Home កម្សាន្ត តារាប្រុសសម្ដែងគ្រប់រសជាតិលោក Chay ពេលនេះបកស្រាយចំពោះពត៌មានថាវាយដំភរិយាដែលទើបសម្រាលកូនបាន៥ខែប៉ុណ្ណោះ….

តារាប្រុសសម្ដែងគ្រប់រសជាតិលោក Chay ពេលនេះបកស្រាយចំពោះពត៌មានថាវាយដំភរិយាដែលទើបសម្រាលកូនបាន៥ខែប៉ុណ្ណោះ….

យ៉ាងណាវិញដែរ? តារាសម្ដែងប្រុសជើងចាស់តួអង្គដែលសម្ដែងបានសឹងគ្រប់រសជាតិគ្រប់ចរិកតាមរយៈរឿងភាគថៃច្រើនកន្លងមកនេះលោក Chay Chatayodom Hiranyatithi ពេលនេះបានមកបកស្រាយក្នុងកិច្ចសម្ភាសន៍ហើយ ក្រោយពីថ្មីៗនេះមានពាក្យលេចលឺថារូបលោកបានវាយដំធ្វើបាបភរិយាដែលជាតារាស្រីដូចគ្នាខណៈដែលពេលនេះរូបនាងទើបតែសម្រាលកូនតូចបាន៥ខែតែប៉ុណ្ណោះ ពាក្យចចាមអារ៉ាមនេះពិតឬយ៉ាងណា?

គួរបញ្ជាក់ដែរថាតារាសម្ដែងប្រុសថៃលោក Chay Chatayodom គឺជាអ្នកសម្ដែងប្រុសជើងចាស់មួយរូបដែលធ្លាប់ដើរតួជាតួឯកដ៏ល្បីល្បាញមួយរូបក្នុងពិភពសិល្បះថៃកាលពីជាង២ទស្សវត្តន៍មុន ហើយក៏បន្ដអាជីពជាអ្នកសម្ដែងរហូតមកទល់ពេលសព្វថ្ងៃផងដែរ។ រូបលោកតែងទទួលបានការសសើរពីសំណាក់មហាជនដែលបានទស្សនាការសម្ដែងរបស់លោក ព្រោះតារាប្រុសវ័យ៤១ឆ្នាំដួងនេះតែងសម្ដែងចេញមកយ៉ាងល្អនិងដើរតួសព្វគ្រប់រសជាតិមិនថាជាតួរងចិត្តអាក្រក់ តួឯក តួភេទទី៣ក៏ដោយ។

ហើយរូបលោកក៏បានអ្នកគាំទ្រដឹងដែរថាបានរៀបអាពាហ៍ពិពាហ៍រៀបរយហើយជាមួយតួឯកស្រីជើងចាស់នាង Vicky Sunisa ថែមមានកូនដំបូងដែលទើបសម្រាលបាន៥ខែ។ តែថ្មីៗនេះបែរជាមានពត៌លេចលឺថាលោក Chay បានវាយធ្វើបាបរាងកាយភរិយា សម្រាប់ពត៌មានខាងលើនេះតារាប្រុសដួងនេះក៏បានធ្វើការបកស្រាយតាមរយៈកិច្ចសម្ភាសន៍ថ្ងៃទី១៤ ខែកញ្ញាថ្ងៃនេះមកថា លោកក៏ទើបតែលឺពត៌មាននេះដែរក៏មិនបានខ្វល់ពាក្យចចាមអារ៉ាមនេះឡើយព្រោះវាមិនមែនជាការពិត ហើយលោកក៏គ្មានថ្ងៃធ្វើបែបនេះដាក់ភរិយាលោកឡើយគឺមិនមែនត្រឹមតែភរិយានោះទេ តែគ្រួសារលោកបានបង្រៀនមកមិនឲមានការប្រើកំលាំងនេះដាក់មនុស្សស្រីនោះឡើយ។


sponsored: សូមចុចទីនេះ ដើម្បីមើលម៉ូតនាឡិកាដ៏ស្រស់ស្អាតជាច្រើនទៀត

-លោកChay និងភរិយា

ចុចអាន៖ តួរងស្រីក្នុងរឿង “រ៉ាក់ណាការ៉ា” ចេញមុខមកនិយាយពីទំនាក់ទំនងរបស់នាងជាមួយនឹងតារាប្រុស Ter Chantavit!

ចុចអាន៖ តោះមកមើលឈុតសម្លៀកបំពាក់សម្រាប់ចូលរួមកម្មវិធីតុបតែងបែបស្ទាយរបស់តារាប្រុសល្បីៗទាំង១៥ដួង មានច្រើនពណ៌ច្រើនម៉ូត!!

Comments

comments