Widgets Magazine

សុខភាព នឹងសម្រស់

Home សុខភាព នឹងសម្រស់

រូបមន្តសម្រស់ទូទៅដែលស្ត្រីចាំបាច់ត្រូវតែដឹងសម្រាប់ខ្លួនឯង…! (ភាគទី២)

បន្ទាប់ពីបានអានពីគន្លឹះថែរក្សាសម្រស់កាលពីភាគ១រួចមកតើអ្នកបានដឹងនិងអនុវត្តបានប៉ុន្មានមុខហើយ? ជាពិសេសនៅក្នុងអត្ថបទនេះមានការបន្ថែមជូនច្រើនមុខទៀតសម្រាប់ការថែរក្សាបញ្ហាស្បែកមុខនិងសម្រស់នានាដទៃទៀតច្រើនកន្លែង។ សម្រាប់មិត្តនារីទាំងអស់គ្នាអាចយកវិធីទាំងនេះទៅអនុវត្តបានគ្រប់ពេលវេលានិងគ្រប់វិធីទាំងអស់ទៅតាមបញ្ហាដែលអ្នកបានជួបប្រទះ។ ដូច្នេះចង់ដឹងថាមានអ្វីបន្ថែមសម្រាប់បញ្ហាតទៀតសូមតាមដានដូចតទៅ៖ ៦. កម្ចាត់ជាតិខ្លាញ់លើផ្ទៃមុខ៖ លាយម្សៅរមៀត១ស្លាបព្រានិងជែលបន្ទាលកន្ទុយក្រពើ២ស្លាបព្រា។ ៧. ស្បែកគ្មានស្នាម៖ លាយទឹកក្រូចឆ្មារ១ស្លាបព្រានិងទឹកឃ្មុំ២ស្លាបព្រា។ ៨. ស្បែកមានសុខភាពល្អ៖ លាយម្សៅរមៀតចុងស្លាបព្រានិងប្រេងដូង១ស្លាបព្រា។ ៩. បំបាត់មុន៖ លាយម្សៅឈើអែម១ស្លាបព្រានិងទឹកឃ្មុំ២ស្លាបព្រា។ ១០. ជម្រះដល់ស្បែកជ្រៅ៖ លាយម្សៅទឹកដោះគោជូរ២ស្លាបព្រានិងអូតមៀល១ស្លាបព្រា។ អត្ថបទពាក់ព័ន្ធ៖ ការថែរក្សាស្បែកមុខទាំង២ប្រភេទជាមួួយរូបមន្តទាំងនេះ…! ចុចអាន…! រូបមន្តងាយៗបំបាត់អាការៈឈឺធ្មេញបានយ៉ាងនឹកស្មានមិនដល់…! ប្រភព៖ Futusion អត្ថបទដោយ៖ កញ្ញា ហ្សូលី

រូបមន្តសម្រស់ទូទៅដែលស្ត្រីចាំបាច់ត្រូវតែដឹងសម្រាប់ខ្លួនឯង…!

សម្រស់គឺជារឿងសំខាន់មិនថាអ្នកស្ថិតនៅក្នុងវ័យប៉ុណ្ណាក៏ដោយ។ ព្រោះថាវាអាចជួយឲ្យលោកអ្នកមានភាពសប្បាយរីករាយនៅក្នុងខ្លួន នៅពេលដែលដើរចេញទៅណាមកណា អ្នកច្បាស់ជាត្រូវការឲ្យមនុស្សជុំវិញខ្លួនសរសើរថា ស្អាតនិងនៅតែក្មេងជានិច្ច។ ដូច្នេះហើយនៅខាងក្រោមនេះគឺជាគន្លឹះថែរក្សាស្បែកងាយៗមួយចំនួនដែលអ្នកជាមនុស្សស្រីគួរតែដឹងនិងអនុវត្តទាំងអស់គ្នា៖ ១. ស្បែកភ្លឺថ្លាក្នុងពេលមួយយប់៖ លាយ ប៉េងប៉ោះមួយផ្លែនិងទឹកដោះគោ២ស្លាបព្រា។ ២. ម៉ាសបំបាត់ភាពជ្រីវជ្រួញ៖ លាយស៊ុតមួយស្លាបព្រានិងជែលបន្ទាលកន្ទុយក្រពើមួយស្លាបព្រា។ ៣. បំបាត់មុនក្បាលខ្មៅ៖ លាយស៊ុតសមួយគ្រាប់និងទឹកក្រូចឆ្មារមួយស្លាបព្រា។ ៤. ស្បែកតឹឹងណែន៖ លាយកាហ្វេម៉ត់២ស្លាបព្រានិងទឹកឃ្មុំ២ស្លាបព្រា។ ៥. ស្បែករលោង៖ ទឹកដោះគោជូរ២ស្លាបព្រានិងទឹកក្រូចឆ្មារពីរស្លាបព្រា។ អត្ថបទពាក់ព័ន្ធ៖ ចង់ក្មេងជាងវ័យ១០ឆ្នាំទេ? អាថ៌កំបាំងពិសេសនេះអាចជួយអ្នកបាន…! អត្ថប្រយោជន៍យ៉ាងច្រើនលើសលប់នៃសំបកស៊ុតដែលអ្នកតែងតែមើលរំលងនិងបោះចោល! ប្រភព៖ Futusion អត្ថបទដោយ៖ កញ្ញា ហ្សូលី

អាហារទាំង៥យ៉ាងដែលល្អបំផុតសម្រាប់ការបន្ធូរអាការៈឈឺក្បាល…!

នៅពេលដែលអ្នកឈឺក្បាលម្តងមានអារម្មណ៍ថាមិនសូវជាទទួលទានអាហារមិនចូលប៉ុន្មានទេ។ ម្យ៉ាងមានអារម្មណ៍ថា ចង់លេបថ្នាំឲ្យឆាប់បាត់ជាង។ អ្នកមិនដឹងទេថាការទទួលទានថ្នាំច្រើនពេកវាអាចធ្វើឲ្យគ្រឿងក្នុងរបស់អ្នកមានផលប៉ះពាល់ច្រើនជាង។ មួយវិញទៀតសម្រាប់អ្នកដែលមិនចូលចិត្តលេបថ្នាំក៏មានភាពលំបាកផងដែរ នៅពេលដែលមានជម្ងឺនេះម្តងៗ។ ប៉ុន្តែបណ្តុំប្រភេទអាហារនៅខាងក្រោមនេះអាចជួយឲ្យភាពឈឺក្បាលរបស់អ្នកស្បើយបានមួយកម្រិត។ ១. ខ្ញី៖ ដោយសារតែវាមានជាតិហិរតិចៗដែលជួយបន្ធូរការរលាកនៅត្រង់ខួលក្បាលឲ្យថមថយនិងមានភាពធូរស្បើយបានផងដែរ។ ២. ត្រីដែលមានជាតិខ្លាញ់៖ ខ្លាញ់ត្រីគឺល្អសម្រាប់សុខភាព ព្រោះវាមានជាតិអូមេហ្គា៣ដែលជួយទប់ស្កាត់ការរលាកនិងការឈឺចាប់ទាំងឡាយ។ ៣. យ៉ាអ៊ួរឬទឹកដោះគោជូរ៖ វាមានសារធាតុវីតាមីនB ដែលជួយកាត់បន្ថយការវាយលុកនៃការឈឺក្បាលដែលមនុស្សតែងតែជួបប្រទះ។ ៤. ផ្លែឪឡឹក៖ វាសំបូរទៅដោយជាតិទឹកដែលជួយបន្ថយសម្ពាធឈាមនិងអុកស៊ីសែនដែលមានហួសហេតុពេកនៅត្រង់ខួរក្បាល។ អត្ថបទពាក់ព័ន្ធ៖ ខ្យល់ត្រជាក់ៗផ្តាសាយមែនទេ ??? គ្រឿងទេសក្នុងផ្ទះបាយទាំងនេះអាចជួយអ្នកបាន !!! វីតាមីន៥យ៉ាងដែលស្រ្តីអាចទទួលហើយនឹងជៀសវាងជម្ងឺធ្ងន់ធ្ងរផ្សេងៗ…! ប្រភព៖ Futusion អត្ថបទដោយ៖ កញ្ញា...

ទម្លាប់អាក្រក់មួយចំនួនដែលអ្នកត្រូវជៀសវាងនៅពេលគេងបើសិនជាចង់បានអាយុវែង…!

យើងដឹងរួចស្រាប់មកហើយថានៅពេលគេងគឺជាពេលដែលរាងកាយទាំងមូលត្រូវការសម្រាកហើយក៏ត្រូវតែសម្រាកឲ្យបានស្កប់ស្កល់ផងដែរ។ ជាពិសេសត្រូវធ្វើយ៉ាងណាឲ្យបាន៨ម៉ោងក្នុងមួយថ្ងៃ ដោយអ្នកអាចបែកចែកពេលវេលាទៅតាមកាលវិភាគរបស់អ្នក។ នៅពេលខ្លះអ្នកមិនបានដឹងទេថាសកម្មភាពមួយចំនូនដែលជាទម្លាប់អាក្រក់អាចឈានជើងធ្វើឲ្យអ្នកប្រឈមមុខនឹងការគេងមិនលក់ឬគេងមិនបានស្កប់ស្កល់។ ដូច្នេះបើសិនជាអ្នកចង់បានសុខភាពល្អនិងអាយុវែងអ្នកអាចសាកល្បងពិនិត្យនិងផ្ទៀងផ្ទាត់នៅខាងក្រោមនេះ៖ ១. ហាមញ៉ាំកាហ្វេមុនចូលគេងរយៈពេល៤ម៉ោង។ ព្រោះថាសារជាតិកាហ្វេនេះអាចធ្វើឲ្យអ្នកមិនងងុយគេងបាន។ ២. ហាមទទួលទានសារជាតិហ្គាសចូលទៅក្នុងរាងកាយរបស់អ្នក ដោយសារតែវាអាចរំខានទៅដល់ដំណេករបស់អ្នកបាន។ ៣. ព្យាយាមកុំគេងនៅពេលថ្ងៃត្រង់ ព្រោះវាអាចធ្វើឲ្យអ្នកបញ្ឈរភ្នែកបានមួយយប់ក៏ដូចជាផ្លាស់ប្តូរទម្លាប់នៃការគេងរបស់អ្នកបានផងដែរ។ ៤. ទុកគ្រឿងអេឡិចត្រូនិចឲ្យចាកឆ្ងាយពីគ្រែគេងរបស់អ្នកដោយសារតែពន្លឺរបស់វាគឺជាផលអវិជ្ជមានសម្រាប់ការគេងរបស់អ្នកខ្លាំងណាស់។ ៥. ភាគច្រើនគេថាបើចង់ឆាប់ងងុយគេងត្រូវអានសៀវភៅ។ ប៉ុន្តែអ្នកជឿទេថាការអានសៀវភៅវាបែរជាធ្វើឲ្យអ្នកមិនងាយងងុយគេងទៅវិញ។ ៦. កុំគេងនៅលើគ្រែដែលមានគុណភាពមិនល្អព្រោះវាធ្វើឲ្យអ្នកឈឺឆ្អឺងឆ្អែងនិងមិនមានភាពស្រស់ថ្លាឡើយពេលក្រោកពីដំណេក។ ៧. ហាមហាត់ប្រាណមុនចូលគេង៣ម៉ោងដោយសារតែរាងកាយអ្នកត្រូវរត់ចលនាច្រើនដែលជាហេតុធ្វើឲ្យអ្នកមិនអាចគេងលក់។ អត្ថបទពាក់ព័ន្ធ៖ គេងយប់ជ្រៅ…ភ្នែកខ្មៅដូចសត្វខ្លាឃ្មុំផេនដា?ឈប់បារម្ភទៅប្រើប្រាស់វិធីសាស្ត្រដ៏ល្អមួយនេះ…! គួរអាន….អាហារដែលអ្នកគួរញ៉ាំនៅពេលដែលទល់លាមក….! ប្រភព៖ Futusion អត្ថបទដោយ៖ កញ្ញា ហ្សូលី

ប្រើប្រាស់ស្លឹក…នេះដើម្បីបំបាត់រាល់បញ្ហាដែលមាននៅលើផ្ទៃមុខ…!

បញ្ហានៅលើផ្ទៃមុខនរណាក៏ដោយមិនថាប្រុសឬស្រីសុទ្ធតែមានជានិច្ច ប៉ុន្តែអ្នកត្រូវចេះរកវិធីធ្វើយ៉ាងណាដើម្បីបំបាត់វា។ ជាក់ស្តែងដូចជា ស្លឹកជីវ៉ាន់ស៊ុយ ដែលអ្នកដឹងថាវាច្រើនតែប្រើប្រាស់ក្នុងការធ្វើម្ហូបប៉ុន្តែលើកនេះគឺវាជាជំនួយទៅដល់សម្រស់របស់អ្នកវិញម្តង។ វាមានជាតិចិញ្ចឹមដែលបរិសុទ្ធហើយសំបូរវីតាមីនទៀតផងដែលជួយបំបាត់ទៅដល់ការនឿយហត់និងជួយទៅដល់ការរលាកភ្នែកនិងស្បែកផងដែរ។ ដូច្នេះទៅមើល៍នៅខាងក្រោមនេះថាតើរបៀបធ្វើមានយ៉ាងណាខ្លះ? ជាដំបូងអ្នកត្រូវលាយស្លឹកជីវ៉ាន់ស៊ុយដែលហាន់រួចចំនួន២ស្លាបព្រានិងទឹកក្រូចឆ្មារឬទឹកខ្មេះប៉ោមចំនួន១ស្លាបព្រា ហើយបន្ថែមជាមួយទឹកដែលដាំពុះរួច២០០មីលីលីត្រផងដែរ។ សូមបញ្ជាក់ផងដែរថា អ្នកត្រូវដាក់ស្លឹកនោះឲ្យឆ្អិនក្នុងទឹកក្តៅជាមុនសិនរួចហើយទុកវាចោល១៥នាទី។ បន្ទាប់មកចាក់វាដាក់ចូលទៅក្នុងកែវហើយក្លាសេក្នុងទូទឹកកក។ អ្នកអាចប្រើប្រាស់ចំនួន២ដងក្នុងមួយថ្ងៃគឺពេលព្រឹកម្តងនិងមុនពេលចូលគេងម្តងទៀត។ អត្ថបទពាក់ព័ន្ធ៖ រូបមន្តបំបាត់ក្បាលពោះដៃជើងយារធ្លាក់ជាមួយម្សៅសូដា….! វិធីងាយៗធ្វើភេសជ្ជៈទទួលទានសម្រាប់សម្រកក្បាលពោះ…! ប្រភព៖ Futusion អត្ថបទដោយ៖ កញ្ញា ហ្សូលី  

អាហារ៥យ៉ាងដែលជួយវាយប្រហារជម្ងឺបាក់ទឹកចិត្ត…!

ថ្វីត្បិតតែជម្ងឺបាក់ទឹកចិត្តគឺជាជម្ងឺផ្នែកខាងក្នុងដែលត្រូវការការព្យាបាលពិបាកបំផុត។ ប៉ុន្តែកាលណាដែលពួកគេមានជម្ងឺជាក់ស្តែងគឺត្រូវការអាហារដើម្បីបំប៉នទៅដល់រាងកាយនិងសុខភាពរបស់អ្នកជម្ងឺដូចគ្នា។ អ្វីដែលសំខាន់ អាហារមួយចំនួនអាចទំនុកបំរុងទៅដល់ទឹកចិត្តអ្នកជម្ងឺថែមទៀតផង។ ឧទាហរណ៍ថា នៅពេលដែលអ្នកមានអារម្មណ៍ថាធុញថប់ អ្នកច្បាស់ជាត្រូវការអាហារសម្រន់ដើម្បីបំបាត់អាការៈទាំងនោះហើយ។ ដូច្នេះហើយវាមានភាពស្រដៀងទៅនឹងជម្ងឺបាក់ទឹកចិត្តដូចគ្នា ដែលអាហារនៅខាងក្រោមអាចជួយបន្សាបទៅដល់ផ្នែកអារម្មណ៍របស់ពួកគេដូចគ្នា។ ១. សណ្តែកដីវ៉លណាត់៖ វាគឺជាធនធានមួយដ៏ល្អសម្រាប់សុខភាពបេះដូងដោយសារតែវាមានសារធាតុប្រូតេអ៊ីនដែលជួយបន្ធូរទៅដល់ជម្ងឺ។ ២. ត្រីសំបូរខ្លាញ់៖ ខ្លាញ់ត្រីគឺជាខ្លាញ់បែបធម្មជាតិដែលល្អបំផុតហើយវាក៏ជួយទៅដល់ខួរក្បាលឲ្យមានភាពភ្លឺថ្លានិងសម្រាក។ ៣. តែបៃតង៖ វាសំបូរទៅដោយសារធាតុអែនទីអុកស៊ីឌែនដែលប្រឆាំងទៅនឹងជម្ងឺបាក់ទឹកចិត្តហើយវាក៏ជួយបន្ធូរអារម្មណ៍តប់ប្រមល់បានខ្លះដែរ។ ៤. រមៀត៖ វាល្បីថាប្រើប្រាស់ច្រើននៅប្រទេសថៃនិងឥណ្ឌាព្រោះវាជួយទៅដល់រាងកាយរបស់យើងបានច្រើនគួរសម។ ៥. សូកូឡាខ្មៅ៖ ជួយសម្រួលសរសៃឈាមនិងធ្វើឲ្យវាដើរបានយ៉ាងស្រួល។ អត្ថបទពាក់ព័ន្ធ៖ អាហារទាំង៥ដែលអាក្រក់បំផុតសម្រាប់អ្នកដែលមានជម្ងឺទឹកនោមផ្អែម…! រូបមន្តបំបាត់ក្បាលពោះដៃជើងយារធ្លាក់ជាមួយម្សៅសូដា….! ប្រភព៖ Futusion អត្ថបទដោយ៖ កញ្ញា ហ្សូលី

ហេតុការណ៍មួយចំនួនដែលកើតឡើងលើខ្លួនអ្នកប្រសិនបើអ្នកគេងមិនបានគ្រប់គ្រាន់…!

ការគេងគឺពិតជាមានសារៈសំខាន់ណាស់សម្រាប់រាងកាយ ព្រោះថាយើងមិនមែនត្រូវការតែម្ហូបនិងបាយមួយមុខសម្រាប់ទ្រទ្រង់ទេ។ រាងកាយរបស់យើងត្រូវការសម្រាកដោយផ្អាកដំណើរការធ្វើចលនាយ៉ាងហោចណាស់ឲ្យបាន៨ម៉ោងដែរក្នុងមួយថ្ងៃ។ បើសិនជាអ្នកមិនបានគេងឲ្យបានគ្រប់ម៉ោងឬក៏គេងមិនបានដិតដល់ទេនោះ វាអាចបណ្តាលឲ្យមានអាការៈមួយចំនួនដែលអាចធ្វើឲ្យអ្នកចុះខ្សោយបាន។ ខាងក្រោមនេះគឺជារោគសញ្ញាដែលកើតឡើងលើខ្លួនអ្នកបន្ទាប់ពីអ្នកមិនបានគេងគ្រប់គ្រាន់៖ -ក្រោយពី២៤ម៉ោងអ្នកអាចនឹងមានបញ្ហាទៅលើការផ្តោតលើអ្វីមួយដូចជាការងារឬក៏ធ្វើការផ្សេងៗ។ -ក្រោយពី៣៦ម៉ោង អ្នកអាចនឹងមានភាពតានតឹងដោយសារតែមិនសូវមានការចងចាំឲ្យបានល្អ។ -ក្រោយពីរយៈពេល៤៨ម៉ោង នោះរាងកាយអ្នកចាប់ផ្តើមឈឺបានយ៉ាងងាយស្រួល។ -ក្រោយពី៧២ម៉ោង អ្នកនឹងមានអារម្មណ៍ថាជុំវិញខ្លួនគឺមានភាពរញ៉េរញ៉ៃ ឬអាចហៅថាមានភាពឆេវឆាវ។ ដូច្នេះសូមប្រយ័ត្នប្រយែងព្រោះវាមិនត្រឹមតែប៉ះពាល់ដល់សុខភាពរបស់អ្នកតែមួយមុខគត់ទេវាអាចប៉ះពាល់ទៅដល់ផ្នែកអារម្មណ៍របស់អ្នកថែមទៀតផង។ អត្ថបទពាក់ព័ន្ធ៖ តោះនាំគ្នាមកដឹងពីអត្ថប្រយោជន៍ផ្លែឈើមួយចំនួនដែលជួយដល់រាងកាយមាំមួន…! វិធីព្យាបាលការឈឺត្រចៀកក្នុងកម្រិតស្រាលដោយមិនចាំបាច់ទៅរកពេទ្យ…! ប្រភព៖ Futusion អត្ថបទដោយ៖ កញ្ញា ហ្សូលី

តោះនាំគ្នាមកដឹងពីអត្ថប្រយោជន៍ផ្លែឈើមួយចំនួនដែលជួយដល់រាងកាយមាំមួន…!

ផ្លែឈើគឺជាបង្អែមមួយប្រភេទបែបធម្មជាតិនិងសំបូរទៅដោយសារធាតុចិញ្ចឹមផ្សេងៗដែលជួយទៅដល់រាងកាយមនុស្សឲ្យមានភាពរឹងមាំ។ មួយវិញទៀត កាលណាដែលអ្នកខ្វះជាតិអ្វីម្យ៉ាងក្នុងខ្លួនដូចជាវីតាមីន និងអ្វីផ្សេងៗទៀត អ្នកអាចបំពេញបានដោយការទទួលទានផ្លែឈើ។ ជាពិសេសវាធ្វើឲ្យរាងកាយរបស់អ្នកមិនឡើងគីឡូឡើយដោយសារតែផ្លែឈើគឺជាបង្អែមមួយប្រភេទដែលមានជាតិស្ករតិចបំផុត។ ដូច្នេះវាមិនត្រឹមតែជួយទៅដល់សុខភាពរបស់អ្នកទេតែវាថែមទាំងជួយបង្ការមេរោគផ្សេងៗបានថែមទៀតផង។ ១. ផ្លែទៀបបារាំង៖ អាចសម្លាប់មេរោគមហារីកបែបធម្មជាតិបាន១ម៉ឺនដងខ្លាំងជាងការព្យាបាលបែបវិទ្យាសាស្រ្ត។ ២. ផ្លែទទឹម៖ សំបូរទៅដោយសារធាតុអែនទីអុកស៊ីឌែន។ ៣. ផ្លែផាសសិន៖ សំបូរជាតិវីតាមីនអេនិងស៊ី ប៉ូតាស្យូមនិងហ្វាយប័រ។ ៤. ផ្លែល្ហុង៖ ពោរពេញទៅដោយអង់ហ្សីម។ ៥. ផ្លែមង្ឃុត៖ អាចធ្វើឲ្យកោសិការឈាមសស៊ីឈាមក្រហមងាប់។ ៦. ផ្លែគីវី៖ ជាប្រភពដ៏ធំសម្រាប់សារធាតុហ្វាយប័រនិងប៉ូតាស្យូម។ ៧. ផ្លែប័រ៖ ជួយដល់សុខភាពបេះដូង។ អត្ថបទពាក់ព័ន្ធ៖ រូបមន្តបំបាត់អង្គែបែបធម្មជាតិនិងជម្រុញឲ្យសុខភាពស្បែកល្អ…! សុខភាពល្អសម្រាប់ថ្ងៃស្អែកនេះ…អត្ថប្រយោជន៍នៃការញ៉ាំទឹកក្តៅនៅពេលព្រឹក! ប្រភព៖...

កំពុងតែកង្វល់ចិត្តនឹងស្នាមសង្វារដែលកើតមានតាមដងខ្លួនមែនទេ? តោះមករកដំណោះស្រាយបែបធម្មជាតិខាងក្រោមនេះ..!!

កំពុងតែកង្វល់ចិត្តនឹងស្នាមសង្វារដែលកើតមែនតាម ភ្លៅ កំភួនដៃ នឹងក្បាលពោះមែនទេ?​ ស្បែកដងខ្លួនដែលធ្លាប់តែមានភាពហាប់ណែន ទន់រលោងរបស់អ្នកនឹងបាត់បង់សម្រស់ នៅពេលដែលកើតមានងសង្វារតាមកន្លែងផ្សេងៗនៃរាងកាយ ហើយនេះក៏ធ្វើមិត្តនារីៗលែងមានជំនឿចិត្តក្នុងការស្លៀកពាក់បញ្ចេញសាច់ដូចមុនទៀតដែរ។ ហើយសង្វារនេះមិនមែនកើតសម្រាប់តែស្រ្ដីដែលសម្រាលកូនរួចនោះឡើយ សូម្បីតែមិត្តនារីៗដែលមានការឡើងចុះនៃទម្ងន់ឆាប់រហ័សក៏អាចបែកសង្វារតាមដងខ្លួនផងដែរ។ ដើម្បីកំចាត់នូវបញ្ហាសម្រស់មួយនេះ តោះមកអនុវត្តន៍រូបមន្ដធម្មជាតិងាយៗ ធ្វើដោយខ្លួនឯងនៅផ្ទះក៏បានខាងក្រោមនេះទាំងអស់គ្នា៖ -រូបមន្ដក្រូចឆ្មា៖ ដោយនៅក្នុងក្រូចឆ្មាមានវីតាមីនc ដែលល្អដល់សភាពស្បែកឲស្រស់ស្អាតនិងអាចជួយជម្រុះកោសិកាចាស់ៗនៃស្បែកដែលងាប់ឲចេញពីរាងកាយ។ ដូចនេះយើងអាចប្រើប្រាស់ទឹកក្រូចឆ្មាមកលាបត្រង់កន្លែងបែកប្រះសង្វារជាប្រចាំ នោះអ្នកនឹងឃើញសភាពស្បែកចាប់ផ្ដើមមានភាពទន់ស្រស់ថ្លា និងរលុបបាត់ស្នាមសង្វារបន្ដិចម្ដងៗ។ -រូបមន្ដប្រទាលកន្ទុយក្រពើរ៖ ដោយគ្រាន់តែយកសាច់ថ្លាៗដ៏ត្រជាក់ទន់ល្មើយ របស់រុក្ខជាតិប្រទាលមកលាបត្រង់កន្លែងមានសង្វារប្រះបែកនៃរាងកាយ ម៉ាស្សាថ្នម ទុកឲវាតឹងណែនរយៈពេល២០នាទី សឹមលាងចេញ។ អ្នកនឹងឃើញសភាពស្បែកមានការប្រែប្រួលស្រស់ស្អាតបន្ដិចម្ដងៗ...

អ្នកក៏អាចមានរោមភ្នែកវែងក្រាស់ងជារបស់ខ្លួនឯង ដោយមិនចាំបាច់ពឹងម៉ាស្ការ៉ាដោយរូបមន្ដបណ្ដុះរោមភ្នែកងាយៗទាំងនេះ!!

ចង់បានរោមភ្នែករែងក្រាស់ងបន្ថែមមន្ដស្នេហ៍សម្រស់ភ្នែក មិនចាំបាច់ប្រើម៉ាស្ការ៉ាក៏បាន មិត្តនារីទាំងឡាយកុំភ្លេចសាកល្បងវិធីសាស្រ្ដងាយៗទាំងនេះ ដើម្បីទទួលបាននូវទម្រង់ភ្នែកមួយគូប្រកបដោយភាពទាក់ទាញអមជាមួយនឹងរោមភ្នែកដ៏វែងក្រាស់ងខ្មៅរលើបរលោងមានសុខភាពល្អកាន់តែលើកសម្រស់ផ្ទៃមុខរបស់អ្នកសម្រស់ស្អាតមួយកំរិតទៀត។ ចង់ដឹងថាធ្វើដូចម្ដេចដើម្បីទទួលបានរោមភ្នែកស្អាតវែងនោះ តោះទៅមើលវិធីបណ្ដុះរោមភ្នែកតាមបែបធម្មជាតិខាងក្រោមនេះទាំងអស់គ្នា៖ -វិធីសាស្ដ្រទី១បណ្ដុះរោមភ្នែករបស់អ្នកជាមួយនឹងប្រេងដូង ដោយយកប្រេងដូងមកលាបថើៗតិចៗទាំងរោមភ្នែកខាងលើនិងខាងក្រោមរបស់អ្នក។ -វិធីសាស្រ្ដទី២បណ្ដុះរោមភ្នែកដោយទឹកដោះគោឆៅឬទឹកដោះគោស្រស់ នឹងជួយឲរោមភ្នែករបស់អ្នកមានសុខភាពល្អពីខាងក្នុងរឹងមាំវែងក្រាស់ង -វិធីសាស្រ្ដទី៣បណ្ដុះរោមភ្នែករបស់អ្នកជាមួយនឹងប្រេងអូលីវ ជាវិធីសាស្ដ្រមួយដែលមានប្រសិទ្ធភាពខ្ពស់យ៉ាងឆាប់រហ័សដោយអ្នកគ្រាន់អនុវត្តន៍ជារៀងរាល់ថ្ងៃមួយទៅពីរដងមុនពេលចូលគេងហើយលាងសំអាតវិញនៅពេលព្រឹកនោះអ្នកនឹងទទួលបានរោមភ្នែកខ្មៅរលើបរលោងវែងក្រាស់ងដូចចិត្តប្រាថ្នាជាក់ជាមិនខាននោះឡើយ។ អត្ថបទពាក់ព័ន្ធ៖ រូបមន្តបំបាត់អង្គែបែបធម្មជាតិនិងជម្រុញឲ្យសុខភាពស្បែកល្អ…! មិត្តនារីទាំងឡាយចង់បានស្បែកសស្រស់ស្អាត ភ្លឺថ្លា មានសំណើមនៅក្នុងរដូវធ្លាក់ខ្យល់នេះកុំភ្លេចអនុវត្ដន៍វិធីសាស្រ្ដទាំង៤ជំហ៊ាននេះ!! ប្រភព៖ Thegivingtown អត្ថបទដោយ៖ ស្រីល័ក្ខ