Widgets Magazine
Home Authors Posts by Ranoo

Ranoo

492 POSTS 0 COMMENTS

Wow! មិននឹកស្មានសោះថា ឱក សុគន្ធកញ្ញា ចាត់ទុកម្ដាយជាទីស្រលាញ់របស់ខ្លួនច្រើនដ៏ថ្នាក់ហ្នឹងសោះ!

ប្រិយមិត្តគ្រប់គ្នាប្រាកដជាបានស្គាល់ច្បាស់ហើយ កំពូលតារាចម្រៀងស្រីក្នុងផលិតកម្មរស្មីហង្សមាសកញ្ញា ឱក សុគន្ធកញ្ញា ដែលសព្វថ្ងៃនេះកញ្ញាកំពុងតែទទួលបានការគាំទ្រយ៉ាងខ្លាំង ពីសំណាក់មហាជនជាច្រើន។ ក្នុងនោះផងដែរ ទោះបីជាតារាចម្រៀងរូបនេះមានភាពមមាញឹកនឹងការងាររបស់ខ្លួនយ៉ាងណាក្ដី ក៏នៅតែមានពេលសំរាប់បង្ហាញក្ដីស្រលាញ់ ចំពោះអ្នកមានគុណរបស់ខ្លួនផងដែរ។ ជាក់ស្ដែងនាឱកាសទិវាបុណ្យអ្នកមានថ្ងៃនេះ កញ្ញាបានផុសរូបភាពជាមួយម្ដាយ និងបានសរសេរសារមួយឃ្លាដ៏មានន័យបំផុត ដោយក្នុងនោះកញ្ញាបានរៀបរាប់ថា៖ «សម្រាប់ខ្ញុំ គាត់គឺជាគ្រូបង្រៀន ជាបងស្រី ជាគ្រូពេទ្យ ជាអ្នកជម្រុញចិត្ត និងជាអ្វីៗគ្រប់យ៉ាង។ ខ្ញុំជឿថា អ្នកក៏មានអារម្មណ៍ដូចគ្នាចំពោះអ្នកម្តាយរបស់អ្នក។ ចែករំលែកពេលវេលាដ៏ល្អ ជាមួយអ្នកម្តាយ ទៅកាន់ពិភពលោកជាមួយ Galaxy...

ស្ងាត់មួយរយៈ! ពេលនេះ ដួង វីរៈសិទ្ធ ចេញបទចម្រៀងថ្មីហើយ ពិរោះរណ្ដំចិត្តខ្លាំងណាស់!(មានវីដេអូ)

តារាចម្រៀងប្រុសសម្លេងស្រទន់លោក ដួង វីរៈសិទ្ធ មួយរយៈពេលចុងក្រោយនេះលោកហាក់បីដូចជាស្ងប់ស្ងាត់នឹងការចេញបទចម្រៀងថ្មីៗរបស់លោក ជាហេតុធ្វើអោយអ្នកគាំទ្ររបស់លោកជាច្រើន ទន្ទឹងរងចាំស្ដាប់បទថ្មីរបស់លោកយ៉ាងខ្លាំង។ ដោយឡែកដើម្បីកុំអោយអ្នកគាំទ្រលោកការរងចាំយូរ កាលពីម្សិលមិញនេះ ផេកផ្លូវការរបស់ផលិតកម្ម Phleng Records ក៏បានចេញបទចម្រៀងថ្មីរបស់លោក មួយបទមានចំណងជើងថា«ចិញ្ចៀនផ្កាស្មៅ»។ ពិតណាស់តាមរយៈបទថ្មីនោះផងដែរ ត្រូវបានអ្នកគាំទ្ររបស់លោក ពេញចិត្តយ៉ាងខ្លាំង មិនថាអត្ថន័យបទចម្រៀង ឬក៏ទឹកដមសម្លេងរបស់លោកនោះទេ គឺស្ដាប់ទៅពិតជាពិរោះរណ្តំខ្លាំងតែម្ដង៕ ចង់ជ្រាបកាន់តែច្បាស់ទៅទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា៖ អត្ថបទពាក់ព័ន្ធ៖ មិនងាយបានស្ដាប់ទេ! សំលេងផ្អែមប៉ះសំលេងផ្អែម មាស សុខសោភា និង ដួង...

Cute ណាស់! កូនស្រីរបស់លោក កែវ វាសនា ទើបតែកើតបាន១០ថ្ងៃជាងទេ តែមុខឡើងគួរអោយខ្នាញ់!(មានរូបភាព)

ប្រិយមិត្តគ្រប់រូបប្រាកដជាបាដឹងហើយថា កាលពីពេលថ្មីៗកន្លងទៅនេះតារាចម្រៀងក្នុងផលិតកម្មថោនលោក កែវ វាសនា ទើបតែទទួលបានចំណងដៃកូនស្រីដ៏គួរអោយស្រលាញ់មួយរូប បើគិតមកដល់ពេលនេះគឺមានរយៈពេលជិត២០ថ្ងៃហើយ។ ដោយឡែកកាលពីប៉ុន្មានម៉ោងមុននេះ លោក កែវ វាសនា បានផុសរូបកូនស្រីរបស់លោក ដែលមានអាយុទើបតែ១៩ថ្ងៃនោះ ចូលក្នុងបណ្ដាញសង្គមហ្វេសប៊ុករបស់លោក ភ្លាមៗនោះ ស្រាប់តែមានអ្នកគាំទ្ររបស់លោក ជាច្រើន បានចូលបញ្ចេញមតិិថា កូនតូននោះពិតជា Cute និងគួរអោយខ្នាញ់ខ្លាំងណាស់។ មិនត្រឹមតែប៉ុនណោះលោក កែវ វាសនា ដែលជាប៉ាប៉ាគេ បានបញ្ចេញមតិរបស់លើកូននោះក្នុងបណ្ដាញសង្គមរបស់ខ្លួនឯងដែរថា៖ «កូនក្រមុំខ្ញុំបាន១៩ថ្ងៃហើយ...

អូហូ! លើកទី១មួយដែល ខេមរៈ សិរីមន្ត ធ្វើបែបនេះដាក់អ្នកគាំទ្ររបស់លោក!(មានវីដេអូ)

ប្រិយមិត្តគ្រប់រូបប្រាកដជាបានដឹងហើយថា ចាប់តាំងពីកំពូលតារាចម្រៀងលោក ខេមរៈ សិរីមន្ត ផ្ទាស់ទ្រនំមកផលិតកម្មរស្មីហង្សមាសមក គេសង្កេតឃើញថា ប្រជាប្រិយភាពរបស់លោក កាន់តែកើនឡើងខ្លាំងជាលំដាប់តែម្ដង។ ក្នុងនោះផងដែរ កាលពីពេលថ្មីៗនេះលោក ខេមរៈ សិរីមន្ត បានធ្វើអោយមហាជនជាច្រើនភ្ញាក់ផ្អើល នឹងការប្រគុំតន្រ្តីមួយកន្លែងនៅក្នុងទីក្រុងប៉ោយប៉ែត ដោយលោកបានធ្វើអោយអ្នកគាំទ្រជាច្រើន សប្បាយរីករាយជានិងហោរកញ្ជ្រៀវតាមបទចម្រៀងលោកយ៉ាងខ្លាំង។ មិនត្រឹមតែប៉ុនណោះ លោកបានបង្ហាញការស្រលាញ់ ដោយបានពរកូនរបស់អ្នកគាំទ្រលោកម្នាក់ ឡើងលើឆាក និងបានជូនពរអោយក្មួយមានសំណាងល្អ និងធំឡើងរៀងពូកែថែមទៀតផង។ ពិតណាស់ទង្វើបែបនេះ បានធ្វើអោយទស្សនិកជន ក៏ដូចជាអ្នកគាំទ្ររបស់លោក ខេមរៈ សិរីមន្ត...

ព្រឺសម្បុរ! ពេលស្ដាប់ សុគន្ធ និសា ធ្វើត្រាប់សម្លេងស្រែកក្នុងរឿង«រាជនីភូមិគ្រឹះ»ម្ដងទៀត!(មានវីដេអូ)

ប្រិយមិត្តជាច្រើនប្រាកដជាបានទស្សនាហើយ វីដេអូឃ្លីបខ្លីក្នុងរឿងដែលទើបតែថតចប់ថ្មីៗរបស់ទូរទស្សន៍ហង្សមាស មានចំណងជើងថា«រាជនីភូមិគ្រឺះ» ដែលកំពុងមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាកទស្សនិកជាច្រើន។ អ្វីដែលពិសេសនៅក្នុងវីដេអូឃ្លីបមួយនោះ គឺសម្លេងស្រែករបស់តារាចម្រៀងអ្នកនាង សុគន្ធ និសា ព្រោះថាក្នុងសាច់រឿងនោះ អ្នកនាងត្រូវគេធ្វើបាបយ៉ាងឈឺផ្សារបំផុង ជាហេតុធ្វើអោយទស្សនិកជនអាណិតអ្នកនាងយ៉ាងខ្លាំង។ ក្នុងនោះផងដែរ ដោយសារតែចំនួនអ្នកគាំទ្រលើវីដេអូឃ្លីបរឿងថ្មីនេះ មានការកើនឡើង ស្រាប់តែកាលពីម្សិលមិញនេះ អ្នកនាង សុគន្ធ និសា បានឡើងច្រៀងក្នុងកម្មវិធីមួយ ក្រោយពីបញ្ចប់ការច្រៀង ពិធីករក៏បានសំណូមពរអោយអ្នកនាង ធ្វើអោយត្រាប់សម្លេងក្នុងវីដេអូឃ្លីបនោះម្ដងទៀត។ តែអ្វីដែលមិននឹកស្មាននោះគឺ តារាចម្រៀងស្រីរូបនេះ បានបញ្ចេញសម្លេងស្រែកសឹងតែដូចជាបេះបិុទទៅនឹងសម្លេងស្រែកនៅក្នុងវីដេអូឃ្លីប ធ្វើអោយទស្សនិកជនព្រឺសម្បុរគ្រប់គ្នា និងបានកោតសរសើរទេពកោសល្យរបស់អ្នកនាងយ៉ាងខ្លាំង...

មិនគួរអោយជឿ! តាមពិតឈ្មោះលោក ឆន សុវណ្ណារាជ ដែលល្បីនៅក្នុងសិល្បៈមិនមែនឈ្មោះពិតរបស់លោកទេ!

កាលពីម្សិលមិញនេះមានរឿងដ៏ភ្ញាក់ផ្អើលមួយបានកើតឡើង ដោយតារាចម្រៀងក្នុងផលិតកម្មរស្មីហង្សមាសលោក ឆន សុវណ្ណារាជ បានបង្ហាញឈ្មោះពិតរបស់លោក ដែលមិនមែនដូចជាឈ្មោះនៅក្នុងវិស័យសិល្បៈនោះទេ។ ពិតណាស់បើយោងតាមរូបភាព ដែលលោក ឆន សុវណ្ណារាជ ផុសនៅពេលដែលលោក សម្រាកព្យាបាលនៅឯមន្ទីរពេទ្យកាលពីម្សិលមិញនេះ បានបង្ហាញអោយឃើញថា ឈ្មោះពិតប្រាកដរបស់លោកគឺ ឆន សុវណ្ណារ៉ា មិនមែន ឆន សុវណ្ណារាជ ដូចឈ្មោះល្បីក្នុងសិល្បៈនោះទេ។ ស្របពេលជាមួយគ្នានោះដែរ ក៏មានមតិអ្នកគាំទ្រមួយចំនួនបានលើកឡើងថាឈ្មោះ «ឆន សុវណ្ណារាជ» នោះគឺជាឈ្មោះប្អូនរបស់លោក ដោយលោក...

អូហូ! មិននឹកស្មានថា នាយចឺម ពូកែធ្វើម្ហូបទំនងឆ្ងាញ់មិនចាញ់មនុស្សស្រីប៉ុន្មាននោះទេ!(មានរូបភាព)

ប្រិយមិត្តគ្រប់រូបប្រាកដជាបានស្គាល់ហើយ អតីតតារាកំប្លែង ហើយសព្វថ្ងៃ គឺជាតារាចម្រៀងវ័យក្មេងក្នុងផលិតកម្មសាន់ដេ នាយចឺម ដែលសព្វថ្ងៃនេះកំពុងមានប្រជាប្រិយភាពយ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្រជាច្រើន។ ដោយឡែកកាលពីពេលថ្មីៗនេះ តារាចម្រៀងវ័យក្មេងរូបនេះ បានធ្វើអោយអ្នកគាំទ្រជាច្រើនភ្ញាក់ផ្អើល ដោយបានបង្ហោះរូបភាពខ្លួនកំពុងធ្វើម្ហូប នឹងរូបភាពម្ហូបអាហារដែលលោកធ្វើហើយជាច្រើនក្នុងបណ្ដាញសង្គម។ ក្នុងនោះផងដែរ ម្ហូបអាហារដែល នាយចឺម ធ្វើមើលទៅពិតជាទំនងឆ្ងាញ់ខ្លាំងណាស់ មើលទៅថ្វីដៃមិនចាញ់ស្រ្តីមេផ្ទះប៉ុន្មាននោះទេ។ ពិតណាស់រឿងនេះ បានធ្វើអោយមហាជនជាច្រើនភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះមិននឹកស្មានថា នាយចឺម ជាតារាចម្រៀងវ័យក្មេងមួយរូបសោះ តែមានជំនាញធ្វើម្ហូបអាហារបានយ៉ាងទំនងឆ្ងាញ់បែបនេះសោះ៕ ចង់ជ្រាបកាន់តែច្បាស់ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖ អត្ថបទពាក់ព័ន្ធ៖ ចប់ហើយ! ស្រ្តីម្នាក់ថាឱ្យកប់ៗមាត់ក្រោយធ្លាយរូប នាយចឺម និងកូនរបស់ខ្លួនត្រូវ……!(មានរូបភាព) ...

ចង់គាំង! ពេលឃើញចំណងដៃមង្គលការកូនស្រីម្ចាស់ផលិតកម្មថោន!(មានវីដេអូ)

ដូចប្រិយមិត្តបានជ្រាបហើយថា ថ្ងៃនេះជាថ្ងៃរៀបអាពាហ៍ពិពាហ៍របស់កូនស្រីម្ចាស់ផលិតកម្មថោន ក្នុងនោះផងដែរគេសង្កេតឃើញុុ ការចំណាយថវិការ ទៅលើការរៀបរាប់កម្មវិធីក៏មិនតិចដែរ ព្រោះគ្រប់ទីកន្លែងនៃពិធីទាំងមូលមើលទៅពិតជាស្រស់ស្អាតខ្លាំងណាស់។ ដោយឡែកបើយើងងាកទៅមើលក្នុងកម្មវិធីផ្ទឹមចងដៃរបស់គូស្វាមីភរិយាថ្មីមួយគូនេះវិញគឺ ឳពុកម្ដាយក៏ដូចជាបងប្អូនទាំងអស់ខាង បានកួចដៃក្នុងថ្ងៃជ័យអ្នកទាំងពីរ សុទ្ធតែលុយដុល្លារៗ ទាំងដុុំៗតែម្ដង មិនត្រឹមតែប៉ុនណោះថែមទាំងមានគ្រឿងអលង្ការពេជ្រសុទ្ធ ទាំងឈុតៗ ភ្ជាប់ទៅជាមួយគ្នាទៀតផង។ ពិតណាស់នេះគឺជារឿងមួយដ៏គួរអោយភ្ញាក់ផ្អើលខ្លាំងបំផុតសំរាប់មហាជន ព្រោះកម្រនឹងមានគូស្វាមីភរិយាណា មានសំណាងទទួលបានចំណងដៃពីឳពុកម្ដាយទាំងសងខាង នៅក្នុងថ្ងៃជ័យរបស់ខ្លួនច្រើនយ៉ាងនេះណាស់៕ តោះ! ចង់ជ្រាបកាន់តែច្បាស់ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖ អត្ថបទពាក់ព័ន្ធ៖ អស្ចារ្យមែន! កូនស្រីម្ចាស់ផលិតកម្មថោនរៀបមង្គលការព្រឹកនេះពិតជាដូចឋានសួគ៍អញ្ចឹង! យល់ម៉េចដែរ? ផលិករផលិតកម្មថោន ចង់យករឿងក្នុងករណីសម្លាប់ញាត់ក្នុងធុងទឹកកកមកធ្វើរឿងខ្លី បែបកំសត់ក្នុងបទ«អ្នកណាអោយអូនទៅ» អត្ថបទដោយ៖សីុវលី

អូហូ! ម៉ាដូណា ចេញបទ«រាំក្បាច់ក្ងោង» ផ្ទុះមិនបានប៉ុន្មានផង ឥឡូវចេញបទថ្មីទៀតហើយ!(មានវីដេអូ)

ពិតណាស់ប្រិយមិត្តជាច្រើនប្រាកដជាបានស្គាល់ហើយតារាសម្ដែង និងតារាកំប្លែងលោក ម៉ាដូណា ដែលកាលពីពេលចូលឆ្នាំកន្លងទៅនេះ លោកបានបញ្ចេញសមត្ថភាពច្រៀង អោយមហាជនបានឃើញ ដោយបានចេញបទចម្រៀងផ្ទាល់ខ្លួនមួយបទមានចំណងជើងថា«រាំក្បាច់ក្ងោង»។ ហើយតាមរយៈបទចម្រៀងថ្មីនោះផងដែរ គេក៏សង្កេតឃើញមានការគាំទ្រច្រើនគួរសមដែរពីសំណាក់មហាជន ជាហេតុធ្វើអោយអោយថ្មីៗនេះ លោកក៏បានផលិតស្នាដៃបទចម្រៀងថ្មីមួយទៀតមានចំណងជើងថា«ម៉ូតូបែកស្លុយ»។ ក្នុងនោះផងដែរ បទចម្រៀងថ្មីដែលលោកទើបតែចេញនេះ គេក៏សង្កេតឃើញមានអ្នកគាំទ្រច្រើនដែរ មិនចាញ់បទមុននោះទេ ហើយអ្វីដែលពិសេសនោះគឺ បទថ្មីនេះគឺមានការចូលរួមសម្ដែងពីសំណាក់តារាសម្ដែងសិុចសីុល្បីៗជាច្រើនទៀតផង៕ តោះ! ចង់ជ្រាបកាន់តែច្បាស់ទៅទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា៖   ប្រភព៖គណនីហ្វេសប៊ុករបស់លោក ម៉ាដូណា អត្ថបទដោយ៖សីុវលី

អស្ចារ្យមែន! កូនស្រីម្ចាស់ផលិតកម្មថោនរៀបមង្គលការព្រឹកនេះពិតជាដូចឋានសួគ៍អញ្ចឹង!

ពិតណាស់កាលពីយប់មិញនេះ មានបណ្ដាជាលេងហ្វេសប៊ុកជាច្រើនបានភ្ញាក់ផ្អើល បន្ទាប់ពីគ្រប់គ្នាបានឃើញទិដ្ឋិភាពកម្មវិធីរៀបមង្គលការមួយ ដែលត្រូវបានគេស្គាល់ច្បាស់ថាជាកូនស្រីបង្កើតរបស់ម្ចាស់ផលិតកម្មថោន។ ដោយឡែកកាលពីព្រឹកមិញនេះ មង្គលការមួយនេះស្រាប់តែធ្វើអោយមហាជនជាច្រើន កាន់តែភ្ញាក់ផ្អើលខ្លាំងជាងយប់មិញទៅទៀត ដោយក្នុងនោះគេឃើញការរៀបចំ​ មិនថាក្នុងពិធី ឬក៏ក្រៅពិធីនោះទេ គឺមើលទៅហាក់បីដូចជាឋានសួគ៍អញ្ចឹង។ មិនត្រឹមតែប៉ុនណោះ រាល់ការដេគ័រផ្កាគ្រប់កន្លែងមើលទៅពិតជាស្រស់ស្អាតខ្លាំងណាស់ ហើយអ្វីដែលរិតតែពិសេសនោះគេក៏សង្កេតឃើញភ្ញៀវកិត្តិយស ដែលចូលរួមក៏សុទ្ធសឹងតែជាតារាល្បីៗផងដែរ៕ តោះ! ចង់ដឹងថាពីធីមង្គលការរបស់កូនស្រីម្ចាស់ផលិតកម្មថោន អស្ចារ្យប៉ុនណានោះ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖ អត្ថបទពាក់ព័ន្ធ៖ យល់ម៉េចដែរ? ផលិករផលិតកម្មថោន ចង់យករឿងក្នុងករណីសម្លាប់ញាត់ក្នុងធុងទឹកកកមកធ្វើរឿងខ្លី បែបកំសត់ក្នុងបទ«អ្នកណាអោយអូនទៅ» អីញ៉ាស!!! ខ្ញុង ដឹកដៃ...