Home កម្សាន្ត តារាប្រុសកូរ៉េទាំង២០រូបនេះដែលត្រូវបានប្រជាជនកូរ៉េទាំងមូលដាក់នាមថាជាបុរសសង្ហាលំដាប់កំពូល…!

តារាប្រុសកូរ៉េទាំង២០រូបនេះដែលត្រូវបានប្រជាជនកូរ៉េទាំងមូលដាក់នាមថាជាបុរសសង្ហាលំដាប់កំពូល…!

SHARE
Bag,14

ក្នុងវិស័យសិល្បៈរបស់កូរ៉េមានសមាជិកក្រុមខ្លះត្រូវបានគេស្គាល់ច្រើនដោយសារតែរូបសម្រស់ដ៏លេចធ្លោរបស់ពួកគេ។ ជាមួយនឹងភាពដាច់គេនោះបុរសទាំងនេះត្រូវបានគេដាក់នាមជាផ្លូវការថាជាសម្រស់របស់បុរសកូរ៉េ។ ដូច្នេះមកមើលទាំងអស់គ្នាថាជាបុរសរូបណាហើយនៅក្នុងក្រុមមួយណា៖

១. លោក ស៊ីវ៉ន ក្នុងក្រុម Super junior ជាបុរសកើតក្នុងត្រកូលអ្នកមានទ្រព្យសម្បត្តិផង តារាល្បីនិងសង្ហាដាច់គេថែមទៀត។

Loading...

២.លោក ធីអូភី ក្នុងក្រុម Big bang មួយរយៈនេះមានរឿងរកាំរកូសច្រើនសម្រាប់ជីវិតរបស់គាត់តែយ៉ាងណានៅតែជាប់ជាបុរសសង្ហារនៅកំពូលតារាង។

៣. លោក ជេជុង ក្នុងក្រុម JYJ ស្អាតពូកែមានមួយចប់គ្រប់យ៉ាងតែម្តង។

៤. លោក មីនហូ ក្នុងក្រុម Shinee ធ្លាប់មកសម្តែងនៅក្នុងប្រទេសកម្ពុជាម្តងកាលពីឆ្នាំ២០០៩ មិនថាតែប្រជាជនកូរ៉េទេដែលថាស្អាត កម្ពុជាក៏ទទួលស្គាល់ដែរ។

៥. លោក សេហ៊ុន ក្នុងក្រុម Exo ជាកូនពៅនិងស្ថិតក្នុងអ្នកខ្ពស់ជាងគេក្នុងក្រុមហើយសង្ហារជាងគេថែមទៀត។

៦. លោក ជុងគុក ក្នុងក្រុម BTS តារាមានរូបសម្បត្តិវ័យក្មេងនិងស្រស់សង្ហារព្រមជាមួយស្បែកដ៏ស្អាតនិងសខ្ចី។

៧. លោក អែល ក្នុងក្រុម Infinite រូបលោកម្នាក់នេះជាប់ក្នុងតារាងជាប្រចាំទៅហើយដូច្នេះមិនចម្លែកទេ។

៨. លោក ជី ដ្រាហ្គន ក្នុងក្រុម Big bang ជាមេក្រុមដែលរកចំណូលបានច្រើនជាងគេហើយក៏ស្អាតដែរក្នុងចំណោមប្រុសៗដទៃទៀត។

៩. លោក ស៊ូហូ ក្នុងក្រុម Exo មេក្រុមមួយនេះជាកូនម្នាក់ដែលកើតក្នុងត្រកូលអ្នកមានពោរពេញទៅដោយភាពល្បីល្បាញនិងសង្ហារចិត្តល្អ។

១០. លោក ថេយ៉ង ក្នុងក្រុម NCT ជាសមាជិកក្នុងក្រុមក្មេងខ្ចីមួយរូបដែលមានសមត្ថភាពខ្ពស់និងភាពទាក់ទាញពីកែវភ្នែករបស់គាត់។

១១. លោក ប៊េកហ្យុន ក្នុងក្រុម Exo លោកជាសមាជិកទាបជាងគេក៏ពិតមែនតែរូបសម្រស់វិញមិនតូចដូចមាឌឡើយ។

១២. លោក ជីន ក្នុងក្រុម BTS មានភ្នែកតឹងៗគួរឲ្យស្រឡាញ់មិនខុសទេដែលគេជ្រើសគាត់។

១៣. លោក វ៉នហូ ក្នុងក្រុម Monsta X បើតាមឲ្យស្គាល់គាត់ជាសមាជិកដែលគួរឲ្យអស់សំណើចជាងគេដោយសារគាត់ចូលចិត្តធ្វើចារិកប្លែកៗ។

ចុចអាន៖ បទចម្រៀងកូរ៉េទាំងនេះហើយដែលអ្នកគាំទ្រកូរ៉េភាគច្រើនចូលចិត្តច្រៀងការ៉ាអូខេ…!

ចុចអាន៖ តោះមកមើលពីតម្លៃសម្លៀកបំពាក់របស់តារាចម្រៀងស្រីកូរ៉េ Blackpink ថ្លៃប៉ុន្មានទៅ…??

Comments

comments