Home ហោរាសាស្រ្តប្រចាំថ្ងៃ ជោគជតារាសីចំពោះ ថ្ងៃ សុក្រ ទី ១៥ ខែ កញ្ញា ឆ្នាំ ២០១៧

ជោគជតារាសីចំពោះ ថ្ងៃ សុក្រ ទី ១៥ ខែ កញ្ញា ឆ្នាំ ២០១៧

SHARE
Bag,14

ឆ្នាំជូត៖ រាសី​ស្រុតចុះ​។​ នៅ​ថ្ងៃនេះ​ជា​ថ្ងៃ​មិនល្អ​ឬ​ថ្ងៃ​ឆុង​ផង​ហេតុ​នេះ​បើ​ទោះបី​ធ្វើ​អ្វី​គប្បី​មាន​ការប្រយ័ត្នប្រយែង​ពីព្រោះ​ថា​ផល​មិនល្អ​ងាយ​ចូល​មក​យាយី​ជា​ង​សព្វមួយដង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ជួប​ផល​លំបាក​ក្នុង​ការរក​ផល​ចំណូល​ណាស់​ហើយ​ការ​ជួញ​ជិត​ឆ្ងាយ​ទៀតសោត​តែង​កើត​មាន​ភាព​រកាំរកូស​មិន​ស្ទើរ​ដែរ​ទេ​។​ចំណែក​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ចូរ​ប្រយ័ត្ន​ឧប្បត្តិហេតុ​យាយី​បន្តិច​ពិសេស​កុំ​សេព​គ្រឿង​ស្រវឹង​។​ រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​ចូរ​ប្រយ័ត្ន​ក្រុម​មនុស្ស​អុជអាល​នាំ​កើត​បញ្ហា​រកាំរកូស​កើតឡើង​៕

Loading...

ឆ្នាំឆ្លូវ៖ រាសី​ល្អ​ជា​មធ្យម​។​ នៅថ្ងៃនេះ​ការប្រកប​ការងារ​អ្វី​ឃើញ​ថា​ជឿនលឿន​និង​តែង​ផ្តល់​ផល​ល្អ​ជា​ផ្លែផ្កា​គ្រាន់​កក់ក្តៅ​ផង​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​នៅថ្ងៃនេះ​លោកអ្នក​ជួប​រឿង​រកាំចិត្ត​ច្រើន​ហើយ​ការ​ជួញ​ទីជិត​ឆ្ងាយ​ចូរ​ប្រយ័ត្ន​មាន​ជម្លោះ​វិវាទ​ជា​មួយ​ក្រុម​មនុស្ស​នៅ​ក្បែរ​ខ្លួន​ព្រោះ​មាន​ភាពផុយស្រួយ​កើត​រឿង​ប្រេះស្រាំ​ណាស់​។​ រីឯ​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​នឿយណាយ​និង​អស់សង្ឃឹម​ច្រើន​ធ្វើឱ្យ​រកាំចិត្ត​ចំពោះ​គ្នា​មិន​តិច​ដែរ​ទេ​៕

ឆ្នាំខាល៖ រាសី​ល្អ​ជា​មធ្យម​។​ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោក​អ្នក​មាន​ការ​ចម្រើន​លូតលាស់​ទៅមុខ​ហើយ​ធ្វើ​អ្វី​ក៏​តែង​ផ្តល់​ផល​ល្អៗ​មក​វិញ​ផង​ដែរ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​នៅ​ថ្ងៃនេះ​ដែរ​មាន​ភាពរស់រវើក​និង​ផល​ចំណូល​បាន​រត់​ចូល​ខ្លះ​វិញ​ផងដែរ​។​ ​ការ​ប្រកបការងារ​មាន​ភាពរលូន​ល្អ​ពិតមែន​ប៉ុន្តែ​រឿង​រាវ​ក៏​ងាយ​ផ្ទុះ​ដែរ​គប្បី​ប្រយ័ត្នប្រយែង​។ រីឯ​សម្ព័ន្ធ​ស្នេហា​ពិសេស​ស្ត្រី​គឺមាន​មន្ត​ស្នេហ៍​ប្រពៃ​ហើយ​អាច​មាន​គេ​ចោមរោម​ស្រឡាញ់​ច្រើន​តែ​យ៉ាងណា​ប្រយ័ត្ន​ព្រាននារី​ក៏​មាន​តាម​ចាំ​បោកប្រាស់​ក៏​ច្រើន​ដែរ​៕

ឆ្នាំថោះ៖ រាសី​ស្រុតចុះ​។ ​ក្នុងថ្ងៃនេះ​ការប្រកប​ការងារ​លោក​អ្នក​តោង​តែ​ប្រយ័ត្នប្រយែង​ហើយ​មើល​មុខក្រោយ​ខ្លះ​ពី​ព្រោះថា​ផល​អាក្រក់​នោះ​ចាំតែ​យាយី​ប៉ុណ្ណោះ​។​ក្រៅពី​នេះ​សម្រាប់​ស្ត្រី​បើ​ធ្វើ​អ្វីមួយ​ចូរ​ប្រយ័ត្ន​ធ្លាក់​ចូល​ក្នុង​ឧបាយកល​គេ​ហើយ​ពិសេស​ឱ្យ​ប្រយ័ត្ន​បញ្ហា​ប្រាក់កាស​តែម្តង​ព្រោះថា​ងាយ​ត្រូវ​បាត់បង់​ណាស់ដែរ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ជួប​ផល​លំបាក​ក្នុង​ការរក​ផល​ចំណូល​បន្តិច​ហើយ​បើ​មាន​ការ​ជួញ​ឆ្ងាយ​ទៀតសោត​ចូរ​ប្រយ័ត្ន​ជួប​គ្រោះ​ចាញ់បោក​គេ ។​ ​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​មាន​ការ​មិនសូវ​ចុះសម្រុង​គ្នា​ប៉ុន្មាន​ឡើយ​ហើយ​ពិសេស​បើ​មាន​ជម្លោះ​វិវាទ​ងាយ​បាក់បែក​ទៀតផង​៕

ឆ្នាំរោង៖ ​រាសី​ស្រុតចុះ​។​ នៅថ្ងៃនេះ​ការប្រកប​ការងា​រតែង​យឺតយូរ​និង​មាន​កំហុសឆ្គង​ច្រើន​ផង​គប្បី​មាន​ការប្រយ័ត្នប្រយែង​។​ទាំង​ស្ត្រី​បុរស​ការរស់នៅ​ក្នុង​ក្រុមគ្រួសារ​លោក​អ្នក​គួរប្រកាន់​ភាព​ស្លូតបូត​ដោយ​និយាយ​ឱ្យ​តិច​ធ្វើឱ្យ​ច្រើន​ទើប​គ្មាន​រឿង​រាវ​ចម្រូងចម្រាស​កើតឡើង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មុខ​ជំនួញ​មាន​ភាព​នៅ​ទ្រឹង​មួយកន្លែង​ហើយ​ផល​ចំណូល​បាន​ត្រឹម​មួយ​ទប់ទល់​។ រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មានការ​រង្កៀស​ចិត្ត​និង​ចាប់កំហុស​គ្នាច្រើន​៕

ឆ្នាំម្សាញ់៖ ​រាសី​ល្អ​ជា​មធ្យម​។ ​យីអ៊ុន​ថ្ងៃនេះ​មិន​គាប់ប្រសើរ​ប៉ុន្មាន​ទេ​ពីព្រោះ​មាន​តែ​ក្រុម​មនុស្ស​ចាំ​ចាប់កំហុស​និង​មើលបំណាំ​ង​ច្រើន​។​ក្រៅពី​នេះ​ទោះ​លោក​អ្នក​ធ្វើ​អ្វី​ក៏​ដោយ​មិន​ត្រូវ​ប្រញាប់ប្រញាល់​មិន​មើលមុខមើលក្រោយ​ឡើយ​ប្រយ័ត្ន​ជួប​រឿង​ខុស​លើ​ខុស​ហើយ​មិន​ទទួលបាន​ផល​អ្វី​ទាំងអស់​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ចូរ​ប្រយ័ត្នប្រយែង​ជនខិលខូច​នៅ​ក្បែរ​ខ្លួន​ពីព្រោះ​គេ​អាច​មាន​បំណង​មិនល្អ​ចាំតែ​ផ្តួលរំលំ​លោកអ្នក​ប៉ុណ្ណោះ​។​ រីឯ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​ត្រូវ​ឃ្លាត​ពីគ្នា​ខ្លះ​ហើយ​រក​ពេលវេលា​បំពេញការងារ​ទើប​ជា​ការ​ប្រពៃ​បំផុត​៕

ឆ្នាំមមី៖ រាសី​ខ្ពស់ត្រដែត​។​ នៅថ្ងៃនេះ​ឱកាសល្អៗ​មាន​ច្រើន​ហើយ​ពិសេស​មាន​អាច​មាន​ក្រុម​នុស្ស​ណែនាំ​អ្វីមួយ​ឱ្យមាន​ភាព​ភ្លឺ​ថ្លា​ជាង​នេះ​ផង​។​សម្រាប់​ពេល​វេលា​ល្អ​ក្នុង​ការសម្រេចចិត្ត​អ្វី​មួយ​នៅ​ថ្ងៃនេះ​គឺ​ម៉ោង​៧,០០​ទៅដល់​១០,៥៩​នាទី​ព្រឹក​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូ​របើ​លោកអ្នក​ចង់​បោះទុន​តូច​ធំ​ឬ​ចង់​រកស៊ី​ចូល​ហ៊ុន​ជាមួយ​អ្នកដទៃ​ត្រូវ​ចេះ​ត្រួតពិនិត្យ​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​បើ​ពុំនោះ​ទេ​អាច​ជួប​ផល​អាក្រក់​ណាមួយ​នៅ​ថ្ងៃ​ខាង​មុខ​ជាក់​ជាពុំខាន​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ដូច​សព្វមួយដង​។​ ​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មាន​ភាព​ស្រស់ស្រាយ​ប្រៀប​ដូច​ត្រី​ក្នុង​ទឹក​នា​រដូវ​ខែវស្សា​៕

ឆ្នាំមមែ៖ រាសី​ខ្ពស់ត្រដែត​។​ អ្នក​កើត​ឆ្នាំ​ស្វា​នៅ​ខែ​នេះ​ដួង​រាសី​ល្អប្រសើរ​ហើយ​ថ្ងៃនេះ​ដួង​រាសី​ឡើង​ខ្ពស់​ថែម​ទៀត ហេតុ​នេះ​លោកអ្នក​អាច​ទទួល​ដំណឹង​ល្អ​និង​ពិសេស​អាច​មាន​ការផ្លាស់​ប្តូរ​អ្វីមួយ​ដែល​ប្រសើរ​ជាង​នេះ​ផង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​នៅ​ថ្ងៃនេះ​ដែរ​ប្រាក់​រត់​ចូល​ឬ​រត់​ចេញ​អាស្រ័យទៅលើ​មាត់​ហើយ​បើ​មិន​ចេះ​ប្រើ​ឱ្យ​ចំ​ទិស​ដៅ​ទេ​ប្រាក់កាស​នឹង​រត់​ចូល​ថង់​លុយ​អ្នកដទៃ​អស់​ពុំខាន​ទ្បើយ​។ ​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​មាន​ភាព​លូតលាស់​និង​កំពុង​ផ្អែមល្ហែម​ល្អ​ប្រពៃ​៕

ឆ្នាំវក៖ រាសី​ខ្ពស់ត្រដែត​។​ នៅថ្ងៃនេះ​អារម្មណ៍​ភ្លឺ​ថ្លា​ការប្រកប​ការងារ​អ្វី​តែង​ជឿនលឿន​ទៅ​មុខ​ជា​និច្ច​។​លោកអ្នក​អាច​ទទួល​ដំណឹង​ល្អ​ហើយ​ធ្វើ​អ្វី​ក៏​តែង​មាន​ភាពរលូន​ល្អ​ទៅ​មុខ​ដែរ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​ចង់​រកស៊ី​ចូល​ហ៊ុន​ជាមួយ​អ្នក​ដទៃ​ឃើញថា​មិន​គាប់​ប្រសើរ​ប៉ុន្មាន​ទេ​ប៉ុន្តែ​បើ​ចង់​បោះទុន​តូចធំ​សម្រាប់​ខ្លួនឯង​វិញ​គឺ​មាន​ភាព​គាប់ប្រសើរ​ជាង​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តីសុខក្សេមក្សាន្ត​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​ រីឯ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​បើ​ពុំទាន់​មាន​គូគាប់​ជា​ឱកាសល្អ​ក្នុង​ការស្វែងរក​បំផុត​៕

ឆ្នាំរកា៖ រាសី​ល្អ​ជា​មធ្យម​។​ ឈាន​មកដល់​ថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោក​អ្នក​មាន​ភាពល្អប្រសើរ​ឡើង​វិញ​ហើយ បន្ទាប់​ពី​ឆ្លងកាត់​ផល​លំបាក​រយះ​ការលំបាក​ខ្លះៗ​នា​កន្លងមក​។​ការប្រកប​ការងា​រ​កន្លងមក​លោក​អ្នកបា​ន​ជួប​បញ្ហា​ព្យុះភ្លៀង​មួយចំនួន​យាយី​ប៉ុន្តែ​ពេល​នេះ​មាន​ភាព​ភ្លឺ​ថ្លា​និង​ជឿនលឿន​គួរសម​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ភាពរស់រវើក​ហើយ​ទោះ​ធ្វើ​អ្វី​ក៏​តែង​មាន​ការ​ជឿនលឿន​ទៅ​មុខ​និង​មាន​ជោគជ័យ​ច្រើន​ត្រឡប់មកវិញ​។​ចំណែក​ការធ្វើដំណើរ​ពេលយប់​ព្រលប់​ពុំ​សូវ​មាន​សុ​វត្តិភាព​ទេ​គួរ​បន្ថែម​ការប្រុងប្រយ័ត្ន​។​ រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មានការ​រកាំចិត្ត​និង​ខ្វាយខ្វល់​ច្រើន​ព្រោះ​តែ​ម្នាក់ៗ​ចិត្តខ្លាំង​រៀងៗ​ខ្លួន​៕

ឆ្នាំច៖ រាសី​ល្អ​ជា​មធ្យម​។​ នៅថ្ងៃនេះ​ការប្រកប​ការងារ​អ្វី​ឃើញថា​មិន​សូវ​ជឿនលឿន​ទៅ​មុខ​ទេ​ហើយ​ពិសេស​ងាយ កើត​បញ្ហា​ជាមួយ​អ្នកដទៃ​ផង​គប្បី​ប្រយ័ត្នប្រយែង​។​ក្នុង​ផ្ទះសម្បែង​ឬ​សមាជិកគ្រួសារ​កើត​មាន​ភាពរ​កាំ​ចិត្តច្រើន​ហើយ​ទាល់តែ​កាត់បន្ថយ​ជម្លោះ​ទើប​ល្អ​ប្រពៃ​បំផុត​។​សម្រាប់​នៅ​ថ្ងៃនេះ​វិញ​ចំពោះ​ការប្រកប​របរ​រកស៊ី​ជួញដូរ​បើ​មាន​អតិថិជន​ស្នើសុំ​ជំពាក់​ប្រាក់​កាស​ពុំ​ត្រូវ​ចិត្តល្អ​ឱ្យ​ជុំពាក់​ច្រើន​ឡើយ​ព្រោះ​កាល​បើ​ធ្លាក់​ដល់ដៃ​គេ​ហើយ​មិន​ងាយ​សង​មិន​វិញ​ឡើយ​។ ​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មានការ​ប្រឆាំង​និង​ចង់​ចាញ់ឈ្នះ​គ្នា​រៀងៗ​ខ្លួន​៕

ឆ្នាំកុរ៖ រាសី​ខ្ពស់ត្រដែត​។​ ក្នុងថ្ងៃនេះ​បើទោះបី​លោក​អ្នក​មាន​កិច្ចការ​ច្រើន​ត្រូវ​បំពេញ​និង​មានការ​ហត់នឿយ​បន្តិច​ក្តី​ប៉ុន្តែ​មិន​ឥតប្រយោជន៍​ឡើយ​ព្រោះ​តែង​ហុច​ផ្លែផ្កា​យ៉ាង​ល្អ​នៅពេល​ក្រោយ​វិញ​។​ក្រៅពី​នេះ​ការរស់នៅ​លោកអ្នក​ត្រូវ​បាន​ចាស់ទុំ​ឬ​ចៅហ្វាយនាយ​មើលឃើញ​ពី​គុណ​ស​ម្ប​តិ្ត​ហើយ​ផ្តល់​ភាពកក់ក្តៅ​ផ្លូវចិត្ត​ទៀតផង​។​បើ​ជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ពុំ​សូវ​គាប់​ប្រសើរ​ទេ​ទាំង​ការ​ជួញ​ទីជិត​ឆ្ងាយ​ព្រោះ​លាភ​តូចធំ​ច្រើន​បោល​ហួស​ឬ​មិន​ក៏​ត្រូវ​គេ​ដណ្តើម​យក​អស់ៗ​មុន​តែ​យ៉ាងណា​មុខរបរ​របស់​លោក​អ្នក​មាន​ភាព​សុខដុម​ដូច​សព្វមួយដង​។​ រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​បើ​ចង់​ផ្សំផ្គុំ​គ្រួសារ​ជា​ឱកាស​ល្អ​ប្រពៃ​គួរសម​៕

Comments

comments