Home កម្សាន្ត បែកធ្លាយក្រុមចម្រៀងកូរ៉េបុរសដែលមានប្រជាប្រិយភាពខ្លាំងក្នុងខែនេះ…!

បែកធ្លាយក្រុមចម្រៀងកូរ៉េបុរសដែលមានប្រជាប្រិយភាពខ្លាំងក្នុងខែនេះ…!

SHARE
Bag,14

ក្រុមចម្រៀងកូរ៉េប្រុសថ្មីៗនេះហាក់បីដូចជាចេញជាច្រើនក្រុមដែលមានភាគតិចណាស់ត្រូវបានល្បីនិងស្គាល់ដោយមហាជន។ ឥលូវនេះមានការប្រកួតប្រជែងជាខ្លាំងក្នុងការដណ្តើមយកជ័យជំនះថាតើក្រុមណាមួយដែលមានភាពល្បីល្បាញក្នុងពេលបច្ចុប្បន្ននេះ?

ជាក់ស្តែងនៅបញ្ជីខាងក្រោមគឺជាការដាក់ពិន្ទុដោយមជ្ឈមណ្ឌលកេរ្តិ៍ឈ្មោះកូរ៉េដែលហៅថា Korea Reputation Center ដែលបញ្ចេញទិន្នន័យចាប់ពីខែសីហាមកទល់ខែកញ្ញានេះនិងគណនាពីភាពល្បីរបស់តារាប្រុសកូរ៉េ។ លទ្ធផលនោះគឺផ្អែកទៅលើ៤ផ្នែកផ្សេងៗពីគ្នាដោយ ទំហំនៃអ្នកគាំទ្រ ការចូលរួមក្នុងពិធី ការចេញមុខតាមប្រព័ន្ធផ្សព្វផ្សាយនិងកម្រិតនៃការទំនាក់ទំនង។

Loading...

១. Wanna One ជាក្រុមដែលទើបតែបញ្ចេញ ប៉ុន្តែមានកេរ្តិ៍ឈ្មោះលើសរៀមច្បងទៅទៀត ដោយលទ្ធផលសរុបមាន ១៨លានជាង។

២. BTS ដែលមានភាពល្បីល្បាញខ្លាំងទៅដល់ប្រទេសអ៊ឺរ៉ុបថែមទៀតទទួលបានលទ្ធផល ៧លានជាង។

៣.Exo ជាក្រុមបុរសដែលធ្លាប់មានប្រជាប្រិយគ្រាន់បើដែរ ហើយឥលូវមានការគាំទ្រ ៦លានជាង។

៤.Nu’est ជាក្រុមដែលនៅក្នុងផលិតកម្មមួយដែលមិនសូវជាបញ្ចេញបទចម្រៀងតែយ៉ាងណាពួកគេនៅតែទទួលបានការគាំទ្រប្រមាណ ៣លានជាង។

៥. Infinite សម្បូរបទល្បីច្រើនគួរសមប៉ុន្តែមានភាពចាស់វស្សាដែរទៅហើយជាលទ្ធផលគឺ ២លាន៤សែន។

៦. VIXX ក្រុមបុរសដែលឧស្សាហ៍បញ្ចេញភាពស៊ិចស៊ីរបស់ខ្លួនតាមរយៈបទចម្រៀងទទួលបានលទ្ធផលកៀកគ្នាដែរ ២លាន៣សែន។

៧. Winner ស្ថិតនៅក្រោមទ្រនំខ្ពស់គួរសមគឹក្រុមហ៊ុនវ៉ាយជីមានសមាជិក៤រូប មានការគាំទ្រ ២លាន២សែន។

៨. NCT សមាជិកជាច្រើនរូបបើគិតជាសរុបតែម្តង ដោយសារតែនៅក្រោមការគ្រប់គ្រងរបស់ផលិតកម្មធំប្រចាំប្រទេសកូរ៉េគឺអេសអឹម ការគាំទ្រមាន ២លាន១សែន។

៩. Seventeen ក៏ជាក្រុមបុរសដែលមានសមាជិកច្រើនរូបផងដែរ ព្រោះពោរពេញដោយបុរសសង្ហារទើបទទួលបាន ២លានសម្លេង។

១០. Highlight ល្បីគួរសមអាចល្មមប្រើការបានខ្លះដែរ គឺទទួលបានសម្លេងគាំទ្រ ១លាន៩សែន។

ចុចអាន៖ តោះមកស្គាល់ពីអាយុក្រុមកូរ៉េស្រីទាំងនេះទាំងអស់គ្នា? ស្អាតបែបនេះអាយុប៉ុន្មានទៅ…!

ចុចអាន៖ អ្នកណាថាតារាកូរ៉េសុទ្ធតែស? សូម្បីតែខ្មៅក៏អាចល្បីបានដែរ…អាយដលទាំង១០នេះហើយជាភស្តុតាង!

Comments

comments