Widgets Magazine
Home Authors Posts by botra

botra

415 POSTS 0 COMMENTS

បែកធ្លាយរូបដ៏ស្គមរបស់ Mark Prin កាលពីចូលសិល្បៈដំបូង គ្មានសាច់ដុំអីបន្តិចខុសពីបច្ចុប្បន្នដាច់ !!!

តារាថៃរូបសង្ហារ Mark Prin ត្រូវបានគេស្គាល់ថាជាគូកំណាន់ចិត្តរបស់តារាសម្តែងស្រី Kimberley ដែលអ្នកគាំទ្រជាច្រើនច្រណែននឹងភាពផ្អែមល្ហែមរបស់ពួកគេជាខ្លាំង។ មិនត្រឹមតែជាមិត្តប្រុសល្អតែប៉ុណ្ណោះឡើយ តារាប្រុសរូបនេះក៏ជាកូនប្រុសម្នាក់ដែលមានចិត្តកត្តញ្ញ ូចំពោះឪពុកម្តាយផងដែរ ជាក់ស្តែងកាលពីថ្មីៗកន្លងទៅនេះលោកក៏ធ្លាប់បានបួសក្នុងផ្លូវព្រះពុទ្ធសាសនាដើម្បីសងគុណអ្នកមានគុណទាំងពីរផងដែរ។ ងាកចេញពីរឿងខាងលើ បើសង្កេតតាមរយៈរូបថតមួយសន្លឹកនេះ ឃើញថាកាលពីចូលសិល្បៈដំបូងតារាសម្តែង Mark Prin ហាក់ដូចជាស្គមខ្លាំង មិនសូវជាមានសាច់ឈាមស្រស់ថ្លានោះទេ។ ដោយសារតែការហាត់ប្រាណរៀងរាល់ថ្ងៃ គួបផ្សំជាមួយនឹងការថែរក្សាសុខភាពបានត្រឹមត្រូវ បច្ចុប្បន្នតារាសម្តែងរូបនេះមានរូបរាងកាន់តែសង្ហារ សាច់ដុំធំៗ គួឲ្យទាក់ទាញ ៖   អត្ថបទពាក់ព័ន្ធ៖ មិននឹកស្មានថា លោក Mark Prin...

ស្ងាត់ៗតារាថៃ Pong Nawat សម្រេចធ្វើរឿងធំមួយជូនអ្នកមានគុណទាំងទ្វេ !!!

មួយរយៈពេលនេះ តួឯកប្រុសក្នុងរឿង “ អន្លង់ស្នេហ៍អតីតជាតិ ” លោក Pong Nawat ហាក់ដូចស្ងាត់ដំណឹងបន្តិច ក្រោយប្រកាសចែកផ្លូវគ្នាជាមួយនឹងមិត្តស្រីនាង Eauy រួចមក។ ទោះបីជាយ៉ាងណា តារាសម្តែងរូបនេះមិនភ្លេចនូវបំណងប្រាថ្នាធំរបស់ខ្លួន សម្រាប់គ្រួសារនោះទេ។ រូបភាពប៉ុន្មានសន្លឹកខាងក្រោមនេះ បង្ហាញពីផ្ទះប្រណិតយ៉ាងស្រស់ស្អាត ដែលតារាសម្តែង Pong Nawat បានសាងសង់ជាពិសេសសម្រាប់ម្តាយរបស់ខ្លួន។ ជាមោទនភាពមួយសម្រាប់កូនប្រុសរូបនេះ ដែលលោកខិតខំសន្សំប្រាក់ដល់ទៅ ២ឆ្នាំទម្រាំផ្ទះថ្មីនេះលេចចេញជារូបរាងឡើង។ ពេលនេះអ្វីៗដែលលោករំពឹងទុក...

បាត់មុខយូរតារាថៃ Pinky Savika លេងម៉ូតឈុត ជប៉ុន និងឥណ្ឌា មើលទៅស្រស់គ្មានទាស់ត្រង់ណាសោះហ្មង !!!

តារាស្រីឆ្នើមមួយរូបប្រចាំប្រទេសថៃនាង Pinky Savika ពេលនេះបានត្រឡប់ចូលសិល្បៈវិញហើយ បន្ទាប់ពីបែកបាក់ជាមួយនឹងស្វាមីលោក Petch Itthi កាលពីពេលថ្មីៗនេះ។ មួយរយៈពេលចុងក្រោយនេះគេសង្កេតឃើញតារាស្រី Pinky បានបង្ហាញខ្លួនលើកម្មវិធីបង្ហាញម៉ូតសម្លៀកបំពាក់មួយ​ក្នុងប្រទេសថៃ។ ពិតជាប្លែកខ្លាំង ពេលស្លៀកឈុតសម្លៀកបំពាក់ឥណ្ឌា និង បែបជប៉ុន ធ្វើឲ្យទម្រង់មុខតារាស្រីរូបនេះ កាន់តែស្រស់ស្អាតថែមមួយកម្រិតទៀត។ យ៉ាងណាម៉ិញ ក្រុមអ្នកគាំទ្រជាច្រើនសរសើរមិនដាច់ពីមាត់ ពីសម្រស់យ៉ាងល្អឯករបស់នាង នឹងសប្បាយចិត្តពេលបានឃើញវត្តមានតារាស្រី Pinky ត្រឡប់មករកអាជីពជាអ្នកសិល្បៈដូចដើមវិញ៕ តោះ ! ទស្សនារូបភាពតារាស្រី...

ធ្លាប់តែឃើញសម្តែង !!! ស្ងាត់ៗស្រាប់តែ Mai Davika ចេញចម្រៀងថ្មីមួយបទ ច្រៀងខ្លួនឯងពិរោះកប់ !!! ( មានវីដេអូ )

តារាសម្តែងជួរមុខប្រចាំប្រទេសថៃ Mai davika គឺជាតារាស្រីម្នាក់មានភាពល្បីល្បាញខ្លាំង ដោយសារតែ​សម្រស់យ៉ាងល្អឯក បូករួមជាមួយនិងសមត្ថភាពរបស់នាង ទាំងផ្នែកសម្តែង និងដើរម៉ូត ។ អ្វីដែលប្រិយមិត្តទាំងអស់គ្នាមិនធ្លាប់បានដឹងពីមុនមកនោះ តារាស្រីវ័យ ២៥ឆ្នាំរូបនេះក៏មានសមត្ថភាពលាក់កំបាំងពិសេសមួយខាងផ្នែកច្រៀងចម្រៀងសម័យ បានយ៉ាងពិរោះថែមទៀតផង។ ដោយកាលពីម្សិលម៉ិញនេះ ផលិតកម្ម GMM បានបង្ហោះវីដេអូចម្រៀងមួយបទ មានចំណងជើងថា " เธอไม่เคยรู้ " បកប្រែមកជាភាសាខ្មែរ " អ្នកមិនធ្លាប់បានដឹងនោះទេ "...

ពិតជាស្រស់ស្អាត !!! ឈុតសម្លៀកបំពាក់យ៉ាងប្រណិតរបស់តារាសម្តែងថៃ Kimberly ក្នុងភាពយន្តភាគថ្មី !!!

រូបភាពជាច្រើនសន្លឹកបង្ហាញពីសម្រស់របស់តារាសម្តែងថៃ Kimberly ជាមួយនឹងឈុតសម្លៀកបំពាក់យ៉ាងស្រស់ស្អាតក្នុងខ្សែរភាពយន្តភាគថ្មី។ ថ្មីៗនេះស្ថានីយ៍​ទូរទស្សន៍ប៉ុស្តិ៍លេខ ៣ ថៃ បានរៀបចំផលិតភាពយន្តភាគសារឡើងវិញ ដែលតម្រូវឲ្យតារាស្រីនាង Kimberly រួមសម្តែងជាមួយនឹងលោក Tik Jesdaporn។ គួររំឭកផងដែរថា ខ្សែភាពយន្តភាគថៃរឿង " ស្នេហ៍ក្នុងដួងហឫទ័យ " ធ្លាប់ទទួលបានការគាំទ្រច្រើនពីទស្សនិកជន កាលពីឆ្នាំ ២០០៨។ បន្ទាប់ពីទទួលដំណឹងថា ខ្សែភាពយន្តភាគមួយនេះត្រូវបានអ្នកដឹកនាំរឿងសម្រេចរៀបចំថតសារជាថ្មី បានធ្វើឱ្យក្រុមអ្នកគាំទ្រថៃជាច្រើនមានអារម្មណ៍រំភើបជាខ្លាំង និងអន្ទះសារចង់ទស្សនាការសម្តែងរបស់តារាក្នុងចិត្តរបស់ខ្លួនផងដែរ។ ទស្សនា៨សកម្មភាពខ្លះៗនៃការថតរូបពីតួប្រុសស្រីនៅក្នុងរឿងថ្មីនេះ ៖ អត្ថបទពាក់ព័ន្ធ៖ ...

បើសិនជា Yaya និង Kimberley ត្រូវធ្លាក់ជ្រោះ តើ Margie ត្រូវសម្រេចចិត្តជួយនរណា ??? ( មានវីដេអូ...

ស្របពេលជិតក្លាយជាគូស្វាមីភរិយានឹងគ្នានាពេលឆាប់ៗនេះ គូស្នេហ៍តារា Margie និង Pok ក៏បានរៀបចំកម្មវិធីកំសាន្តមួយដើម្បីជជែកលេងជាមួយនឹងអ្នកគាំទ្រ ដែលតម្រូវឱ្យ Margie និង Pok ឆ្លើយតបទៅនឹងសំនួរដែលអ្នកគាំទ្របានចោទសួរទៅកាន់អ្នកទាំងពីរ។ ក្នុងនោះមានអ្នកគាំទ្រម្នាក់បានសរសេរជាសំណួរថា " បើសិនជា Yaya និង Kimberley ត្រូវធ្លាក់ជ្រោះ តើបង Margie ត្រូវសម្រេចចិត្តជួយនរណាមុន? ខ្ញុំចូលចិត្តបង Margie ខ្លាំងណាស់...

តោះ !!! បង្វែរអារម្មណ៍ទស្សនាវីដេអូចម្រៀង Original Song ១០បទ ដែលទទួលបានការគាំទ្រច្រើននាឆ្នាំ ២០១៧ !!!

លោកអ្នកប្រាកដជាមានអារម្មណ៏ធុញទ្រាន់ខ្លាំងហើយមែនទេ ពេលស្តាប់ឮចម្រៀងចម្លងពីបរទេសម្តងៗ? មិនអន់ឡើយ ស្រុកខ្មែរយើងក៏សម្បូរស្នាដៃ Original Song ច្រើនគួរសមដែរ។ តោះយើងមកទស្សនាវីដេអូចម្រៀង Original Song ១០​បទដែលទទួលបានប្រជាប្រិយភាពខ្លាំងពីសំណាក់យុវវ័យនាឆ្នាំ ២០១៧នេះ ៖ ១ . បទចម្រៀង ពលី​ " Peakly " ច្រៀងដោយលោក Tena ។ ២ . បទចម្រៀង កំហុសរាម ច្រៀងដោយក្រុម T-M...

ក្រោយពិធីភ្ជាប់របស់ Margie បានបញ្ចប់តារាសម្តែងថៃ Mint Chalida បានបង្ហោះសារមួយរំឭករឿងចាស់

ពិធីភ្ជាប់ពាក្យរបស់កូនក្រមុំ Margie ទើបតែបានបញ្ចប់ទៅកាលពីថ្ងៃទី ៨កន្លងទៅ ដែលក្នុងពិធីនេះតារាសម្តែង Mint Chalida ត្រូវបានគេអញ្ចើញចូលរួមក្នុងនាមជាកូនកំដរផងដែរ។ បន្ទាប់ពីពិធីនេះបានចប់សព្វគ្រប់ ម្សិលមិញនេះតារាសម្តែងថៃនាង Mint Chalida បានបង្ហោះរូបភាពជាច្រើនសន្លឹកលើគណនីអ៊ីនស្តាក្រាមរបស់ខ្លួន រំឭកដល់កាលស្គាល់គ្នាជាមួយនឹង Margie ដំបូង។ ក្នុងនោះ Mint បានសរសេររៀបរាប់ថា នាងពិតជាសប្បាយចិត្តខ្លាំងណាស់ដែលបានចូលរួមក្នុងពិធីនេះ ​រំឭកដល់កាលនាងទើបតែចូលបម្រើការងារនៅប៉ុស្តិ៍លេខ ៣ថៃដំបូង Margie ធ្លាប់មានអនុស្សាវរីច្រើនណាស់ជាមួយនាង។ សូមអបអរសាទរ...

ក្រោយបែកបាក់គ្នាជាមួយស្វាមី ពេលនេះតារាសម្តែងថៃ Pink Savika បានវិលត្រឡប់មករកទ្រនំចាស់របស់ខ្លួនវិញហើយ !!!

អស់រយះពេលជាយូរ ដែលតារាស្រីនាង Pinky Savika បានបាត់មុខពីវិស័យសិល្បះ ធ្វើឲ្យទស្សនិកជនជាច្រើនគិតថា នាងប្រហែលជាលាឈប់ពីអាជីពនេះមែនទែនហើយមើលទៅ។ គួរបញ្ចាក់ផងដែរ តារាថៃរូបនេះបានផ្អាកពីការងារសម្តែងចាប់តាំងពីឆ្នាំ ២០១៤ បន្ទាប់ពីរៀបការជាមួយអ្នកជំនួញស្តុកស្តម្ភម្នាក់។ ប៉ុន្តែថ្មីៗនេះ តារាស្រីជើងចាស់ Pinky បានធ្វើឲ្យក្រុមអ្នកគាំទ្រសប្បាយចិត្តឡើងវិញ ក្រោយការសម្រេចចិត្តវិលត្រឡប់មកថតរឿងថ្មី។ ពិតជាស្រស់ស្អាតខ្លាំងជាមួយនឹងសម្លៀកបំពាក់បែបប្រពៃណី Pinky ត្រូវបានអ្នកដឹកនាំតម្រូវឲ្យដើរតួ ជាព្រះមហារក្សត្រយានីនៃអង្គម្ចាស់ Amarind Rachat ។ តោះ រង់ចាំតាមដានរឿងភាគថ្មីរបស់តារាថៃវ័យខ្ទង់...

បើកបង្ហាញ ផ្ទះប្រណិតៗរបស់តារាថៃទាំង ៦ដួង និយាយពីតម្លៃវិញគឺថាសុទ្ធតែខ្ទង់លាន !!!

នរណាៗក៏ចង់បានផ្ទះធំទ្រនំខ្ពស់ស្នាក់អាស្រ័យដែរ ប៉ុន្តែ ទម្រាំសង់ផ្ទះបានមួយ វាមិនមែនជារឿងងាយស្រួលនោះទេ ទាំងហត់នឿយ ទាំងថ្លៃចំណាយ អាចនិយាយបានថាពេលសង់ផ្ទះរួចគឺអស់រលីងពីខ្លួនតែម្តង។ យ៉ាងណាម៉ិញ តារាថៃមួយចំនួនត្រូវសន្សំកាក់យ៉ាងយូរ ទម្រាំសម្រេចក្តីស្រមៃរបស់ពួកគេបាន។  តោះ សូមធ្វើការបើកបង្ហាញរូបភាពផ្ទះប្រណិតរបស់តារាថៃ ៦ រូប ហើយបើនិយាយពីតម្លៃវិញ គឺថាសុទ្ធតែខ្ទង់លានលានចឹងតែម្តង ។ ១. រូបភាពផ្ទះដ៏ស្រស់ស្អាតនេះជាកម្មសិទ្ធរបស់គូស្វាមីថៃ Fluke jira និង ភរិយាឡាវ Apple ដែលពួកគេបង្ហើបថាតម្លៃខ្ទង់លានបាត។ ២. ក្រោយពីការព្យាយាមអស់រយះពេលជាង...