Widgets Magazine
Home Authors Posts by កញ្ញា ហ្សូលី

កញ្ញា ហ្សូលី

170 POSTS 0 COMMENTS

តារាកូរ៉េនារីទាំងនេះជាប់ឈ្មោះជាតារាដែលមានឆ្អឹងស្មាមហាស៊ិចស៊ី…!

តារានិមួយៗតែងតែមានលក្ខណៈពិសេសរៀងៗខ្លួន សម្រស់ក៏ដូចគ្នាដែរមានភាពខុសប្លែកផ្សេងៗគ្នា។ ដោយឡែកតារាកូរ៉េវិញ មិនថាកន្លែងណាតាំងពីចុងសក់ដល់ចុងជើង អ្នកគាំទ្រតែងតែយកចំណុចទាំងនោះមកបោះឆ្នោតឲ្យចំណាត់ថ្នាក់រហូត។ ជាក់ស្តែងដូចជា ផ្នែកស្មាជាដើមគឺគេមើលឃើញថាស៊ិចស៊ីនិងស្អាតត្រង់ស្មាចេញឆ្អឹងនិងភាពសក្បុសស្អាតតាមបែបធម្មជាតិ។ ដូច្នេះចង់ដឹងថាតើមាននរណាខ្លះដែលជាប់ផ្នែកនេះសូមតាមដានដូចតទៅនៅខាងក្រោម៖ ១. នាង សូឡា សមាជិកក្នុងក្រុម Mamamoo ២. នាង ថេយ៉ន មេក្រុមរបស់ក្រុមនារី Girls'Generation ៣. នាង ហាន់នី សមាជិកលេចធ្លោជាងគេក្នុងក្រុម EXID ៤. នាង ហ្យូសុង មេក្រុមរបស់ក្រុមចម្រៀង Secret ៥....

អាហារ៥យ៉ាងដែលជួយវាយប្រហារជម្ងឺបាក់ទឹកចិត្ត…!

ថ្វីត្បិតតែជម្ងឺបាក់ទឹកចិត្តគឺជាជម្ងឺផ្នែកខាងក្នុងដែលត្រូវការការព្យាបាលពិបាកបំផុត។ ប៉ុន្តែកាលណាដែលពួកគេមានជម្ងឺជាក់ស្តែងគឺត្រូវការអាហារដើម្បីបំប៉នទៅដល់រាងកាយនិងសុខភាពរបស់អ្នកជម្ងឺដូចគ្នា។ អ្វីដែលសំខាន់ អាហារមួយចំនួនអាចទំនុកបំរុងទៅដល់ទឹកចិត្តអ្នកជម្ងឺថែមទៀតផង។ ឧទាហរណ៍ថា នៅពេលដែលអ្នកមានអារម្មណ៍ថាធុញថប់ អ្នកច្បាស់ជាត្រូវការអាហារសម្រន់ដើម្បីបំបាត់អាការៈទាំងនោះហើយ។ ដូច្នេះហើយវាមានភាពស្រដៀងទៅនឹងជម្ងឺបាក់ទឹកចិត្តដូចគ្នា ដែលអាហារនៅខាងក្រោមអាចជួយបន្សាបទៅដល់ផ្នែកអារម្មណ៍របស់ពួកគេដូចគ្នា។ ១. សណ្តែកដីវ៉លណាត់៖ វាគឺជាធនធានមួយដ៏ល្អសម្រាប់សុខភាពបេះដូងដោយសារតែវាមានសារធាតុប្រូតេអ៊ីនដែលជួយបន្ធូរទៅដល់ជម្ងឺ។ ២. ត្រីសំបូរខ្លាញ់៖ ខ្លាញ់ត្រីគឺជាខ្លាញ់បែបធម្មជាតិដែលល្អបំផុតហើយវាក៏ជួយទៅដល់ខួរក្បាលឲ្យមានភាពភ្លឺថ្លានិងសម្រាក។ ៣. តែបៃតង៖ វាសំបូរទៅដោយសារធាតុអែនទីអុកស៊ីឌែនដែលប្រឆាំងទៅនឹងជម្ងឺបាក់ទឹកចិត្តហើយវាក៏ជួយបន្ធូរអារម្មណ៍តប់ប្រមល់បានខ្លះដែរ។ ៤. រមៀត៖ វាល្បីថាប្រើប្រាស់ច្រើននៅប្រទេសថៃនិងឥណ្ឌាព្រោះវាជួយទៅដល់រាងកាយរបស់យើងបានច្រើនគួរសម។ ៥. សូកូឡាខ្មៅ៖ ជួយសម្រួលសរសៃឈាមនិងធ្វើឲ្យវាដើរបានយ៉ាងស្រួល។ អត្ថបទពាក់ព័ន្ធ៖ អាហារទាំង៥ដែលអាក្រក់បំផុតសម្រាប់អ្នកដែលមានជម្ងឺទឹកនោមផ្អែម…! រូបមន្តបំបាត់ក្បាលពោះដៃជើងយារធ្លាក់ជាមួយម្សៅសូដា….! ប្រភព៖ Futusion អត្ថបទដោយ៖ កញ្ញា ហ្សូលី

ហេតុការណ៍មួយចំនួនដែលកើតឡើងលើខ្លួនអ្នកប្រសិនបើអ្នកគេងមិនបានគ្រប់គ្រាន់…!

ការគេងគឺពិតជាមានសារៈសំខាន់ណាស់សម្រាប់រាងកាយ ព្រោះថាយើងមិនមែនត្រូវការតែម្ហូបនិងបាយមួយមុខសម្រាប់ទ្រទ្រង់ទេ។ រាងកាយរបស់យើងត្រូវការសម្រាកដោយផ្អាកដំណើរការធ្វើចលនាយ៉ាងហោចណាស់ឲ្យបាន៨ម៉ោងដែរក្នុងមួយថ្ងៃ។ បើសិនជាអ្នកមិនបានគេងឲ្យបានគ្រប់ម៉ោងឬក៏គេងមិនបានដិតដល់ទេនោះ វាអាចបណ្តាលឲ្យមានអាការៈមួយចំនួនដែលអាចធ្វើឲ្យអ្នកចុះខ្សោយបាន។ ខាងក្រោមនេះគឺជារោគសញ្ញាដែលកើតឡើងលើខ្លួនអ្នកបន្ទាប់ពីអ្នកមិនបានគេងគ្រប់គ្រាន់៖ -ក្រោយពី២៤ម៉ោងអ្នកអាចនឹងមានបញ្ហាទៅលើការផ្តោតលើអ្វីមួយដូចជាការងារឬក៏ធ្វើការផ្សេងៗ។ -ក្រោយពី៣៦ម៉ោង អ្នកអាចនឹងមានភាពតានតឹងដោយសារតែមិនសូវមានការចងចាំឲ្យបានល្អ។ -ក្រោយពីរយៈពេល៤៨ម៉ោង នោះរាងកាយអ្នកចាប់ផ្តើមឈឺបានយ៉ាងងាយស្រួល។ -ក្រោយពី៧២ម៉ោង អ្នកនឹងមានអារម្មណ៍ថាជុំវិញខ្លួនគឺមានភាពរញ៉េរញ៉ៃ ឬអាចហៅថាមានភាពឆេវឆាវ។ ដូច្នេះសូមប្រយ័ត្នប្រយែងព្រោះវាមិនត្រឹមតែប៉ះពាល់ដល់សុខភាពរបស់អ្នកតែមួយមុខគត់ទេវាអាចប៉ះពាល់ទៅដល់ផ្នែកអារម្មណ៍របស់អ្នកថែមទៀតផង។ អត្ថបទពាក់ព័ន្ធ៖ តោះនាំគ្នាមកដឹងពីអត្ថប្រយោជន៍ផ្លែឈើមួយចំនួនដែលជួយដល់រាងកាយមាំមួន…! វិធីព្យាបាលការឈឺត្រចៀកក្នុងកម្រិតស្រាលដោយមិនចាំបាច់ទៅរកពេទ្យ…! ប្រភព៖ Futusion អត្ថបទដោយ៖ កញ្ញា ហ្សូលី

តោះនាំគ្នាមកដឹងពីអត្ថប្រយោជន៍ផ្លែឈើមួយចំនួនដែលជួយដល់រាងកាយមាំមួន…!

ផ្លែឈើគឺជាបង្អែមមួយប្រភេទបែបធម្មជាតិនិងសំបូរទៅដោយសារធាតុចិញ្ចឹមផ្សេងៗដែលជួយទៅដល់រាងកាយមនុស្សឲ្យមានភាពរឹងមាំ។ មួយវិញទៀត កាលណាដែលអ្នកខ្វះជាតិអ្វីម្យ៉ាងក្នុងខ្លួនដូចជាវីតាមីន និងអ្វីផ្សេងៗទៀត អ្នកអាចបំពេញបានដោយការទទួលទានផ្លែឈើ។ ជាពិសេសវាធ្វើឲ្យរាងកាយរបស់អ្នកមិនឡើងគីឡូឡើយដោយសារតែផ្លែឈើគឺជាបង្អែមមួយប្រភេទដែលមានជាតិស្ករតិចបំផុត។ ដូច្នេះវាមិនត្រឹមតែជួយទៅដល់សុខភាពរបស់អ្នកទេតែវាថែមទាំងជួយបង្ការមេរោគផ្សេងៗបានថែមទៀតផង។ ១. ផ្លែទៀបបារាំង៖ អាចសម្លាប់មេរោគមហារីកបែបធម្មជាតិបាន១ម៉ឺនដងខ្លាំងជាងការព្យាបាលបែបវិទ្យាសាស្រ្ត។ ២. ផ្លែទទឹម៖ សំបូរទៅដោយសារធាតុអែនទីអុកស៊ីឌែន។ ៣. ផ្លែផាសសិន៖ សំបូរជាតិវីតាមីនអេនិងស៊ី ប៉ូតាស្យូមនិងហ្វាយប័រ។ ៤. ផ្លែល្ហុង៖ ពោរពេញទៅដោយអង់ហ្សីម។ ៥. ផ្លែមង្ឃុត៖ អាចធ្វើឲ្យកោសិការឈាមសស៊ីឈាមក្រហមងាប់។ ៦. ផ្លែគីវី៖ ជាប្រភពដ៏ធំសម្រាប់សារធាតុហ្វាយប័រនិងប៉ូតាស្យូម។ ៧. ផ្លែប័រ៖ ជួយដល់សុខភាពបេះដូង។ អត្ថបទពាក់ព័ន្ធ៖ រូបមន្តបំបាត់អង្គែបែបធម្មជាតិនិងជម្រុញឲ្យសុខភាពស្បែកល្អ…! សុខភាពល្អសម្រាប់ថ្ងៃស្អែកនេះ…អត្ថប្រយោជន៍នៃការញ៉ាំទឹកក្តៅនៅពេលព្រឹក! ប្រភព៖...

តារាកូរ៉េដែលច្រលំបញ្ចេញចរិតពិតនៅមុខកាមេរ៉ា…ពិតជាក្លាហានមែន!

អត្តចរិតរបស់មនុស្សម្នាក់ៗមិនអាចសង្កេតបានត្រឹមតែមួយភ្លែតនោះទេ ហើយក៏មិនអាចដឹងត្រឹមតែមុខមាត់របស់គេដូចគ្នា។ ជាក់ស្តែងដូចជាតារាកូរ៉េទាំងនេះចឹង ពួកគេអាចនឹងមានអត្តចារិតល្អនៅក្នុងកាមេរ៉ាប៉ុន្តែធាតុពិតនៅក្រៅគឺអាចនឹងមានភាពខុសប្លែកគ្នាក៏ថាបាន។ ដូចជាតារានៅខាងក្រោមនេះពួកគេគឺជាតារាដែលមិនចេះខ្លាចកាមេរ៉ាឡើយ ដោយសារតែប្រទេសគេមានការថតកម្មវិធីបែបផ្ទាល់ៗឬក៏គេហៅថា ការថតដោយមិនដឹងខ្លួន អញ្ចឹងអាចបណ្តាលឲ្យពួកគេបញ្ចេញចរិតពិតផងដែរ។ ១. លោក យុនហូ សមាជិកក្នុងក្រុម TVXQ ឬតារាសម្តែង៖ លោកបានថតកម្មវិធីមួយនៅក្នុងជំនួបហ្វេនកាលពីឆ្នាំ២០០៧ ហើយនៅពេលនោះអ្នកគាំទ្រលោកម្នាក់មានសំណាងបាននៅក្បែរលោកនៅក្នុងហាងកាហ្វេមួយកន្លែង។ គេគឺជាក្មេងកំព្រា ប៉ុន្តែអតិថិជនក្នុងហាងនោះបានចោទប្រកាន់គេថាជាចោរលួចកាបូបលុយ ពេលនោះលោក យុនហូបានខឹងជាខ្លាំងពីការមួលបង្កាច់នោះនិងបានឲ្យសុំទោសហ្វេនរបស់លោកថែមទៀតផង។ ២. នាង អេមប៊ឺ សមាជិកក្រុម F(x)៖ នាងបានថតកម្មវិធីមួយជាមួយលោក...

តារាទាំងនេះសម្រេចចិត្តចាកចេញពីទ្រនំរួចបើកផលិតកម្មដោយខ្លួនឯង…! ពិតជាមានលុយច្រើនមែន

ភាគច្រើនទម្រាំក្លាយជាតារាកូរ៉េលំដាប់កំពូលនិងមានគេស្គាល់ច្រើនមិនមែនជារឿងងាយទេ។ អ្នកត្រូវចូលប្រឡងក្នុងផលិតកម្មណាមួយសិនហើយត្រូវហ្វឹកហាត់អស់រយៈពេលជាច្រើនឆ្នាំបន្ថែមទៀតសិន។ ឧទាហរណ៍ដូចជាតារាខាងក្រោមនេះ ពួកគេបានចាប់ផ្តើមប្រឡូកចូលសិល្បៈនៅក្រោមដំបូលផលិតកម្មមួយរួចទើបមានរឿងចម្រូងចម្រាសជាមួយក្រុមហ៊ុនដែលបណ្តាលឲ្យពួកគេសម្រេចចិត្តចាកចេញ។ ប៉ុន្តែពួកគេមិនព្រមចូលផលិតកម្មផ្សេងឡើយ អាចនិងពិចារណាថាបើជ្រុលជាចេញហើយ គួរតែផលិតកម្មផ្ទាល់ខ្លួនតែម្តង។ ចង់ដឹងនរណាខ្លះតាមដានខាងក្រោម៖ ១. នាង ហ្យូរីន អតីតមេក្រុម Sistar អ្នកច្បាស់ជាជ្រាបច្បាស់ហើយថាក្រុមរបស់នាងទើបតែបំបែកកាលពីពេលថ្មីៗ ហើយក៏មានសមាជិកខ្លះយល់ព្រមចាកចេញពីផលិតកម្ម រួចនាងក៏មានផលិតកម្មខ្លួនឯងដើម្បីបន្តជាអ្នកចម្រៀងតទៀត។ ២. លោក រ៉េន តារាចម្រៀងទោលនិងតារាសម្តែង កាលពីឆ្នាំ២០១៥ លោកបានបង្កើតផលិតកម្មខ្លួនឯងមួយដែលមានឈ្មោះថា ផលិតកម្មរ៉េន ដែលមានរូបលោកជាតារាម្នាក់ ប៉ុន្តែលោកបានបង្ហើបថាអាចនឹងមានការទទួលយកតារាផ្សេងទៀតផងដែរ។ ៣. លោក...

បែកធ្លាយ…តារាទាំងនេះស្អាតដូចទេវត្ដាតែពេលហូបអាហារវិញ…!

អាហារគឺសំខាន់ស្រាប់ទៅហើយសម្រាប់មនុស្ស មិនថាអ្នកជាតារាទេបើសិនជាឃ្លានហើយគឺត្រូវតែប្រញាប់។ ជាក់ស្តែង ដូចជាតារាទាំងនេះចឹងពួកគេមានសម្រស់ស្រស់ស្អាតនិងសង្ហារកប់ ប៉ុន្តែបើនិយាយពីពេលដែលបានទទួលទានអាហារវិញ មុខគឺខុសប្លែកពីពេលធម្មតាឆ្ងាយណាស់ មើលស្ទើរតែមិនស្គាល់។ ជាពិសេសអ្នកអាចនឹងមិនចាប់ភ្លឹកទេថាពេលដែលឃ្លាន អាយដលទាំងនេះហាមាត់ធំៗដែលធ្វើឲ្យអ្នកគាំទ្រអស់សំណើចជាខ្លាំង។ សូមមើលទៅមើល៍ថាជានរណាខ្លះ៖ ១. នាង ហ្យេរី សមាជិកក្រុម Girls’Day ២. លោក ឌូជូន មេក្រុម Highlight ៣. នាង សូយូរ អតីតសមាជិកក្រុម Sistar ៤. នាង ហ្ស៊ីវី...

ចូលចិត្តស្ទាយសក់អ៊ឺរ៉ុបទេ…?នៅខាងក្រោមនេះគឺជាពណ៌សក់កំពុងពេញនិយមប្រចាំឆ្នាំ…!

បច្ចប្បន្ននេះមិត្តនារីខ្មែរមិនសូវជានិយមសក់ពណ៌ខ្មៅប៉ុន្មានទេ និងចូលចិត្តចំណាយពេលទៅសាឡនដើម្បីប្តូរពណ៌សក់ថែមទៀតផង។ មួយវិញទៀតពណ៌សក់ចេះតែលេចចេញមកប្លែកៗ ប៉ុន្តែពោរពេញទៅដោយភាពស្រស់ស្អាត។ សតវត្សទី២១ទៅហើយ នារីៗបានផ្លាស់ប្តូរខ្លួនពីធម្មជាតិដើម្បីដើរឲ្យទាន់សម័យពីមួយឆ្នាំទៅមួយឆ្នាំ។ ការផ្លាស់ប្តូរពណ៌សក់គឺកំពុងតែមានភាពពេញនិយមខ្លាំងរហូតដល់ថ្នាក់តាមស្ទើរតែមិនទាន់។ នៅខាងក្រោមនេះគឺជាពណ៌សក់កំពូលៗនិងល្បីល្បាញនៅប៉ែកអាមេរិកនិងអ៊ឺរ៉ុប សូមទស្សនាពណ៌សក់ទាំង២៣ពណ៌ដូចតទៅ៖ អត្ថបទពាក់ព័ន្ធ៖ ចូលលេងម៉ូដសក់…? តោះមកមើលពីម៉ូដសក់ដែលកំពុងពេញនិយមក្នុងដើមឆ្នាំ២០១៨នេះ…! រូបមន្តជួយព្យាបាលសក់ស្ងួតបណ្តាលមកពីការធ្វើសក់មកទៅជាទន់រលោងភ្លាមៗ…! ប្រភព៖ Pinterest អត្ថបទដោយ៖ កញ្ញា ហ្សូលី

ស្នាមសាក់ស្អាតៗរបស់តារាកូរ៉េនារីទាំង៧ដួង…ស៊ិចស៊ីកប់ហ្មង!

ការសាក់គឺប្រៀបបីដូចជាសិល្បៈមួយ វាមិនមែនជាការឆ្លុះបញ្ចាំងអត្តសញ្ញាណរបស់មនុស្សណាម្នាក់ឡើយ ជាពិសេសនៅពេលដែលអ្នកគ្រប់គ្នាឬតារាកូរ៉េចាក់សាក់គឺការវិនិច្ឆ័យចាប់ផ្តើមកើតមាន។ តារាកូរ៉េនៅខាងក្រោមនេះមានខ្លះជាតារាបែបស៊ិចស៊ីនិងខ្លះទៀតជាតារាបែបសុភាពគួរឲ្យស្រឡាញ់។ ពួកគេសុទ្ធតែមានស្នាមសាក់ទាំងអស់ដែលបញ្ជាក់ពីអត្ថន័យនិងការគិតរបស់ពួកគេ។ ដូច្នេះចង់ដឹងថា តើពួកគេមានសាក់អ្វីខ្លះនោះ សូមតាមដាននៅខាងក្រោមដូចតទៅ៖ ១. នាង ហ្យូរីន អតីតមេក្រុម Sistar ២. នាង ស៊ូហ្ស៊ី តារាសម្តែង និងជាអតីតសមាជិកក្រុម Miss A ៣. នាង ហ្យុនអា អតីតសមាជិកក្រុម 4Minute ៤. នាង ជីយ៉ន...

រូបថតស្អាតៗត្រជាក់ភ្នែកពីនាងយូណាសមាជិកក្រុម Girls’Generation ថតដាក់ទស្សនាវដ្តីចិន…!

នាង យូណា គឺជាសមាជិកលេចធ្លោមួយរូបក្នុងក្រុមGirls’Generation។ សព្វថ្ងៃនាងមានអាយុជិតចូល២៨ឆ្នាំហើយ ប៉ុន្តែសម្រស់វិញគឺក្មេងជាងវ័យនិងកាន់តែមានភាពស្រស់ស្អាតពីមួយឆ្នាំទៅមួយឆ្នាំ។ ការងារសព្វថ្ងៃនេះនាងពឹងផ្អែកទៅលើការសម្តែង ការថតម៉ូដដាក់ទស្សនាវដ្តី និងការផ្សាយពាណិជ្ជកម្ម។ ដោយសារតែពេលនេះសមាជិកក្រុមមួយចំនួនបានសម្រេចចិត្តចាកចេញពីផលិតកម្មអេសអឹម ដូច្នេះហើយគឺមានភាពពិបាកសម្រាប់ក្រុមទាំងមូលក្នុងការចេញបទចម្រៀងថ្មីរួមគ្នា។ បើនិយាយកាលពីឆ្នាំមុនវិញ នាងយូណា បានទទួលពានរង្វាន់ផ្នែកថតម៉ូដដាក់ទស្សនាវដ្តីច្រើនជាងគេ មិនទាន់បានឆ្នាំថ្មីប៉ុន្មានផង នាងក៏មានការងារថតជាបន្តបន្ទាប់។ នៅខាងក្រោមនេះគឺជាបណ្តុំរូបថតបែបត្រជាក់ភ្នែករបស់នាងដែលទើបតែចេញកាលពីពេលថ្មីៗនេះ ៖ អត្ថបទពាក់ព័ន្ធ៖ ស្អាតបែបថ្លៃថ្នូរ…ជាមួយម៉ូដរ៉ូបសម្រាប់ស្លៀកចូលរួមមង្គលការទាំងនេះ! ចំណាត់ថ្នាក់ដែលបង្ហាញពីរឿងកុនរបស់តារាស្រីទាំងនេះដែលរកចំណូលបានច្រើនជាងគេ…! ប្រភព៖ Kpopmap អត្ថបទដោយ៖ កញ្ញា ហ្សូលី