Home ហោរាសាស្រ្តប្រចាំថ្ងៃ ជោគជតារាសីចំពោះ ថ្ងៃ ព្រហស្បតិ៍ ទី ១៤ ខែ កញ្ញា ឆ្នាំ ២០១៧

ជោគជតារាសីចំពោះ ថ្ងៃ ព្រហស្បតិ៍ ទី ១៤ ខែ កញ្ញា ឆ្នាំ ២០១៧

SHARE
Bag,14

ឆ្នាំជូត៖រាសី​ល្អ​ជា​មធ្យម​។​នៅថ្ងៃនេះ​ដួង​រាសី​របស់​លោក​អ្នក​ពុំ​គាប់​ប្រសើរ​ទេ​គឺ​អាច​មាន​ព្យុះភ្លៀង​ដោយសារ​ក្រុម​មនុស្ស​ផង​គប្បី​មាន​ការប្រយ័ត្នប្រយែង​បន្តិច​ទើប​ប្រសើរ​។​ការរស់នៅ​ចូរ​ប្រយ័ត្ន​ជួប​គ្រោះ​ចាញ់បោក​គេ​ពិសេស​ឱ្យ​ប្រយ័ត្ន​ទាំង​មនុស្ស​ជិតដិត​និង​ក្រុម​មនុស្ស​ពី​ចម្ងាយ​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ពេលនេះ​ជួប​រឿង​ចំណាយ​ធំ​ឯ​ផល​កម្រៃ​នោះ​ហូរ​ចូល​មាន​កម្រិត​ធ្វើឱ្យ​រែកពន់​ភាព​លំបាកលំបិន​មិន​ស្ទើរ​ដែរ​ទេ​។ ​រីឯ​គូស្នេហ៍​ប្រុស​ស្រី​មាន​ការលូតលាស់​ប្រពៃ​ហើយ​បើ​លោកអ្នក​ចង់​ផ្សំផ្គុំ​គ្រួសារ​ជា​ឱកាស​ល្អ​សម្រាប់​សម្លឹងមើល​ផងដែរ​៕

Loading...

ឆ្នាំឆ្លូវ៖រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​ដំណើរ​ជីវិត​ល្អប្រសើរ​ម្ល៉ោះហើយ​ផ្តល់​ផល​ល្អ​ក្នុងការ​ដំណើរការ​កិច្ច​ការងារ​ឬ​ចរចា​ធ្វើ​អ្វី​មួយ​ផង​។​បើ​ជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុង​ថ្ងៃនេះ​ដែរ​ការ​ចេញ​ធ្វើ​ជំនួញ​ទីជិត​ឆ្ងាយ​មាន​ភាព​លូតលាស់​ទៅមុខ​ប្រពៃ​ហើយ​ការរក​ផល​កម្រៃ​ទៀត​សោត​ក៏​ល្មម​គ្រាន់​ជា​ទី​កក់ក្តៅ​ផងដែរ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​ ​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មាន​ភាពកក់ក្តៅ​និង​ប្រាស្រ័យ​ទាក់ទង​គ្នា​ល្អ​ណាស់​៕

ឆ្នាំខាល៖រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោក​អ្នក​ល្អប្រសើរ​ម្ល៉ោះហើយ ផ្តល់​ផល​ល្អ​ក្នុង​ការចាប់​កាន់​កិច្ចការ​អ្វីមួយ​ដែល​ថ្មី​ឬ​សម្រេចចិត្ត​ធ្វើ​អ្វី​មួយ​ផង​។​សម្រាប់​ស្ត្រី​បើ​លោក​អ្នក​ជួប​បញ្ហា​ត្រូវ​រែកពន់​ការលំបាក ពេលនេះ​បាន​ធូរស្បើយ​ហើយ​ពិសេស​អាចមាន​ក្រុម​មនុស្ស​ចង្អុរបង្ហាញ​ផ្លូវដែល​ងាយស្រួល​ក្នុង​ការដោះស្រាយ​ទៀតផង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លោកអ្នក​មិនត្រូវ​មាន​ចិត្ត​លោភលន់​ហួសប្រមាណ​ហើយ​មាន​ការរំលោភបំពាន​លើ​អ្នកដទៃ​ប្រយ័ត្ន​ឥត​ការ​អ្វី​សោះ​នាំ​រឿង​រាវ​មក​អំពលទុក្ខ​។​ ​រីឯ​បញ្ហា​ស្នេហា​មាន​ភាព​ស្រស់ស្រាយ​និង​ផ្អែមល្ហែម​គាប់ប្រសើរ​គួរសម​៕

ឆ្នាំថោះ៖រាសី​ល្អ​ជា​មធ្យម​។​នៅ​ថ្ងៃ​នេះ​បើ​ទោះបី​លោក​អ្នក​ធ្វើ​អ្វី​ក៏​ដោយ​ចូរ​កុំ​ឆាប់​ជឿ​ទុកចិត្ត​គេ​ពេក​ហើយ​បើ​មាន​កិច្ចការ​អ្វី​សំខាន់​ទាក់ទង​បញ្ហា​ប្រាក់កាស​ត្រូវ​ចេះ​ត្រួតពិនិត្យ​សមាសភាព​មនុស្ស​ឱ្យបាន​ត្រឹមត្រូវ​ទើប​មិន​ត្រូវ​ចាញ់បោក​គេ​នាំ​ឈឺចាប់​។​ក្នុងថ្ងៃនេះ​បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ការចេញ​ធ្វើ​ជំនួញ​ផ្លូវ​ឆ្ងាយ​ចូរ​ប្រយ័ត្ន​គ្រោះ​ចាញ់បោក​គេ​និង​គ្រោះ​បាត់​របស់របរ​។ រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​មិន​មាន​ការរីកលូតលាស់​ទៅ​មុខ​ទេ​គឺ​មាន​ការ​ថយ​ក្រោយ​ច្រើនជាង​៕

ឆ្នាំរោង៖រាសី​ខ្ពស់ត្រដែត​។​នៅ​ថ្ងៃ​នេះ​បើ​ចង់​បញ្ចេញ​ប្រាក់កាស​ធ្វើ​អ្វី​មួយ​ក៏​តោង​តែ​ប្រយ័ត្ន​ការចំណាយ​ធំ​ផង​ដែរ​ពីព្រោះ​ថា​ផល​មិនល្អ​នោះ​ងាយ​កើត​ជាង​សព្វមួយដង​។​ទោះបី​យ៉ាងណា​ដោយសារ​ថ្ងៃនេះ​ដួង​រាសី​ល្អប្រសើរ​ម្ល៉ោះហើយ​ទោះ​ប្រកប​ការងារ​តូចធំ​ឃើញថា​មាន​ការ​ចម្រើន​លូតលាស់​ទៅ​មុខ​ជា​និច្ច​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មាន​ភាព​លូតលាស់​គួរសម​ហើយ​បើ​មានការ​ជួញ​ទីជិត​ឆ្ងាយ​ទៀ់ត​សោត​ក៏​អាច​ប្រមូល​ភោគផល​ចូល​ផ្ទះ​វិញ​យ៉ាង​ស្រួល​ចិត្ត​ដែរ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​ រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានការ​នឹករលឹក​និង​ប្រាស្រ័យ​ទាក់ទង​គ្នា​ល្អ​ណាស់​៕

ឆ្នាំម្សាញ់៖រាសី​ល្អ​ជា​មធ្យម​។​នៅ​ថ្ងៃ​នេះ​ទោះ​ធ្វើ​អ្វី​ក៏​ដោយ​លោក​អ្នក​តោង​តែ​ប្រយ័ត្ន​ទើប​ឆ្លង​ផុត​ផល​លំបាក​ទាំងពួង​ចំពោះមុខ​ទៅរួច​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការស្វែងរក​ផល​កម្រៃ​ទីជិត​ឆ្ងាយ​ទោះ​ជួប​បញ្ហា​លំបាក​ម្តេច​ម្តា​តែ​យ៉ាងណា​បើ​មាន​ការខិតខំ​ក៏​អាច​រក​ផល​កម្រៃ​ត​ក់ៗ​គ្រាន់​ចិញ្ចឹម​ឆ្នាំងបាយ​អញ្ចឹង​ដែរ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ឱ្យ​ប្រយ័ត្ន​ក្រុមមនុស្ស​បៀតបៀន​យាយី​ដោយ​ប្រការ​ណាមួយ​។​ ​រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មាន​ការផ្លាស់ប្តូរ​និង​ចិត្ត​រារែក​ច្រើន​ដោយ​ពុំ​សូវ​ទៀងទាត់​ប៉ុន្មាន​នោះឡើយ​៕

ឆ្នាំមមី៖រាសី​ល្អ​ជា​មធ្យម​។​យីអ៊ុន​របស់​លោក​អ្នក​ថ្ងៃនេះ​មាន​ភាពប្រសើរ​ផងដែរ​ដូច្នេះ​អាចបំពេញ​កិច្ចការងារ​ដោយ​មាន​ការរីកលូតលាស់​ទៅ​មុខ​ជា​សន្សឹមៗ​ឥត​មាន​ឧបសគ្គ​អ្វី​ចូល​មក​យាយី​អុកឡុក​ច្រើន​ឡើយ​។​ការរស់នៅ​ទោះ​មាន​បញ្ហា​ខ្លះៗ​ចូល​មក​អុកឡុក​យាយី​តែ​ក៏​មាន​ការ​ភាព​សុខដុម​ល្អ​។​បើ​ជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការ​ជួញ​ទីជិត​ឆ្ងាយ​ផល​កម្រៃ​មិន​ឆ្លើយតប​ដូច​សេចក្តីប្រាថ្នា​ទេ​ឬ​អាចនិយាយបាន​ថា​គ្រាន់​មួយ​ទប់ទល់​។​ ​រីឯ​សេចក្តីស្នេហា​ប្រុស​ស្រី​ចូរ​កុំ​ចង់​ទុំ​មុន​ស្រគាល​ប្រយ័ត្ន​កើតរឿង​ធំ​គ្មាន​នរណា​ជួយ​ទៅ​កើត​៕

ឆ្នាំមមែ៖រាសី​ល្អ​ជា​មធ្យម​។​នៅ​ថ្ងៃ​នេះ​បើ​ទោះបី​លោក​អ្នក​ធ្វើ​អ្វីៗ​ក៏​ដោយ​តែង​មិនសូវ​សម​ដូច​ប្រកប​ទេ​គួរ​មាន​ការអត់ធ្មត់​បន្តិច​ទើប​ប្រសើរ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុង​ថ្ងៃនេះ​ដែរ​ចូរ​ប្រយ័ត្ន​គ្រោះ​ចាញ់បោក​គេ​និង​គ្រោះ​បាត់​របស់របរ​ដោយសារ​ក្រុម​មនុស្ស​កេង​បន្លំ​បោកប្រាស់​ដោយ​ប្រការ​ណាមួយ​។​ការធ្វើដំណើរ​ពេលយប់​ព្រលប់​មិនសូវមាន​សុ​វត្តិភាព​ទេ​គួរ​បន្ថែម​ការប្រុងប្រយ័ត្ន ។​ រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មាន​ដំណើរ​ទៅមុខ​យឺត​ហើយ​ងាយ​ថយក្រោយ​ណាស់​៕

ឆ្នាំវក៖រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោក​អ្នក​ល្អប្រសើរ​ម្ល៉ោះហើយ ផ្តល់​ផល​ល្អ​ក្នុង​ការចាប់​កាន់​កិច្ចការ​អ្វីមួយ​ដែល​ថ្មី​ឬ​សម្រេចចិត្ត​ធ្វើ​អ្វី​មួយ​ផង​។​សម្រាប់​ស្ត្រី​បើ​លោក​អ្នក​ជួប​បញ្ហា​ត្រូវ​រែកពន់​ការលំបាក ពេលនេះ​បាន​ធូរស្បើយ​ហើយ​ពិសេស​អាចមាន​ក្រុម​មនុស្ស​ចង្អុរបង្ហាញ​ផ្លូវដែល​ងាយស្រួល​ក្នុង​ការដោះស្រាយ​ទៀតផង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លោកអ្នក​មិនត្រូវ​មាន​ចិត្ត​លោភលន់​ហួសប្រមាណ​ហើយ​មាន​ការរំលោភបំពាន​លើ​អ្នកដទៃ​ប្រយ័ត្ន​ឥត​ការ​អ្វី​សោះ​នាំ​រឿង​រាវ​មក​អំពលទុក្ខ​។​ ​រីឯ​បញ្ហា​ស្នេហា​មាន​ភាព​ស្រស់ស្រាយ​និង​ផ្អែមល្ហែម​គាប់ប្រសើរ​គួរសម​៕

ឆ្នាំរកា៖រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​ដួង​រាសី​របស់​លោក​អ្នក​នៅ​តែ​ល្អប្រសើរ​ដដែល​ទេ​ដូចនេះ​បើ​ចង់​ចាប់ផ្តើម​ប្រកប​ការងារ​អ្វីមួយ​ក៏​តែង​ហុច​ផ្លែផ្កា​មកវិញ​គ្រាន់​ជាទី​ពេញចិត្ត​ផង​។​ចំណែក​ក្នុង​រង្វង់​គ្រួសារ​មាន​ភាព​ស្រុះស្រួល​និង​កំពុង​កើត​វា​លកាល​កុម្ព​ត្រជាក់ត្រជុំ​ប្រពៃ​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការ​ចេញ​ធ្វើ​ជំនួញ​ឆ្ងាយ​ជិត​មាន​ភាព​កាក់កប​គួរ​សមតែ​យ៉ាងណា​ត្រូវ​ប្រយ័ត្ន​ពាក្យសម្តី​បន្តិច​មិន​ដូច្នេះ​ជោគ​លាភ​ទាំងនេះ​នឹង​ត្រូវ​រលាយ​ដូច​អំបិល​ត្រូវ​ទឹក​អញ្ចឹង​។​ បញ្ហា​គូស្នេហ៍​ប្រុស​ស្រី​មានការ​នឹករលឹក​និង​មាន​ភាព​ផ្អែមល្ហែម​ដូច​ទឹកឃ្មុំ​៕

ឆ្នាំច៖រាសី​ល្អ​ជា​មធ្យម​។​ក្នុង​ពេល​នេះ​បើ​មាន​ក្រុម​មនុស្ស​ភេទ​ផ្ទុយគ្នា​ចូល​មក​ទំនាក់ទំនង​ក្តី​ត្រូវចេះ​ត្រួតពិនិត្យ​មើល​សមាសភាព​បន្តិច​ទើប​មិន​ជួប​ផល​លំបាក​នៅពេល​ក្រោយ​វិញ​។​សម្រាប់​នៅ​ថ្ងៃនេះ​ដែរ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការរក​ផល​ចំណូល​ទោះបីថា​មាន​ភាពរលូន​ល្អ​ទៅ​មុខ​ក្តី​តែ​យ៉ាងណា​ក៏​កើត​មាន​ភាព​រកាំរកូស​មិន​តិច​ដែរ​ទេ​ហើយ​ពិសេស​លោក​អ្នក​ឱ្យ​ប្រយ័ត្ន​ចំណូល​តូចតាច​បោល​ហួស​ព្រោះ​រវល់​ស្រវា​ចាប់​តែ​អា​ធំ​។​ ​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​មិន​មាន​ការលូតលាស់​ទៅ​មុខ​ទេ​គឺ​មាន​ការ​ថយ​ក្រោយ​ច្រើនជាង​៕

ឆ្នាំកុរ៖រាសី​ស្រុតចុះ​។​នៅ​ថ្ងៃ​នេះ​បើ​ទោះ​ធ្វើ​អ្វី​ក៏ដោយ​តោង​តែ​ប្រយ័ត្នប្រយែង​ពីព្រោះថា​រាល់​ការ​ធ្វើ​អ្វីមួយ​តែង​មិនសូវ​ឆ្លើយតប​ដូច​សេចក្តីប្រាថ្នា​ប៉ុន្មាន​ឡើយ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ត្រូវ​ចងចាំ​ថា​មិន​ត្រូវ​ម៉ាក់​ងាយ​មនុស្ស​ឡើយ​ពិសេស​អ្នក​មាន​មុខរបរ​ដូច​គ្នា​បើ​ពុំនោះ​ទេ​នឹង​ជះឥទ្ធិពល​អាក្រក់​នៅពេល​ក្រោយ​ជាក់​ជាពុំខាន​។​ ​រីឯ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​ត្រូវ​ឃ្លាត​ពីគ្នា​ខ្លះ​ហើយ​រក​ពេលវេលា​បំពេញការងារ​ទើប​ជា​ការ​ប្រពៃ​បំផុត​៕

Comments

comments