Widgets Magazine
Home Authors Posts by botra

botra

427 POSTS 0 COMMENTS

បើកបង្ហាញ កំពូលតារាស្រីថៃ ១០រូបដែលទទួលបានពានរង្វាន់ច្រើនជាងគេ ពីសមិទ្ធផលការងារក្នុងវិស័យសិល្បៈ!

ជីវិតជាអ្នកសិល្បៈពិតជាជួបការលំបាកច្រើន ទម្រាំទទួលបានភាពជោគជ័យ។ តារាថៃមួយចំនួនដែលលោកអ្នកបានស្គាល់សព្វថ្ងៃនេះ មិនមែនគ្រាន់តែចូលសិល្បៈភ្លាមល្បីភ្លាមនោះទេ ពួកគេត្រូវឆ្លងកាត់ការប្រឡងប្រជែងជាច្រើនលើកច្រើនសារ។ តែដោយសារតែការប្រឹងប្រែងព្យាយាម បូករួមជាមួយនឹងសមត្ថភាពផ្ទាល់ខ្លួនទើបធ្វើឲ្យពួកគេទទួលបានប្រជាប្រិយភាពខ្លាំងពីសំណាក់អ្នកគាំទ្រ និងឈ្នះពានរង្វាន់ផ្សេងៗជាបណ្តបន្ទាប់ផងដែរ។ ខាងក្រោមនេះ គឺជាការបង្ហាញតារាស្រីលំដាប់កំពូលៗ ១០រូបដែលទទួលបានពានរង្វាន់ច្រើនជាងគេ ខាងសមត្ថភាព សម្រស់ និងសមិទ្ធផលការងារក្នុងវិស័យសិល្បៈថៃនាពេលកន្លងមក៕ ១ . Taew Nattaporn ២ . Ploy Chermarn ៣ . Mai Davika ៤ . Kwan...

Rolling FC ទៅប្រកួតហ្វូតសាលអន្តរជាតិនៅថៃថ្ងៃទី២៤ឧសភានេះ

នៅព្រឹកថ្ងៃព្រហស្បតិ៍ទី២៤ខែឧសភាឆ្នាំ២០១៨នេះ ក្រុមបាល់ពាក់កណ្ដាលអាជីព Rolling FC ចេញដំណើរទៅចូលរួមការប្រកួតហ្វូតសាលលក្ខណៈអន្តរជាតិ នៅខេត្តឈុនបុរី ប្រទេសថៃ ដែលនឹងដំណើរការពីថ្ងៃសុក្រ ទី២៥ ដល់ថ្ងៃអាទិត្យ ទី២៧ ឧសភា។ ការប្រកួតនេះមានឈ្មោះថា 24 Seven 2018 ដែលមានការចូលរួមពីក្រុមមកពីប្រទេសចំនួន១០ មានពីអឺរ៉ុប និង អាមេរិកឡាទីន ទៀតផង។ លោក សៀក សុវណ្ណ អ្នកចាត់ការក្រុមបាល់ទាត់ពាក់កណ្ដាលអាជីពមួយនេះបញ្ជាក់ថា ការក្រសោបបានឱកាសចូលរួមការប្រកួតជាលក្ខណៈអន្តរជាតិនេះ...

គ្រូបារាំងប្រាប់កីឡាករឱ្យរក្សាភាពដាក់ខ្លួនសម្រាប់ World Cup 2018

គ្រូបង្គោលជម្រើសជាតិបារាំងលោក Didier Deschamps បាននិយាយនៅថ្ងៃពុធទី២៣ខែឧសភាឆ្នាំ២០១៨ថាក្រុមរបស់លោកត្រូវការរក្សាភាពដាក់ខ្លួន ស្របពេលពួកគេប្រមូលផ្ដុំជាលើកដំបូងសម្រាប់ត្រៀមទៅ World Cup 2018 ក្នុងប្រទេសរុស្ស៊ី។ ខណៈកីឡាករមកដល់មជ្ឈមណ្ឌលហ្វឹកហាត់ជាតិ Clairefonaine-en-Yvelines លោក Deschamps និយាយថាគោលដៅគឺត្រៀមលក្ខណៈក្រុមសម្រាប់ការប្រកួតដំបូង ដែលត្រូវប៉ះ អូស្ត្រាលី នៅថ្ងៃទី១៦ខែមិថុនា។ លោកបានព្រមានកីឡាករកុំឱ្យគិតថាគូប្រកួតក្នុងពូល C ជាក្រុមស្រួលៗ ដោយចង្អុលទៅចំណាត់ថ្នាក់ពិភពលោករបស់ FIFA សង្កត់​ថា ប៉េរូ ស្ថិតក្នុងលេខរៀងទី១១ពិភពលោក ឯ...

Neymar ទៅដល់ប្រេស៊ីលដើម្បីហាត់​ជាមួយ​មិត្ត​រួម​ក្រុម តែ​​ខ្សែ​ប្រយុទ្ធ​ស្លាប​ម្នាក់​រងរបួស

ខ្សែប្រយុទ្ធឆ្នើមប្រេស៊ីល Neymar កំពុងស្ថិតក្នុងដំណើរឆ្ពោះទៅ World Cup 2018 នៅរុស្ស៊ី ដោយរូបគេបានត្រលប់ទៅដល់ទីក្រុង Rio de Janeiro កាលពីថ្ងៃ​អង្គារ​ទី២២​ខែឧសភា ដើម្បីចូលរួមហាត់ជាមួយមិត្តរួមក្រុម។ ប៉ុន្តែបញ្ហារបួសថ្មីបានកើតឡើងក្នុងក្រុមរបស់លោក Tite ដោយខ្សែប្រយុទ្ធស្លាប Douglas Costa មានបញ្ហាភ្លៅ។ Neymar បានអវត្តមានពីការប្រកួតអស់ពេលជាច្រើនខែ ចាប់តាំងពីរងរបួសកជើងនិងបាក់ឆ្អឹងក្នុងប្រអប់ជើងក្នុងខែកុម្ភៈ ដែលឈានទៅដល់ការវះកាត់ព្យាបាលនៅប្រេស៊ីល។ តែពេលនេះប្រភពនានាអះអាងថាដំណើរនៃការពង្រឹងកាយសម្បទាឡើងវិញរបស់តារាក្លិប Paris...

Wenger ទម្លាយ​ថា​បានបដិសេធឱកាសដឹកនាំ Real និងជម្រើសជាតិអង់គ្លេសជាច្រើនដង ដោយសារ…

លោក Arsene Wenger ដែល​ទើប​ចាកចេញពី Arsenal នៅ​ដំណាច់​រដូវ​កាល​២០១៧-១៨ បន្ទាប់ពីរួមរស់អស់រយៈពេល​២២​ឆ្នាំមក ​ទម្លាយ​ឱ្យ​ដឹង​ថា​លោក​បានបដិសេធឱកាសជាច្រើនដងក្នុងការ​ទៅ​ដឹកនាំ Real Madrid និងក្រុមជម្រើសជាតិអង់គ្លេស។ អ្នកចាត់ការជនជាតិបារាំងវ័យ៦៨​ឆ្នាំ​និយាយ​ថា​៖ «ពេលដែលយើងសាងសង់កីឡាដ្ឋាន Emirates ខ្ញុំ​បាន​គិត​ថា​ខ្ញុំ​នៅ​សល់​កិច្ចសន្យា​៥ឆ្នាំ​ទៀត​ជាមួយ Arsenal​។ មួយ​ឆ្នាំ​បន្ទាប់ Real Madrid បានដាក់សំណើរឲ្យខ្ញុំទៅដឹកនាំ​។ ទោះបី​​ជា​អ្នក​តែងតែ​ចាប់​អារម្មណ៍​នឹង​ការ​ចង់​បាន​របស់ Real Madrid ប៉ុន្តែ​​ពេល​នោះ​ជា​ពេល​មិន​ល្អ​សម្រាប់ Arsenal​។...

Ancelotti ក្លាយជាអ្នកចាត់ការថ្មីរបស់ Napoli ខណៈ​លោក Zarri ​ត្រៀម​ទៅ​​ជំនួស Conte

លោក De Laurentiis ដែលជាប្រធានក្លិប Napoli បានសម្រេចតែងតាំងលោក Carlo Ancelotti ជាអ្នកចាត់ការថ្មីជំនួសលោក Mauricio Zarri​ ក្រោម​កិច្ចសន្យា​៣​ឆ្នាំ​ នៅ​ថ្ងៃ​ពុធ​ទី​២៣​ខែ​ឧសភា​ឆ្នាំ​២០១៨​។ កិច្ចសន្យាត្រូវបានរាយការណ៍ថា មានចំនួនទឹកប្រាក់ 6,5 លានអឺរ៉ូក្នុងមួយរដូវកាល ដោយមានរយៈពេល៣ឆ្នាំនឹងជម្រើសបន្ថែមទៀត។ លោក Ancelotti អះអាងថា នេះជាកិត្តិយសដ៏ធំធំធេងដែលបានចូលកាន់តំណែងនៅក្រុមដ៏ធំមួយនេះ។  លោក Carlo Ancelotti ជាគ្រូបង្វឹកដ៏ជោគជ័យមួយរូបនេះ...

វិបសាយលោក Emery បង្ហោះសារថាមានមោទនភាពដែលបានក្លាយជាផ្នែកនៃគ្រួសារ Arsenal

វិបសាយផ្លូវការរបស់លោក Unai Emery បានបញ្ចេញរូបភាពរបស់គ្រូដែលទើបចេញពី Paris St Germain រូបនេះនៅថ្ងៃទី២២ខែឧសភាឆ្នាំ២០១៨ អមដោយឃ្លាថា៖ “មោទកដែលក្លាយជាផ្នែកនៃគ្រួសារ Arsenal”។ គ្រូបង្វឹកជនជាតិអេស្ប៉ាញរូបនេះនឹងត្រៀមបង្ហាញមុខជាអ្នកចាត់ការថ្មីរបស់ Arsenal ជំនួសលោក Arsene Wenger ជាផ្លូវការនៅក្នុងសប្ដាហ៍នេះ។ Arsenal មិនទាន់បញ្ជាក់ជាផ្លូវការអំពីអ្នកចាត់ការថ្មីទី១របស់ពួកគេក្នុងពេល២២ឆ្នាំចុងក្រោយនៅឡើយទេ។ គេនៅមិនទាន់ដឹងប្រាកដថាតើរូបនៅលើវិបសាយលោក Emery កើតឡើងដោយសារកំហុសបច្ចេកទេស ឬមាន hackers ណាលួចធ្វើបែបនេះ។ សូមរំឭកថា លោក...

ក្លិបបាល់ទាត់ចំនួន៣៥នៅអ៊ុយក្រែនរងការចោទថាកំណត់លទ្ធផលប្រកួត

ក្លិបបាល់ទាត់ចំនួន៣៥ក្នុងប្រទេសអ៊ុយក្រែន រួមទាំងក្លិបនៃលីគកំពូលចំនួន៥ដែរ បានរងការចោទប្រកាន់ថាពាក់ព័ន្ធនឹងដំណើរការកំណត់លទ្ធផលប្រកួត។ ប៉ុន្តែក្លិបជើងឯក Shakhtar Donetsk និងអតីតជើងឯក១៥សម័យ Dynamo Kiev មិនស្ថិតក្នុងចំណោមក្លិបទាំង៣៥នោះទេ។ មន្ត្រីនានាបានឆ្មក់ចូលឆែកឆេរនៅថ្ងៃអង្គារទី២២ខែឧសភាឆ្នាំ២០១៨ ហើយបន្ទាប់មកនិយាយថាក្រុមបងធំឧក្រិដ្ឋ ពាក់ព័ន្ធនឹងការកំណត់លទ្ធផលទាំងនោះ។ អាជ្ញាធរអះអាងថាប្រតិបត្តិការបានរកឃើញក្រុមឧក្រិដ្ឋជន៥ក្រុមពាក់ព័ន្ធក្នុងករណីយ៉ាងហោច៥៧ករណីនៃការកំណត់លទ្ធផល ពាក់ព័ន្ធដោយមនុស្សជាង៣០០នាក់។ អគ្គស្នងការនគរបាលជាតិអ៊ុយក្រែន Serhiy Knyazev បានទម្លាយថាអង្គភាពរបស់លោកបាននិងកំពុងប្រមូលព័ស្ដុតាងនិងរៀបចំឯកសារអស់រយៈពេលជាង១ឆ្នាំមកហើយ។ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃអ៊ុយក្រែន Arsen Avakov បន្ថែមថាប្រធានក្លិប, អតីតនិងកីឡាករបច្ចុប្បន្ន, អាជ្ញាកណ្ដាល, គ្រូបង្ហាត់ និងអង្គភាពពាណិជ្ជកម្ម បានពាក់ព័ន្ធក្នុងករណីខាងលើ។...

ក្លិប AC Milan ប្រឈមនឹងទណ្ឌកម្មពី UEFA ដោយសារបំពានច្បាប់ចាយវាយ

ក្លិបបាល់ទាត់ AC Milan កំពុងប្រឈមនឹងទណ្ឌកម្មរបស់សហព័ន្ធកីឡាបាល់ទាត់ទ្វីបអឺរ៉ុបចំពោះការបំពានច្បាប់កំហិតការចាយវាយ UEFA Financial Fair Play។ អង្គភាពគ្រប់គ្រងបាល់ទាត់ទ្វីបអឺរ៉ុប បានបញ្ជូនករណីនេះទៅឱ្យគណៈកម្មាធិការវិនិច្ឆ័យដើម្បីចេញសេចក្ដីសម្រេច។ UEFA បានស៊ើបអង្កេតលើកិច្ចការហិរញ្ញវត្ថុរបស់ក្លិបយក្សអ៊ីតាលីខាងលើ ដែលពួកគេនិយាយថានៅសល់ភាពមិនច្បាស់លាស់ច្រើន។ ច្បាប់កំហិតការវាយវាយ Financial Fair Play របស់ UEFA ត្រូវបានបង្កើតឡើងដើម្បីបញ្ឈប់ក្លិបនានាពីការជំពាក់បំណុលច្រើន ហើយពួកគេអាចរងទណ្ឌកម្មបើពួកគេចាយលើសពីលុយដែលពួកគេរកបាន។ ទណ្ឌកម្មចំពោះការបំពានច្បាប់ FFP មានតាំងពីការព្រមាននិងការកាត់ពិន្ទុ ព្រមទាំងការហាមឃាត់សកម្មភាពក្នុងទីផ្សារដោះដូរកីឡាករ។ សូមបញ្ជាក់ថា AC Milan ធ្លាប់បានគ្រប់គ្រងដោយអតីតនាយករដ្ឋមន្ត្រីអ៊ីតាលី...

គ្រូគីរីវង់មើលឃើញ២ចំណុចដែលU18បាទីប្រសើរជាង តែនឹងប្រឹងដើម្បីអ្នកតាកែវ

លោក ផាន់ ចាន់ផាត គ្រូបង្គោលក្រុមគីរីវង់សុខសែនជ័យ បានមើលឃើញពីចំណុចខ្លាំង២ចំណុចរបស់ក្រុមយុវជនសាលាបាល់ទាត់ជាតិបាទីអាយុក្រោម១៨ឆ្នាំ ដែលជាគូប្រកួតវគ្គផ្ដាច់ព្រ័ត្រថ្នាក់ខេត្តនៃពានសម្ដេចហ៊ុនសែនឆ្នាំ២០១៨ ម៉ោង៥៖៣០ល្ងាចថ្ងៃពុធទី២៣ខែឧសភាឆ្នាំ២០១៨នេះ នៅស្តាតចាស់។ ទោះបែបនេះក្ដី លោក ចាន់ផាត បានលើកឡើងពីការប្ដេជ្ញាចិត្តខ្ពស់ថាក្រុមលោកនឹងប្រឹងអស់ពីអ្វីដែលខ្លួនមានដើម្បីមុខមាត់អ្នកខេត្តតាកែវ។ លោក ចាន់ផាត និយាយប្រាប់​គណៈ​កម្មការ​ប្រកួត​បាល់ទាត់ជាតិ​កម្ពុជា​ហៅ​កាត់ CNCC ថា៖ “ក្រុមនៅតាមខេត្តកម្លាំងមិនសូវដិតដល់ដូចយុវជនបានទីទេ ព្រោះពួកគេប្រមូលផ្ដុំហាត់ជុំគ្នា ស្នាក់នៅជុំគ្នារាល់ថ្ងៃ។ ឯពួកយើងវិញថ្វីបើហាត់ជាប់លាប់មែន ប៉ុន្តែមិនមានការប្រមូលផ្ដុំស្នាក់នៅជុំគ្នាទេ គឺស្នាក់នៅផ្ទះរៀងៗខ្លួន ដូច្នេះយើងពិបាកគ្រប់គ្រងផ្នែកកម្លាំងបន្តិច សម្រាប់លទ្ធផល...