Widgets Magazine

សុខភាព នឹងសម្រស់

Home សុខភាព នឹងសម្រស់

រូបមន្តបំបាត់ស្នាមអុជខ្មៅដែលបណ្តាលមកពីចូលវ័យចំណាស់បានយ៉ាងល្អ…!

ភាពចាស់គឺមិនអាចគេចផុតនោះទេដោយសារតែវាជាធម្មជាតិដែលមិនអាចគេចវេសបានឡើយ។ មួយវិញទៀតការដែលអ្នកមិនព្រមថែរក្សាស្បែកតាមបែបធម្មជាតិគឺជាកំហុសធំបំផុតដែលអ្នកត្រូវតែមើលឃើញឲ្យបានគ្រប់ជ្រុងជ្រោយ។ សូមកុំមើលរំលងពីស្នាមអុជខ្មៅដែលកើតមាននៅលើផ្ទៃមុខក៏ដូចជាស្បែករបស់អ្នកឲ្យសោះ។ ដើម្បីឲ្យអស់ចម្ងល់និងដឹងពីរបៀបធ្វើសូមតាមដានជាមួយរូបមន្តនេះទាំងអស់គ្នា៖ ជាដំបូងសូមអ្នកហាន់ខ្ទឹមបារាំងជាចំនិតតូចៗហើយដាក់ក្នុងក្រណាត់មួយដើម្បីច្របាច់យកទឹករបស់វា។ បន្ទាប់មកអ្នកគ្រាន់តែយកទឹករបស់វាមកលាយជាមួយនឹងទឹកខ្មេះប៉ោមមួយផ្នែកដូចគ្នា។ អ្នកអាចប្រើសំឡីតូចៗហើយយកមកលាបលើស្នាមអុជខ្មៅតូចធំនោះរយៈពេល៣០នាទី។ អ្នកអាចធ្វើជារៀងរាល់ថ្ងៃក្នុងរយៈពេល៦សប្តាហ៍ជាប់គ្នានោះអ្នកនឹងបានប្រសិទ្ធភាពយ៉ាងល្អ។ អត្ថបទដោយ៖ កញ្ញា ហ្សូលី ប្រភព៖ Picklee អត្ថបទពាក់ព័ន្ធ៖ -ចង់ក្មេងជាងវ័យ១០ឆ្នាំទេ? អាថ៌កំបាំងពិសេសនេះអាចជួយអ្នកបាន…! -ធ្មេញលឿងយ៉ាងណាក៏មិនអាចឈ្នះវិធីសាស្រ្តធ្វើឲ្យធ្មេញសនេះបានដែរ…

មិត្តនារីទាំងឡាយចង់បានស្បែកសស្រស់ស្អាត ភ្លឺថ្លា មានសំណើមនៅក្នុងរដូវធ្លាក់ខ្យល់នេះកុំភ្លេចអនុវត្ដន៍វិធីសាស្រ្ដទាំង៤ជំហ៊ាននេះ!!

ស្បែកសស្រស់ស្អាត ភ្លឺថ្លា​ មានសំណើមទន់រលោងគួរឲស្ទាបអង្អែលគឺជាក្ដីប្រាថ្នាចង់បានរបស់នារីគ្រប់រូប ជាពិសេសមិត្តយុវនារីនៅក្នុងតំបន់អាស៊ីយើងនេះ​ ដែលកំពុងនិយមនាំគ្នាប្ដូរពណ៌សម្បុរស្បែករបស់ខ្លួនឲទៅជាស។ វិធីសាស្ដ្រធ្វើឲសមានច្រើនបែបច្រើនយ៉ាងទាំងបែបគីមី និងវិធីសាស្រ្ដធម្មជាតិដែលអាចចំណាយពេលវេលាយូរក្នុងការទទួលបានលទ្ធផល តែក៏មិនធ្វើឲប៉ះពាល់ដល់សុខភាពស្បែករបស់អ្នកផងដែរ។ ខាងក្រោមនេះគឺជាវិធីសាស្ដ្រធម្មជាតិទាំង៤ដំណាក់កាល ដែលមិត្តនារីប្រាថ្នាចង់បានស្បែកខ្ចី ភ្លឺថ្លាគួរតែសាកល្បងធ្វើទាំងអស់គ្នា៖ -រូបមន្ដទី១ធ្វើស្រាប់ខាត់ស្បែកដោយខ្លួនឯង៖ ជាការពិតណាស់ស្បែករបស់យើងអាចនឹងមានកោសិកាចាស់ៗដោយតោងជាប់ និងមានបាក់តេរីធ្វើឲស្បែកមានភាពរម៉ាស់មិនភ្លឺរលោងខ្មៅស្រអាប់បិតបាំងសម្រស់ស្បែកពិតរបស់អ្នក ដូចនេះអ្នកគួរតែធ្វើស្រ្កាប់ធម្មជាតិមួយដើម្បីជម្រុះកោសិកាស្បែកចាស់ៗទាំងនេះ។ ដោយគ្រាន់តែត្រូវការទឹកក្រូចឆ្មារមួយផ្លែលាយជាមួយស្ករស២ស្លាបព្រាបាយកូរជាគ្នាក្លាយជាល្បាយគ្រើមខាប់ហើយយកវាមកដុសខាត់ស្បែក២ទៅ៣នាទី ក្រោយពេលងូតទឹករួច បន្ទាប់មកសឹមសំអាតចេញជាមួយទឹកស្អាតធម្មតាចេញវិញ។ -រូបមន្ដទី២ខាត់ស្បែកឲសរលោងជាមួយទឹកឃ្មុំក្រូចឆ្មារ៖ ដោយយើងត្រូវការទឹកឃ្មុំបរិមាណប្រមាណជា១ស្លាបព្រាបបាយ​ ផ្សំជាមួយទឹកក្រូចឆ្មារ២ស្លាបព្រាបាយយកមកកូរចូលគ្នាឲសព្វល្អ។ បន្ទាប់មកអាចយកល្បាយដែលផ្សំនេះមកលាបដុសខាត់តិចៗនៅលើស្បែករបស់អ្នកទុកចោល១៥នាទីរួចលាងចេញ ពិតជាជួយធ្វើឲស្បែកដែលធ្លាប់តែគ្មានសំណើមរបស់អ្នកប្រែក្លាយជាទន់ល្មើយម៉ត់រលោងសពីខាងក្នុងមកពិតៗ។ -រូបមន្ដទី៣បំប៉នស្បែកជាមួយល្ហុងនិងទឹកដោះគោ៖ ដោយត្រូវការល្ហុងទុំដោយកោសយកតែសាច់សុទ្ធមកលាយជាមួយទឹកដោះគោស្រស់ឬទឹកដោះគោឆៅក្នុងបរិមាណក្លាយជាល្បាយចូលគ្នាស្មើរសាច់ ហើយយកមកលាបទុកចោលលើស្បែករបស់អ្នកប្រមាណជា២០នាទីសឹមលាងចេញវិញ នោះអ្នកនឹងទទួលបានអារម្មណ៍ត្រជាក់និងជួយសុខភាពស្បែកអ្នកឲមានសំណើមល្អឡើងវិញ។ -ជាចុងក្រោយអ្នកអាចលាបប្រេងអូលីវ...

ស្អាតអីក៏ស្អាតម្លេះ !នារីដែលមានរូបរាងដូចជ្រូក តែដល់ពេលបានកែសម្ផស្សរួច ស្អាតមិនចាញ់តារាស្រីលំដាប់ប្រទេសទេ!

នៅលើលោកនេះ សម្រស់វាពិតជាមានសារះសំខាន់ណាស់សំរាប់មនុស្សគ្រប់ៗរូប ក្នុងនោះដែរអ្នកគាំទ្រជាច្រើនប្រាកដជាបានជ្រាប់ខ្លះៗមកហើយថា នាពេលបច្ចុប្បន្ននេះការវះកាត់ថែរក្សាសម្ផស្សវាជារឿងមួយដែលជាទីពេញនិយមសម្រាប់មិត្តយុវវ័យនាពេលសម័យថ្មី។ ទន្ទឹមនឹងការវះកាត់ថែរក្សាសម្ផស្សនេះដែរ យើងសូមលើកយកនារីម្នាក់ដែលមានរូបរាងបែបធាត់មានសម្រស់មិនសូវជាទទួលអំណោយផលពីធម្មជាតិប៉ុន្មានឡើយ នេះបើយោងទៅតាមប្រភពមួយនៅក្នុងបណ្តាញសង្គមហ្វេសបុកបានធ្វើការបង្ហោះរូបភាពដែលនាងបានកែសម្ផស្សរួចនឹងពេលដែលនាងមិនទាន់បានកែសម្ផស្ស។ ជាក់ស្តែងណាស់ ក្រោយពីពេលនាងបានកែបានសម្ផស្សរួចមកធ្វើអោយមហាជនជាច្រើនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយបានឃើញរូបសម្រស់របស់នាងស្រស់ស្អាតមិនគួរអោយជឿរនោះទេ ចង់ដឹងកាន់តែច្បាស់​ សូមទស្សនារូបភាពនៅខាងក្រោយទាំងអស់គ្នា៖ អត្ថបទពាក់ព័ន្ធ៖ នារីម្នាក់ដែលមានមុខអាក្រក់ហៅមិនឮ តែពេលបានកែសម្ផស្សរួច សម្រស់មិនចាញ់បវរកញ្ញាលំដាប់ប្រទេសទេ ! ញាក់សាច់!!! ពេលឃើញថ្លៃចំណាយការវះកាត់កែសម្ផស្ស របស់បងស្រី ដេននី ក្វាន់!!! អត្ថបទដោយ៖ គីមស្រេង

ក្រចកដុះលឿនមិនពិបាកនោះទេ…ជាមួយរូបមន្តនេះ! ចាប់ពីពេលនេះមិនចាំបាច់តក្រចកអ្វីឡើយ

ក្រចករបស់មនុស្សយើងមានសារធាតុប្រូតេអ៊ីនម្យ៉ាងដែលហៅថា ខេរ៉ាទីន។ ហើយនរណាដែលក្រចកដុះវែងបានក្នុងរយៈពេលលឿននោះគឺមានសារធាតុនេះច្រើន។ ជាពិសេសមានស្រីៗមួយចំនួនដែលគាត់ចូលចិត្តប្រភេទក្រចកវែងៗដែលជាហេតុធ្វើឲ្យពួកគាត់ចំណាយពេលវេលានិងថវិកាទៅតក្រចកឲ្យវែង។ បើគិតមកលើគុណវិបត្តិវិញគឺវាអាចធ្វើឲ្យក្រចករបស់យើងស្ងួតបាននិងពុកផុយថែមទៀត។ ដូច្នេះបើសិនជាអ្នកចង់បានក្រចកវែងបែបធម្មជាតិអាចសាកល្បងវិធីងាយស្រួលដូចខាងក្រោម៖ ១. ខ្ទឹមស ៖ អ្នកគ្រាន់ដែលកាត់ខ្ទឹមសមួយកំពឹសនោះជាពីរ រួចយកវាមកលាបលើក្រចករបស់យើងថ្នមដោយផ្អាប់ទុក២ទៅ៣នាទី។ ២. នៅពេលយប់គឺជាពេលវេលាដែលល្អបំផុតសម្រាប់ថែរក្សាក្រចករបស់អ្នក។ មុនពេលចូលគេងអ្នកអាចយកវីតាមីនអ៊ី ៣គ្រាប់មកលាបលើក្រចកហើយទុកឲ្យវាស្ងួតរួចលាបទឹករលោងពីលើ បន្ទាប់មកអ្នកអាចចូលគេងបាន។ ឃើញទេវិធីងាយៗបែបនេះក៏អាចទទួលបានក្រចកវែងដុះបានយ៉ាងលឿន។សាកល្បងមើលល៍ចុះ! អត្ថបទដោយ៖ កញ្ញា ហ្សូលី ប្រភព៖ Futusion អត្ថបទពាក់ព័ន្ធ៖ -វីតាមីន៥យ៉ាងដែលស្រ្តីអាចទទួលហើយនឹងជៀសវាងជម្ងឺធ្ងន់ធ្ងរផ្សេងៗ…! -ម៉ូដក្រចកស្អាតៗនិងសាមញ្ញដែលអាចធ្វើទៅធ្វើការបាន…ធានាថាជាប់ចិត្ត!

ខ្យល់ត្រជាក់ៗផ្តាសាយមែនទេ ??? គ្រឿងទេសក្នុងផ្ទះបាយទាំងនេះអាចជួយអ្នកបាន !!!

អាកាសធាតុប្រែប្រួលបានធ្វើឲ្យយើងជួបនឹងបញ្ហាផ្តាសាយជាញឹកញាប់។ ប៉ុន្តែពេលនេះ លោកអ្នកប្រាកដជាអស់កង្វល់ទៀតហើយ ឱសថធម្មជាតិដែលមានស្រាប់ក្នុងផ្ទះទាំងនេះ អាចជួយបង្កើនល្បឿននៃការជាសះស្បើយឡើងវិញបានយ៉ាងឆាប់រហ័ស ៖ ១ . ទឹកឃ្មុំនិងក្រូចឆ្មារ ទឹកឃ្មុំនិងក្រូចឆ្មារ ជួយសម្រួលដល់បំពង់កនិងធ្វើឱ្យលោកអ្នកគេងលក់បានស្រួល។ ក្រូចឆ្មារបានបន្ថែមវីតាមីនដែលត្រូវការចាំបាច់ ហើយវាក៏អាចជួយសំអាតមេរោគពីច្រមុះបានយ៉ាងល្អផងដែរ។ ២. ខ្ទឹមស ខ្ទឹមសមានកេរ្តិ៍ឈ្មោះយូរអង្វែង ដែលត្រូវបានគេប្រើសម្រាប់ថែរក្សាពូជសត្វផ្សេងៗក្នុងរដូវរងា។ ឥឡូវនេះយើងបានផ្លាស់ប្តូរពីរបៀបប្រើប្រាស់ ដោយអាចបន្ថែមខ្ទឹមសក្នុងអាហាររបស់យើងបានយ៉ាងងាយស្រួល ឬថែមទាំងទទួលទានជាអាហារបំប៉នប្រចាំថ្ងៃ។ ខ្ទឹមសមានលក្ខណៈសម្បត្តិប្រឆាំងនឹងបាក់តេរី ប្រឆាំងនឹង Catarrhal ដែលជាអាវុធដ៏អស្ចារ្យមួយប្រឆាំងនឹងជំងឺផ្តាសាយ។ ៣. វីតាមីន D អ្នកគួរក្រោកពីព្រលឹមហាត់ប្រាណ ឬ ធ្វើយ៉ាងណាឲ្យរាងកាយរបស់អ្ន​កបានផ្ទាល់ជាមួយកាំរស្មីស្រទន់នៃ ព្រះអាទិត្យ ។...

សុខភាពល្អសម្រាប់ថ្ងៃស្អែកនេះ…អត្ថប្រយោជន៍នៃការញ៉ាំទឹកក្តៅនៅពេលព្រឹក!

ទឹកគឺមានសារៈសំខាន់ណាស់សម្រាប់រាងកាយមនុស្សព្រោះថាវាជួយទៅបញ្ចូលជាតិទឹកក្នុងសរីរាង្គរបស់យើងឲ្យមានដំណើរការល្អ។ ជាពិសេសសូម្បីតែសម្រស់ក៏មើលទៅផូរផង់ ក្មេងជាងវ័យ ព្រមជាមួយស្បែកសភ្លឺថ្លាទន់រលោងបែបធម្មជាតិ។ ប៉ុន្តែការទទួលទានទឹកមាន២បែបដែលមុនពេលចូលគេងនិងពេលក្រោកពីព្រឹក។ ជាក់ស្តែង ការទទួលទានទឹកក្តៅឧណ្ណៗក៏មានអត្ថប្រយោជន៍គួរសមដែរ ដែលអាចបញ្ចុះបញ្ចូលឲ្យអ្នកចាប់ផ្តើមពិសារវា។ តើវាមានអត្ថប្រយោជន៍អ្វីខ្លះ? និងជួយអ្វីខ្លះដល់រាងកាយរបស់អ្នក? ១. ជួយរំលាយអាហារ ២. សម្រកទម្ងន់ ៣. បន្ថយភាពចាស់ជរាឬក៏ស្បែកជ្រីវជ្រួញ ៤. មិនងាយទទួលរងការឈឺចាប់នានា ដូចជា ឈឺពោះជាដើម។ ៥. សម្ពាធឈាមដើរបានយ៉ាងល្អ ៦. គេងលក់ស្រួលរាល់យប់ អត្ថបទដោយ៖ កញ្ញា ហ្សូលី ប្រភព៖ Futusion អត្ថបទពាក់ព័ន្ធ៖ -ពេលដែលអ្នកដឹងពីអត្ថប្រយោជន៍ទាំង៥របស់ផ្លែប៊ឺរហើយច្បាស់ជាចង់ញ៉ាំវារាល់ថ្ងៃ…! -អាថ៌កំបាំងទាំង៥សម្រាប់អ្នកដែលចង់បន្តឹងស្បែកមុខ…!

វីតាមីន៥យ៉ាងដែលស្រ្តីអាចទទួលហើយនឹងជៀសវាងជម្ងឺធ្ងន់ធ្ងរផ្សេងៗ…!

យើងដឹងរួចមកហើយថាស្ត្រីជួបការលំបាកច្រើនយ៉ាងណាស់រាប់មិនអស់។ ការប្រឈមមុខនឹងជម្ងឺក៏មានភាគរយច្រើនដែរ សម្រាប់មិត្តៗនារីដែលមានសុខភាពខ្សោយពីកំណើតវិញកាន់តែមានហានិភ័យខ្ពស់។ ជាក់ស្តែង អ្នកចាំបាច់គួរណាតែមានជាតិវីតាមីនដែលជួយបំប៉នសរីរាង្កឲ្យមានភាពរឹងមាំនិងខ្លាំងក្លា។ ដូច្នេះហើយនៅខាងក្រោមនេះគឺជាវីតាមីន៥យ៉ាងដែលនារីគួរតែទទួលទានវាដើម្បីការពារខ្លួនឯងពីជម្ងឺផ្សេងៗដែលអាចកើតមាននៅលើរាងកាយ៖ ១. វីតាមីន អេ (A) ៖ វាមានសារធាតុអែនឌីអុកស៊ីឌែនដដែលជួយរក្សារាងកាយរបស់អ្នកឲ្យមានសុខភាពល្អនិងបន្ថយភាពចាស់ជ្រីវជ្រួញ។ វាមាននៅក្នុង ផ្លែល្ពៅ ប៉េងប៉ោះ ការ៉ុត ស៊ុត ទឹកដោះគោ គ្រាប់ធុញ្ញជាតិ ផ្លែឪឡឹក និងត្របែកជាដើម។ ២. វីតាមីន បេ១២ (B12) ៖...

ចង់ក្មេងជាងវ័យ១០ឆ្នាំទេ? អាថ៌កំបាំងពិសេសនេះអាចជួយអ្នកបាន…!

បើទោះបីជាមានផលិតផលរាប់រយលានមុខដែលដាក់លក់លើទីផ្សារនិងអាចព្យាបាលក៏ដូចជាពន្យារភាពចាស់ជ្រីវជ្រួញយ៉ាងណាក៏ដោយ។ មនុស្សយើងនៅតែមិនអាចគេចវេសពីវាបាន អាចនិយាយបានថាផលិតផលវាមានប្រសិទ្ធភាពលឿនជាងការដែលយើងប្រើប្រាស់ធម្មជាតិ តែកុំភ្លេចឲ្យសោះថាពេលដែលគេផ្សាយពាណិជ្ជកម្មគឺគេនិយាយថាផលិតពីធម្មជាតិសុទ្ធ១០០ភាគរយ។ ដូច្នេះអ្នកនៅតែមិនអាចជៀសពីធម្មជាតិបានដដែល សម្រាប់អ្នកដែលស្រលាញ់សុខភាពនិងចង់ឲ្យសម្រស់របស់ខ្លួនក្មេងជាងវ័យបែបសរីរាង្គអាចសាកល្បងជាមួយអាថ៌កំបាំងសម្ងាត់នេះ។ -ជាដំបូងអ្នកគ្រាន់តែលាយម្សៅសូដា១ស្លាបព្រានិងប្រេងដូង២ស្លាបព្រា កូរវាឲ្យសព្វហើយលាបលើមុខនឹងម៉ាស្សាថ្នមៗចំនួន៥នាទីផ្អាប់ទុកចោលរួចលាងទឹកក្តៅឧណ្ណៗ។ បន្ទាប់ពីលាងរួចអ្នកក៏អាចម៉ាស្សាថ្នមៗលើមុខម្តងទៀតក៏បាន។ អត្ថបទដោយ៖ កញ្ញា ហ្សូលី ប្រភព៖ Futusion អត្ថបទពាក់ព័ន្ធ៖ -រូបមន្តធ្វើឲ្យស្នាមអុជខ្មៅផ្សេងៗលើស្បែករលុបបាត់សស្អាតឡើងវិញ… -ចង់មានរោមភ្នែកវែងក្រាស់ងសម្រស់ភ្នែកស្រស់ស្អាតគួរឲចង់គយគន់ តោះមកសាកល្បងវិធីសាស្ត្រធម្មជាតិទាំងនេះ!!

ធ្មេញលឿងយ៉ាងណាក៏មិនអាចឈ្នះវិធីសាស្រ្តធ្វើឲ្យធ្មេញសនេះបានដែរ…

ធ្មេញ គឺជាកត្តាមួយយ៉ាងសំខាន់ អាចនិយាយបានថាវាប្រៀបបីដូចជាអវៈយវៈមួយរបស់យើងដូចគ្នា ដោយសារតែវាមានតួនាទីទំពារអាហារឲ្យម៉ត់ដើម្បីបញ្ចូលក្នុងរាងកាយឲ្យមានភាពមាំមួន។ សូម្បីតែសម្រស់ក៏វាមានមុខងារមួយផ្នែកដែរ ព្រោះថានៅពេលដែលបញ្ចេញស្នាមញញឹមដ៏សែនស្រស់ស្អាតគឺអាចគួរជាទាក់ទាញមនុស្សជុំវិញខ្លួន។ កាលណាដែលយើងមានធ្មេញលឿងតែត ពេលញញឹមមិនសូវជាស្រស់ប៉ុន្មានទេ។ ដូច្នេះដើម្បីទទួលបានស្នាមញញឹមដ៏សែនស្រស់ស្អាតនិងគួរឲ្យស្រឡាញ់អ្នកអាចសាកល្បងជាមួយអាថ៌កំបាំងកម្ចាត់ធ្មេញលឿងនេះបាន៖ -គ្រាន់តែលាយម្សៅសូដាមួយស្លាបព្រាបន្ថែមជាមួយថ្នាំដុសធ្មេញបន្តិចនិងទឹកក្រូចឆ្មារកន្លះស្លាបព្រា កូរឲ្យសព្វចេញជាល្បាយមួយរួចយកវាមកដុះធ្មេញរបស់យើងជាប្រចាំដូចជាថ្នាំដុសធ្មេញដូច្នេះដែរ ហើយខ្ពុលមាត់ចេញ។ អនុវត្តបែបនេះឲ្យបានទៀងទាត់កុំលួសថ្ងៃអ្នកនឹងបានផលជាទីគាប់ចិត្ត។ អត្ថបទដោយ៖ កញ្ញា ហ្សូលី ប្រភព៖ Futusion អត្ថបទពាក់ព័ន្ធ៖ -ហេតុការណ៍អស្ចារ្យទាំង១២យ៉ាងនេះនឹងកើតឡើងប្រសិនបើអ្នកទទួលទានស៊ុតច្រើន…! -៥នាទីកម្ចាត់ចោលក្លិនមាត់ដែលមានទាំងប៉ុន្មាននឹងរលាយបាត់អស់…!

រូបមន្តជួយព្យាបាលសក់ស្ងួតបណ្តាលមកពីការធ្វើសក់មកទៅជាទន់រលោងភ្លាមៗ…!

មិត្តនារីយើងក្នុងរដូវនេះច្បាស់ជាទទួលបានការចូលរួមពីកម្មវិធីជាច្រើនហើយ​ម្យ៉ាងអ្នកត្រូវតែអញ្ជើញទៅតុបតែងខ្លួនជាក់ជាមិនខាន។ សម្រាប់សក់វិញ គឺតុបតែងជាម៉ូដផ្សេងៗដូចជា គៀប មូលរួញ បាញ់ស្រ្ពេយ៍ លាបចាហួយផ្សេងៗដែលធ្វើឲ្យសក់ឡើងរឹងនិងស្ងួត។ បើសិនជាអ្នកមិនដឹងថាត្រូវរិះរកវិធីបែបណានោះទេ លោកអ្នកអាចសាកល្បងវិធីសាស្រ្តនេះដើម្បីតាមដានពីប្រសិទ្ធភាពរបស់វា។ ចង់ដឹងថាតើរបៀបធ្វើគឺយ៉ាងណានោះ សូមអានលម្អិតខាងក្រោម៖ -ជាដំបូងលោកអ្នកគ្រាន់តែយកស៊ុតមួយគ្រាប់ប៉ុន្តែសូមត្រង់តែស៊ុតពណ៌សបានហើយ ចំណែកមួយមុខទៀតគឺស្រាបៀរធម្មតាដែលអ្នកអាចស្មានតាមប្រវែងសក់របស់អ្នកបាន។ ក្រោយមកអ្នកអាចលាយគ្រឿងផ្សំទាំងមូលចូលគ្នាវាយឲ្យចេញពពុះរួចដាក់ក្នុងដបទទេមួយដែលមានក្បាលបាញ់។ បន្ទាប់មកអ្នកអាចបាញ់វាទុកលើសក់ដោយផ្អាប់ទុកក៏បានឬមិនក៏បានតាមពេលទំនេររបស់អ្នក ហើយលាងទឹកចេញឬកក់សក់ចេញ ជាការស្រេច។ អត្ថបទដោយ៖ កញ្ញា ហ្សូលី ប្រភព៖ Blusher អត្ថបទពាក់ព័ន្ធ៖ -រូបមន្តថែរក្សាសម្រស់ស្រួលដោយគ្រាន់តែប្រើប្រាស់គ្រឿងផ្សំតែមួយមុខគត់…! -វិធីសាស្រ្តបែបធម្មជាតិជួយឲ្យសក់ដុះលឿនជាងមុនគុណនឹង១០…!

លេងស្ទីលអាវក្រៅស្ដើងៗ ធានាថាកាន់តែស្រស់ស្អាត !

រដូវក្ដៅគ្រប់គ្នាត្រូវការអាវដៃវែងសម្រាប់ពាក់ពីខាងក្រៅ យ៉ាងណាមិញ ពេលនេះសូមណែនាំនូវអាវពាក់ពីក្រៅស្ដើងៗសម្រាប់មិត្តនារី មិនថាធ្វើដំណើរទៅណាមកណា ឬទៅលេងសមុទ្រគឺស័ក្កសមឥតខ្ចោះតែម្ដង ហើយជាពិសេសកាន់តែមានភាពទាក់ទាញ ។ តោះ! កុំឲ្យខាតពេលយូរ សូមទស្សនាខាងក្រោមនេះទាំងអស់គ្នា ៖ សូមចុចទីនេះសម្រាប់ព័ត៌មានបន្ថែម សូមចុចទីនេះសម្រាប់ព័ត៌មានបន្ថែម សូមចុចទីនេះសម្រាប់ព័ត៌មានបន្ថែម សូមចុចទីនេះសម្រាប់ព័ត៌មានបន្ថែម សូមចុចទីនេះសម្រាប់ព័ត៌មានបន្ថែម សូមចុចទីនេះសម្រាប់ព័ត៌មានបន្ថែម សូមចុចទីនេះសម្រាប់ព័ត៌មានបន្ថែម សូមចុចទីនេះសម្រាប់ព័ត៌មានបន្ថែម សូមចុចទីនេះសម្រាប់ព័ត៌មានបន្ថែម សូមចុចទីនេះសម្រាប់ព័ត៌មានបន្ថែម សូមចុចទីនេះសម្រាប់ព័ត៌មានបន្ថែម អត្ថបទដោយ៖ សុខអីុម

សម្រាប់អ្នកស្រឡាញ់ពណ៌ ស លេងស្ទីលតុបតែងខ្លួនបែបនេះធានាថា ឃ្យូត តែម្ដង !

ពណ៌ ស មើលទៅមានលក្ខណៈសាមញ្ញ ប៉ុន្តែវាភ្លឺចែងចាំង ទាក់ទាញ និងទាន់សម័យខ្លាំងណាស់ ព្រោះថាមិត្តនារីមួយចំនួនមិនចូលចិត្តលេងពណ៌ឆើតៗអាចលេងស្ទីលសម្លៀកបំពាក់ពណ៌សក៏មានភាពទាក់ទាញ ហើយជាពិសេស ឃ្យូតទៀតផង ។ ចង់ដឹងកាន់តែច្បាស់ សូមទស្សនាខាងក្រោមនេះទាំងអស់គ្នា ៖ សូមចុចទីនេះសម្រាប់ព័ត៌មានបន្ថែម សូមចុចទីនេះសម្រាប់ព័ត៌មានបន្ថែម សូមចុចទីនេះសម្រាប់ព័ត៌មានបន្ថែម សូមចុចទីនេះសម្រាប់ព័ត៌មានបន្ថែម សូមចុចទីនេះសម្រាប់ព័ត៌មានបន្ថែម សូមចុចទីនេះសម្រាប់ព័ត៌មានបន្ថែម សូមចុចទីនេះសម្រាប់ព័ត៌មានបន្ថែម សូមចុចទីនេះសម្រាប់ព័ត៌មានបន្ថែម សូមចុចទីនេះសម្រាប់ព័ត៌មានបន្ថែម អត្ថបទដោយ៖ សុខអីុម

រ៉ូបស្អាតៗ បែបសុភាព និងថ្លៃថ្នូរ សម្រាប់មិត្តនារីៗ

រ៉ូបបែបសុភាពៗ ជាពិសេសថ្លៃថ្នូរទាំងនេះ មិត្តនារីគ្រប់រូបតែងតែមាននៅក្នុងទូសំលៀកបំពាក់។ អ្វីដែលសំខាន់ម៉ូដដៃខ្លីគឺវាមានភាពសាមញ្ញ បើតាមក្រឡេកទៅមើលមិត្តនារីភាគច្រើនគ្រប់វ៏យមិនថាវ័យជំទង់ឬក៏វ័យកណ្តាលនោះឡើយសុទ្ធតែពេញនិយមជាមួយម៉ូដស៊េរីនេះទាំងអស់។ បើសិនជាអ្នកត្រូវការម៉ូដរ៉ូបសម្រាប់ពាក់ក្នុងកម្មវិធីផ្សេងៗ ក៏ដូចជាដំណើរកម្សាន្តផ្សេងៗនោះ គឺអាចមើលកម្រងរូបភាពនៅខាងក្រោមបាន៖ សូមចុចទីនេះសម្រាប់ព័ត៌មានបន្ថែម សូមចុចទីនេះសម្រាប់ព័ត៌មានបន្ថែម សូមចុចទីនេះសម្រាប់ព័ត៌មានបន្ថែម សូមចុចទីនេះសម្រាប់ព័ត៌មានបន្ថែម សូមចុចទីនេះសម្រាប់ព័ត៌មានបន្ថែម សូមចុចទីនេះសម្រាប់ព័ត៌មានបន្ថែម សូមចុចទីនេះសម្រាប់ព័ត៌មានបន្ថែម សូមចុចទីនេះសម្រាប់ព័ត៌មានបន្ថែម សូមចុចទីនេះសម្រាប់ព័ត៌មានបន្ថែម សូមចុចទីនេះសម្រាប់ព័ត៌មានបន្ថែម អត្ថបទដោយ៖ ធីជេ

នារីៗជ្រើសរើសហ្វេសសិនបែបនេះ ធានាថាស្រស់ស្អាតខ្លាំងម៉ង់ !!

មនុស្សស្រីពិតជាត្រូវ​ការសម្លៀកបំពាក់ទាំងនេះណាស់ ព្រោះតែវាជួយលើកសម្រស់ឲ្យកាន់តែប្រសើរឡើងថែមមួយកម្រិតទៀត ។ យ៉ាងណាមិញ មិត្តនារីៗ ភាគច្រើនមិនសូវចូលចិត្តលេងម៉ូតសម្លៀកបំពាក់បែបស៊ិចស៊ីនោះទេ ប៉ុន្តែពួកគេចង់បានបែបឃ្យូតៗ វិញ ។ តោះ! កុំឲ្យខាតពេលយូរ សូមទស្សនាខាងក្រោមនេះទាំងអស់គ្នា៖ សូមចុចទីនេះសម្រាប់ព័ត៌មានបន្ថែម សូមចុចទីនេះសម្រាប់ព័ត៌មានបន្ថែម សូមចុចទីនេះសម្រាប់ព័ត៌មានបន្ថែម សូមចុចទីនេះសម្រាប់ព័ត៌មានបន្ថែម សូមចុចទីនេះសម្រាប់ព័ត៌មានបន្ថែម សូមចុចទីនេះសម្រាប់ព័ត៌មានបន្ថែម សូមចុចទីនេះសម្រាប់ព័ត៌មានបន្ថែម សូមចុចទីនេះសម្រាប់ព័ត៌មានបន្ថែម សូមចុចទីនេះសម្រាប់ព័ត៌មានបន្ថែម អត្ថបទដោយ៖ សុខអីុម

តារាកូនពីរនាង Chompoo នៅតែជាតួឯកស្រីកំពូលម៉ូតតែងខ្លួនប្លែកៗមិនចាញ់កាលពីក្រមុំ មួយម៉ូតៗដែលនាងនឹកឃើញតុបតែងពិតជាមិនធម្មតា!!

មានទៅចាញ់កាលពីនៅលីវអី!! តារាសម្ដែងស្រីរូបស្អាតដែលពេលនេះបានក្លាយខ្លួនជាអ្នកម្ដាយគេទៅហើយនោះនាង Chompoo Araya ពេលនេះនៅតែត្រូវបានមិត្តអ្នកគាំទ្រសសើរពីរូបនាងចំពោះការប្រសព្វនឹកឃើញតុបតុបតែងកាយប្លែកៗទាន់សម័យស្ទាយថ្មីរបស់នាង។ ដោយតារាស្រីវ័យ៣៦ឆ្នាំរូបនេះក៏ត្រូវបានគេស្គាល់ដែរថាគឺជាតារាស្រីដែលនិយមលេងម៉ូតសម្លៀកបំពាក់ថ្លៃៗលំដាប់តារាអន្ដរជាតិហើយថែមទាំងជាស្ទាយប្លែកៗតាំងពីរូបនាងនៅលីវមកម្លេះ ហើយនាពេលបច្ចុប្បន្ននេះរូបនាងបានរៀបការរួចទៅហើយជាមួយនឹងបុរសអ្នកជំនួញប្រាក់លានម្នាក់ព្រមទាំងបានបង្កើតកូនភ្លោះប្រុសដ៏ខ្ជូតទាំងពីរថែមទៀតផង។ ចង់ដឹងថារូបនាងនៅតែមានស្ទាយសម្លៀកបំពាក់ទាក់ភ្នែកចំលែកអារម្មណ៍យ៉ាងណានោះ តោះទៅមើលរូបខាងក្រោមនេះទាំងអស់គ្នា៖ អត្ថបទពាក់ព័ន្ធ៖ ប្រទះឃើញតារាសម្តែងថៃ Nadech ពាក់ម៉ាស់ដើរលេងម្នាក់ឯងក្នុងថ្ងៃសង្ក្រាន្តចូលឆ្នាំថ្មី!!! នៅពេលដែលឃើញស្រីៗសិទ្ធស្នាលជាមួយនឹងមិត្តប្រុស Kimmy Kimberley បែរជាធ្វើបែបនេះទៅវិញ !! ប្រភព៖ Kapook អត្ថបទដោយ៖ ស្រីល័ក្ខ