Home កម្សាន្ត តារាប្រុសស្រីកូរ៉េទាំង៨គូរនេះហើយដែលលេងរឿងភាគជាមួួយគ្នាហើយក្លាយជាគូស្នេហ៍ពិត…!

តារាប្រុសស្រីកូរ៉េទាំង៨គូរនេះហើយដែលលេងរឿងភាគជាមួួយគ្នាហើយក្លាយជាគូស្នេហ៍ពិត…!

SHARE
New-Arrival,11

តារាកូរ៉េប្រុសស្រីជាច្រើនដែលធ្លាប់បានលេងសម្តែងរឿងជាមួយគ្នាហើយបែរជាចាប់ចិត្តស្រលាញ់គ្នាមែនទែននោះ។ ដោយសារតែមានការចាប់ចិត្តនិងចាប់អារម្មណ៍ពីអត្តចារិករបស់ដៃគូររបស់ខ្លួនក៏ដូចជាការដែលមិនអាចទប់អារម្មណ៍បានព្រោះថាមានឈុតឆាកស្នេហាច្រើន។ ជាក់ស្តែងតារានៅខាងក្រោមនេះសុទ្ធសឹងតែជាគូរស្នេហ៍ពិតមកទល់បច្ចុប្បន្ន៖

១. នាង លី ឈុងអា និង លោក លី គីវូ ៖ ពួកគេសម្តែងរឿងមួយដែលមានឈ្មោះថា Flower Boy Ramen Shop ហើយពួកគេបានបញ្ចេញប្រាប់ជាសាធារណៈថា ពួកគេស្រលាញ់គ្នាក្នុងឆ្នាំ២០១៣ តែតាមពិតពួកគេស្គាល់គ្នាតាំងតែពីឆ្នាំ២០១១មកម្ល៉េះ។

Loading...

២. នាង គូរ យ៉េស៊ុន និង លោក អាន់ ជេយ៉ុន ៖ ពួកគេជាគូរស្នេហ៍មួយដែលមាននភាពស្រស់ស្អាតជាខ្លាំងក្នុងរឿង Blood ដែលពួកគេបានទាក់ទងគ្នាក្រោយពីរឿងត្រូវបានបញ្ចប់។ ឥឡូវនេះពួកគេបានរស់នៅជាមួួយគ្នាដោយបានរៀបការបែបឯកជនក្នុងឆ្នាំ២០១៦។

៣. នាង ផាក ហាន់ព្យុល និង លោក ជុង វូ ៖ ពួកគេបានសម្តែងរឿង One well-Raised daughter ក្នុងឆ្នាំ២០១៣ក្រោយពីនាង ហាន់ព្យុល បានបែកគ្នាជាមួយតារាចម្រៀងកូរ៉េទោលគឺលោក សេវ៉េន។ សូមបញ្ជាក់ថា ហាន់ព្យុលនិងជុងវូ បានប្រកាសពីការបែកបាក់គ្នាជាផ្លូវការក្នុងឆ្នាំ២០១៥។

៤. នាង យូរ អ៊ីនណា និង លោក ជី ហ្យុនវូ ៖ ពួកគេចាប់ផ្តើមសេពគប់គ្នានៅពេលដែលពួកគេថតរឿង Queen in Hyun’s man កាលពីឆ្នាំ២០១២ជាមួួយគ្នា តែបានប្រកាសបែកគ្នានៅឆ្នាំ២០១៤ ខែឧសភាបន្ទាប់ពីបានសេពគប់គ្នារយៈពេល២ឆ្នាំ។

៥. នាង ផាក ម៉ីនយ៉ុង និង លោក លី មីនហូ ៖ គូសេ្នហ៍មួួយគូនេះគឺសុទ្ធតែមានភាពល្បីល្បាញនិងស្រលាញ់គ្នាក្នុងឆ្នាំ២០១១ កំលុងពេលថតរឿង City Hunter ដែលស្គាល់ថា អ្នកប្រមាញ់ទីក្រុង។ ពួកគេបានបែកបាក់គ្នាព្រោះតែកាលវិភាគការងាររវល់ខ្លាំងពេក។

៦. នាង លី បូយ៉ុង និង លោក ជី សុង ៖ ពួកគេមិនបានស្រឡាញ់គ្នាភ្លាមៗនោះទេ តែក្រោយពីរយៈពេល៤ឆ្នាំក្រោយនៃការថតរឿង Save the last dance for me កាលពីឆ្នាំ២០០៤ ដូច្នេះហើយទើបកាលពីឆ្នាំ២០១៣កន្លងទៅ គូរស្នេហ៍មួយនេះសម្រេចចិត្តថារៀបការនិងមានបុត្រម្នាក់។

៧. នាង យូជីន និង លោក គី ថេយ៉ុង ៖ តួស្រីរឿង នំប័ុងបញ្ចាំស្នេហ៍រូបនេះបានបង្កើតចំណងស្នេហ៍ជាមួយលោកថេយ៉ុងក្រោយពីសម្តែងកម្មវិធីជាមួយគ្នាកាលពីឆ្នាំ២០០៩ហើយពួកគេបានរៀបការក្នុងឆ្នាំ២០១១និងមានកូនស្រីម្នាក់ជាចំណងដៃ។

៨. នាង សង យ៉េខ្យូ និង លោក សង ជុងគី ៖ ពួកគេត្រូវបានស្គាល់ច្រើនពីសំណាក់អ្នកតាមដាននិងគាំទ្ររឿង Descendants of the sun ក្រោយពីថតចប់ពួកគេបានទៅដើរលេងកម្សាន្តជាមួយគ្នានៅកោះបាលីហើយក៏ប្រកាសរៀបការជាមួយគ្នាភ្លាមៗតែម្តងដែលពិធីរបស់ពួកគេនឹងប្រព្រឹត្តទៅនៅខែតុលាឆ្នាំ២០១៧ខាងមុខនេះ។

ចុចអាន៖ អ្នកណាថាតារាកូរ៉េសុទ្ធតែស? សូម្បីតែខ្មៅក៏អាចល្បីបានដែរ…អាយដលទាំង១០នេះហើយជាភស្តុតាង!

ចុចអាន៖ បែកធ្លាយក្រុមចម្រៀងកូរ៉េបុរសដែលមានប្រជាប្រិយភាពខ្លាំងក្នុងខែនេះ…!

Comments

comments