Widgets Magazine

សុខភាព នឹងសម្រស់

Home សុខភាព នឹងសម្រស់ Page 2

ហេតុការណ៍មួយចំនួនដែលកើតឡើងលើខ្លួនអ្នកប្រសិនបើអ្នកគេងមិនបានគ្រប់គ្រាន់…!

ការគេងគឺពិតជាមានសារៈសំខាន់ណាស់សម្រាប់រាងកាយ ព្រោះថាយើងមិនមែនត្រូវការតែម្ហូបនិងបាយមួយមុខសម្រាប់ទ្រទ្រង់ទេ។ រាងកាយរបស់យើងត្រូវការសម្រាកដោយផ្អាកដំណើរការធ្វើចលនាយ៉ាងហោចណាស់ឲ្យបាន៨ម៉ោងដែរក្នុងមួយថ្ងៃ។ បើសិនជាអ្នកមិនបានគេងឲ្យបានគ្រប់ម៉ោងឬក៏គេងមិនបានដិតដល់ទេនោះ វាអាចបណ្តាលឲ្យមានអាការៈមួយចំនួនដែលអាចធ្វើឲ្យអ្នកចុះខ្សោយបាន។ ខាងក្រោមនេះគឺជារោគសញ្ញាដែលកើតឡើងលើខ្លួនអ្នកបន្ទាប់ពីអ្នកមិនបានគេងគ្រប់គ្រាន់៖ -ក្រោយពី២៤ម៉ោងអ្នកអាចនឹងមានបញ្ហាទៅលើការផ្តោតលើអ្វីមួយដូចជាការងារឬក៏ធ្វើការផ្សេងៗ។ -ក្រោយពី៣៦ម៉ោង អ្នកអាចនឹងមានភាពតានតឹងដោយសារតែមិនសូវមានការចងចាំឲ្យបានល្អ។ -ក្រោយពីរយៈពេល៤៨ម៉ោង នោះរាងកាយអ្នកចាប់ផ្តើមឈឺបានយ៉ាងងាយស្រួល។ -ក្រោយពី៧២ម៉ោង អ្នកនឹងមានអារម្មណ៍ថាជុំវិញខ្លួនគឺមានភាពរញ៉េរញ៉ៃ ឬអាចហៅថាមានភាពឆេវឆាវ។ ដូច្នេះសូមប្រយ័ត្នប្រយែងព្រោះវាមិនត្រឹមតែប៉ះពាល់ដល់សុខភាពរបស់អ្នកតែមួយមុខគត់ទេវាអាចប៉ះពាល់ទៅដល់ផ្នែកអារម្មណ៍របស់អ្នកថែមទៀតផង។ អត្ថបទពាក់ព័ន្ធ៖ តោះនាំគ្នាមកដឹងពីអត្ថប្រយោជន៍ផ្លែឈើមួយចំនួនដែលជួយដល់រាងកាយមាំមួន…! វិធីព្យាបាលការឈឺត្រចៀកក្នុងកម្រិតស្រាលដោយមិនចាំបាច់ទៅរកពេទ្យ…! ប្រភព៖ Futusion អត្ថបទដោយ៖ កញ្ញា ហ្សូលី

តោះនាំគ្នាមកដឹងពីអត្ថប្រយោជន៍ផ្លែឈើមួយចំនួនដែលជួយដល់រាងកាយមាំមួន…!

ផ្លែឈើគឺជាបង្អែមមួយប្រភេទបែបធម្មជាតិនិងសំបូរទៅដោយសារធាតុចិញ្ចឹមផ្សេងៗដែលជួយទៅដល់រាងកាយមនុស្សឲ្យមានភាពរឹងមាំ។ មួយវិញទៀត កាលណាដែលអ្នកខ្វះជាតិអ្វីម្យ៉ាងក្នុងខ្លួនដូចជាវីតាមីន និងអ្វីផ្សេងៗទៀត អ្នកអាចបំពេញបានដោយការទទួលទានផ្លែឈើ។ ជាពិសេសវាធ្វើឲ្យរាងកាយរបស់អ្នកមិនឡើងគីឡូឡើយដោយសារតែផ្លែឈើគឺជាបង្អែមមួយប្រភេទដែលមានជាតិស្ករតិចបំផុត។ ដូច្នេះវាមិនត្រឹមតែជួយទៅដល់សុខភាពរបស់អ្នកទេតែវាថែមទាំងជួយបង្ការមេរោគផ្សេងៗបានថែមទៀតផង។ ១. ផ្លែទៀបបារាំង៖ អាចសម្លាប់មេរោគមហារីកបែបធម្មជាតិបាន១ម៉ឺនដងខ្លាំងជាងការព្យាបាលបែបវិទ្យាសាស្រ្ត។ ២. ផ្លែទទឹម៖ សំបូរទៅដោយសារធាតុអែនទីអុកស៊ីឌែន។ ៣. ផ្លែផាសសិន៖ សំបូរជាតិវីតាមីនអេនិងស៊ី ប៉ូតាស្យូមនិងហ្វាយប័រ។ ៤. ផ្លែល្ហុង៖ ពោរពេញទៅដោយអង់ហ្សីម។ ៥. ផ្លែមង្ឃុត៖ អាចធ្វើឲ្យកោសិការឈាមសស៊ីឈាមក្រហមងាប់។ ៦. ផ្លែគីវី៖ ជាប្រភពដ៏ធំសម្រាប់សារធាតុហ្វាយប័រនិងប៉ូតាស្យូម។ ៧. ផ្លែប័រ៖ ជួយដល់សុខភាពបេះដូង។ អត្ថបទពាក់ព័ន្ធ៖ រូបមន្តបំបាត់អង្គែបែបធម្មជាតិនិងជម្រុញឲ្យសុខភាពស្បែកល្អ…! សុខភាពល្អសម្រាប់ថ្ងៃស្អែកនេះ…អត្ថប្រយោជន៍នៃការញ៉ាំទឹកក្តៅនៅពេលព្រឹក! ប្រភព៖...

កំពុងតែកង្វល់ចិត្តនឹងស្នាមសង្វារដែលកើតមានតាមដងខ្លួនមែនទេ? តោះមករកដំណោះស្រាយបែបធម្មជាតិខាងក្រោមនេះ..!!

កំពុងតែកង្វល់ចិត្តនឹងស្នាមសង្វារដែលកើតមែនតាម ភ្លៅ កំភួនដៃ នឹងក្បាលពោះមែនទេ?​ ស្បែកដងខ្លួនដែលធ្លាប់តែមានភាពហាប់ណែន ទន់រលោងរបស់អ្នកនឹងបាត់បង់សម្រស់ នៅពេលដែលកើតមានងសង្វារតាមកន្លែងផ្សេងៗនៃរាងកាយ ហើយនេះក៏ធ្វើមិត្តនារីៗលែងមានជំនឿចិត្តក្នុងការស្លៀកពាក់បញ្ចេញសាច់ដូចមុនទៀតដែរ។ ហើយសង្វារនេះមិនមែនកើតសម្រាប់តែស្រ្ដីដែលសម្រាលកូនរួចនោះឡើយ សូម្បីតែមិត្តនារីៗដែលមានការឡើងចុះនៃទម្ងន់ឆាប់រហ័សក៏អាចបែកសង្វារតាមដងខ្លួនផងដែរ។ ដើម្បីកំចាត់នូវបញ្ហាសម្រស់មួយនេះ តោះមកអនុវត្តន៍រូបមន្ដធម្មជាតិងាយៗ ធ្វើដោយខ្លួនឯងនៅផ្ទះក៏បានខាងក្រោមនេះទាំងអស់គ្នា៖ -រូបមន្ដក្រូចឆ្មា៖ ដោយនៅក្នុងក្រូចឆ្មាមានវីតាមីនc ដែលល្អដល់សភាពស្បែកឲស្រស់ស្អាតនិងអាចជួយជម្រុះកោសិកាចាស់ៗនៃស្បែកដែលងាប់ឲចេញពីរាងកាយ។ ដូចនេះយើងអាចប្រើប្រាស់ទឹកក្រូចឆ្មាមកលាបត្រង់កន្លែងបែកប្រះសង្វារជាប្រចាំ នោះអ្នកនឹងឃើញសភាពស្បែកចាប់ផ្ដើមមានភាពទន់ស្រស់ថ្លា និងរលុបបាត់ស្នាមសង្វារបន្ដិចម្ដងៗ។ -រូបមន្ដប្រទាលកន្ទុយក្រពើរ៖ ដោយគ្រាន់តែយកសាច់ថ្លាៗដ៏ត្រជាក់ទន់ល្មើយ របស់រុក្ខជាតិប្រទាលមកលាបត្រង់កន្លែងមានសង្វារប្រះបែកនៃរាងកាយ ម៉ាស្សាថ្នម ទុកឲវាតឹងណែនរយៈពេល២០នាទី សឹមលាងចេញ។ អ្នកនឹងឃើញសភាពស្បែកមានការប្រែប្រួលស្រស់ស្អាតបន្ដិចម្ដងៗ...

អ្នកក៏អាចមានរោមភ្នែកវែងក្រាស់ងជារបស់ខ្លួនឯង ដោយមិនចាំបាច់ពឹងម៉ាស្ការ៉ាដោយរូបមន្ដបណ្ដុះរោមភ្នែកងាយៗទាំងនេះ!!

ចង់បានរោមភ្នែករែងក្រាស់ងបន្ថែមមន្ដស្នេហ៍សម្រស់ភ្នែក មិនចាំបាច់ប្រើម៉ាស្ការ៉ាក៏បាន មិត្តនារីទាំងឡាយកុំភ្លេចសាកល្បងវិធីសាស្រ្ដងាយៗទាំងនេះ ដើម្បីទទួលបាននូវទម្រង់ភ្នែកមួយគូប្រកបដោយភាពទាក់ទាញអមជាមួយនឹងរោមភ្នែកដ៏វែងក្រាស់ងខ្មៅរលើបរលោងមានសុខភាពល្អកាន់តែលើកសម្រស់ផ្ទៃមុខរបស់អ្នកសម្រស់ស្អាតមួយកំរិតទៀត។ ចង់ដឹងថាធ្វើដូចម្ដេចដើម្បីទទួលបានរោមភ្នែកស្អាតវែងនោះ តោះទៅមើលវិធីបណ្ដុះរោមភ្នែកតាមបែបធម្មជាតិខាងក្រោមនេះទាំងអស់គ្នា៖ -វិធីសាស្ដ្រទី១បណ្ដុះរោមភ្នែករបស់អ្នកជាមួយនឹងប្រេងដូង ដោយយកប្រេងដូងមកលាបថើៗតិចៗទាំងរោមភ្នែកខាងលើនិងខាងក្រោមរបស់អ្នក។ -វិធីសាស្រ្ដទី២បណ្ដុះរោមភ្នែកដោយទឹកដោះគោឆៅឬទឹកដោះគោស្រស់ នឹងជួយឲរោមភ្នែករបស់អ្នកមានសុខភាពល្អពីខាងក្នុងរឹងមាំវែងក្រាស់ង -វិធីសាស្រ្ដទី៣បណ្ដុះរោមភ្នែករបស់អ្នកជាមួយនឹងប្រេងអូលីវ ជាវិធីសាស្ដ្រមួយដែលមានប្រសិទ្ធភាពខ្ពស់យ៉ាងឆាប់រហ័សដោយអ្នកគ្រាន់អនុវត្តន៍ជារៀងរាល់ថ្ងៃមួយទៅពីរដងមុនពេលចូលគេងហើយលាងសំអាតវិញនៅពេលព្រឹកនោះអ្នកនឹងទទួលបានរោមភ្នែកខ្មៅរលើបរលោងវែងក្រាស់ងដូចចិត្តប្រាថ្នាជាក់ជាមិនខាននោះឡើយ។ អត្ថបទពាក់ព័ន្ធ៖ រូបមន្តបំបាត់អង្គែបែបធម្មជាតិនិងជម្រុញឲ្យសុខភាពស្បែកល្អ…! មិត្តនារីទាំងឡាយចង់បានស្បែកសស្រស់ស្អាត ភ្លឺថ្លា មានសំណើមនៅក្នុងរដូវធ្លាក់ខ្យល់នេះកុំភ្លេចអនុវត្ដន៍វិធីសាស្រ្ដទាំង៤ជំហ៊ាននេះ!! ប្រភព៖ Thegivingtown អត្ថបទដោយ៖ ស្រីល័ក្ខ

ការថែរក្សាស្បែកមុខទាំង២ប្រភេទជាមួួយរូបមន្តទាំងនេះ…! ចុចអាន…!

 ផ្ទៃមុខគឺជារឿងសំខាន់ដែលមិនអាចទុកចោលបានឡើយដោយសារតែវាជារបាំងមួយសម្រាប់ទំនាក់ទំនងមនុស្សនៅជុំវិញខ្លួន។ ជាពិសេសគឺមនុស្សដែលនៅក្បែរយើង ពួកគេតែងតែប្រាស្រ័យនិងវិនិច្ឆ័យតាមផ្ទៃមុខនេះតែម្តង។ បើសិនជាអ្នកមានមុខដែលស្រស់ស្អាតគឺអ្នកអាចមានភាពជឿជាក់នៅលើខ្លួនផ្ទាល់ តែផ្ទុយទៅវិញនៅពេលដែលមុខមានមុននិងមិនសូវជាស្រស់ស្អាតនោះ អ្នកហាក់បីដូចជាចង់បង្រួមខ្លួនឲ្យតូចណាស់។ ដូច្នេះនៅខាងក្រោមនេះគឺជាវិធីថែទាំសម្រស់មុខទាំង២ប្រភេទនៅខាងក្រោមនេះដូចតទៅ៖ សម្រាប់អ្នកដែលមានស្បែកឡើងប្រេង៖ គ្រាន់តែលាយផ្លែចេកមួយផ្លែ ហើយថែមទឹកក្រូចឆ្មារ១ស្លាបព្រា។ ក្រោយមកបន្ថែមជាមួយនឹងស៊ុតលឿង រួចកូរចូលគ្នាហើយលាបលើមុខចោល១៥នាទី។ ស្បែកមុខមានមុន៖ ជាដំបូងលាយផ្លែស្ត្រប៊ឹរីកន្លះផ្លែហើយនិងគ្រីមកន្លះពែង កូរចូលគ្នាឲ្យសព្វរួចទុកទុកចោលលើផ្ទៃមុខ១៥នាទីដូចគ្នា។ អត្ថបទពាក់ព័ន្ធ៖ អ្នកដែលគេងមិនលក់សូមអាន…យុទ្ធសាស្រ្តធ្វើឲ្យអ្នកគេងលក់ស្រួល! អាថ៌កំបាំងទាំង៥សម្រាប់អ្នកដែលចង់បន្តឹងស្បែកមុខ…! ប្រភព៖ Pinterest អត្ថបទដោយ៖ កញ្ញា ហ្សូលី

វិធីព្យាបាលការឈឺត្រចៀកក្នុងកម្រិតស្រាលដោយមិនចាំបាច់ទៅរកពេទ្យ…!

ការឈឺត្រចៀក គឺជាជម្ងឺមួយប្រភេទដែលក្នុងជីវិតមនុស្សម្នាក់មិនសូវជាកើតឡើងច្រើនប៉ុន្មានទេ។ មួយវិញទៀតបើសិនជាអ្នកបានដឹងពីរបៀបថែរក្សាត្រចៀកខ្លួនឯងថែមទៀតនោះគឺច្បាស់ជាមិនមានការឈឺនោះបានឡើយ។ ភាគច្រើនហេតុផលដែលបណ្តាលឲ្យឈឺបែបនេះអាចមកពីអ្នកស្តាប់កាសច្រើន ឬមួយក៏លឺសម្លេងដែលខ្លាំងៗពេក។ ដូច្នេះបើសិនជាអ្នកឈឺត្រចៀកអ្វីគឺអាចប្រើប្រាស់វិធីខាងក្រោមនេះដើម្បីបន្ធូរសិនបាន៖ ១. អ្នកអាចយកដបទឹកក្តៅឧណ្ណៗមកស្អំលើត្រចៀកប្រហែលជា១០នាទី។ ២. អ្នកអាចដុតខ្ទឹមបារាំងឲ្យបាន៣០នាទីហើយយកវារុំជាមួយលើក្រណាត់អ្វីមួយបន្ទាប់ដាក់ស្អំលើត្រចៀក៥នាទី។ ៣. យកខ្ទឹមទៅបុកឲ្យល្អិតហើយខ្ចប់វាឲ្យជិតនិងញុកក្នុងត្រចៀកប្រមាណពី២០ទៅ៣០នាទី។ អត្ថបទពាក់ព័ន្ធ៖ រូបមន្តបំបាត់អង្គែបែបធម្មជាតិនិងជម្រុញឲ្យសុខភាពស្បែកល្អ…! វីតាមីន៥យ៉ាងដែលស្រ្តីអាចទទួលហើយនឹងជៀសវាងជម្ងឺធ្ងន់ធ្ងរផ្សេងៗ…! ប្រភព៖ Futusion អត្ថបទដោយ៖ កញ្ញា ហ្សូលី

ជឿទេ…?ថាប្រេងដូងអាចធ្វើឲ្យធ្មេញរបស់អ្នកសបាន…!

ជាធម្មតាប្រេងដូងគឺជាគ្រឿងមួយសម្រាប់ប្រើប្រាស់ក្នុងការថែរក្សាសម្រស់។ ដោយសារតែវាមានតួនាទីធ្វើឲ្យស្បែកមានសំណើមមិនងាយមានភាពជ្រីវជ្រួញ ប៉ុន្តែតាមការសិក្សាទើបតែបានបញ្ជាក់កាលពីពេលថ្មីៗនេះបានបង្ហាញឲ្យឃើញថា តាមពិតទៅប្រេងដូងមានសមត្ថភាពធ្វើឲ្យធ្មេញរបស់អ្នកសទៀតផង។ ដូច្នេះបើសិនជាចង់ដឹងពីរបកគំហើញថ្មីៗនេះដែលជាអាថ៌កំបាំងធ្វើឲ្យធ្មេញសញញឹមស្អាត សូមអានលម្អិតនៅខាងក្រោមនេះដើម្បីឲ្យជ្រាបកាន់តែច្បាស់ពីរូបមន្ត៖ គ្រឿងផ្សំ៖ ប្រេងដូងកន្លះស្លាបព្រា, ប្រេងជំនួយដូចជាប្រេងជីអង្កាម ១៥ទៅ៣០ដំណក់ និងម្សៅសូដាមួយស្លាបព្រា។ វិធីធ្វើ៖ លាយគ្រឿងផ្សំនៅខាងលើនេះចូលគ្នាឲ្យសព្វក្លាយជាល្បាយក្រាស់មួួយនិងប្រើប្រាស់ដូចជាថ្នាំដុសធ្មេញអញ្ចឹងដែរ។ ប្រេងដូងវាជាការព្យាបាលមួយដ៏ល្អហើយវាមិនមានដំណើរការផ្សំគ្រឿងគួរឲ្យធុញថប់ឡើយ។ ដោយអ្នកគ្រាន់តែជ្រលក់ស្លាបព្រាជាមួយប្រេងដូងរួចយកទៅដាក់ក្នុងមាត់២០នាទីតែប៉ុណ្ណោះ។ អត្ថបទពាក់ព័ន្ធ៖ គួរអាន….អាហារដែលអ្នកគួរញ៉ាំនៅពេលដែលទល់លាមក….! អត្ថប្រយោជន៍យ៉ាងសំខាន់របស់ផ្លែក្រូច…លេងសើចមិនបានទេ ប្រភព៖ Futusion អត្ថបទដោយ៖ កញ្ញា ហ្សូលី

អាហារទាំង៥ដែលអាក្រក់បំផុតសម្រាប់អ្នកដែលមានជម្ងឺទឹកនោមផ្អែម…!

ជម្ងឺទឹកនោមផ្អែមគឺជាជម្ងឺមួយបែបដែលមិនសូវស្រួលក្នុងការព្យាបាលប៉ុន្មានទេ។ វាត្រូវការការតាំងចិត្តនិងការតមចំណីអាហារមួយចំនួននៅពេលដែលអ្នកមានជម្ងឺនេះ។ វាក៏មានដំណាក់កាលរបស់វាដែរ ហើយប្រសិនជាអ្នកទើបតែនៅក្នុងស្ថានភាពស្រាលនៅឡើយ អាចទាន់ពេលដែលមិនធ្វើឲ្យជម្ងឺនេះមិនធ្ងន់ធ្ងរ។ ដូច្នេះនៅខាងក្រោមគឺជាមុខអាហារមួយចំនួនដែលអាក្រក់បំផុតសម្រាប់អ្នកដែលមានជម្ងឺនេះ ក៏ដូចជាសម្រាប់តមផងដែរ៖ ១. សារធាតុគ្លុយកូស៖ វាគឺជាជាតិស្ករដែលមាននៅក្នុងចំណីអាហារមួយចំនួន ហើយពេលដែលអ្នកមានជម្ងឺទឹកនោមផ្អែមព្រោះអ្នកលើសសារធាតុមួយនេះទើបត្រូវធ្វើឲ្យមានការកាត់បន្ថយខ្លះ។ ២. សារធាតុម្សៅ៖ ឧទាហរណ៍ដូចជា ផាស់ស្តារ នំប័ុង ជាដើម ហើយជាតិទាំងនោះគឺវាដូចជាបង្កើនជាតិស្ករនៅក្នុងខ្លួនរបស់អ្នកដូច្នេះ។ ៣. អាហារលឿន៖ នំដំឡូង ដំឡូងបារាំងបំពង ដូណាត់ និងអាហារបំពងជាច្រើនទៀត។ វាសំបូរទៅដោយជាតិប្រេងដែលមិនធ្វើឲ្យរាងកាយអ្នកមានសុខភាពល្អឡើយ។ ៤. សាច់ក្រហមឬសាច់កែច្នៃ៖ វាសំបូរសារធាតុប្រូតេអ៊ីនច្រើនណាស់ដែលមិនសូវល្អសម្រាប់អ្នកដែលមានជម្ងឺទឹកនោមផ្អែមឡើយ។ ៥....

អាហារទាំងនេះហើយដែលជម្រុញឲ្យអ្នកគេងលក់ស្រួលបានយ៉ាងលឿនដូចរន្ទះ…!

អ្នកដែលមិនសូវជាគេងបានឬមួយក៏ហៅបានថាគេងនៅពេលយប់ជ្រៅ អាចឆ្លៀតពេលបន្តិចមកអានជាមួយនឹងព័ត៌មាននៅខាងក្រោមនេះ។ នៅពេលដែលអ្នកគេងមិនលក់និងគេងមិនបានគ្រប់គ្រាន់អ្នកច្បាស់ជាបាត់បង់ថាមពលនិងគ្មានកម្លាំងស្ទើរតែពេញមួយថ្ងៃ។ ម្យ៉ាងវិញទៀតអ្នកគប្បីគួរតែចេះបត់បែនពីចំណីអាហារមកជាអាហារដែលជំនួយឲ្យការគេងរបស់អ្នកមានភាពលឿននិងស្រួលសម្រាប់ខ្លួនអ្នក។ ដូច្នេះដើម្បីឲ្យដឹងកាន់តែច្បាស់អំពីមុខអាហារដែលជម្រុញផ្នែកនោះ សូមអានលម្អិតនៅខាងក្រោមនេះ៖ ១. ផ្លែចេក៖ គ្រាន់តែញ៉ាំចេកមូយផ្លែជារៀងរាល់ល្ងាចមុនពេលចូលគេង ប៉ុន្តែបើសិនជាអ្នកមានជម្ងឺទឹកនោមផ្អែមសូមអ្នកទទួលតែកន្លះផ្លែបានហើយ។ ២. ត្រីសាល់ម៉ុន៖ បើយោងទៅលើការសិក្សាមួយបានបង្ហាញថា ត្រីគឺសំបូរទៅដោយសារធាតុអូមេហ្គា៣ដែលជួយកាត់បន្ថយស្រ្តេសនិងធ្វើឲ្យរាងកាយមានអារម្មណ៍ថាធូរស្បើយ។ ៣. តែ៖ វាជួយជម្រុញការគេងរបស់អ្នកពីមួយថ្ងៃទៅមួយថ្ងៃ ប៉ុន្តែសូមជ្រើសរើសតែដែលមានគុណភាពព្រោះមិនមែនឲ្យតែមានឈ្មោះថាតែគឺសុទ្ធតែមានប្រសិទ្ធភាពឡើយ។ ៤. ទឹកដោះគោជូរឬយ៉ាអ៊ួរ៖ ប្រសិនបើក្នុងសារពាង្គកាយរបស់អ្នកសំបូរទៅដោយសារធាតុកាល់ស្យូមទៅហើយនោះគឺវាអាចធ្វើអ្នកពិបាកក្នុងការងងុយគេង។ ដូច្នេះអ្នកគួរតែពិសារនូវជាតិទឹកដោះគោឬមួយក៏ទឹកដោះគោជូរនេះឯង។ ៥. កូកូរ៖ គឺជាប្រភេទភេសជ្ជះបន្ធូរអារម្មណ៍ដែលមានរសជាតិផ្អែមឡមៗ ទទួលមុនពេលចូលគេងមួយកែវអ្នកនឹងឃើញពីប្រសិទ្ធភាព។ សូម្បីតែសូកូឡាក៏មានជាតិម៉ាញ៉េស្យូមជំនួយដល់ការគេងរបស់អ្នកដូចគ្នា។ អត្ថបទពាក់ព័ន្ធ៖ គេងយប់ជ្រៅ…ភ្នែកខ្មៅដូចសត្វខ្លាឃ្មុំផេនដា?ឈប់បារម្ភទៅប្រើប្រាស់វិធីសាស្ត្រដ៏ល្អមួយនេះ… អត្ថប្រយោជន៍របស់អំបិលដ៏អស្ចារ្យសម្រាប់សម្រស់មិត្តៗនារី…! ប្រភព៖...

រូបមន្តបំបាត់ក្បាលពោះដៃជើងយារធ្លាក់ជាមួយម្សៅសូដា….!

ការយារធ្លាក់ដៃជើងឬក៏ក្បាលពោះជាដើមគឺជាភាពធម្មជាតិដែលយើងមិនអាចហាមឃាត់វាមិនឲ្យកើតឡើងមិនបានទេ ព្រោះថាបើសិនជាមិនបានកើតឡើងក៏អ្នកមិនបានដឹងពីរបៀបនៃការបំបាត់វាបានដូចគ្នា។ មានករណីជាច្រើនដែលបណ្តាលឲ្យមានភាពយារធ្លាក់ទាំងនេះដោយពឹងផ្អែកទៅលើទម្លាប់នៃការរស់នៅប្រចាំថ្ងៃរបស់មនុស្សម្នាក់ៗ។ ដូច្នេះដើម្បីឲ្យបានជ្រាបច្បាស់ពីវិធីបំបាត់វា សូមតាមដាននៅខាងក្រោមដូចតទៅ៖ គ្រឿងផ្សំ៖​ ម្សៅសូដា ក្រូចឆ្មារ និងទឹកមួយកែវ។ វិធីធ្វើ៖ គ្រាន់តែយកម្សៅសូដាដាក់ចូលទៅក្នុងទឹកមួយកែវនោះហើយបន្ទាប់មកច្របាច់ក្រូចឆ្មារបន្ថែមពីលើនោះ។ ក្រោយពីធ្វើដូចនេះ សូមកូរវាឲ្យសព្វចូលគ្នាហើយទទួលទានវានៅពេលព្រឹកមុនពេលទទួលទានអាហារពេលព្រឹក។ អត្ថបទពាក់ព័ន្ធ៖ រូបមន្តបំបាត់អង្គែបែបធម្មជាតិនិងជម្រុញឲ្យសុខភាពស្បែកល្អ…! សុខភាពល្អសម្រាប់ថ្ងៃស្អែកនេះ…អត្ថប្រយោជន៍នៃការញ៉ាំទឹកក្តៅនៅពេលព្រឹក! ប្រភព៖ Futusion អត្ថបទដោយ៖ កញ្ញា ហ្សូលី

អត្ថបទថ្មីបំផុត