Home កម្សាន្ត តោះមកមើល លោក​ កែវ វាសនា​ និងភរិយាចែកអំណោយ​ក្នុងរដូវ​បុណ្យ​ភ្ជុំបិណ្ឌ!!!

តោះមកមើល លោក​ កែវ វាសនា​ និងភរិយាចែកអំណោយ​ក្នុងរដូវ​បុណ្យ​ភ្ជុំបិណ្ឌ!!!

លោកប៉ាសម័យថ្មី លោក កែវ វាសនា អាចនិយាយបានថា លោកមិនត្រឹមតែជាតារាចម្រៀងប្រុស មានសម្លេងពិរោះ ប៉ុណ្ណោះទេ ប៉ុន្តែបើក្រឡេកមកជីវិតគ្រួសារវិញ លោកក៏ជាស្វាមីផ្អែមល្ហែម និងជាឪពុកដ៏ល្អម្នាក់ផងដែរ។តារាចម្រៀង កែវ វាសនា បើទោះបីជា​លោក​បាន​ចូល​រោងការ​ជាមួយ​អ្នកជំនួញ​ស្រី​វ័យក្មេង​រូប​សម្រស់​ស្រស់ស្អាត​ម្នាក់ និង ទទួលបាន​តំណក់ឈាម​កូនប្រុស​ដ៏​គួរឱ្យ​ស្រឡាញ់​ម្នាក់​រួចហើយ​ក៏ដោយ ប៉ុន្ដែ​តារាចម្រៀង​ប្រុស​រូបនេះ នៅតែ​អាច​រក្សាបាន​ប្រជាប្រិយភាព​របស់ខ្លួន​ដដែល ថែមទាំង​មិនមាន​បំណង​ចង់​បិទបាំង​ជីវិត​ឯកជន​របស់ខ្លួន​ទៀតផង ។​

​ដោយឡែក​កាលពី​ម្សិលមិញ​នេះ តារាចម្រៀង​ដ៏​ល្បីល្បាញ​ក្នុង​ស្រទាប់​យុវវ័យ កែវ វាសនា និង ភរិយា​ជាទី​ស្រឡាញ់ បានធ្វើ​រឿង​គួរឱ្យ​កោតសរសើរ​មួយ​ចំពោះ​មនុស្ស​ចាស់ជរា​ដែល​ខ្វះខាត​ផ្នែក​ជីវភាព​ក្នុងឱកាស​រដូវ​បុណ្យ​ភ្ជុំបិណ្ឌ បន្ទាប់ពី​ពួកគេ​ត្រឡប់​មកពី​វគ្គ​ដើម្បី​ប្រគេន​ចង្ហាន់​ដល់​ព្រះសង្ឃ​រួចរាល់ ។​​បើតាម​ការឱ្យ​ដឹង​តាមរយៈ​គណនី​ហ្វេ​ស​ប៊ុ​ក​របស់​ភរិយា​តារាចម្រៀង​រូប​សង្ហា កែវ វាសនា បានសរសេរថា «មកពីវត្តវិញឥលូវមកធ្វើទានបន្តិចបន្តួចជូនចាស់ៗក្រីក្រចំនួន40គ្រួសារ សូមអោយគ្រួរសារខ្ញុំជួបតែសេចក្តីសុខ ប៉ុន្តែទោះជាយ៉ាងណាក៍មិនភ្លេចព្រះរស់នៅផ្ទះដែរ»។


sponsored: សូមចុចទីនេះ ដើម្បីមើលម៉ូតនាឡិកាដ៏ស្រស់ស្អាតជាច្រើនទៀត

ចុចអាន៖អ្នកមានគុណទីមួយរបស់របស់តារាចម្រៀងរ៉េបលោក ងួន ចាន់ដេវីត បានចេញមុខបកស្រាយហើយ !

ចុចអាន៖ស្រស់ស្អាតណាស់!!! រូបភាព ៣ សន្លឹករបស់តារាចម្រៀងស្រី វីរៈនិច ធ្វើឲ្យបុរសៗលង់ស្នេហ៍

Comments

comments