Widgets Magazine
Home Authors Posts by ស្រីស្អាត កាទែ

ស្រីស្អាត កាទែ

322 POSTS 0 COMMENTS

ភ្ញាក់ផ្អើលយ៉ាងខ្លាំងពេលឃើញលោក Nadech បង្ហាញការស្រឡាញ់ចំពោះគ្រួសារដ៏ម្លឹង!(មានវីដេអូ)

កាលពីពេលចូលឆ្នាំកន្លងទៅថ្មីៗនេះ មានតារាប្រុសស្រីជាច្រើនបានទៅកម្សាន្តនៅឯបរទេស ហើយក៏មានតារាខ្លះទៀត នៅក្នុងស្រុកជួបជុំគ្រួសារ យ៉ាងសប្បាយរីករាយ ។ ជាក់ស្តែង លោក Nadech ជាកំពូលតារាល្បីមួយរូប បានចំណាយពេលវេលាជាមួយគ្រួសារយ៉ាងយកចិត្តទុកដាក់ ព្រមទាំងជួយរៀបចំដង្វាយថ្វាយទេវតាឆ្នាំថ្មីទៀតផង ។ ជាពិសេសលោក Nadech បានយកចិត្តទុកដាក់ចំពោះក្រុមគ្រួសារយ៉ាងខ្លាំង ដោយមិនទុកឱ្យគ្រួសារឯកានោះឡើយ យ៉ាងណាមិញ ក្នុងគណនីអុីស្តារក្រាមរបស់ម្តាយលោក បានបង្ហោះរូបថតមួយសន្លឹកដែលបង្ហាញពីភាពស្និតស្នាលរវាងលោកនិងប្អូនស្រីដោយលោកធ្វើជាខ្នើយសម្រាប់ប្អូនស្រីលោកកើយទៀតផង ។ គួរបញ្ជាក់ផងដែរថា លោក Nadech មិនបានទៅដើរកម្សាន្តនៅបរទេសទេ ក្នុងឳកាសឆ្នាំថ្មីនេះ តែផ្ទុយទៅវិញលោកបានចំណាយពេលជាមួយគ្រួសារល្អប្រសើរបំផុត...

ចង់ដឹងទេ ថាកំពូលតារាល្បីកញ្ញា Yaya ទៅដើរលេងនៅប្រទេសណាថ្ងៃចូលឆ្នាំ ២០១៨ នេះ!

ប្រទេសមួយចំនួននៅតំបន់អាស៊ីអាគ្នេយ៍ ដូចជា កម្ពុជា ឡាវ ភូមា និង ថៃ បានប្រារព្ធធ្វើពិធីបុណ្យចូលឆ្នាំ ស្រដៀងៗគ្នាខុសតែបន្តិចបន្តួច តែប៉ុណ្ណោះ ។ ម៉្យាងទៀតគេនិយមយកពេលនេះទៅសប្បាយជាមួយក្រុមគ្រួសារ និង សាច់ញាតិ្តដែលនៅឆ្ងាយៗពីគ្នាមកជួបជុំគ្នានៅកន្លែងតែមួយ​ ហើយក៍អាចនាំគ្រួសារទៅកម្សាន្តនៅក្រៅប្រទេសផងដែរ ។ ជាក់ស្តែងកញ្ញា Yaya ដែលជាតារាដ៏ល្បីបាននាំក្រុមគ្រួសារទៅដើរកំសាន្តនៅប្រទេសណ័រវេល យ៉ាងសប្បាយរីករាយ នាឳកាសបុណ្យចូលឆ្នាំកន្លងទៅនេះ ស្របពេលដែលតារាមួយចំនួនកំពុង់សប្បាយជាមួយគ្រួសារនៅក្នុងប្រទេស ដែលមានលេងល្បែងផ្សេងៗដូចជា បាញ់ទឹក រាំកម្សាន្តជាដើម។ គួរបញ្ជាក់ផងដែរថា...

ហេតុតែស្រឡាញ់សត្វចិញ្ចឹមពេក Pancake​ បានស្លៀកពាក់ឱ្យស៊ីគ្នាជាមួយនឹងវាទៀត!(មានវីដេអូ)

ធម្មជាតិរបស់មនុស្សតែងតែមានការស្រឡាញ់ចំពោះសត្វចិញ្ចឹមរៀងៗខ្លួន ។ យ៉ាងណាមិញកញ្ញា Pancake ជាតារាសម្តែងដ៏ល្បីក៏បានស្រឡាញ់សត្វចិញ្ចឹមហាក់បីដូចជាស្រឡាញ់កូនក្មេងតូចៗ អញ្ចឹងដែរ ។ ជាក់ស្តែងសកម្មភាពកញ្ញា Pancake ពេលនៅក្នុងកម្មពិធី Bee Paws បានយកចិត្តទុកដាក់ចំពោះសត្វឆ្កែជាទីស្រឡាញ់ហាក់បី ដូចជា មិត្តភក្តិសម្លាញ់ ទាំងការចំរៀបខ្លួនឱ្យវា ជាពិសេសកញ្ញាបានស្លៀកពាក់សម្លៀកបំពាក់វា អោមានពណ៌ស៊ីគ្នា ទៅនឹងសម្លៀកបំពាក់របស់កញ្ញាទៀតផង ។ គួរបញ្ជាក់ផងដែរថា កញ្ញាមិនត្រឹមតែស្រឡាញ់សត្វសុខនប៉ុណ្ណោះទេ ថែមទាំងស្រឡាញ់សត្វចិញ្ចឹមផ្សេងៗទៀត ផង ទង្វើទាំងនេះហើយដែលធ្វើឱ្យមហាជនចាប់អារម្មណ៍យ៉ាងខ្លាំង ។...

តារា ៤ ដួងទៀតហើយដែលគ្រោងឈុតទេវតា ស្រស់ស្អាតមិនចាញ់កញ្ញា Kimberlyនិង Taew នោះទេ!

ប្រិយមិត្តបានជ្រាបមកហើយថា តារាសម្តែងថៃកញ្ញា Kimberly និង​ កញ្ញា Taew មកគ្រោងឈុតទេវតាឆ្នាំថ្មីរួចមកហើយ ឥឡូវនេះតួទេវតា ៤ដួង ទៀតត្រូវបានបង្ហាញខ្លួនហើយ ។ ដោយរាប់ចាប់តាំងពី ថ្ងៃទី ១០ ខែ មេសា មកម្ល៉េះ រួចមានកញ្ញា Kimberly ,កញ្ញា Taew ,កញ្ញា Poo Praiya...

តោះមកស្គាល់ម្ចាស់បទចម្រៀងចាក់អមក្នុងសាច់រឿង” បុព្វេសន្និវាស “ទាំងអស់គ្នា!(មានវីដេអូ)

ប្រិយមិត្តពិតជាបានស្គាល់តួអង្គល្បីៗ នៅក្នុងខ្សែភាពយន្តថ្មីរបស់ថៃ ដែលមានចំណងជើងថា " បុព្វេសន្និវាស " ។ ដោយឡែកចំពោះបទចម្រៀងដែលតែងតែចាក់អមក្នុងសាច់រឿងក៏មិនធម្មតាដែលគឺច្រៀងដោយកំពូលតារាវ័យក្មេងសម្រស់សង្ហាជានិស្សិតរៀននៅមហាវិទ្យាល័យមានអាយុ ១៩ ឆ្នាំ មានទស្សនិកជនជាច្រើនចង់ស្គាល់លោក ។ យោងតាមសារព៍ត៌មានថៃបានឱ្យដឹងថា ម្ចាស់បទចម្រៀងដែលចាក់អមក្នុងសាច់រឿង " បុព្វេសន្និវាស " គឺលោក yongsuvimol ហើយគ្រប់បទចម្រៀងរបស់លោកបានចាក់ដោតចំបេះដូងយុវវ័យ ជាពិសេសអង្រួនបេះដូងក្មេងជំទង់វ័យ ១៦ ឆ្នាំ ឱ្យរំជើបរំជួលចិត្តទៅតាមអត្ថន័យនៃ បទចម្រៀងនីមួយៗ ...

ចង់ដឹងថាកញ្ញា Taew ពេលគ្រោងឈុតទេវតាទី២ សម្រស់ស្អាតដូចកញ្ញា Kimberly អត់ ឆ្នាំថ្មីនេះ!

ប្រិយមិត្តបានជ្រាបរួចមកហើយ កាលពីឆ្នាំមុនកញ្ញា Kimmy Kimberly បានគ្រោងឈុតទេវតា ហើយត្រូវមហាជនរិះគន់យ៉ាងខ្លាំង ថា កញ្ញាហាក់បីដូចជាមនុស្សភេទទី ៣ ទោះបីជាទទួលការរិះគន់យ៉ាងណាក៏ដោយ ឆ្នាំនេះកញ្ញានៅតែទទួលបានតំណែងជាទេវតាដដែល  ។ កាលពីម្សិលមិញកញ្ញា Kimmy Kimberly បានគ្រោងឈុតទេវតាទី ១ ទទួលបានការសរសើយ៉ាងខ្លាំងថាសម្រស់ស្អាតខុសពីឆ្នាំមុន ។ យ៉ាងណាមិញមិនមែនមានតែកញ្ញា Kimberly នោះទេ សូម្បីតែ កញ្ញា Taew ក៏ទទួលបានតំណែងជាទេវតា​​ឆ្នាំថ្មីនេះផងដែរ...

តោះមកមើលស្ទាយប្លែកៗ កញ្ញា Yayaនិង លោក Nichkhun ក្នុងរឿង”Brother& Sister”!

កំពូលតារាល្បីស្រី កញ្ញា Yaya ថ្មីៗនេះ ប្រជាប្រិយនាងមានសន្ទុះកើនយ៉ាងខ្លាំង ទាំងក្នុងរង្វង់សិល្បៈនិងជីវិតឯកជន ព្រោះតែកញ្ញា ជាតារាមានទេពកោសល្យខ្ពស់ទាំងសមត្ថភាពសម្តែង ទាំងរូបសម្រស់ស្រស់ទៀតផង ស្ទើរតែគ្រប់ខ្សែភាពយន្តតារានេះធ្វើបានយ៉ាងល្អ ។ ជាក់ស្តែងពេលថ្មីៗនេះ កញ្ញាបានថតខ្សែភាពយន្តថ្មីមួយមានចំណងជើងថា " Brother & Sister " ដោយតួឯក កញ្ញា Yaya និង លោក Nichkhun អ្នកទាំងពីរដួងនេះសិទ្ធិតែជាកំពូលតារាល្បី...

ម្តាយនិងអ៊ំុស្រី កញ្ញា Nitchaphat អួលដើមកបន្ទាប់ពីរៀបរាប់ប្រវត្តិតារារូបនេះ!(មានវីដេអូ)

ទស្សនិកជនបានដឹងរួចមកហើយថា ក្រុមគ្រួសារកញ្ញា Nitchaphat បានបាត់បង់សមាជិកម្នាក់ដែលធ្លាប់តែរស់នៅជាមួយគ្នា ទៅឆ្ងាយសែនឆ្ងាយ ការចាក់ចេញដោយសន្សល់ទុកនៅអនុស្សាវរីយ៍មឺុនសែនអាល័យ ។ មិនថាតែ ក្រុមគ្រួសារកញ្ញា សូម្បីអ្នកគាំទ្រកញ្ញាកន្លងមកក៏មានការសោកស្តាយ យ៉ាងខ្លាំងជាទីបំផុត ។ យ៉ាងណាមិញ ម្តាយកញ្ញាបានរៀបរាប់ពីជីវិតរបស់កញ្ញាតាំងពីតូចរហូតមកដល់បច្ចុប្បន្នថា « កញ្ញាជាក្មេងមាននិស្ស័យល្អពីក្មេងដោយរកប្រាក់មកចិញ្ចឹមគ្រួសារ តាំងពីគ្រួសារនៅក្ររហូតដល់មានប្រាក់គ្រប់ដូចសព្វថ្ងៃនេះ » ហើយគាត់បន្ថែមទៀតថា សូមឱ្យអនិសង្សនេះជួយនាំកូនស្រីឱ្យរួចផុតពីទុក្ខសោកទាំងពួង បានទៅកាន់សុគតិភព ។ ចំណែកអ៊ំុស្រីកញ្ញា ក៏បានលើកឡើងទាំងទឹកភ្នែកថា « ខ្ញុំសូមលើកម្រាមដប់បួងសួងដល់វត្ថុស័ក្តិសិទ្ធិទាំងឡាយ...

ប៉ូលិសកំពុងដុតដៃដុតជើងស្រាវជ្រាវករណី គ្រោះថ្នាក់ចរាចរណ៍ក្រឡាប់រថយន្តតារាសម្តែងស្រី Nitchaphat !!! (មានវីដេអូ)

តារាស្រី Nitchaphat បានទទួលមរណៈភាពកាលពីពេលថ្មីៗ ដោយសារគ្រោះថ្នាក់ចរាចរណ៍ក្រឡាប់រថយន្ត ក្រោយត្រឡប់មកពីចូលរួមពិធីបុណ្យសមុទ្រវិញ ចំណែកឯប្រភពព៍ត៌មានទាក់ទងនឹងការស្លាប់របស់តារាស្រីរូបនេះ នៅមិនទាន់មាននរណាម្នាក់បកស្រាយពីមូលហេតុឱ្យច្បាស់នៅឡើយនោះទេ ។ យ៉ាងណាមិញ ក្រុមប៉ូលីស និង​ អ្នកការសែតបានខិតខំស្វែងរកទូរសព្ទដៃ iphone 7 របស់នាង ព្រោះមុនពេលមានគ្រោះថ្នាក់ Nitchaphat បានឡាយវីដេអូបង្ហោះលើគណនីអ៊ីនស្តារក្រាម ហេតុនេះហើយបានជាអ្នកសារព៍ត៌មាននិងប៉ូលីសរកទូរសព្ទនោះដើម្បីយកមកស្រាយជ្រាវព៍ត៌មានខ្លះៗបន្ថែម ។ ប៉ុន្តែគេនៅមិនទាន់យកព៍ត៌មានអ្វីច្បាស់ពីទូរសព្ទនាងបាននៅឡើយទេ ប៉ូលីសបានធ្វើការសន្និដ្ឋានថាករណីនេះអាចបណ្តាលមកពីមូលហេតុមួយចំនួនដូចជា៖    ១) មកពីរថយន្តដាច់ហ្រ្វាំង   ...

ពិធីបុណ្យកញ្ញា Nitchaphat បានប្រារព្ធហើយ ក្នុងនោះមានតារាថៃល្បីឈ្មោះចូលរួមរំលែកទុក្ខទៀតផង!

កាលពីម្សិញសពកញ្ញា Nitchaphat ត្រូវបានក្រុមគ្រួសារទទួលយកទៅធ្វើបុណ្យតាមប្រពៃណីហើយ ជាព្រឹត្តការណ៍ដ៏សោកសៅបំផុតសម្រាប់ក្រុមគ្រួសារកញ្ញា ជាពិសេសម្តាយកញ្ញាយំរហូតស្ទើរតែសន្លាប់បាត់ស្មារតីទៅហើយ  សូម្បីតែតារាៗដែលទៅចូលរួមក៏មានចិត្តក្តុកក្តួល រន្ធត់ចិត្តក្រៃលែងឥតឧបមា ម្នាក់ៗនិយាយអ្វីមិនចេញទេបានត្រឹមតែសម្រក់ទឹកភ្នែកនៅចំពោះមុខសាកសពកញ្ញា ។ យ៉ាងណាមិញនៅជុំវិញពិធីបុណ្យសពនេះមានមហាជនជាច្រើន ហើយមានកម្រង់ផ្កាចូលរួមរំលែកទុក្ខពីសំណាក់អ្នកចូលរួម ជាពិសេសមានវត្តមានកំពូលតារាល្បី​​​​​​​​​លោក Kao Jirayu មកចូលរួមក្នុងពិធីលាងសំអាតសពមុនពេលលើកដាក់បញ្ជូលក្នុងមូលឈូសនិង បួងសួងសូមឱ្យវិញ្ញាណក្ខន្ធកញ្ញាបានទៅកាន់សុខកតិភពផងដែរ ។ គួរបញ្ជាក់ផងដែរថា ការស្លាប់របស់កញ្ញាបានបន្សុល់ទុកតែ ការសោកស្តាយ ការអាឡះអាល័យតែប៉ុណ្ណោះ ដោយការចាកចេញនេះមិនបានត្រៀមទុក មិនបានពោលពាក្យថា « លា »...