Home កីឡា ចង់ដឹងអត់? គ្រូ​បង្វិកក្រុមបាល់ទាត់សិង្ហបុរី​និយាយអ្វីខ្លះពីក្រុមកម្ពុជាយើង?

ចង់ដឹងអត់? គ្រូ​បង្វិកក្រុមបាល់ទាត់សិង្ហបុរី​និយាយអ្វីខ្លះពីក្រុមកម្ពុជាយើង?

0
SHARE
New-Arrival,11
លោក Varadaraju Sundramoorthy ដែលជាគ្រូបង្វឹកក្រុមជម្រើសជាតិសិង្ហបុរីបាននិយាយ ពីចំណុចល្អ និងចំណុចមិនល្អនៃការប្រកួត ក្នុងសន្និសីទក្រោយការប្រកួតយប់មិញថា ទម្រង់ឡើងប្រយុទ្ធ និងចុះការពាររបស់កម្ពុជាល្អតែខ្សែប្រយុទ្ធបញ្ចប់គ្រាប់បាល់មិនបានល្អនោះទេ។
ក្រុមកម្ពុជាមានឱកាសរកគ្រាប់បាល់បញ្ចូលទីជាច្រើនលើក ប៉ុន្តែមិនអាចស៊ុតបញ្ចូលទីបន្ថែមគ្រាប់បាល់បានពិសេសកីឡាករ ទិត្យ ឌីណាមានឱកាសស៊ុតជាច្រើនលើកតែត្រូវអ្នកចាំទីសង្រ្គោះបាននិង ខុសទីជាទីដើម។
“ក្រុមកម្ពុជាមានទម្រង់លេងរីកចម្រើនជាងមុន ពិសេសការឡើងវាយបក និងចុះទៅការពារវិញលឿន និងមានប្រសិទ្ធភាព។ ប៉ុន្តែខ្សែប្រយុទ្ធហាក់បញ្ចប់គ្រាប់បាល់(Finished)មិនសូវបានល្អ ដែលនេះខ្សែប្រយុទ្ធកម្ពុជាត្រូវតែអភិវឌ្ឍន៍ចំណុចនេះបន្ថែមទៀត។ ទោះយ៉ាងណាសូមជូនពរឲ្យកម្ពុជាជោគជ័យបន្តទៀត។”សម្ដីរបស់ Varadaraju ឆ្លើយតបទៅកាន់អ្នកកាសែត។
ពេលដែលអ្នកកាសែតសួរថា លោកគិតយ៉ាងម៉េចដែរពេលអ្នកគាំទ្រកម្ពុជាឃើញកីឡាករសិង្ហបុរីហាក់លេងកាចបន្តិច ទទួលបានកាតលឿងច្រើននាក់? គ្រូបង្វឹកវ័យ៥០ឆ្នាំបានតបថា៖”ខ្ញុំគិតថាកូនក្រុមរបស់ខ្ញុំលេងបានល្អហើយ ចំណែកការប៉ះទង្គិចគ្នាលើទីលាន គឺជាការចង់ឈ្នះ និងការព្យាយាមអស់សមត្ថភាពរបស់កីឡាកររបស់ខ្ញុំក្នុងការលេងតែប៉ុណ្ណោះ។”

LEAVE A REPLY