Widgets Magazine

ហ្វេសសិន

Home ហ្វេសសិន

មិត្តនារីទាំងឡាយ!! ចាំអីទៀតតោះមកមើលម៉ូតសក់ស្ទាយទាន់សម័យកំពុងនិយមទាំង៣១បែប ស្អាតប្លែកមិនស៊ាំថ្ងៃ!!

ចាំអីទៀតតោះស្រស់ស្អាតមិនសុាំថ្ងៃជាមួយម៉ូតសក់ខ្ជូតៗទាំងនេះ!! បើកបង្ហាញម្រងរូបភាព៣១សន្លឹក ដែលសុទ្ធសឹងតែជាស្ទាយសក់ស្អាៗ ប្លែកៗ ក្នុងការចូលរួមកម្មវិធីគ្រប់កាលៈទេសៈដែលមិត្តនារីគ្រប់រូបតែងតែត្រូវបង្ហាញវត្តមានប្រចាំថ្ងៃ ធ្វើឲអ្នកនៅតែមើលទៅស្រស់ស្អាតគ្រប់ពេលនឹងសាកសមទៅតាមទីកន្លែងមិនថាទៅចូលរួមកម្មវិធីជប់លៀងមង្គលការ ស្ទាយដើរកំសាន្ដថ្ងៃចុងសប្ដាហ៍ ស្ទាយថ្ងៃទទួលសញ្ញាបត្រ័ ថ្ងៃហាត់ប្រាណថែរាងជាដើម។ ចង់ដឹងថាមួយម៉ូតៗស្រស់ស្អាតទាន់សម័យមិនស៊ាំថ្ងៃយ៉ាងណានោះ តោះទៅមើលរើសមើលស្ទាយទាំង៣១ខាងក្រោមនេះទាំងអស់គ្នា៖   អត្ថបទពាក់ព័ន្ធ៖ Wow!! ធ្លាប់ឃើញឬនៅមុខមាត់របស់នាង Gubgib កាលមិនទាន់កែច្រមុះ? តាមពិតទម្រង់ច្រមុះនាងកែតាមតួឯកស្រីកូរ៉េរូបនេះសោះ!! ចឹងសោះបានស្រស់ស្អាតណាស់ ! តាមពិតតារាថៃទាំង ១០ដួងនេះ សុទ្ធតែចូលចិត្តស្លៀកឈុតបែបអ៊ីរ៉ុបទាំងអស់ ! ប្រភព៖ Spiceee អត្ថបទដោយ៖...

ចង់តែងខ្លួនឲ្យស្អាតដូចតារាថៃដែរទេ? មកមើលស្ទាយរបស់តារាសម្តែង Margie ទាំងអស់គ្នា…!

ក្នុងនាមជាតារាម្នាក់ដែលមានជួរមុខគឺចាំបាច់ត្រូវតែតុបតែងខ្លួនឲ្យបានស្អាតដើម្បីជាទីទាក់ទាញពីសំណាក់អ្នកគាំទ្រឬអ្នកតាមដានព័ត៌មាននិងស្ទាយរបស់តារា។ ជាក់ស្តែងការតុបតែងខ្លួនរបស់តារាស្រុកគេ ឧទាហរណ៍តារាថៃស្រី Margieដែលជាតារាសម្តែងជួរមុខរបស់ស្ថានីយ៍ប៉ុស្តិ៍លេខ៣ គឺមានភាពសាមញ្ញប៉ុន្តែកាលីបកប់តែម្តង។ ដោយសារតែមានមន្តស្នេហ៍និងចេះតុបតែងខ្លួនបានល្អទើបបានជានាងអាចឆក់ចិត្តកម្លោះម្នាក់ដែលជាតារាដូចគ្នានិងទើបតែបានរៀបការក្នុងពេលថ្មីៗនេះផងដែរ។ ដើម្បីបានជ្រាបឲ្យកាន់តែច្បាស់ពីស្ទាយនិងការតុបតែងខ្លួនពេលធ្វើដំណើរកម្សាន្តរបស់តារាស្រីម្នាក់នេះ សូមតាមដានជាមួយនឹងកម្រងរូបភាពខាងក្រោមដែលពោរពេញទៅដោយភាពស្រស់ស្អាតនិងរស់រវើក។ អត្ថបទពាក់ព័ន្ធ៖ បែកពីក្រុមSistarហើយ…នាងសូរយូលេចមុខជាថ្មីក្នុងការថតទស្សនាវដ្តីថ្មីមួយ…! តារាស្រីដែលមានសម្លៀកបំពាក់ឡើងឆាកស្អាតជាងគេបំផុតក្នុងចំនោមសមាជិកក្រុម…! ប្រភពរូបភាព៖ Pinterest អត្ថបទដោយ៖ កញ្ញា ហ្សូលី

ទោះបីមានផ្ទៃពោះក៏ស្អាតបាន…ម៉ូដទាំង១៥ដ៏សែនស្រស់ស្អាតរបស់អ្នកម៉ាក់!

សម័យនេះទៅហើយនរណាៗក៏ចង់ស្អាតដែរ ជាពិសេសស្ត្រីដែលមានផ្ទៃពោះ កាលពីមុនអ្នកខ្លះតែងគិតថាមានកូនទៅហើយនៅចង់ស្អាតអីទៀត។ មិនមែនទេ គួរណាតែចេះតុបតែងខ្លួនឲ្យបានស្អាតទើបក្នុងខ្លួនមានភាពជឿជាក់និងពោរពេញដោយថាមពល។ ជាក់ស្តែងសម្លៀកបំពាក់ត្រូវតែមានផាសុកភាពមិនមានភាពក្តៅស្អុះស្អាប់ ធុញថប់និងស្គៀបឡើយ។ ដូច្នេះហើយថ្ងៃនេះគឺមានការបង្ហាញពីម៉ូដសម្លៀកបំពាក់សម្រាប់អ្នកម៉ាក់វ័យក្មេងដែលត្រូវការភាពស្រស់ស្អាតសម្រាប់ខ្លួនឯង : គ្រាន់តែចុចទីនេះ អត្ថបទដោយ៖ កញ្ញា ហ្សូលី អត្ថបទពាក់ព័ន្ធ៖ -ម៉ូដរ៉ូបខ្លីៗសាកសមសម្រាប់ការធ្វើដំណើរកម្សាន្តនៅថ្ងៃឈប់សម្រាកខាងមុខនេះ… -មិនចូលចិត្តស្ពាយឬកាន់កាបូបរញ៉េរញ៉ៃមែនទេ? សាកល្បងមើលម៉ូដកាបូបដៃទាំងនេះដែលអាចប្រើប្រាស់បានស្ទើរគ្រប់កាលៈទេសៈ…

មានគម្រោងចូលរួមកម្មវិធីមែនទេ? ក្លាយជាព្រះនាងជាមួយម៉ូដរ៉ូបស្រមោលសទាំងនេះ…!

រាល់ពេលចូលរួមកម្មវិធីម្តងៗ មិត្តនារីត្រូវការតុបតែងខ្លួនឲ្យស្រស់ស្អាតដូចជាព្រះនាងម្ចាស់អញ្ចឹង។ ជាពិសេសនៅពេលដែលត្រូវបានរ៉ូបដ៏ស្រស់ស្អាតពាក់នៅលើខ្លួនគឺកាន់តែមានទំនុកចិត្តបន្ថែមលើការដើរចូលទៅក្នុងកម្មវិធី។ អ្វីដែលធ្វើឲ្យមិត្តនារិពិបាកចិត្តនោះគឺមានការបារម្ភថាមិនដឹងជាទៅទិញរ៉ូបស្រមោលសនៅឯណា តើមានគុណភាពបែបណា? អស់បារម្ភសម្រាប់អ្នកដែលភ័យព្រួយថាមិនដឹងជាស្លៀករ៉ូបម៉ូដដូចម្តេចនោះ គឺអាចមើលម៉ូដនៅខាងក្រោមបាន។ សូមទស្សនាកម្រងរូបនៅខាងក្រោមទាំង១០ជាងនេះទាំងអស់គ្នា៖ ម៉ូដខាងលើនេះអាចរកបាននៅ Ecamshopping។ គ្រាន់តែចុចទីនេះ អត្ថបទដោយ៖ កញ្ញា ហ្សូលី អត្ថបទពាក់ព័ន្ធ៖ -ម៉ូដក្រចកស្អាតៗនិងសាមញ្ញដែលអាចធ្វើទៅធ្វើការបាន…ធានាថាជាប់ចិត្ត! -ចាប់ផ្តើមថ្ងៃថ្មី…ជាមួយសម្លៀកបំពាក់នារីទាន់សម័យទាំង១២ម៉ូដ !

រដូវរំហើយចូលមកដល់…គួរណាថែរក្សាស្បែកឲ្យកក់ក្តៅ!

ជាការពិតឈានមកដល់ខែកត្តិកទៅហើយ មានការធ្លាក់ខ្យល់ព្រមទាំងភ្លៀងតិចតួចព្រោះតែបម្រែបម្រួលអាកាសធាតុ។ ជាពិសេសគឺស្បែករបស់យើងដែលជាកត្តាចំបងបង្អស់ដែលយើងចាំបាច់ត្រូវតែមើលថែវាឲ្យបានល្អ។ ប៉ុន្តែគ្រាន់តែអាវវែងកក់ក្តៅធម្មតាគឺមិនគ្រប់គ្រាន់ទេគួរណាតែមានម៉ូដបន្តិចបន្តួចដើម្បីឲ្យមានភាពស្រស់ស្អាតនៅពេលចេញទៅក្រៅ។ គុណភាពក៏ត្រូវតែខ្ពស់ផងដែរដោយសារតែពេលដែលលោកអ្នកពាក់នោះពិតជាត្រូវការផាសុកភាពជាក់ជាមិនខាន។ ដូច្នេះហើយនៅខាងក្រោមនេះគឺជាម៉ូដមួយចំនួនដែលសាកសមបំផុតសម្រាប់រដូវរំហើយនេះ សូមទស្សនាទាំងអស់គ្នា  : ម៉ូដទាំងអស់នេះអាចរកបាននៅ Ecamshopping ។ គ្រាន់តែចុចទីនេះ អត្ថបទដោយ៖ កញ្ញា ហ្សូលី អត្ថបទពាក់ព័ន្ធ៖ -បែកធ្លាយម៉ូដដ៏ស្រស់ស្អាតទាំង១២ដែលអ្នកចូលចិត្តពាក់អាវយឺតគួរតែយកតម្រាប់តាម… -រ៉ូបអៀមដែលនារីក្នុងតំបន់អាស៊ីនិយមស្លៀក…ស្រស់ស្អាតគ្រប់ពេល!

ក្រោកពីព្រលឹមថ្ងៃស្អែកដើម្បីហាត់ប្រាណ…ប៉ុន្តែគ្មានខោកីឡាមែនទេ? សាកល្បងមើលម៉ូដទាំងនេះចុះ!

ជាធម្មតាមិត្តនារីរបស់យើងច្បាស់ជាចូលចិត្តការហាត់ប្រាណហើយ ព្រោះវាធ្វើឲ្យរាងស្អាតនិងមានសុខភាពល្អថែមទៀតផង។ ជាពិសេសគឺនៅពេលព្រឹកឬនៅពេលល្ងាចក្តី គ្រប់កន្លែងហាត់ប្រាណនិងតាមសួននានាតែងតែឃើញមិត្តនារីៗជាច្រើនចូលចិត្តទៅធ្វើការហាត់ប្រាណនៅទីនោះ។ ប៉ុន្តែអ្នកខ្លះហាក់បីដូចជាមិនមានផាសុកភាពជាមួយនឹងខោកីឡាឡើយ ដោយសារតែវាមានគុណភាពមិនសូវល្អ ហើយមិនមានសភាពយឺតឲ្យងាយស្រួលក្នុងការធ្វើចលនា។ ដូច្នេះហើយមកនាំគ្នាមើលម៉ូដខោកីឡានេះទាំងអស់គ្នា៖ អត្ថបទដោយ៖ កញ្ញា ហ្សូលី អត្ថបទពាក់ព័ន្ធ៖ -ចូលចិត្តសម្លៀកបំពាក់បែបផាសុកភាពទេ? តោះមើលម៉ូដអៀមសំពត់សាច់ក្រណាត់ទាំងអស់គ្នា… -ចាប់ផ្តើមថ្ងៃថ្មីជាមួយសម្លៀកបំពាក់ធ្វើការដ៏សុភាពរាបសារនិងស្រស់ស្អាត…!

ស្អាតបែបថ្លៃថ្នូរ…ជាមួយម៉ូដរ៉ូបសម្រាប់ស្លៀកចូលរួមមង្គលការទាំងនេះ!

មិត្តនារីមួយចំនួនមានការធុញថប់ក្នុងការកាត់ដេរសម្លៀកបំពាក់ជាខ្លាំង ដោយសារតែមានការចំណាយពេលយូរ និងថវិកាច្រើន។ ដូច្នេះភាគច្រើនបច្ចុប្បន្នពួកគេនិយមពាក់រ៉ូបស្រាប់ប្រសើរជាង កម្មង់ភ្លាមបានភ្លាមនិងត្រូវទំហំបានយ៉ាងងាយស្រួលថែមទៀត។ ចំណែកឯម៉ូដក៏មានភាពទាក់ទាញនិងស្រស់ស្អាតគួរឲ្យចាប់អារម្មណ៍ថែមទៀតផង។ ការពាក់រ៉ូបស្រាប់នេះក៏ជាជំនួយនៅពេលដែលពិធីជិតកៀកចូលបន្ទាន់ ដូច្នេះមិត្តៗនារីមិនមានវេលាគ្រប់គ្រាប់ក្នុងការរៀបចំខ្លួនទិញក្រណាត់ ប៉ាក់ហូលផាមួងទាន់ឡើយ។ ចង់ដឹងថាតើម៉ូដនៅខាងក្រោមនេះមានភាពស្រស់ស្អាតយ៉ាងណានោះ អាចតាមដានកម្រងរូបភាពនៅខាងក្រោមនេះ៖ ម៉ូដទាំងអស់នៅខាងលើនេះអាចរកបាននៅ Ecamshopping។ គ្រាន់តែចុចទីនេះ អត្ថបទពាក់ព័ន្ធ៖ បញ្ចេញស្ទាយសាមញ្ញប៉ុន្តែស្រស់ស្អាតរបស់កំពូលតារាស្រីកូរ៉េទាំង៣…! ម៉ូដខោខូវប៊យជើងវែងស្ទាយកាលីបនិងទាន់សម័យសម្រាប់ឱកាសដាច់ឆ្នាំខាងមុខ…! អត្ថបទដោយ៖ កញ្ញា ហ្សូលី

ទៅលេងសមុទ្រមិនដឹងស្លៀកអីមែនទេ? អាចជ្រើសរើសរ៉ូបវែងនេះបានធានាថាស្អាតកប់…!

នៅពេលដែលដល់រដូវធ្លាក់ខ្យល់ឬក៏ហៅបានថាមិនសូវក្តៅបែបនេះច្បាស់ជាមានគម្រោងដំណើរកម្សាន្តនៅតាមសមុទ្រហើយ។ សម្រាប់មិត្តនារីវិញ បើសិនជាបានទៅដល់រមណីយដ្ឋានវិញ ត្រូវតែតែងខ្លួនឲ្យបានស្អាតដាច់ខាត។ ជាក់ស្តែងត្រូវការបង្ហោះរូបស្អាតៗក្នុងបណ្តាញសង្គមដើម្បីអួតប្រាប់មិត្តភក្តិជាមិនខានឡើយ។ ដូច្នេះបើយើងបានតុបតែងខ្លួនឲ្យត្រូវនឹងទីកន្លែងវិញធានាថាកាលីបនិងស្រស់ស្អាត។ នៅខាងក្រោមគឺជាម៉ូដរ៉ូបវែងៗសម្រាប់ពាក់ទៅសមុទ្រ សូមបញ្ជាក់ថា សុទ្ធតែជាបណ្តុំម៉ូដស្រស់ស្អាតតែម្តង។   ម៉ូដខាងក្រោមនេះអាចរកបាននៅEcamshopping. គ្រាន់តែចុចទីនេះ អត្ថបទដោយ៖ កញ្ញា ហ្សូលី អត្ថបទពាក់ព័ន្ធ៖ -ទោះបីមានផ្ទៃពោះក៏ស្អាតបាន…ម៉ូដទាំង១៥ដ៏សែនស្រស់ស្អាតរបស់អ្នកម៉ាក់! -ម៉ូដរ៉ូបខ្លីៗសាកសមសម្រាប់ការធ្វើដំណើរកម្សាន្តនៅថ្ងៃឈប់សម្រាកខាងមុខនេះ…

រងារណាស់ត្រូវការភាពកក់ក្តៅ…? តោះមកមើលម៉ូដអាវដៃវែងសាច់ចាក់ទាំងអស់គ្នា!

ក្នុងរដូវធ្លាក់ខ្យល់ឬក៏ហៅថារដូវកត្តិកភាគច្រើនមានមិត្តនារីយើងត្រូវការប្រភេទជាអាវដៃវែង។ ប៉ុន្តែនៅតាមតំបន់ខ្លះគឺអាចនឹងធ្លាក់ខ្យល់ច្រើនដែលធ្វើឲ្យអ្នកចាំបាច់ត្រូវការប្រភេទសាច់អាវចាក់ដើម្បីផ្តល់ភាពកក់ក្តៅ។ ជាពិសេសទៅទៀត រដូវការឈប់សម្រាកក៏ជិតបានឈានចូលមកដល់ដូច្នេះអ្នកអាចមានគម្រោងទៅធ្វើដំណើរកម្សាន្តតាមបណ្តារខេត្តឬប្រទេសនានា។ ដោយសារនៅប្រទេសខ្លះក៏មានធ្លាក់ខ្យល់និងចូលរដូវរងារដូចគ្នាផងដែរ។ បើសិនជាលោកអ្នកមិនដឹងថាតើត្រូវរកប្រភេទអាវនៅទីណា និងមានម៉ូដបែបណានោះសូមទស្សនាបណ្តុំម៉ូដនៅខាងក្រោម៖   ម៉ូដទាំងអស់នៅខាងលើនេះអាចរកបាននៅហាង Ecamshopping។ គ្រាន់តែចុចទីនេះ អត្ថបទដោយ៖ កញ្ញា ហ្សូលី អត្ថបទពាក់ព័ន្ធ៖ -ក្នុងនាមជាស្ត្រីសម័យថ្មី…សម្លៀកបំពាក់ទៅធ្វើការក៏ដើរតាមហ្វេសសិនដែរ! -តិចនិចពាក់អាវពណ៌សឲ្យបានស្អាតនិងហាយសូហ្វេសសិនកប់សេរី…!

មិនចូលចិត្តស្ពាយឬកាន់កាបូបរញ៉េរញ៉ៃមែនទេ? សាកល្បងមើលម៉ូដកាបូបដៃទាំងនេះដែលអាចប្រើប្រាស់បានស្ទើរគ្រប់កាលៈទេសៈ…

កាបូបគឺជាគ្រឿងលម្អមួយសម្រាប់មិត្តៗនារីព្រោះថា ពេលដែលចេញទៅណាមកណានារីយើងតែងតែមានកាបូបកាន់ជាប់ជានិច្ច។ សម្រាប់មិត្តនារីមួយចំនួនវិញ មិនសូវជាចូលចិត្តកាន់កាបូបនោះទេ ប៉ុន្តែយើងចាំបាច់ត្រូវតែមានវាទើបបាន។ ដូច្នេះអ្នកអាចកាន់ជាលក្ខណៈប្រភេទកាបូបដៃដែលអាចដាក់បានសម្ភារៈមួយចំនួនដូចជា លុយ ទូរស័ព្ទជាដើម។ បើសិនជាអ្នកមានចំណាប់អារម្មណ៍ក្នុងការកាន់កាបូបបែបសាមញ្ញទៅដើរលេង ចូលរួមកម្មវិធីផ្លូវការឬក៏កាន់ធម្មតា សូមមកមើលម៉ូដកាបូបនៅខាងក្រោមដូចតទៅ៖ ម៉ូដខាងលើនេះអាចរកបាននៅ Ecamshopping។ គ្រាន់តែចុចទីនេះ អត្ថបទដោយ៖ កញ្ញា ហ្សូលី អត្ថបទពាក់ព័ន្ធ៖ -មិនពិបាក…! គ្រាន់តែមានអាវជាប់ខោប៉ុន្មានម៉ូដនេះដែលពោរពេញដោយភាពស្រស់ស្អាត - ម៉ូដខោត្រគាកធំដែលជួយឲ្យឃើញរាងស្អាតនិងខ្ពស់ស្រឡះ….!