Home កម្សាន្ត មិនគួរជឿ! តារាប្រុសថៃទាំងនេះ មានប្រជាប្រិយភាពយ៉ាងខ្លាំងនៅឯក្រៅប្រទេស ពិសេសប្រទេសចិន!

មិនគួរជឿ! តារាប្រុសថៃទាំងនេះ មានប្រជាប្រិយភាពយ៉ាងខ្លាំងនៅឯក្រៅប្រទេស ពិសេសប្រទេសចិន!

1. Pong Nawat ៖ តារាប្រុសរូបនេះធ្លាប់ទទួលបានពានរង្វាន់ The Best Asian Actor ពីកម្មវិធី Hua Ding នៅឯទីក្រុងប៉េកាំងកាលពីឆ្នាំ ២០១២ ពិសេសរូបលោកក៏ធ្លាប់បានសម្តែងនៅក្នុងរឿងភាគរបស់ប្រទេសចិនដែលមានចំណងជើងថា “Love Jewelry” កាលពីឆ្នាំ ២០១៥ កន្លងទៅនេះ។

2. Mario Maurer ៖ តារាប្រុសស្រស់សង្ហារពោរពេញដោយមន្តស្នេហ៍រូបនេះ នៅក្នុងស្រុកប្រជាប្រិយភាពរបស់លោកហាក់មិនសូវមានការគាំទ្រខ្លាំងដូចជានៅប្រទេស ចិន ភីលីពីន សិង្ហបុរី និង កូរ៉េឡើយ។

3. Son Yuke ៖ តារាប្រុសរូបនេះធ្លាប់បានចូលរួមក្នុងកម្មវិធី Shianghai International Film Festival ជាមួយនឹងតារាស្រីនាង Aff Taksakorn ក្នុងនាមជាអ្នកតំណាងឱ្យតារាប្រុសថៃ។

4. Mark Prin ៖ តួឯកប្រុសក្នុងរឿង “រលកជីវិត” រូបនេះធ្លាប់បានទទួលពានរង្វាន់ The Best International Actor Award ពីកម្មវិធី 23th Korea & Culture Entertainment Awards & Asia Awards។

5. Mike D. Angelo ៖ តារាប្រុសមួយដួងនេះធ្លាប់បានសម្តែងនៅក្នុងខ្សែភាពយន្តជាច្រើនរបស់ប្រទេសចិន ពិសេសលោកក៏ជាតារាដែលទទួលបានការគាំទ្រខ្លាំងនៅឯប្រទេសចិនផងដែរ។

6. Dj Push ៖ មិនខុសពីតារាប្រុសទាំងអស់ពីខាងលើនេះឡើយ តារាប្រុសរូបនេះក៏ធ្លាប់បានសម្តែងជាតួ​ឯកប្រុសនៅក្នុងរឿងភាគនៃប្រទសចិនផងដែរគឺរឿង “Stairway to Stardom” ៕

ចុចអាន៖ មិនធម្មតាទេ G-Devith ចេញខ្លីបវីដេអូតបទាំងអួលដើមកក្រោយពីការរិះគន់!!!

ចុចអាន៖ ចង់ដឹងទេថា តើខួបកំណើតរបស់តួឈ្នានីសនៅក្នុងរឿង “ភ្លើងបុណ្យ” នៅឆ្នាំនេះមានលក្ខណៈបែបណាខ្លះ???

Comments

comments