Widgets Magazine
Home Authors Posts by botra

botra

415 POSTS 0 COMMENTS

Allegri ថានឹងនៅដឹកនាំ Juventus រហូតទាល់តែក្លិបបណ្ដេញចេញ

អ្នកចាត់ការ Juventus លោក Massimiliano Allegri បាននិយាយសម្រាលពាក្យចចាមអារ៉ាមដែលថាលោកទំនងចេញពក្លិបយក្សអ៊ីតាលីមួយនេះ ដោយបញ្ជាក់ថានឹងបន្តនៅទីនេះដរាបណាក្លិបមិនបណ្ដេញលោកទេនោះ។ គ្រូជនជាតិអ៊ីតាលីវ័យ៥០ឆ្នាំរូបនេះត្រូវបានភ្ជាប់ទៅនឹងការចូលជំនួសតំណែងលោក Arsene Wenger នៅ Arsenal និង​លោក Antonio Conte នៅ Chelsea នារដូវក្ដៅឆ្នាំ២០១៨។ ប៉ុន្តែលោក Allegri បញ្ជាក់ថា៖ “បើពួកគេមិនបណ្ដេញខ្ញុំទេ អីចឹងខ្ញុំគិតថាខ្ញុំនឹងនៅ Juventus ទៀតនាឆ្នាំក្រោយ។ វាមិនមែនជាបញ្ហានៃការសម្រេចចិត្តពីអនាគតខ្ញុំទេ។...

ខ្សែប្រយុទ្ធ​មីយ៉ាន់ម៉ា​ Ang Thu ឈ្នះពានគ្រាប់​បាល់ស្អាត​ប្រចាំខែ​នៅលីគ​កំពូល​ថៃ

ខ្សែប្រយុទ្ធ​ជម្រើស​ជាតិ​មីយ៉ាន់ម៉ា​ Ang Thu បាន​ឈ្នះ​ពាន​រង្វាន់​គ្រាប់​បាល់​ស្អាត​ជាគេ​ប្រចាំ​ខែ​មេសា​ក្នុងក្របខ័ណ្ឌ​ Thai League​ រដូវកាល២០១៨។ មុននេះ​ កីឡាករ​ក្លិប Police Tero ក៏បានជាប់​ជាកីឡាករ​ល្អប្រចាំ​ខែ​មេសា​របស់​សារព័ត៌មាន​ Goal ផងដែរ។ សូមបញ្ជាក់​ថា​កីឡាករវ័យ២១ឆ្នាំ​រូបនេះ​បានស៊ុតចូល​៣ប្រកួតជាប់ៗគ្នា​ ដូចជាក្នុងជ័យជម្នះ៣-១លើ Pattaya United​ កាលពីថ្ងៃទី២៩ខែមេសា។ Ang Thu និងគ្រូបង្វឹកក៏បានឈ្នះពាន True ID Thai League Player...

យុវជនកំពង់ចាម ថា កង្វះកីឡាករ​ និង ពេលវេលាជាឧបសគ្គធំ​នៅ KMH CL រដូវកាលនេះ

លោក ឈួន វ៉ាន់ឌី អ្នកចាត់ការក្រុម​បាល់ទាត់យុវជនកំពង់ចាម អះអាងថា​ លទ្ធផល​មិនគាប់ចិត្តក្នុងការប្រកួតបាល់ទាត់ពានរង្វាន់ KMH Champions League រដូវកាល​២០១៧/២០១៨ ដោយសារតែពុំសូវមានកីឡាករចូលរួម ព្រោះលេងនៅវេលាយប់បន្តិច។ យុវជនកំពង់ចាម (កណ្ដាល) ថ្នាក់ដឹកនាំ និង ជាអ្នកលេងផ្ទាល់ផងនោះឲ្យដឹងថា រដូវកាលនេះលោកជ្រើសរើសកីឡាករភាគច្រើនជាយុវជន តែដោយសារពេលខ្លះការប្រកួតធ្វើឡើងពីម៉ោង៨ដល់ម៉ោង១០យប់​ ទើបខ្សត់អ្នកចូលរួម។ លោក ឈួន វ៉ាន់ឌី ឲ្យដឹងបែបនេះ ៖ "ឆ្នាំនេះដោយសារខ្ញុំយកក្មេងៗមកច្រើន ដល់ពេលលេងយប់ទៅ ក្មេងៗទៅជាមិនបានមកលេងច្រើន...

Salah បង្ហើបពាក្យមួយម៉ាត់ចេញពីចិត្ត Mourinho

Mohamed Salah បង្ហើបថា គេធ្លាប់ទទួលបានពាក្យសរសើរពីអតីតអ្នកចាត់ការខ្លួន គឺ លោក Jose Mourinho ពេលអ្នកទាំងពីរជួបគ្នានៅដើមរដូវកាល។ Salah បានរួមចំណែកយ៉ាងធំនៅ Liverpool និង បញ្ចប់លីគក្នុងនាមជាអ្នកទាត់ចូលច្រើនជាងគេ ដោយរកបាន៣២គ្រាប់ និង ៤៤គ្រាប់ពីគ្រប់កម្មវិធី ដែលផ្ទុយពីកាលនៅ Chelsea រូបគេមិនត្រូវបានផ្ដល់ឱកាសច្រើនឡើយពីអ្នកចាត់ការ Manchester United បច្ចុប្បន្ន គឺលោក Jose...

Sam Allardyce អាចនឹងចេញពី Everton នៅសប្ដាហ៍នេះ

អនាគតអ្នកចាត់ការ Everton លោក Sam Allardyce អាចនឹងត្រូវសម្រេចនៅប៉ុន្មានថ្ងៃខាងមុខនេះ ហើយអតីតគ្រូបង្គោល Watford លោក Marco Silva ទំនងជាបេក្ខជនថ្មីចូលកាន់ការងារនៅ Goodison Park។ លោក Allardyce និយាយថា លោកមិនមានទំនុកចិត្តចំពោះគម្រោងវែងឆ្ងាយរបស់លោកឡើយ ក្រោយបញ្ចប់រដូវកាល ជាមួយនឹងបរាជ័យ៣ទល់នឹង១ក្រោមថ្វីជើង Everton កាលថ្ងៃអាទិត្យ ទី១៣ ឧសភា។ អតីតអ្នកចាត់ការ Bolton...

អតីត​កីឡាករ​ Bolton ម្នាក់​គ្រោះថ្នាក់់ចរាចរណ៍ស្លាប់ចោល​កូនតូចៗ៣នាក់

Jlloyd Samuel អតីត​ខ្សែ​ការពារ​ក្លិប Aston Villa និង Bolton បាន​ទទួលមរណភាពនៅថ្ងៃអង្គារ​ ទី១៥ ឧសភា​ នា​ក្រុងមួយនៅប្រទេសអង់គ្លេស ដោយសារគ្រោះថ្នាក់ចរាចរណ៍។ ហេតុការណ៍នេះកើតឡើងពេលកីឡាករវ័យ៣៧ឆ្នាំខាងលើបើកឡានត្រឡប់ទៅផ្ទះវិញបន្ទាប់ពីជូនកូនទៅសាលារៀន ហើយជ្រុលចង្កូតទៅបុករថយន្ដមួយគ្រឿងទៀត។ អ្នកគាំទ្រក្លិប Aston Villa បាននាំគ្នាយកកម្រងផ្កាដាក់មុខក្លិបមុនការប្រកួតជម្រុះជាមួយ Middlesbrough ហើយកីឡាករក៏បានពាក់ស្លាកពណ៌ខ្មៅលើដៃផងដែរ។ គ្រួសារបាល់ទាត់បាននាំគ្នាផ្ញើសារំលែកទុក្ខដល់ភរិយារបស់គេ និង កូនៗទាំង៣នាក់៕

លោក Simeone ថា Marseille មានចំណុចស្រដៀង Atletico ច្រើន

គ្រូបង្វឹក Atletico Madrid លោក Diego Simeone លើកឡើងថា Marseille មានចំណុចស្រដៀងក្រុមរបស់លោកច្រើន និងព្យាករថាវគ្គផ្ដាច់ព្រ័ត្រ Europa League នៅកីឡដ្ឋានរបស់ក្លិប Lyon ម៉ោង១៖៤៥រំលងអធ្រាត្រថ្ងៃពុធទី១៦ខែឧសភាឆ្នាំ២០១៨នេះនឹងល្អមើល។ លោក Simeone និយាយថា ៖ “យប់នេះយើងនឹងលេងវគ្គផ្ដាច់ព្រ័ត្រមួយទៀតហើយ។ អារម្មណ៍ខ្លាំងក្លានឹងពាក់ព័ន្ធក្នុងប្រកួតនេះ។ យើងបានស្រមៃដល់ឱកាសនេះ ប៉ុន្តែយើងក៏ត្រូវប្រឈមមុខនឹងវាជាមួយនឹងភាពដាក់ខ្លួននិងប្រឹងធ្វើការខ្លាំង។ យើងមានគូបដិបក្ខអស្ចារ្យមួយ។ ពួកគេពូកែឡើងប្រយុទ្ធ។ ពួកគេក៏មានក្ដីស្រមៃ។...

Neuer ជាប់ក្នុងបញ្ជីបឋមអាល្លឺម៉ង់ ខណៈវីរបុរសឆ្នាំ២០១៤ Gotze គ្មានឈ្មោះ

អ្នកចាំទី Manuel Neuer ដែលអវត្តមានពីទីលានប្រកួតតាំងពីខែកញ្ញាឆ្នាំមុនដោយសាររបួសប្រអប់ជើង ជាប់ឈ្មោះក្នុងបញ្ជីបឋម២៧នៃក្រុមជម្រើសជាតិអាល្លឺម៉ង់របស់លោក Joachim Low ប៉ុន្តែខ្សែបម្រើប្រយុទ្ធ Mario Gotze ដែលជាវីរបុរសស៊ុតគ្រាប់ជ័យជម្នះក្នុងវគ្គផ្ដាច់ព្រ័ត្រ៤ឆ្នាំមុន គ្មានឈ្មោះក្នុងបញ្ជីសម្រាប់ត្រៀមទៅ World Cup 2018 នៅរុស្ស៊ីឡើយ។ គ្រូបង្គោលអាល្លឺម៉ង់ លោក Low បានប្រកាសពីបញ្ជីបឋម២៧នាក់នៅថ្ងៃអង្គារទី១៥ខែឧសភា ហើយក៏បានប្រកាសពីការបន្លាយកិច្ចសន្យាជាមួយសហព័ន្ធកីឡាបាល់ទាត់អាល្លឺម៉ង់រហូតដល់ឆ្នាំ២០២២ផងដែរ។ Neuer វ័យ៣២ឆ្នាំ ទើបតែបានត្រលប់ចូលហាត់វិញប៉ុន្មានថ្ងៃមុននេះប៉ុណ្ណោះ ប៉ុន្តែលោក Low...

គ្រូ Marseille ជំរុញកូនក្រុមឱ្យក្រឡេកមើលប្រវត្តិសាស្ត្រដើម្បីបង្កើនកម្លាំងចិត្ត

គ្រូបង្វឹក Olympique Marseille លោក Rudi Garcia បានជំរុញឱ្យក្រុមរបស់លោកយកប្រវត្តិសាស្ត្រជាកម្លាំងជំរុញចិត្តសម្រាប់ការប្រកួតវគ្គផ្ដាច់ព្រ័ត្រ Europa League ទល់នឹង Atletico Madrid ម៉ោង១៖៤៥យប់នេះ។ គិតមកទល់ពេលនេះមានរយៈពេល២៥ឆ្នាំហើយតាំងពី Marseille ឈ្នះជើងឯក Champions League ជាលើកដំបូង ហើយលោក Garcia បានប្រាប់អ្នកសារព័ត៌មានមុ ការប្រកួតនៅ Stade de Lyon...

PSG តែងតាំងអតីតគ្រូ Dortmund ជាអ្នកចាត់ការថ្មី

Paris Saint Germain បានតែងតាំងលោក Thomas Tuchel ជាអ្នកចាត់ការថ្មីនៅថ្ងៃចន្ទ ទី១៤ ឧសភា។ លោក Tuchel ដែលនៅទំនេរក្រោយចេញពីក្លិបនៅលីគកំពូលអាល្លឺម៉ង់ កាលខែឧសភា ២០១៧ បានចុះកិច្ចសន្យាចំនួន២ឆ្នាំ។ បុរសវ័យ៤៤ឆ្នាំខាងលើបានចំណាយពេល២រដូវកាលនៅ Dortmund ជំនួសកៅអីលោក Jurgen Klopp ដែលចេញទៅដឹកនាំ Liverpool កាលឆ្នាំ២០១៥។ លោក Tuchel នឹងកាន់ការងារចំនួនលោក Unai...