Widgets Magazine
Home Authors Posts by botra

botra

415 POSTS 0 COMMENTS

ព័ត៌មានខ្លះៗស្ដីពីវគ្គផ្ដាច់ព្រ័ត្រ FA Cup រវាង Chelsea និង Man UTD

Chelsea vs Manchester United ថ្ងៃសៅរ៍ ទី១៩ ឧសភា ម៉ោង១១និង១៥នាទីយប់។ មុនឡើងវគ្គផ្ដាច់ព្រ័ត្រ Man UTD ទម្លាក់ Tottenham និង Chelsea ឈ្នះ Southampton។ ប្រវត្តិក្រុមទាំងពីរនៅវគ្គផ្ដាច់ព្រ័ត្រ Man UTD ឈ្នះ FA Cup ១២ដង និង ឈ្នះចុងក្រោយឆ្នាំ២០១៦។ Chelsea ឈ្នះ...

គ្រូបង្វឹកអគ្គីសនី បារម្ភអវត្តមាន ម៉ាត់ នូរុណ ពេលប៉ះវេស្ទើន

ក្រោយរបួសចង្កា របស់ ម៉ាត់ នូរុណ មិនទាន់ជាសាសស្បើយ គ្រូបង្វឹកអគ្គីសនីកម្ពុជា លោក ប្រាក់ វុទ្ធី បានលើកឡើងថា ជាក្តីកង្វល់មួយសម្រាប់ក្រុមដើម្បីណ្តើម៣ពិន្ទុ ពីវេស្ទើនក្នុងពានរង្វាន់លីគកំពូលកម្ពុជា នាចុងសប្តាហ៍នេះ ។   លោក ប្រាក់ វុទ្ធី ឲ្យដឹងបែបនេះ ៖"  អ្វីដែលយើងព្រួយបារម្ភគឺកីឡាកររបស់យើងមួយចំនួនមិនទាន់ជាពីរបួស ដូចជាមេស៊ីដែលគាត់របួសកាលពីនៅជម្រើសជាតិ ហើយកីឡាករមួយចំនួនរបួសនៅឡើយ ។ កាលណាបាត់បង់សមាសភាពណាមួយគឺតែងតែមានបញ្ហា ប៉ុន្តែយើងនឹងរៀបចំថ្មីទៀត ដើម្បីធ្វើយ៉ាងណាដើម្បីបំពេញបន្ថែម ទៅលើចន្លោះប្រហោងរបស់មេស៊ី...

មុនជំនួបលីគថ្ងៃសៅរ៍នេះ AEU FC ធ្វើពិធីដាំដើមឈើប្រណីត

យោងតាមប្រភពពីសាកលវិទ្យាល័យ អាស៊ីអឺរ៉ុប នៅថ្ងៃសៅរ៍ ទី១៩ ខែឧសភា ថ្នាក់ដឹកនាំនឹងរៀបចំពិធីដាំដើមឈើប្រណិតជាអនុស្សារីយ៍នៅកីឡដ្ឋាន AEU Sport Park មុនឈានដល់ការប្រកួតបាល់ទាត់ក្របខណ្ឌ Metfone Cambodian League 2018 ។ ពិធីដ៏អធិកអធមនេះគ្រោងធ្វើឡើងចាប់ពីម៉ោង០១រសៀល ដោយមានការចូលរួមពីគណៈគ្រប់គ្រងបុគ្គលិក, សាស្ត្រាចារ្យ និង សាធារណៈជន ក្រោមអធិបតីឯកឧត្តមបណ្ឌិត ឌួង លាង ប្រធានក្រុមប្រឹក្សាភិបាល សាកលវិទ្យាល័យ...

ក្រុមអ្នកគាំទ្រជាច្រើនមិនពេញចិត្ត ពេលដឹងថាតារាថៃ ៤ គូនេះមានទំនាក់ទំនងស្នេហាជាមួយគ្នា!!!

ក្តីស្រឡាញ់គឺវាមិនអាចហាមឃាត់បានទេ ចំពោះមនុស្សយើងម្នាក់ៗ។ តែបើសិនជាមនុស្សពីរអ្នកស្រឡាញ់គ្នាហើយ មិនមានការយល់ស្របពីអ្នកដទៃហើយនោះក៏ក្តីសុខមិនអាចនឹងកើតឡើងបានដែរ។ ជាក់ស្តែង តារាថៃទាំង ៤គូខាងក្រោមនេះ ទទួលរងនូវមតិមិនពេញចិត្តជាច្រើនបន្ទាប់ពីបើកបង្ហាញទំនាក់ទំនងខ្លួនជាសាធារណៈ។ ១. តារា​សម្ដែង​ Weir Sukollawat និង​ Bella Ranee នៅ​ពេល​ដែល​ តារា​ស្រី​រូប​នេះ​បង្ហាញ​សាធារណជន​នូវ​ទំនាក់ទំនង​របស់​នាង​ និង​គូស្នេហ៍​ពិត​ប្រាកដ Weir បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ភាគ​ច្រើន​មាន​អារម្មណ៍​មិន​សូវ​ជា​សប្បាយ​ចិត្ត​ប៉ុន្មាន​ទេ។ ២. តារា​សម្ដែង​ Mario Maurer និង​ តារា​ចម្រៀង​ Junji...

ពិតឬអត់?​ ធ្លាយពាក្យចចាមអារ៉ាមតារាថៃ Mai Davika និង Baifern ជាមនុស្សស្រីស្រឡាញ់ភេទដូចគ្នា!!!

លេចធ្លាយពាក្យចចាមអារ៉ាមថាតារាសម្តែងថៃនាង Mai Davika និង Baifern មានទំនាក់ទំនងជាមួយគ្នាលើសពីមិត្ត ដែលធ្វើឲ្យអ្នកគាំទ្រមួយចំនួនរបស់ពួកនាងមានការអាក់អន់ចិត្តជាខ្លាំង ព្រោះគេមិនស្មានថាអ្នកទាំងពីរជាមនុស្សបែបនេះនោះទេពីមុនមក។ ក្រោយដឹងថាមានពាក្យចចាមអារ៉ាមបែបនេះកើតឡើង តារាសម្តែងថៃ Mai Davika និងនាង Baifern បានចេញមុខមកបកស្រាយថា "ពួកយើងមិនមែនជាប្រភេទមនុស្សស្រីស្រឡាញ់ស្រីនោះទេ អ្នកទាំងអស់គ្នាសុទ្ធតែដឹងហើយថាយើងម្នាក់ៗមានម្ចាស់ចិត្តរៀងៗខ្លួន ហើយសុទ្ធតែជាតារាសម្តែងដូចគ្នា"។ គួរបញ្ចាក់ផងដែរ នាង Mai Davika កំពុងតែមានទំនាក់ទំនងស្នេហាជាមួយនឹងតារាថៃលោក Ter Chantavith ចំណែកឯលោក Top...

ស្បែកជើង​ទាត់​បាន៣២គ្រាប់របស់ Salah ដាក់ចូលសារមន្ទីរអេហ្ស៊ីពនៅអង់គ្លេស

Mohamed Salah ទទួលបានកិត្តិយសដោយ​ស្បែកជើងរបស់គេត្រូវបានគេយកទៅដាក់នៅសារមន្ទីរវត្ថុអេហ្ស៊ីពនៅចក្រភពអង់គ្លេស។ ខ្សែប្រយុទ្ធក្លិប Liverpool បានឈ្នះ​ស្បែកមាស Premier League ដោយរកបាន​៣២គ្រាប់នៅរដូវកាលនេះ។ ស្បែកជើងរបស់គេនឹងត្រូវដាក់បង្ហាញនៅថ្ងៃផ្ដាច់ព្រ័ត្រ UEFA Champions League រវាង Liverpool និង Real Madrid។ បុគ្គលិកសារមន្ទីរមួយរូបឲ្យដឹងថា ស្បែកជើងនេះរៀបរាប់ពីរឿងរ៉ាវរបស់​តារា​ឆ្នើមអេហ្ស៊ីពខាងលើនៅអង់គ្លេស។ Salah  ក៏បានដើរតួយ៉ាងសំខាន់នាំអេហ្ស៊ីពទៅកាន់វគ្គ​៣២ក្រុមចុងក្រោយ FIFA World Cup 2018 នៅរុស្ស៊ី៕

Griezmann ថា មិនទាន់ចង់គិតពីអនាគត តែចង់ផ្ដោត​ការងារបច្ចុប្បន្នសិន

Antoine Griezmann អះអាងថា មិនទាន់ចង់និយាយពីបញ្ហាអនាគតទេ ជាពិសេសក្រោយជួយ Atletico Madrid ឈ្នះជើងឯក Europa League ជាលើកទី៣។ សមាជិកក្រុមបាល់ទាត់ជម្រើសជាតិបារាំងខាងលើត្រូវបានភ្ជាប់ទៅនឹងការផ្លាស់ទៅ FC Barcelona នាពេលថ្មីៗនេះ តែគេចង់ផ្ដោតលើការអភិវឌ្ឍខ្លួនបន្ថែមទៀត ជាពិសេសគេសប្បាយរីករាយនឹងបន្តនៅក្រុមលោក Diego Simeone និង ធ្វើឲ្យអ្នកគាំទ្រសប្បាយចិត្ត។ អតីតខ្សែប្រយុទ្ធក្លិប Real Sociedad បានបន្តកិច្ចសន្យានៅ AT...

Martial និង Lacazzette គ្មានឈ្មោះទៅ World Cup នៅរុស្ស៊ីជាមួយបារាំងទេ

ខ្សែប្រយុទ្ធ Anthony Martial របស់ Manchester United និង Alexandre Lacazzette របស់ Arsenal គ្មានឈ្មោះក្នុងបញ្ជីក្រុមជម្រើសជាតិបារាំងសម្រាប់ទៅ World Cup 2018 ឡើយ នៅពេលលោក Didier Deschamps ប្រកាសសមាសភាព២៣នាក់កាលពីយប់ថ្ងៃព្រហស្បតិ៍ទី១៧ខែឧសភា។ Martial វ័យ២២ឆ្នាំ បានចូលលេងឱ្យបារាំង១៨ដងតាំងពីឆ្នាំ២០១៥មក និងបានចាប់ផ្ដើមការប្រកួតក្នុងជំនួបមិត្តភាពដែលបារាំងឈ្នះរុស្ស៊ី៣-១ក្នុងខែមីនាកន្លងទៅ។ ចំណែក...

Pep ត​កុងត្រានៅ Man City ដល់២០២១

អ្នកចាត់ការ Pep Guardiola បានបន្តកិច្ចសន្យាថ្មីដឹកនាំ Manchester City រហូតដល់ឆ្នាំ២០២១ ក្រោយឈ្នះជើងឯក Premier League ដោយមាន​ដល់ទៅ១០០ពិន្ទុ​។ ការបន្លាយកុងត្រា មានន័យថា ជាការ​ប្ដេជ្ញាចិត្តដ៏វែងឆ្ងាយមួយពីសំណាក់អតីតអ្នកចាត់ការ Barcelona និង Bayern Munich តាំងពីលោកចូល​កាន់ការងារជាគ្រូ​បង្វឹក​នៅឆ្នាំ២០០៨។ បុរសជនជាតិអេស្ប៉ាញនិយាយថា លោករីករាយ និង រំភើបចំពោះការងារនេះ។ លោកពេញចិត្តនឹងធ្វើការជាមួយកីឡាករទាំងអស់រៀងរាល់ថ្ងៃ ហើយតាំងចិត្តថានឹងធ្វើការ​ឲ្យកាន់តែល្អសម្រាប់រដូវកាលថ្មីតទៅមុខទៀត។ ក្រុមលោក Guardiola...

បទពិសោធពីពានសម្តេចហ៊ុនសែនជួយក្រុមខេត្តព្រះសីហនុឈ្នះពានវិទ្យាល័យ

គ្រូបង្វឹកខេត្តព្រះសីហនុ លោក សុក ម៉ោង បានលើកឡើងថា ការប្រើប្រាស់យុវជនច្រើនលេងពានរង្វាន់រង្វាន់សម្តេចតេជោបានផ្តល់បទពិសោធច្រើន រហូតក្លាយជាជើងឯកសិស្សមធ្យមសិក្សា និងបន្តរត្រៀមខ្លួនក្នុងព្រឹត្តការណ៍កីឡាជាតិនៅភ្នំពេញ។ ក្រោយយកឈ្នះខេត្តស្វាយរៀង ២-០ ដើម្បីក្លាយជាជើងឯកពានរង្វាន់សិស្សមធ្យមសិក្សាទូទាំងប្រទេស គ្រូបង្វឹកខេត្តព្រះសីហនុ លោក សុក ម៉ោង បានលើកឡើងថា ក្រុមខ្លួនទទួលបានបទពិសោធជាច្រើនពីពានរង្វាន់ហ៊ុនសែនខាប់កន្លងមក ដើម្បីបន្តរកែរតម្រូវ រហូតក្លាយជាជើងឯកពានរង្វាន់សិស្សមធ្យមសិក្សា ហើយជាការត្រៀមខ្លួនអោយកាន់តែខ្លាំងសម្រាប់ព្រឹត្តការណ៍កីឡាករជាតិលើកទី២ នៅរាជធានីភ្នំពេញ ។ នាពហុកីឡដ្ឋានខេត្តកំពតកាលពីថ្ងៃទី១២ឧសភា គ្រូបង្វឹកកម្រិត D License...