Home កម្សាន្ត អ្នកណាថាតារាកូរ៉េសុទ្ធតែស? សូម្បីតែខ្មៅក៏អាចល្បីបានដែរ…អាយដលទាំង១០នេះហើយជាភស្តុតាង!

អ្នកណាថាតារាកូរ៉េសុទ្ធតែស? សូម្បីតែខ្មៅក៏អាចល្បីបានដែរ…អាយដលទាំង១០នេះហើយជាភស្តុតាង!

ស្បែកសភាគច្រើនមាននៅប្រទេសអាស៊ីផ្នែកត្រជាក់ដែលក្នុងនោះមានកូរ៉េមួយផងដែរ ដែលសម្បូរទៅដោយនារីសាច់សខ្ចីញ៉េញតែម្តង។ មិនទាំងអស់នោះទេ ក៏មានតារាស្រីកូរ៉េខ្លះសាច់មិនសូវសដែរនិយាយទៅសម្បុររាងសណ្តែកបាយដូចតែជនជាតិកម្ពុជាយើងអញ្ចឹង។

អាយដលទាំង១០ខាងក្រោមនេះគឺជាភស្តុតាងដែលបញ្ជាក់ថា មិនចាំបាច់តែសាច់សទើបអាចក្លាយជាតារាហើយល្បីបាននោះទេ។ ដូច្នេះទៅមើលមុខមាត់តារាកូរ៉េសម្បុរសណ្តែកបាយនៅខាងក្រោមនេះ៖

១.Girl’s Generation នាងយូរី ដែលជាប់ឈ្មោះជាសមាជិកដែលមានសម្បុរខ្មៅជាងគេតែនាងក៏មានភាពស្រស់ស្អាតមិនធម្មតាដែរ។

២.AoA នាងស៊ូលហ្យុន ដែលមាននាមជានារីស៊ិចស៊ីនិងរាងស្អាតប្រចាំក្រុមនិងប្រចាំប្រទេសមួយរូបផងដែរ។

៣.Twice នាងហ្សីវី ជាសមាជិកក្មេងជាងគេក្នុងក្រុមដែលជាកូនកាត់ចិន តែបែរជាមានសម្បុរស្រអែមទៅវិញ។

៤.Blackpink នាងជែននីដែលជាកូនកាត់ស្រុកគេមួយរូបដែរ នាងស្ទើរតែល្បីជាងគេក្នុងក្រុមដោយសារតែសម្បុរសណ្តែកបាយមួយនេះឯង។

៥.F(x) នាងលូណា ពូកែច្រៀងនិងស្រែកដល់តុងខ្ពស់ជាងគេព្រោះថានាងមានសម្បុរបែបនេះពីកំណើតតែម្តងទើបបណ្តាលឲ្យនាងល្បីគួរសម។

៦.Girls’Generation នាងស៊ូយុង ដែលជាសមាជិកមិនមានស្បែកសមួយរូបដែរតែនាងមានរាងខ្ពស់ហើយស្រស់ស្អាតជាខ្លាំង។

៧.នាងJessi តារាចម្រៀងទោលដែលពូកែខាងរ៉េប នាងជាកូនកាត់អាមេរិកទើបធ្វើឲ្យស្បែកនាងខ្មៅដូច្នេះ។

៨.នាង លី ហ្យូរី ជាអាយដលចំណាស់មួយរូបក្នុងប្រទេសកូរ៉េមានរូបរាងស៊ិចស៊ីដូចជាអាគាំង។

៩.Mamamoo នាង ហ្វាសា ដែលនាងមានមុខចាស់ជាងអាយុបន្តិចគឺដោយសារតែសម្បុររបស់នាងនេះឯងតែនាងក៏ប៉ិនប្រសប់ក្នុងការច្រៀងផងដែរ។

១០.អតីតមេក្រុម Sistar គឺនាង ហ្យូរីន ដែលពូកែស្រែកច្រៀងរាំចាក់ក្បាច់តែនាងមានសម្បុរបែបនេះតាំងតែពីចូលសិល្បៈមកម្ល៉េះ។

ចុចអាន៖ តោះមកមើលពីតម្លៃសម្លៀកបំពាក់របស់តារាចម្រៀងស្រីកូរ៉េ Blackpink ថ្លៃប៉ុន្មានទៅ…??

ចុចអាន៖ តោះមកស្គាល់ពីអាយុក្រុមកូរ៉េស្រីទាំងនេះទាំងអស់គ្នា? ស្អាតបែបនេះអាយុប៉ុន្មានទៅ…!

Comments

comments