Home កម្សាន្ត ពិធីករ​លោក ​វី​ជេ រតនា ជិតក្លាយជាឪពុកគេនៅពេលឆាប់ៗនេះ តែនៅឈ្លាតផ្អែមល្ហែមទៀត!!!!

ពិធីករ​លោក ​វី​ជេ រតនា ជិតក្លាយជាឪពុកគេនៅពេលឆាប់ៗនេះ តែនៅឈ្លាតផ្អែមល្ហែមទៀត!!!!

SHARE
Bag,14

តារា​សម្ដែង​ និង​ជា​ពិធីករ​ប្រុស ​វី​ជេ រតនា ក្រោយពី​រៀប​អាពាហ៍ពិពាហ៍​ស្រប​ច្បាប់​ ជាមួយ​ភរិយា​​រូប​ស្រស់​កូនចៅ​ចិន ​អ្នកនាង លឹម លីហ្សា មក​នោះ​, ឥឡូវ​នេះ​លោក​កំពុង​ជិត​ក្លាយ​ទៅជា​ឪពុក​របស់​គេ​ហើយ ​ខណៈ​ស្វាមី ​និង​ភរិយា​គូស្នេហ៍​អ្នក​ទាំងពីរ ​បាន​សម្រេច​កំណត់​ជ្រើស​យក​ឆ្នាំ ​២០១៧ ​ជា​ឆ្នាំ ​មាន​ហុងស៊ុយ​នាំ​លាភ​សំណាង ​ដើម្បី​ផ្ដល់​កំណើត​ដល់​កូន​នៅ​ក្នុង​ផ្ទៃ។

Loading...

​វី​ជេ រតនា ត្រូវបាន​គេ​ស្គាល់​គ្រប់គ្នា​ថា ​ជា​តារា​សម្តែង​ និង​ជា​ពិធីករ​ប្រុស​ ដែល​មាន​ប្រជាប្រិយភាព​ខ្លាំង​គួរ​សម​របស់​ខ្មែរ​។ ​ប្រពន្ធ​របស់លោក​ក៏​ធ្លាប់ជាអតីត​ Freshy Girl អាយុ​២០​ឆ្នាំ ​ដែល​កំពុងតែ​រស់នៅ​យ៉ាង​មាន​សេចក្តី​សុខ​ ខណៈ​ដែល​បច្ចុប្បន្ន​ ពួកគេ​កំពុង​ត្រៀមខ្លួន​ក្លាយទៅជា​ឪពុក​ម្តាយ​របស់​កូន​ដំបូង (​កូន​ទី​១)​ផង​នោះ​។

នៅសល់តែ​ប៉ុន្មាន​ថ្ងៃ​ទៀត​ប៉ុណ្ណោះ​ភរិយា​របស់ វី​ជេ​ រតនា និង ​សម្រាលកូន​ហើយ ។ ​តែ​យ៉ាងណា​អ្នកនាង​នៅតែ​មិន​ភ្លេច​នឹង​ធ្វើឱ្យ​ស្វាមី​ភ្ញាក់ផ្អើល​នៅក្នុង​ថ្ងៃខួបកំណើត កាលពីយប់ថ្ងៃទី ៨ ខែកញ្ញា នេះ ។ ទោះបីជា​មិនមែន ជា​ពិធី​ធំដុំក្តី ​តែ​វី​ជេ រតនា បាន​សម្តែង​អារម្មណ៍​រំភើប​ចំពោះ​ទង្វើ​ភរិយា​របស់ខ្លួន ។ ចង់ដឹងថា ​អ្នកទាំងពីរ ផ្អែមល្ហែម​ជាមួយគ្នាយ៉ាងណា​នោះ តោះ​​មើល​រូបថត​ពួកគេ​ទាំងអស់គ្នា ។​

ដោយសារ​កៀក​ដល់​ថ្ងៃ​សម្រាលកូន ​ភរិយា​របស់ វី​ជេ រតនា មិនបាន​រៀបចំ​ពិធី​ធំដុំ​ និង ​រ៉ូ​មែន​ទិច ​សម្រាប់វី​ជេ​រតនា ដូច​រាល់​ឆ្នាំ​ឡើយ ។ តែ​យ៉ាងណា​អ្នកនាង​បាន​ទិញ​នំខួប​កំណើត​យ៉ាង​ស្រស់ស្អាត​ មក Surprise ស្វាមី​ដល់​បន្ទប់​គេង​ដែល​ធ្វើឱ្យ វី​ជេ រតនា រំភើប​ជាខ្លាំង ។

អ្វីដែល​កត់សម្គាល់​នោះ ទោះបីជា​ឆ្លង​ពិធី​ខួបកំណើត​តែ​ពីរ​នាក់​ភរិយា​ក៏ពិតមែន​ តែ វី​​ជេ​រតនា នៅតែ​រីករាយ ជាពិសេស​ពួកគេ​ទាំងពីរ​បាន​ថត រូប​យ៉ាង​ផ្អែមល្ហែម​ជាមួយគ្នា ដែល​ធ្វើ​ឱ្យ្​អ្នកគាំទ្រ​ជាច្រើន​សរសើរ​ និង​ ជូនពរ​ឱ្យ​ស្រឡាញ់គ្នា​ជា​រៀងរហូត ។ ក្រៅពី​រៀបចំ​ខួបកំណើតដល់ស្វាមី ភរិយា​របស់ វី​ជេ រតនា ក៏​បួងសួង​សុំឱ្យ​ស្វាមី​របស់​នាង​ស្រឡាញ់​នាង​ និង ​​កូន​ឱ្យបាន​ខ្លាំង​ថែមទៀត​ផង ។


sponsored: សូមចុចទីនេះ ដើម្បីមើលម៉ូតនាឡិកាដ៏ស្រស់ស្អាតជាច្រើនទៀត


ចុចអាន៖តោះទៅស្គាល់មុខអ្នកម្ដាយបង្កើតរបស់តារាស្រីកូនកាត់ តួឯកស្រីក្នុងរឿងតំណក់ឈាមអំនួតស្នេហ៍ ស្អាតនេះកាត់ទៅម៉ែមែនអត់?

ចុចអាន៖កំពូលតារាចម្រៀងកញ្ញា ឱក សុគន្ធកញ្ញា ពេលទៅវត្តគ្រងឈុតបែបនេះស្អាតមើលសឹងមិនស្គាល់ !

ចុចអាន៖មិនសរសើរមិនបានទេ នៅពេលដែលឃើញកំពូលតារាចម្រៀង សុគន្ធ និសា និងម្ដាយធ្វើបែបនេះដល់ល្ខោនបុរាណខ្មែរបែបនេះ!!!

Comments

comments