Home កម្សាន្ត តួឯកស្រីភ្នែកធំៗនាង Mai Davika បង្ហាញខ្លួនយ៉ាងស្រស់សោភាជាមួយឈុតជាច្រើនម៉ូតនៅទឹកដីអាមេរិកចូលរួម…..

តួឯកស្រីភ្នែកធំៗនាង Mai Davika បង្ហាញខ្លួនយ៉ាងស្រស់សោភាជាមួយឈុតជាច្រើនម៉ូតនៅទឹកដីអាមេរិកចូលរួម…..

ស្រស់ស្អាតអលង្ការ!! តារាសម្ដែងស្រីភ្នែកធំៗមានមន្ដស្នេហ៍តួឯកស្រីកូនកាត់កំពុងមានប្រជាប្រិយភាពក្នុងប្រទេសថៃល្បីដល់ឆាកអន្ដរជាតិនាង Mai Davika បានបង្អួតសម្រស់ក្នុងការផាត់មុខយ៉ាងល្អឥតខ្ចោះរបស់ខ្លួនឲអ្នកគាំគ្របានឃើញរួមជាមួយទិដ្ឋភាពនៅទឹកដីប្រទេសថៃអាមេរិក កំពុងពេលមកចូលរួមកម្មវិធីបង្ហាញម៉ូតដ៏ធំមួយនៅទីនោះ។

គួរបញ្ជាក់ដែរថាកាលពីថ្ងៃទី១៣ ខែកញ្ញាថ្ងៃម្សិលមិញនេះតារាសម្ដែងស្រីល្បីសម្រស់ផូរផង់តួឯកស្រីក្នុងរឿង Pee Mak នាង Mai Davika បានមានកិត្តិយសចូលរួមកម្មវិធីបង្ហាញម៉ូតដ៏ធំមួយនៅទឹកដីអាមេរិកគឺកម្មវិធី New York Fashion Week 2017 សម្រាប់ម៉ាកផលិតផលល្បីគឺម៉ាក Michael Kors និង Vogue Thailand។ ហើយតារាស្រីដួងនេះក៏បានបង្ហោះរូបរបស់ខ្លួនជាច្រើនសន្លឹកក្នុងបណ្ដាញសង្គមផ្ទាល់ខ្លួនរបស់នាងជាមួយឈុតសម្លៀកបំពាក់ស្អាតៗជាច្រើនបែបសម្រាប់នៅទឹកដីអាមេរិក តែយ៉ាងណាក៏ដោយរូបនាងក៏មិនបានបញ្ជាក់ថាទៅចូលរួមកម្មវិធីនេះក្នុងនាមជាអ្នកដើរបង្ហាញម៉ូតឬគ្រាន់តែទៅទស្សនានោះឡើយ។


sponsored: សូមចុចទីនេះ ដើម្បីមើលម៉ូតនាឡិកាដ៏ស្រស់ស្អាតជាច្រើនទៀត

ចុចអាន៖ ទាយមើល? ភ្ញាក់ព្រឺតក្រោយដឹងពីអាយុរពិតរបស់តួឯកប្រុសថៃល្បីៗ១៥ទាំងដួងនេះ មិនមែនតិចតួចនោះឡើយ!!

ចុចអាន៖ ស្អាតៗណាស់! បើកបង្ហាញតារាថៃកូនកាត់ ១១ ដួងក្នុងឈុតសម្លៀកប្រពៃណីរបស់ខ្លួន!

Comments

comments