Home ហោរាសាស្រ្តប្រចាំថ្ងៃ ជោគជតារាសីចំពោះ ថ្ងៃ ច័ន្ទ ទី ១១ ខែ កញ្ញា ឆ្នាំ ២០១៧

ជោគជតារាសីចំពោះ ថ្ងៃ ច័ន្ទ ទី ១១ ខែ កញ្ញា ឆ្នាំ ២០១៧

SHARE
New-Arrival,11

ឆ្នាំជូត៖ រាសី​ស្រុតចុះ​។​ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោក​អ្នក​មិន​ល្អ​ប្រសើរ​ទេ​ហើយ​ធ្វើ​អ្វី​ក៏​តែង​មាន​ភាពរអាក់រអួល​និង​មាន​បញ្ហា​ខ្លះ​កើតឡើង​នាំ​រកាំចិត្ត​ផង​។​សម្រាប់​ពេល​វេលា​មិន​ល្អ​ក្នុង​ថ្ងៃនេះ​គឺ​ម៉ោង ៩,០០​ទៅដល់​១០,៥៩​នាទី​ព្រឹក​ពី​ព្រោះ​ធ្វើ​អ្វី​ក៏​តែ​ង​ខ្វាយខ្វល់​និង​អស់​សង្ឃឺម​ច្រើន​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ជួប​ផល​លំបាក​ក្នុង​ការរក​ចំណូល​បន្តិច​វិញ​ហើយ​ការ​ជួញ​ជិត​ឆ្ងាយ​ទៀតសោត​ជួបតែ​ភាព​រកាំរកូស​មិន​ស្ទើរ​ដែរ​ទេ​ ។ចំណែក​បញ្ហា​ស្នេហា​ប្រុស​ស្រី​មាន​ភាព​សៅហ្មង​និង​រកាំរកូស​ដោយ​ទាស់សម្តី​គ្នាច្រើន​៕

Loading...

ឆ្នាំឆ្លូវ៖ រាសី​ល្អ​ជា​មធ្យម​។ ​ក្នុងថ្ងៃនេះ​ដំណើរ​ជីវិត​មាន​ភាពរអាក់រអួល​ខ្លះៗ​មក​យាយី​តែ​យ៉ាងណា​ការ​ប្រកបការងារ​នៅតែ​មាន​ភាពជឿនលឿន​ទៅមុខ​សន្សឹមៗ​ហើយ​បើ​ទោះ​មាន​ការងារ​ធំដុំ​សម្រុកចូល​មក​ក៏​តែង​អាច​ដោះស្រាយបាន​ទៅ​វិញ​យ៉ាង​ងាយ​ផង​។​ការរស់នៅ​ក្នុង​អំឡុង​ពេលនេះ​មាន​បញ្ហា​ចូល​យាយី​ច្រើន​បន្តិច​ដូចនេះ​ត្រូវ​ខិតខំ​ប្រឹងប្រែង​ដោះស្រាយ​នោះ​រឿង​រាវ​ធំ​នឹង​ប្រែក្លាយ​ជា​តូច​វិញ​ជាក់​ជា​ពុំខាន​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មានការ​ខ្សត់ខ្សោយ​ក្នុង​ការរក​ផល​ចំណូល​ណាស់​ដូច្នេះ​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​អាច​ចិញ្ចឹម​គ្រួសារ​រស់​ស្រួលខ្លួន​។ រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មាន​ភាព​តែលតោល​និង​ខ្វាយខ្វល់​ព្រោះ តែ​បញ្ហា​រកាំរកូស កំពុង​កើតឡើង​ឥត​សូវ​ធូរស្បើយ​ឡើយ​៕

ឆ្នាំខាល៖ ​រាសី​ល្អ​ជា​មធ្យម​។​ ក្នុងថ្ងៃនេះ​ដំណើរ​ជីវិត​មិន​ជួប​បញ្ហា​អ្វី​ធ្ងន់ធ្ងរ​ត្រូវ​រែកពន់​តែ​យ៉ាងណា​ទោះ​ធ្វើ​អ្វី​ក៏​ដោយ​មិន​អាច​ធ្វេសប្រហែស​បាន​ដែរ​ព្រោះថា​ងាយ​កើត​បញ្ហា​ចូល​មក​កកូរ​ផ្លូវចិត្ត​ផង​។​លោកអ្នក​តោង​តែ​ចងចាំ​ថា​ប្រាក់កាស​ទោះ​មាន​ហូរ​ចូល​ច្រើន​តែ​ក៏​មិនសូវ​សេសសល់​ជា​ដុំកំភួន​ដែរ​គឺ​ជារឿយៗ​តែង​ត្រូវ​រលោះ​បាត់បង់​ទៅ​វិញ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ដោយសារ​ថ្ងៃនេះ​យីអ៊ុន​កំពុង​តែ​ស្ថិត​នៅលើ​កំណាត់​ផ្លូវ​ពុំ​ល្អ​ប៉ុន្មាន​ទេ​ដូចនេះ​ហើយ​ធ្វើឱ្យ​មាន​ក្រុម​មនុស្ស​តាម​ឈ្នានីស​និង​ព្យាបាទ​ច្រើន ។​ រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​កុំ​គប្បី​ឈ្លក់​នឹង​ល្បែង​កាមគុណ​ប្រយ័ត្ន​រែកពន់​ភាព​ទុក្ខសោក​នៅពេល​ក្រោយ​៕

ឆ្នាំថោះ៖ រាសី​ខ្ពស់ត្រដែត​។​ នៅ​ថ្ងៃ​នេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោក​អ្នក​ចេញ​បំពេញ​កិច្ច​ការងារ​ឬ​សម្រេចចិត្ត​ក្នុង​រឿង​អ្វីមួយ​ផង​។​ក្រៅពីនេះ​លោក​អ្នក​អាច​ទទួល​ដំណឹង​ល្អ​ឬ​ទទួល​ជោគ​លាភ​អ្វីមួយ​ថែម​ទៀត​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ការរីកលូតលាស់​គួរសម​ម្ល៉ោះហើយ​ជា​ឱកាស​ល្អ​ក្នុង​ការពង្រីក​មុខរប​រ​ថ្មី​ឬ​បណ្តាក់​ទុន​បន្ថែម​ព្រោះ​ផ្លែផ្កា​ដែល​ទទួល​បាន​តែង​ហុច​មក​វិញ​ដូច​សមប្រកប​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តីសុខក្សេមក្សាន្ត​ដូច​សព្វមួយដង​។​ ​រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​បើ​ចង់​ធ្វើការ​ជ្រើសរើស​គូស្រករ​តែង​ជួប​គូព្រេង​ពិត​ដូច​សេចក្តីប្រាថ្នា​៕

ឆ្នាំរោង៖ រាសី​ល្អ​ជា​មធ្យម​។ ​នៅក្នុង​ថ្ងៃ​នេះ​ដំណើរ​ជីវិត​ស្ថិតនៅ​លើ​កំណាត់​ផ្លូវ​ល្អ​ជា​មធ្យម​ម្ល៉ោះហើយ​ធ្វើឱ្យ​លោក​អ្នក​អាច​មាន​មធ្យោបាយ​ឬ​គំនិត​ថ្មីៗ​ក្នុង​ការបំពេញ​ការងា​រ​ផង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូ​របើ​លោកអ្នក​ចង់​បណ្តាក់​ទុន​រយះពេល​ខ្លីៗ​ឃើញថា​មិន​ទាស់​ខុស​អ្វី​ទេ​ព្រោះ​តែង​ហុច​ផ្លែផ្កា​គ្រាន់​ជា​ទី​កក់ក្តៅ​ដែរ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តីសុខក្សេមក្សាន្ត​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។ ​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​បើ​មាន​ជម្លោះ​វិវាទ​ត្រូវតែ​ប្រញាប់​ផ្សះផ្សារ​ទើប​ប្រសើរ​៕

ឆ្នាំម្សាញ់៖ រាសី​ល្អ​ជា​មធ្យម​។​នៅថ្ងៃនេះ​ការប្រកប​ការងារ​ឃើញថា​មានការ​ជឿនលឿន​សន្សឹមៗ​ពិសេស​ងាយ​កើត​បញ្ហា​ចំពោះ​មុខ​ច្រើន​ផង​គប្បី​ប្រយ័ត្នប្រយែង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់បើ​តែ​យ៉ាងណា​លោកអ្នក​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​ទទួល​ជោគជ័យ​ជំនួញ​ធំៗ​ទៅ​កើត​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ឃើញថា​មិនសូវ​ជឿនលឿន​ទៅ​មុខ​ទេ​ងាយ​កើត​បញ្ហា​ផង ។​ ​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​មាន​ការប្រែប្រួល​ប្តូរផ្លាស់​ព្រោះ​ជួន​ត្រូវរ៉ូវ​គ្នា​ជួន​ទាស់ទែង​គ្នា​៕

ឆ្នាំមមី៖ រាសី​ល្អ​ជា​មធ្យម​។​ ​នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោក​អ្នក​ល្អប្រសើរ​គួរសម​ម្ល៉ោះហើយ​ទោះ​ធ្វើ​អ្វី​ឃើញថា​មាន​ការ​ចម្រើន​លូតលាស់​និង​ផ្តល់​ជា​ផ្លែផ្កា​មកវិញ​គ្រាន់​ជាទី​ពេញចិត្ត​ផង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លោកអ្នក​បើ​ចង់​បើកហាង​ថ្មី​ឬ​ផ្លាស់​ទី​កន្លែង​លក់ដូរ​ជា​ឱកាស​ល្អ​ប្រពៃ​ណាស់​ព្រោះថា​អាច​ឆ្លើយតប​ផ្លែផ្កា​ដូចជា​ទី​កក់ក្តៅ​គ្រាន់បើ​។​ រីឯ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​បើ​មាន​រៀប​អាពាហ៍ពិពាហ៍​ឬ​ចូល​ស្តីដណ្តឹង​តែង​សម្រេច​ដូច​គាប់​បំណង​៕

ឆ្នាំមមែ៖ ​រាសី​ខ្ពស់ត្រដែត​។​ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោក​អ្នក​មាន​ភាព​ល្អប្រសើរ​ហើយ​ធ្វើ​អ្វី​ក៏​តែង​ផ្តល់​ផល​ជា​ផ្លែផ្កា​មកវិញ​ជានិច្ច​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មានការ​ខ្សត់ខ្សោយ​ក្នុង​ការរក​ផល​ចំណូល​ណាស់​ដូច្នេះ​គប្បី​មាន​ការអត់ធ្មត់​ក្នុង​មុខរបរ​បន្តិច​ទើប​ប្រសើរ​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ពុំ​សូវ​មាន​សុ​វត្តិភាព​ប៉ុន្មាន​ទេ​ពីព្រោះ​ងាយ​ប៉ះទង្គិច​និង​មាន​រឿង​រាវ​យាយី​។​ ​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មិនសូវ​ចុះសម្រុង​គ្នា​ប៉ុន្មាន​ទេ​ពីព្រោះ​ម្នាក់ៗ​ប្រកាន់​ចិត្តខ្លាំង​រៀងៗ​ខ្លួន​៕

ឆ្នាំវក៖ រាសី​ល្អ​ជា​មធ្យម​។​ នៅ​ថ្ងៃ​នេះ​ឃើញថា​ដំណើរ​ជីវិត​របស់​លោក​អ្នក​ជួប​នូវ​បញ្ហា​ប្រទាំង​ប្រទើស​ច្រើន​បន្តិច​ពិសេស​ងាយ​កើត​រឿង​រាវ​ជម្លោះ​វិវិា​ទ​ថែមទៀត​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​នៅ​ថ្ងៃនេះ​ដែរ​ទោះ​លោក​អ្នក​ជួញ​ទីជិត​ឆ្ងាយ​មិន​ថា​ផ្លូវគោក​ផ្លូវទឹក​ឬ​ផ្លូវ​អាកាស​ក្តី​លាភ​ធំដុំ​កុំ​សូវ​សង្ឃឹម​ពេក​ពីព្រោះ​ច្រើន​មិន​ឆ្លើយតប​ដូច​សេចក្តីប្រាថ្នា​ទេ​គឺ​បាន​ត្រឹម​មួយ​សមរម្យ​ប៉ុណ្ណោះ​ហើយ​អ្នក​ខ្លះ​អាច​ត្រូវ​ខក​បំណង​ទៀតផង​។ ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​លោក​អ្នក​មិន​គប្បី​ជឿ​ពាក្យ​សម្តី​ក្រុម​មនុស្ស​ពេក​ឡើយ​ព្រោះ​អ្នកខ្លះ​អុជអាល​ឱ្យតែ​លោកអ្នក​ធ្លាក់​ទឹក​ហើយ​គេ​ចាំ​ទះដៃ​ហ៊ោ​នៅពេល​ក្រោយ​ប៉ុណ្ណោះ​៕

ឆ្នាំរកា៖ រាសី​ខ្ពស់ត្រដែត​។ ​នៅ​ថ្ងៃ​នេះ​លោកអ្នក​អាច​ទទួល​ដំណឹង​ល្អ​អ្វី​មួយ​ឱ្យ​សប្បាយចិត្ត​និង​ក្រៅពីនេះ​នៅ​មានជោគ​លាភ​ថែមទៀត​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ភាព​កាក់កប​គួរសម​ទាំង​ការ​ជួញ​ទីជិត​ឆ្ងាយ​ដោយ​អាច​ប្រមូល​ផល​ចំណូល​ត្រឡប់មកផ្ទះ​វិញ​ដូច​គាប់​បំណង​។​ ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ត្រូវ​ចៀស​ឱ្យ​ឆ្ងាយ​ជាមួយ​ល្បែង​កាមគុណ​ប្រយ័ត្ន​ជួប​ព្យុះ​ជីវិត​នា​ថ្ងៃ​ខាង​មុខ​ចៀស​ពុំ​រួច​ហើយ​ត្រូវ​មក​ខូចអនាគត​ភ្លឺស្វាង​ឥត​អំពើ​៕

ឆ្នាំច៖ រាសី​ស្រុតចុះ​។ ​នៅ​ថ្ងៃ​នេះ​លោកអ្នក​ជួប​បញ្ហា​តានតឹង​ផ្លូវ​អារម្មណ៍​ច្រើន​បន្តិច​ហើយ​ពិសេស​ងាយ​កើត​រឿង​រាវ​ចំពោះ​មុខ​ផង​។​ចំណែក​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុង​ពេល​នេះ​ដែរ​លោក​អ្នក​មិន​គប្បី​មាន​ចិត្ត​ឆាប់​ប្រកែប្រកាន់​ឬ​ចិត្ត​ច្រណែនឈ្នានីស​លោភលន់​ច្រើន​ប្រយ័ត្ន​ឥត​ការ​អ្វី​សោះ​យក​រឿង​រាវ​មក​ដាក់ខ្លួន​ហើយ​កើត​តែ​រឿង​រាវ​ឡើង​។​ការធ្វើដំណើរ​ផ្លូវ​ឆ្ងាយ​ឱ្យ​ប្រយ័ត្ន​រោគ​ជំងឺ​និង​បញ្ហា​ក្រុម​មនុស្ស​បៀតបៀន​យាយី​។​ រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​កុំ​ចង់​សាកល្បង​កាមគុណ​ពិសេ​សស្រី្ត​ប្រយ័ត្ន​កើត​រឿង​ធំ​ខូច​ទាំង​កិត្តិយស​អស់ទាំង​អនាគត​ភ្លឺស្វាង​៕

ឆ្នាំកុរ៖ ​រាសី​ខ្ពស់ត្រដែត​។​ នៅ​ថ្ងៃ​នេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោក​អ្នក​ប្រកប​ការងារ​និង​កិច្ចការ​ដែល​ពាក់ព័ន្ធ​នឹង​ប្រាក់កាស​ផង​។​ក្រៅពីនេះ​ក៏​ផ្តល់​ផល​ល្អ​សម្រាប់​ការសម្រេចចិត្ត​កិច្ចការងារ​ធំដុំ​ឬ​ចាប់ផ្តើម​ប្រកប​ការងារ​អ្វីមួយ​ថែម​ទៀត​។​សម្រាប់​ពេល​វេលា​ល្អ​របស់​លោក​អ្នក​ក្នុងថ្ងៃនេះ​គឺ​ម៉ោង​៧,០០​ទៅដល់​៨,៥៩​នាទី​ព្រឹក​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ជួប​បញ្ហា​លំបាក​ក្នុង​ការរក​ប្រាក់ចំណូល​បន្តិច​ឯ​ប្រាក់កម្រៃ​ទៀតសោត​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​អាច​ចិញ្ចឹម​ឆ្នាំងបាយ​គ្រាន់​រស់​ស្រួលខ្លួន​។ ​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ប្រចែប្រច័ណ្ឌ​និង​ចាប់កំហុស​គ្នាច្រើន​៕

Comments

comments