Home កម្សាន្ត ស្មានមិនដល់ថា តារាចម្រៀងលោក អ៊ីណូ មានចិត្តអាណិតស្រលាញ់ដល់ថ្នាក់ពោលពាក្យច្រើនម្លឹងសោះ!!!

ស្មានមិនដល់ថា តារាចម្រៀងលោក អ៊ីណូ មានចិត្តអាណិតស្រលាញ់ដល់ថ្នាក់ពោលពាក្យច្រើនម្លឹងសោះ!!!

SHARE
Bag,14

ទស្សនិកជន​ភាគច្រើន ​សុទ្ធតែបាន​ជ្រាប​រួចមកហើយ​ថា អតីត​បេ​ក្ខ​នារី​នៃ​កម្មវិធី​លំដាប់​ពិភពលោក Cambodian idol រដូវ​កាល​ទី ២ នាង គ​ន្ធា ទោះបីជា​នាង​អស់​ឱកាស​ដណ្ដើមពាន​ត្រឹម​វគ្គ Theater round 1 ធ្វើឱ្យ​មហាជន​សោកស្ដាយ​ជំនួស​ក៏ពិតមែន ប៉ុន្ដែ​តារាចម្រៀង​វ័យក្មេង​រូបនេះ មានសំណាង​បាន​ចូល​ច្រៀង​នៅ​ផលិតកម្ម​សាន់​ដេ​តាមរយៈ​សមត្ថភាព និង សំឡេង​ដ៏​ពីរោះ​របស់ខ្លួន ។​

Loading...

មួយរយៈ​កន្លងមកនេះ តារាចម្រៀង​ពន្លក​ថ្មី នាង គ​ន្ធា បាន​រង​នូវការរិះគន់​យ៉ាង​ចាស់ដៃ​ទៅលើ​បទ​ចម្រៀង​មួយ​បទ​ក្រោម​ចំណងជើង​ថា «​ប្រយ័ត្ន​កើត​ប្រេត​» ដែលនាង​បាន​បកស្រាយ​ឆ្លើយឆ្លង​រួមគ្នា​ជាមួយនឹង​តារាចម្រៀង​ប្រចាំ​ផលិតកម្ម​សាន់​ដេ លោក Eno ថា​ តារាចម្រៀង​ស្រី​វ័យក្មេង​រូបនេះ បង្ហើរ​សំនៀង​ប្រើ​សំឡេង​ខ្មោច​ធ្វើឱ្យ​ស្ដាប់​តុង​មិនបាន ។​

​មតិ​រិះគន់​បាន​លើកឡើងថា នាង គ​ន្ធា ច្រៀង​ឮសូរ​តែ «​ហាម​មិនឱ្យ​លក់ខ្លួនៗ ខ្លាច​ធំ​អង្រែ​» ដែល​ឃ្លា​ច្រៀង​ពិត​ប្រា​ដក​គឺ «​ហាម​មិនឱ្យ​លូកលាន់ៗ ខ្លាច​ជាតិ​ក្រោយ​កើត​ប្រេត​» ឯណោះ​ទៅវិញ​ទេ ។ ដោយសារតែ នាង គ​ន្ធា ទើបតែ​មាន​វ័យ ១៧ ឆ្នាំ និង ជា​តារាចម្រៀង​ពន្លក​ថ្មី​ទៀត​នោះ ការរិះគន់​លើក​នេះ ​បានធ្វើឱ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​ទឹកចិត្ត​របស់​នាង រហូត​ធ្វើឱ្យ​តារា​ស្រី​រូបនេះ យំ​ស្រែកប្រាប់​លោក Eno ដែល​អ្នក​ទាំងពីរ​រាប់អាន​គ្នា​ដូច​បងប្អូន​ ។​ព្រោះតែ​ចិត្ត​អាណិត​តារាចម្រៀង​រួម​ទ្រនំ នាង គ​ន្ធា ខ្លាំងពេក Eno បាន​បង្ហោះ​សារ​យ៉ាង​វែង​រៀបរាប់​លើកទឹកចិត្ត​នាង​ថា ៖

«​ផ្ញើជូន​មនុស្ស ដែល​តែងតែ​រិះគន់​គេ​ក្នុង​ផ្លូវ​អាក្រក់ មិន​ស្មើ​ខ្លួន (​សំដៅលើ​មនុស្ស​ម្នាក់​) ហើយ​ប្រើ​ពាក្យសម្តី​រិះគន់​ប្អូន ដោយ​មិន​គិត​ប្អូន​ជា​មនុស្ស​ស្រី ឬក៏​ក្មេងស្រី ដោយ​បុគ្គល​រិះគន់​ប្អូនស្រី​នោះ ពុក​ម៉ែ​បងប្អូន​ស្គាល់​ច្បាស់​ណាស់ គាត់​បាន​រិះគន់​ប្អូនស្រី ច្រៀង​បទ (​ប្រយ័ត្ន​កើត​ប្រេត​) ថា​ប្អូនស្រី​ច្រៀង​ឃ្លា​តុង​លើ​ដោយ​ប្រើ​សំឡេង​ខ្មោច មិន​ច្បាស់ រិះគន់​ប្អូន​ថា​ច្រៀង​ឮ​តែ (​ហាម​មិនឱ្យ​លក់ខ្លួនៗ ខ្លាច​ធំ​អង្រែ​) សូម​បងប្អូន​ជួយ​ពិចារណា តើ​គាត់​រិះគន់​បែបយ៉ាង​ម៉េច ហើយ​មាន​គិតថា​ប្អូន នាង​គ​ន្ធា ប្អូន​ជា​ស្រី ជា​ក្មេងស្រី​ដែលរអត់ ខ្ញុំ​ពិតជា​ហួសចិត្ត​ណាស់ ហេតុអ្វី​បានជា​មនុស្ស​គាត់ ហ៊ាន​លើកដៃ​សរសេរ​ឃ្លា​នេះ​ចេញមក តើ​ត្រចៀក​គាត់​ស្តាប់​យ៉ាងម៉េច​បានជាឮ​ឃ្លា​អាក្រក់​បែបនេះ សូម​ផ្តល់​យោ​លប​ល់​ផង​ពុក​ម៉ែ​បងប្អូន ឃ្លា​ប្អូន​ច្រៀង​នោះ​គឺ (​ហាម​មិនឱ្យ​លូកលាន់ៗ ខ្លាច​ជាតិ​ក្រោយ​កើត​ប្រេត​) ខ្ញុំ​ពិតជា​មិន​យល់ តើ​រិះគន់​ឱ្យ​ប្អូនស្រី​ក្នុងន័យ​ស្ថាបនា ឬក៏​គាត់​រិះគន់​ជាន់ពន្លិច​មើលងាយ គាត់​យំ​ខ​ល​ប្រាប់​ខ្ញុំ ខ្ញុំ​ពិតជា​អាណិត​ប្អូន​ណាស់​ដែល​ជួយ​អ្វី​ប្អូន​មិនបាន កុំ​គិត​ច្រើន​ប្អូនស្រី សិល្បៈ​តែងតែ​ជួប​ឧបសគ្គ​មិនចេះចប់​មិនចេះហើយ ព្រោះ​នំ​ដែល​ផលិត​ហើយ​មិន​ប្រាកដថា ត្រូវមាត់​អ្នក​ញ៉ាំ​គ្រប់គ្នា​នោះទេ តស៊ូ​ខិតខំ​ពង្រឹង​សមត្ថភាព​បន្ត ខិតខំ​ហ្វឹកហាត់​សំឡេង​ឱ្យ​កាន់តែ​ល្អ​បន្តទៀត ក្មេងស្រី​អាយុ​ត្រឹម 16 ចូល 17 ឆ្នាំ ទេ​ តែ​សមត្ថភាព​ដ៏​ល្អ​របស់​ប្អូន​ពួក​បង និង ក្រុមការងារ​ពិតជា​ស្ញប់ស្ញែង ប្អូន​ត្រូវតែ​ប្រឹងប្រែង​ក្រេប​យកចំណេះ​ដឹង​ពី​សំណាក់​សិល្បៈ​រៀមច្បង​ជាច្រើន​បន្ត​រហូត​…​ហើយ​សំខាន់​រៀបចំ​ចរិត​ឱ្យបាន​ថ្លៃថ្នូរ ចំពោះ​មនុស្ស​គ្រប់គ្នា គ្រប់​វណ្ណៈ រួសរាយ​រាក់ទាក់ គោរព ជាពិសេស​ងើយ​ស្កក​ឱនដាក់គ្រាប់ ខិតខំ​ហ្វឹកហាត់​រហូត ព្រោះ​ពាក្យ​ថា​ការសិក្សា គឺ​មិនចេះចប់ មានចំណេះដឹង​គឺ​ចោរលួច​ក៏​មិនបាន តស៊ូ​ប្អូន ពាក្យ​គេ​រិះគន់​ល្អៗ​ប្អូន​ត្រូវតែ​ទទួល​ហើយ​ខិតខំ​កែប្រែ​គ្រប់​ចំណុច​ខ្វះខាត ចំណែក​ពាក្យរិះគន់​ក្នុងន័យ​ជាន់ពន្លិច ឬ ក៏​ប្រើពាក្យ​គ្មាន​សុជីវធម៌​ចំពោះ​ប្អូនស្រី ដែលជា​ក្មេងស្រី​ម្នាក់ សូម​ប្អូន​កុំ​គិត ទុក​ថា​នេះ​ជា​សុបិន​អាក្រក់ ។ ពួក​បង​ជឿជាក់ថា ពុក​ម៉ែ​បងប្អូន​ទាំងអស់​គឺ​គាត់​នៅតែ​អាណិត​ប្អូន គាំទ្រ​ប្អូន ហើយ​ចង់ឃើញ​ប្អូន​ជោគជ័យ សំខាន់​ហ្វឹកហាត់​ឱ្យបាន​ច្រើន រៀបចំ​ចរិត​ឱ្យបាន​ថ្លៃថ្នូរ​ណា​ប្អូនស្រី​» ៕


sponsored: សូមចុចទីនេះ ដើម្បីមើលម៉ូតនាឡិកាដ៏ស្រស់ស្អាតជាច្រើនទៀត

ចុចអាន៖ស្មានមិនដល់ថា តារាចម្រៀងលោក អ៊ីណូ មានចិត្តអាណិតស្រលាញ់ដល់ថ្នាក់ពោលពាក្យច្រើនម្លឹងសោះ!!!

ចុចអាន៖ធ្លាប់តែឃើញ Bella Ranee សុភាពៗ តែដល់រាំវិញសាហាវអស់ស្ទះ ក្រលែងម៉ាអស់ដៃតែម្តង!(មានវីដេអូ)

Comments

comments