompoo ពេលនោះ​លោក​ក៏​បាន​ព្យាយាម​តាម​រក​លេខ​ទូរសព្ទ​របស់​ Chompooដើម្បីទំនាក់ទំនងគ្នា។ មិន​យូរ​ប៉ុន្មាន​ អ្នក​ទាំង​ ២​ក៏​បាន​លង់​ស្រឡាញ់​គ្នា​ទៅ​វិញ​ ទៅ​មក​រហូត​ឈានទៅ​ដល់​ថ្ងៃ​រៀបការ។

២. ការ​ចំណាយ​ដ៏​សន្ធឹកសន្ធាប់​ក្នុង​ពិធី​រៀបការ

ពិធី​មង្គល​ការ​របស់​គូស្នេហ៍មួយ​គូ​នេះ​បាន​ចំណាយ​ជាង​ ១០៨ លានបាត (ជាង​ ៣​លាន​ដុល្លារ) ហើយ​គ្រាន់​តែ​ចិញ្ចៀន​ពេជ្រ​វិញ​មាន​ទំហំ​ដល់​ទៅ​ ៨ការ៉ាត់ នឹងមាន​ការ​ច្នៃ​ម៉ូដ​យ៉ាង​ប្រណីត។ ក្រៅ​ពី​ចិញ្ចៀន​ក៏​នៅ​មាន​ក្រវិល​ពេជ្រ​មួយ​គូ​ទៀត​ ដែល​មាន​ទំហំ​ ១៤​ការ៉ាត់ លុយ​សុទ្ធ​ និង​ដី​ ៣​កន្លែង​ទៀត​ មាន​តម្លៃ​ ៦០​លាន​បាត (ប្រហែល​ ១,៨លានដុល្លារ)។

៣. ហេតុផល​នៅ​ពី​ក្រោយ​ការ​ចំណាយ​ក្នុង​ពិធី​មង្គលការ​ដល់​ទៅ​ ១០៨​លាន

តាម​ជំនឿ​របស់​ប្រជាជន​ គឺ​ដោយសារ​ លេខ​ « ១០៨ » បូក​ចូល​គ្នា​ ស្មើ​នឹង​លេខ «៩»។ ដូច​ដែល​បាន​ដឹង​ស្រាប់​ លេខ​ “៩” ជា​លេខ​ដ៏​ពិសេស​ជាង​គេ​ក្នុង​ចំណោម​លេខ​ទាំង​អស់។

៤. រថយន្ត​ដែល​ប្រើ​ក្នុង​ថ្ងៃ​មង្គលការ

ឡាន​ដែល​ត្រូវ​បើក​ក្នុង​ថ្ងៃ​នោះ​គឺ​ជា​ រថយន្ត​ស៊េរី​ Mercedes Benz S300 មាន​ចំនួន​ ១៥​គ្រឿង។

៥. ក្រុម​ការងារ​ថត​រូប​

អ្នក​ផ្ដិត​យក​រូប​ភាព​ក្នុង​ថ្ងៃ​ពិធីមង្គលការ​ គឺ​ក្រុម​ការងារ​ថត​ដ៏​ល្បី​មួយ​ក្នុង​ប្រទេស​ថៃ​ NARAKORN PHOTOGRAPHY និង​ NARAKORN CINEMATOGRAPHY។ តាម​សម្ដី​របស់​ Nutt បាន​ប្រាប់​ NARAKORN PHOTOGRAPHY ថា​ តាម​ពិត​មាន​អ្នក​ជំនាញ​ថត​រូប​ជា​ច្រើន​ចង់​ថត​ដោយ​មិន​គិត​ថ្លៃ​ក្នុង​ពិធី​ដ៏​មាន​អត្ថន័យ​នេះ​ ប៉ុន្តែ​លោក​មិន​ទទួល។ ដោយសារ​ធ្លាប់​ស្គាល់​ទឹក​ដៃ​នា​ពេល​កន្លង​មក​ ទើប​ ស្វាមី​ Chompoo សម្រេច​យក​ក្រុម​ថត​មួយ​នេះ​ ដោយ​មិន​ស្ទាក់ស្ទើរ។

៦. អ្នក​កំដរ​កូន​កំលោះ​ និង​កូន​ក្រមុំ

 , ,

នេះ​ជា​ចំណុច​មួយ​ដែល​កាន់​តែ​អស្ចារ្យ​ទៀត​ហើយ​ គឺ​ត្រង​ថា​ អ្នក​កំដរ​កូន​កំលោះ​ មាន​ចំនួន​ដល់​ទៅ​ ៣០​នាក់ រីឯ​អ្នក​កំដរ​កូន​ក្រមុំ​មាន​ចំនួន​ ៥១​នាក់ ហើយ​សុទ្ធ​តែ​អ្នក​ល្បីៗ​ទាំង​ក្នុង​ និង​ក្រៅ​សិល្បៈ​ដូចជា​ តារា​សម្ដែង​ Aimee Morakot, Mai Davika, Ice Apissada, Due Arisara, Cris Horwang និង​មិត្តភ័ក្ដិ​ជា​ច្រើន​ទៀត។

៧. រ៉ូប​កូន​ក្រមុំ​នាំចូល​ពី​បរទេស

ឈុត​កូន​ក្រមុំ​ គឺ​សុទ្ធ​តែ​​ជា​ម៉ាក​ល្បី​ៗ ​ដូចជា​ រ៉ូប​ក្រមុំ​គឺ​ជា​ម៉ាក​ ELIE SAAB ហើយ​ស្បែក​ជើង​ម៉ាក​ Christian Louboutin។ ចំណែក​ឈុត​អ្នក​កំដរ​ពណ៌​បៃតង​ក៏​មិន​ធម្មតា​ដែរ​ គឺ​ត្រូវ​បាន​ច្នៃ​យ៉ាង​ពិសេស​ពី​ក្រុមហ៊ុន​ច្នៃ​ម៉ូដ​ល្បី​ VATANIKA។

៨. អ្នក​ផាត់​មុខ​ល្បី​ប្រចាំ​ប្រទេស

គ្រប់​យ៉ាង​ត្រូវ​តែ​ឥត​ខ្ចោះ​បំផុត​ក្នុង​ថ្ងៃ​នោះ​ កត្តា​សំខាន់​មួយ​ទៀត​គឺ​ អ្នក​រៀប​ចំ​ខ្លួន​ និង​ផាត់​មុខ​ក៏​ជា​អ្នក​ដែល​មាន​ទេពកោសល្យ​ខ្ពស់​ដែរ។ ជាក់ស្ដែង​ អ្នក​ផាត់​មុខ​ក្នុង​ថ្ងៃ​ពិសេស​របស់​ Chompoo គឺ​លោក​ Pom Vinij។

៩. ការ​ចំណាយ​ផ្សេង​ៗ

ច្រកទ្វារ​មាន​ការ​រចនា​យ៉ាង​ពិសេស​ ហើយ​ត្រូវ​ចំណាយ​អស់​ច្រើន​ណាស់។ ក្នុង​នោះ​ ម្ចាស់​កម្មវិធី​ក៏​បាន​រៀប​ចំ​តុបតែង​ផ្កា​ពាសពេញ​រោង​ពិធី​ ហើយ​ចំណាយ​អស់​ខ្ទង់​ ៥​លាន​បាត​ឯណោះ (ប្រហែល​ ១៥​ម៉ឺន​ដុល្លារ) រួម​ជាមួយ​អាហារ​ថ្ងៃ​ត្រង់​ដ៏​ពិសេស​ដល់​ភ្ញៀវ​ដែល​អញ្ជើញ​ចូលរួម​ផង​ដែរ។

១០. ចៅ​មហា​ទាំង​សងខាង​

កាន់​តែ​អស្ចារ្យ​មិន​ធ្លាប់​មាន​ គឺ​អ្នក​ស្រី​ Maornapa បាន​ក្លាយ​ជា​ចៅ​មហាខាងស្រី​ រីឯ​ចៅ​មហា​ខាង​ប្រុស​គឺ​ លោក​ពូ​របស់​កូន​កំលោះ។ ចំណែក​ពីធីករ-ពិធីការិនី​វិញ​ ក៏​សុទ្ធ​កំពូលៗ​ដែរ៕

ចុចអាន៖ ដឹងច្បាស់ហើយបេក្ខជនពីររូបដែលត្រូវឡើងប្រកួតវគ្គ The battles ជាមួយនឹង​ ពេជ្រ ថៃ ជានរណា!!!(មានវីដេអូ)

ចុចអាន៖ រឿងពិតទាំង ៤ របស់ Chompoo Araya បន្ទាប់ពីសម្រាលកូនភ្លោះទាំងពីររបស់នាងរួចមក! តើជារឿងអ្វីទៅ?

Comments

comments