Home កម្សាន្ត សំណាងអស្ចារ្យ! តារាស្រីថៃទាំង ១០ ដួងនេះកំពុងតែត្រៀមខ្លួនក្លាយជាកូនប្រសារសេដ្ឋីមានទ្រព្យសម្បត្តិស្តុកស្តម្ភ!

សំណាងអស្ចារ្យ! តារាស្រីថៃទាំង ១០ ដួងនេះកំពុងតែត្រៀមខ្លួនក្លាយជាកូនប្រសារសេដ្ឋីមានទ្រព្យសម្បត្តិស្តុកស្តម្ភ!

1. Margie Rasri ​៖ តារាស្រីរូបនេះនឹងរៀបការជាមួយនឹងកូនប្រុសសេដ្ឋីម្នាក់ដែលមានមុខជំនួញផ្ទាល់ខ្លួននៅប្រទេសថៃផ្ទាល់គឺលោក Pok Patsonkorn។

2. Taew Natapohn ៖ មិត្តប្រុសរបស់តារាស្រីរូបនេះ មានឈ្មោះថា Ton Arch ដែលជាកូនប្រុសរបស់អ្នកមានម្នាក់ដែលមានមុខជំនួញផ្ទាល់ខ្លួនថែមទៀតផង ពិសេសអ្នកទាំងពីរមានមុខមាត់ស្រដៀងគ្នាដែលធ្វើឱ្យអ្នកគាំទ្រស្មានថាពួកគេទាំងពីរជាបងប្អូននឹងគ្នា។

3. Pancake Khemanit ៖ មិត្តប្រុសរបស់តារាស្រីមួយរូបនេះជាអ្នកស្នងត្រកូលនិងកេរ្តិ៍មរតករបស់សេដ្ឋីមួយរូបដែលមានដីដ៏ថ្លៃនៅក្នុងដៃនៅឯផ្លូវ Thonglor ប្រទេសថៃ។


sponsored: សូមចុចទីនេះ ដើម្បីមើលម៉ូតនាឡិកាដ៏ស្រស់ស្អាតជាច្រើនទៀត

4. Mint Chalida ៖ មិត្តប្រុសរបស់នាងគឺជាអ្នកស្នងមរតកនៃតំបន់លំហែកាយមួយដែលមានឈ្មោះថា The Bonanza Resort នៅឯ Khao Yai។

5. Grace Kanklao ៖ មិត្តប្រុសរបស់នាងគឺជាសេដ្ឋីម្នាក់ដែលមានមុខជំនួញអចលនទ្រព្យដោយផ្ទាល់តែម្តង។

6. Ice Apitsada ៖ មិត្តប្រុសរបស់នាងគឺជា CEO នៃក្រុមហ៊ុនអាកាសចរ Etihad Airway ។

7. Matt Peeranee ៖ មិត្តប្រុសរបស់តារាស្រីរូបនេះគឺជាអ្នកមានមួយរូប ប៉ុន្តែរូបលោកមិនដែលបង្ហាញពីមុខជំនួញរបស់លោកឱ្យគេបានដឹងឡើយ។

8. Rita Sririta ៖ មិត្តប្រុសរបស់នាងគឺជា CEO នៃផលិតកម្ម KPN ។

9. Patricia Good ៖ មិត្តប្រុសរបស់តារាស្រីរូបនេះគឺជាអ្នកស្នងមរតកមួួយរូបរបស់ផ្សារទំនើបដ៏ធំជាងគេបង្អស់នៃប្រទេសថៃ។

10. Marie Broenner ៖ មិត្តប្រុសរបស់នាងមានមុខជំនួញផ្ទាល់ខ្លួនមួយគឺជាហាងលក់បរិក្ខារសម្រាប់តុបតែងលម្អដល់គេហដ្ឋាន៕

Comments

comments