Home ហោរាសាស្រ្តប្រចាំថ្ងៃ ជោគជតារាសីចំពោះ ថ្ងៃ ពុធ ទី ១៣ ខែ កញ្ញា ឆ្នាំ ២០១៧

ជោគជតារាសីចំពោះ ថ្ងៃ ពុធ ទី ១៣ ខែ កញ្ញា ឆ្នាំ ២០១៧

ឆ្នាំជូត៖ រាសី​ខ្ពស់ត្រដែត​។​ថ្ងៃ​នេះ​ដោយសារ​ដួង​រាសី​ឡើង​ខ្ពស់​ម្ល៉ោះហើយ​ទោះ​ធ្វើ​អ្វី​ក៏​មាន​ដំណើរការ​ទៅមុខ​និង​មាន​ការ​ជឿនលឿន​គួរសម​ផង​។​ក្រៅពី​នេះ​ចំពោះ​ស្ត្រី​បើ​ចង់​ពឹងពាក់​នរណាម្នាក់​ពី​រឿង​អ្វី​ទោះ​តិចតួច​ឬ​ធំ​បន្តិច​ក្តី​តែង​មាន​ក្រុម​មនុស្ស​អាណិត​ស្រឡាញ់​និង​ជួយ​ជ្រោមជ្រែង​ផងដែរ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​វិញ​មាន​ការ​ជឿនលឿន​ទៅមុខ​ល្អ​ហើយ​បើ​ចង់​បើ​ករបរ​អ្វី​មួយ​ថ្មី​ផង​ក៏​ជា​ឱកាស​ល្អ​ប្រពៃ​បំផុត​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តីសុខក្សេមក្សាន្ត​ដូច​សព្វមួយដង​។​ ​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មាន​ការលូតលាស់​ទៅមុខ​និង​បើ​ចង់​ផ្សំផ្គុំ​គ្រួសារ​ជា​ឱកាស​ល្អ​បំផុត​៕

ឆ្នាំឆ្លូវ៖ រាសី​ស្រុតចុះ​។ ​នៅ​ថ្ងៃ​នេះ​ដោយសារ​ដួង​រាសី​ស្រុតចុះ​យ៉ាង​ឆាប់រហ័ស​ដូចនេះ​ឱ្យ​ប្រយ័ត្ន​ក្រុម​មនុស្ស​ចាក់​ឆ្កឹះ​ស្គៀល​បន្តិច​ពី​ព្រោះ​លោកអ្នក​ងាយ​ទទួលរង​គេ​គ្រោះ​ណាស់ដែរ​។​ចំណែក​អ្នក​ប្រកប​ការងារ​រាជការ​ឬ​ក្រុមហ៊ុន​ឯកជន​ត្រូវ​រក្សា​ភាពស្ងប់ស្ងាត់​ហើយ​យក​ភាពខន្តី​ដាក់​ក្នុង​ខ្លួន​ទើប​ប្រពៃ​បំផុត​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លោកអ្នក​ត្រូវ​ចេះ​ចាយវាយ​ប្រាក់កាស​ក្បិតក្បៀត​ខ្លះ​កុំ​ខ្ជះខ្ជាយ​ដៃ​ធំ​ព្រោះ​បើ​មាន​ប្រាក់​ទុក​ក្នុង​បង្វេច​ក្រែង​អាចជួយ​ដោះ​ទាល់​នូវ​រាល់​គ្រា​លំបាក​នា​ថ្ងៃ​ខាង​មុខ​។ ​រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មាន​ការប្រែប្រួល​ប្តូរផ្លាស់​ពីព្រោះ​ជួន​ផ្អែមល្ហែម​ជួន​ពាក់មុខយក្ស​ដាក់គ្នា​៕

ឆ្នាំខាល៖ រាសី​ល្អ​ជា​មធ្យម​។​ ក្នុងថ្ងៃនេះ​ទោះ​ធ្វើ​អ្វី​ក៏​ដោយ​លោក​អ្នក​តោង​មាន​ការយកចិត្តទុកដាក់​ហើយ​ប្រយ័ត្ន​ការងារ​សំខាន់ៗ​បន្តិច​ព្រោះ​ថា​បើ​មិន​បាន​យកចិត្តទុកដាក់​ឬ​គិតគូរ​ទាន់ពេលវេលា​ទេ​នោះ​បញ្ហា​អាក្រក់​អាច​នឹង​លុកលុយ​យាយី​ទៀត​ជាក់​ជា​ពុំខាន​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិន​ថា​ការ​ជួញ​ទីជិត​ឆ្ងាយ​ទោះ​ផ្លូវទឹក​,​ផ្លូវគោក​ឬ​ផ្លូវ​អាកាស​ក្តី​ផល​កម្រៃ​មាន​ហូរ​ចូល​ខ្លះៗ​គ្រាន់​ផ្សើម​បំពង់​អញ្ចឹង​ដែរ​តែ​យ៉ាងណា​ការធ្វើ​អ្វី​មិន​អាច​លោភលន់​បានទេ​ព្រោះ​ភាព​ស៊យ​ក៏​មាន​តាម​ជាប់​មិន​ទៅ​ណា​ឆ្ងាយ​នៅឡើយ​។​ ​រីឯ​បញ្ហា​គូស្នេហ៍​កំលោះ​ក្រមុំ​កើតការ​រកាំចិត្ត​និង​មាន​ភាព​សៅហ្មង​ចំពោះ​គ្នាច្រើន​៕

ឆ្នាំថោះ៖ ​រាសី​ខ្ពស់ត្រដែត​។ ​ក្នុង​ថ្ងៃនេះ​លោក​អ្នក​អាច​សម្រុក​ការងារ​ពេញទី​បាន​ហើយ​ពីព្រោះ​ថា​ផល​ល្អៗ​តែង​ឆ្លើយ​តប​មក​វិញ​គ្រាន់​ជា​ទី​ពេញចិត្ត​ផង​។​សម្រាប់​ពេល​នេះ​ដែរ​លោក​អ្នក​គប្បី​មាន​គម្រោង​ផែនការ​ល្អៗ​ពីព្រោះ​ឆ្លង​ដល់​ខែក្រោយ​នឹង​មាន​ការផ្លាស់ប្តូរ​គាប់ប្រសើរ​ជាង​នេះ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទោះ​លោកអ្នក​ជួញ​ទីជិត​ឆ្ងាយ​មិន​ថា​ផ្លូវគោក​,​ផ្លូវ​ទឹកក្តី​តែង​ហុច​ផ្លែផ្កា​មកវិញ​គ្រាន់​ជា​ទី​កក់ក្តៅ​។​ការធ្វើដំណើរ​ទៅ​ពឹងពាក់​អ្នកដទៃ​តែង​មាន​ក្រុម​មនុស្ស​ជួយ​ជ្រោមជ្រែង​និង​អាណិត​ស្រឡាញ់​ជានិច្ច​។ ​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​មាន​ភាពជឿនលឿន​ទៅមុខ​និង​កំពុង​បើក​ទំព័រ​ថ្មី​សម្រាប់​អ្នក​ហើយ​៕

ឆ្នាំរោង៖ រាសី​ល្អ​ជា​មធ្យម​។​ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោក​អ្នកឃើញ​ថា​មិន​កើត​ជា​ផល​ល្អ​ប៉ុន្មាន​ទេ​គឺ​ធ្វើ​អ្វី​តែង​ខកបំណង​នោះ​មាន​ខ្ពស់​ផង​។​សម្រាប់​នៅ​ថ្ងៃនេះ​វិញ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​ជឿនលឿន​ទៅ​មុខ​ល្អ​ហើយ​បើ​ចង់​បើក​របរ​អ្វី​មួយ​ថ្មី​ផង​ក៏​ជា​ឱកាស​ល្អ​មួយចំនួន​ផងដែរ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តីសុខ​ដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​ រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មាន​ការលូតលាស់​ទៅមុខ​និង​បើ​ចង់​ផ្សះផ្សា​ជម្លោះ​វិវាទ​ជា​ពេលវេលា​ល្អ​មួយ​ផងដែរ​៕

ឆ្នាំម្សាញ់៖ រាសី​ខ្ពស់ត្រដែត​។​ នៅ​ថ្ងៃនេះ​លោក​អ្នក​ធ្វើ​អ្វី​តែង​មាន​ការ​ចម្រើន​លូតលាស់​ទៅ​មុខ​ហើយ​ធ្វើ​អ្វី​ងាយស្រួល​ផង​។​ក្រៅពី​នេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោក​អ្នកទំនាក់ទំនង​ឬ​ចរចា​អ្វី​មួយ​ពីព្រោះ​ថា​ផល​សម្រេច​នោះ​ក៏​មាន​ខ្ពស់​ណាស់​។​ចំណែក​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ការ​ជួញ​ទីជិត​ឆ្ងាយ​ពុំ​ទាស់​ខុស​អ្វី​ទ្បើយ​ពិសេស​ការចង់​បើកហា​ង​ថ្មី​ឬ​ផ្លាស់ប្តូរ​មុខរបរ​តែង​ហុច​ផល​ល្អៗ​មក​វិញ​ដូច​សមប្រកប​ជានិច្ច​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​ រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​មាន​ភាព​ផ្អែមល្ហែម​ចាក់ទឹកមិនលិច​ប៉ុន្មាន​ទេ​៕

ឆ្នាំមមី៖ រាសី​ល្អ​ជា​មធ្យម​។​ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោក​អ្នក​មិន​គាប់​ប្រសើរ​ប៉ុន្មាន​ទេ​ដូចនេះ​គប្បី​មាន​ការប្រយ័ត្នប្រយែង​ព្រោះ​ធ្វើ​អ្វីៗ​តែង​ងាយ​មានការ​ភ្លាំងភ្លាត់​ណាស់​។​លោកអ្នក​អាច​ត្រូវបាន​គេ​បន្ទោស​ឬ​បង្ក​រឿង​អាក្រក់​ណាមួយ​កើតឡើង​ផង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លាភ​តូចធំ​ពុំ​សូវ​មាន​សំបូរ​ទេ​ព្រោះ​បើ​មិន​បោល​ហួស​ក៏​ត្រូវ​អ្នក​ដទៃ​ដណ្តើម​យក​អស់ៗ​មុន​ដែរ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​គួរ​មាន​ការយកចិត្តទុកដាក់​សុ​វត្តិភាព​ផ្ទាល់​ខ្លួន​បន្តិច​ទើប​ប្រសើរ​។​ រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តីកើតមាន​ភាព​ប្រទាំង​ប្រទើ​សនិង​ប្រឆាំង​គ្នា​ច្រើន​៕

ឆ្នាំមមែ៖ ​រាសី​ខ្ពស់ត្រដែត​។​ ក្នុងថ្ងៃនេះ​ដួង​រាសី​របស់​លោក​អ្នក​នៅ​តែ​ឡើង​ខ្ពស់​ដដែល​ទេ​ម្ល៉ោះហើយ​ទោះ​ធ្វើ​អ្វី​ក៏​តែង​មាន​ការ​ជឿនលឿន​ទៅ​មុខ​និង​មានជោគ​មានជ័យ​ផង​។​សម្រាប់​ថ្ងៃ​នេះ​ដែរ​បើ​លោកអ្នក​ប្រកបការងារ​អ្វី​ចៅហ្វាយនាយ​ឆាប់​មើលឃើញ​និង​កោតសរសើរ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការ​ចេញ​ធ្វើ​ជំនួញ​ផ្លូវ​ឆ្ងាយ​ជិត​មាន​ភាព​កាក់កប​គួរសម​តែ​យ៉ាងណា​ត្រូវ​ប្រយ័ត្ន​ពាក្យសម្តី​បន្តិច​មិន​ដូច្នេះ​ជោគ​លាភ​ទាំងនេះ​នឹង​ត្រូវ​រលាយ​អស់​ទៅ​វិញ​ពុំ​ខាន​។​ រីឯ​បញ្ហា​គូស្នេហ៍​ប្រុស​ស្រី​មានការ​នឹករលឹក​និង​ប្រាស្រ័យ​ទាក់ទង​គ្នា​ល្អ​គួរសម​៕

ឆ្នាំវក៖ រាសី​ស្រុតចុះ​។ ​នៅក្នុង​ថ្ងៃ​នេះ​ដោយសារ​ដួង​រាសី​ស្រុតចុះ​ដូចនេះ​ទោះ​ធ្វើ​អ្វី​ក៏ដោយ​លោកអ្នក​ត្រូវ​ប្រកាន់យក​ភាព​ចិត្ត​ត្រជាក់​ដាក់​ខ្លួន​ទើប​មិន​មាន​បញ្ហា​អាក្រក់​ណាមួយ​ជ្រែកចូល​កើត​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​ចង់​ចំណាយ​ប្រាក់​កាស​ដាក់ទុន​លើ​អ្វី​មួយ​ត្រូវ​គិតគូរ​ឱ្យ​ច្បាស់លាស់​ចៀសវាង​ដាក់ទុន​ទៅ​ហើយ​ត្រូវ​កប់​បាត់​អស់​ហើយ​ត្រូវ​ទៅ​ខ្ចី​អ្នកដទៃ​នាំ​គេ​ប្រមាថ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ចូរ​ប្រយ័ត្ន​ឧប្បត្តិហេតុ​យាយី​បន្តិច​។​ រីឯ​គូ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​ក្នុង​ពេល​នេះ​ពុំ​គប្បី​ដើរហើរ​ពាស​វាល​កាល​ប្រយ័ត្ន​ជួប​រឿង​រាវ​អាក្រក់​ហើយ​រែកពន់​ភាព​ទុក្ខសោក​មកវិញ​៕

ឆ្នាំរកា៖ រាសី​ស្រុតចុះ​។​ នៅ​ថ្ងៃ​នេះ​ឃើញថា​ដំណើរ​ជីវិត​របស់​លោក​អ្នក​មិន​ល្អ​ប្រសើរ​ទេ​ហើយ​ពិសេស​ងាយ​ប៉ះទង្គិច​ជាមួយ​អ្នក​ដទៃ​ថែម​ទៀត​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​នៅថ្ងៃនេះ​វិញ​ការរក​ផល​ចំណូល​ពុំ​សូវ​ដូច​គាប់​បំណង​ប៉ុន្មាន​ទេ​គឺ​ច្រើន​បោល​ហួស​និង​ហោះ​រំលង​ជានិច្ច​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ឱ្យ​ប្រយ័ត្ន​បញ្ហា​ចរាចរ​បន្តិច​ពី​ព្រោះ​ងាយ​ជួប​បញ្ហា​ប៉ះទង្គិច​ណាស់​ផង​។​ ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​កុំ​គប្បី​យក​កំហឹង​ទល់​កំហល់​ដាក់​គ្នា​ប្រយ័ត្ន​កើត​ជម្លោះ​វិវាទ​ឈានដល់​ការបែកបាក់​ហើយ​មក​ដេក​សោកស្តាយ​នៅ​គ្រាក្រោយ​៕

ឆ្នាំច៖ រាសី​ស្រុតចុះ​។​ នៅ​ថ្ងៃ​ដោយសារ​ដួង​រាសី​ស្រុតចុះ​ម្ល៉ោះហើយ​ធ្វើឱ្យ​មាន​ការប្រែប្រួល​ទាំង​ការងារ​និង​អារម្មណ៍​ផង​។​លោកអ្នក​ចូរ​ប្រយ័ត្ន​ការ​មាន​ជម្លោះ​វិវាទ​ជា​មួយ​ក្រុម​មនុស្ស​ដោយ​ប្រការ​ណាមួយ​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ដួង​រាសី​ពុំសូវល្អ​ទេ​ដូចនេះ​លោក​អ្នក​មិន​គប្បី​ហក់លោត​ខ្លាំងពេក​ឡើយ​ព្រោះ​ផល​ចំណូល​ប្រមូល​មក​វិញ​មិន​ឆ្លើយតប​ដូច​សេចក្តីប្រាថ្នា​ទេ​និង​ស្រួល​មិន​ស្រួល​ត្រូវ​ចំណាយ​កម្លាំង​ឥតអំពើ​ថែម​ទៀត​។ សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​លោកអ្នក​ត្រូវ​ចេះ​ពូន​ជ្រោយ​សេចក្តីស្នេហា​របស់ខ្លួន​កុំ​បង្កជម្លោះ​ទើប​ឈាន​ដល់​ខ្លោងទ្វារ​អាពាហ៍ពិពាហ៍​៕

ឆ្នាំកុរ៖ ​រាសី​ស្រុតចុះ​។ ​នៅ​ថ្ងៃ​នេះ​ដោយសារ​ដំណើរ​ជីវិត​មិន​ល្អ​ប្រសើរ​ម្ល៉ោះហើយ​ធ្វើឱ្យ​មាន​អារម្មណ៍​តប់ប្រម៉​ល់ ការងារ​រាំងស្ទះ ញឹកញាប់​ទៀត​ផង​។​សម្រាប់​ពេល​វេលា​មិន​ល្អ​ក្នុង​ថ្ងៃនេះ​គឺ​ម៉ោង ១១,០០​ទៅដល់​១២,៥៩​នាទី​ព្រឹក​គប្បី​ប្រយ័ត្នប្រយែង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ការចំណាយ​ច្រើន​អនេក​ធ្វើឱ្យ​ទទួល​អម្រែក​យ៉ាងធ្ងន់ជាង​មុន​ហើយ​ត្រូវ​រើបម្រះ​ខ្លាំង​ទើប​អាច​ជោគជ័យ​ទៅ​រួច​។​ ​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​មាន​ការពិបា​ក​ក្នុងការ​ចុះសម្រុង​និង​តាម​ចាប់កំហុស​គ្នាច្រើន​៕

Comments

comments