Widgets Magazine

សុខភាព នឹងសម្រស់

Home សុខភាព នឹងសម្រស់

ធ្មេញលឿងយ៉ាងណាក៏មិនអាចឈ្នះវិធីសាស្រ្តធ្វើឲ្យធ្មេញសនេះបានដែរ…

ធ្មេញ គឺជាកត្តាមួយយ៉ាងសំខាន់ អាចនិយាយបានថាវាប្រៀបបីដូចជាអវៈយវៈមួយរបស់យើងដូចគ្នា ដោយសារតែវាមានតួនាទីទំពារអាហារឲ្យម៉ត់ដើម្បីបញ្ចូលក្នុងរាងកាយឲ្យមានភាពមាំមួន។ សូម្បីតែសម្រស់ក៏វាមានមុខងារមួយផ្នែកដែរ ព្រោះថានៅពេលដែលបញ្ចេញស្នាមញញឹមដ៏សែនស្រស់ស្អាតគឺអាចគួរជាទាក់ទាញមនុស្សជុំវិញខ្លួន។ កាលណាដែលយើងមានធ្មេញលឿងតែត ពេលញញឹមមិនសូវជាស្រស់ប៉ុន្មានទេ។ ដូច្នេះដើម្បីទទួលបានស្នាមញញឹមដ៏សែនស្រស់ស្អាតនិងគួរឲ្យស្រឡាញ់អ្នកអាចសាកល្បងជាមួយអាថ៌កំបាំងកម្ចាត់ធ្មេញលឿងនេះបាន៖ -គ្រាន់តែលាយម្សៅសូដាមួយស្លាបព្រាបន្ថែមជាមួយថ្នាំដុសធ្មេញបន្តិចនិងទឹកក្រូចឆ្មារកន្លះស្លាបព្រា កូរឲ្យសព្វចេញជាល្បាយមួយរួចយកវាមកដុះធ្មេញរបស់យើងជាប្រចាំដូចជាថ្នាំដុសធ្មេញដូច្នេះដែរ ហើយខ្ពុលមាត់ចេញ។ អនុវត្តបែបនេះឲ្យបានទៀងទាត់កុំលួសថ្ងៃអ្នកនឹងបានផលជាទីគាប់ចិត្ត។ អត្ថបទដោយ៖ កញ្ញា ហ្សូលី ប្រភព៖ Futusion អត្ថបទពាក់ព័ន្ធ៖ -ហេតុការណ៍អស្ចារ្យទាំង១២យ៉ាងនេះនឹងកើតឡើងប្រសិនបើអ្នកទទួលទានស៊ុតច្រើន…! -៥នាទីកម្ចាត់ចោលក្លិនមាត់ដែលមានទាំងប៉ុន្មាននឹងរលាយបាត់អស់…!

វិធីសាស្រ្តបែបធម្មជាតិជួយឲ្យសក់ដុះលឿនជាងមុនគុណនឹង១០…!

ជាការពិតណាស់ នៅលើទីផ្សារមានផលិតផលជាច្រើនកំពុងប្រកួតប្រជែងអួតថា ជាផលិតផលដែលជួយបណ្តុះសក់ឲ្យវែង។ ផ្ទុយទៅវិញ ផលិតផលមួយចំនួនគឺមិនបានផលប្រសិទ្ធភាពល្អនោះទេ។ បើសិនជាអ្នកសង្កេតឲ្យកាន់តែច្បាស់វិញគឺអាចនិយាយបានថា ដោយសារតែវាមិនត្រូវនឹងសរសៃសក់របស់អ្នកនោះឡើយ។ ដូច្នេះសម្រាប់អ្នកដែលខូចចិត្តជាមួយផលិតផលផ្សេងអស់ចិត្តមកហើយ សូមអ្នកសាកល្បងជាមួយវិធីធម្មជាតិម្តងចុះដែលជួយឲ្យសក់ដុះលឿនជាងមុនគុណនឹង១០ឯណោះ៖ -គ្រាន់តែលោកអ្នកដាក់ផ្លែចេកកន្លះផ្លែ ស៊ុតពណ៌លឿងមួយគ្រាប់ ទឹកឃ្មុំមួយស្លាបព្រា ប្រេងដូងមួួយស្លាបព្រា និងទឹកដោះគោមួយស្លាបព្រាដូចគ្នា ក្រោយមកកូរគ្រឿងឲ្យសព្វហើយលាបល្បាយនៅលើស្បែកក្បាលនិងសរសៃសក់ ទុកចោលរយៈពេល២ម៉ោង ហើយលាងសក់ដូចធម្មតា។ លទ្ធផលគឺវាគួរឲ្យអស្ចារ្យណាស់ដែលអ្នកនឹងកត់សម្គាល់ដោយខ្លួនឯងថាវាដុះលឿនខុសធម្មតា។ សម្រាប់អ្នកដែលសក់ជ្រុះខ្លាំងអាចអនុវត្តឲ្យបានញឹកញាប់។ អត្ថបទដោយ៖ កញ្ញា ហ្សូលី ប្រភព៖ Futusion អត្ថបទពាក់ព័ន្ធ៖ -វិធីបំបាត់ពងបែកមាត់ឲ្យជាសះស្បើយដោយមិនមានការលេបថ្នាំ…! -ការពិតទាំង៥យ៉ាងដែលអ្នកមិនដឹងពីការបញ្ចេញខ្យល់របស់អ្នក(ផោម)…!

ចង់ក្មេងជាងវ័យ១០ឆ្នាំទេ? អាថ៌កំបាំងពិសេសនេះអាចជួយអ្នកបាន…!

បើទោះបីជាមានផលិតផលរាប់រយលានមុខដែលដាក់លក់លើទីផ្សារនិងអាចព្យាបាលក៏ដូចជាពន្យារភាពចាស់ជ្រីវជ្រួញយ៉ាងណាក៏ដោយ។ មនុស្សយើងនៅតែមិនអាចគេចវេសពីវាបាន អាចនិយាយបានថាផលិតផលវាមានប្រសិទ្ធភាពលឿនជាងការដែលយើងប្រើប្រាស់ធម្មជាតិ តែកុំភ្លេចឲ្យសោះថាពេលដែលគេផ្សាយពាណិជ្ជកម្មគឺគេនិយាយថាផលិតពីធម្មជាតិសុទ្ធ១០០ភាគរយ។ ដូច្នេះអ្នកនៅតែមិនអាចជៀសពីធម្មជាតិបានដដែល សម្រាប់អ្នកដែលស្រលាញ់សុខភាពនិងចង់ឲ្យសម្រស់របស់ខ្លួនក្មេងជាងវ័យបែបសរីរាង្គអាចសាកល្បងជាមួយអាថ៌កំបាំងសម្ងាត់នេះ។ -ជាដំបូងអ្នកគ្រាន់តែលាយម្សៅសូដា១ស្លាបព្រានិងប្រេងដូង២ស្លាបព្រា កូរវាឲ្យសព្វហើយលាបលើមុខនឹងម៉ាស្សាថ្នមៗចំនួន៥នាទីផ្អាប់ទុកចោលរួចលាងទឹកក្តៅឧណ្ណៗ។ បន្ទាប់ពីលាងរួចអ្នកក៏អាចម៉ាស្សាថ្នមៗលើមុខម្តងទៀតក៏បាន។ អត្ថបទដោយ៖ កញ្ញា ហ្សូលី ប្រភព៖ Futusion អត្ថបទពាក់ព័ន្ធ៖ -រូបមន្តធ្វើឲ្យស្នាមអុជខ្មៅផ្សេងៗលើស្បែករលុបបាត់សស្អាតឡើងវិញ… -ចង់មានរោមភ្នែកវែងក្រាស់ងសម្រស់ភ្នែកស្រស់ស្អាតគួរឲចង់គយគន់ តោះមកសាកល្បងវិធីសាស្ត្រធម្មជាតិទាំងនេះ!!

មិត្តនារីទាំងឡាយចង់បានស្បែកសស្រស់ស្អាត ភ្លឺថ្លា មានសំណើមនៅក្នុងរដូវធ្លាក់ខ្យល់នេះកុំភ្លេចអនុវត្ដន៍វិធីសាស្រ្ដទាំង៤ជំហ៊ាននេះ!!

ស្បែកសស្រស់ស្អាត ភ្លឺថ្លា​ មានសំណើមទន់រលោងគួរឲស្ទាបអង្អែលគឺជាក្ដីប្រាថ្នាចង់បានរបស់នារីគ្រប់រូប ជាពិសេសមិត្តយុវនារីនៅក្នុងតំបន់អាស៊ីយើងនេះ​ ដែលកំពុងនិយមនាំគ្នាប្ដូរពណ៌សម្បុរស្បែករបស់ខ្លួនឲទៅជាស។ វិធីសាស្ដ្រធ្វើឲសមានច្រើនបែបច្រើនយ៉ាងទាំងបែបគីមី និងវិធីសាស្រ្ដធម្មជាតិដែលអាចចំណាយពេលវេលាយូរក្នុងការទទួលបានលទ្ធផល តែក៏មិនធ្វើឲប៉ះពាល់ដល់សុខភាពស្បែករបស់អ្នកផងដែរ។ ខាងក្រោមនេះគឺជាវិធីសាស្ដ្រធម្មជាតិទាំង៤ដំណាក់កាល ដែលមិត្តនារីប្រាថ្នាចង់បានស្បែកខ្ចី ភ្លឺថ្លាគួរតែសាកល្បងធ្វើទាំងអស់គ្នា៖ -រូបមន្ដទី១ធ្វើស្រាប់ខាត់ស្បែកដោយខ្លួនឯង៖ ជាការពិតណាស់ស្បែករបស់យើងអាចនឹងមានកោសិកាចាស់ៗដោយតោងជាប់ និងមានបាក់តេរីធ្វើឲស្បែកមានភាពរម៉ាស់មិនភ្លឺរលោងខ្មៅស្រអាប់បិតបាំងសម្រស់ស្បែកពិតរបស់អ្នក ដូចនេះអ្នកគួរតែធ្វើស្រ្កាប់ធម្មជាតិមួយដើម្បីជម្រុះកោសិកាស្បែកចាស់ៗទាំងនេះ។ ដោយគ្រាន់តែត្រូវការទឹកក្រូចឆ្មារមួយផ្លែលាយជាមួយស្ករស២ស្លាបព្រាបាយកូរជាគ្នាក្លាយជាល្បាយគ្រើមខាប់ហើយយកវាមកដុសខាត់ស្បែក២ទៅ៣នាទី ក្រោយពេលងូតទឹករួច បន្ទាប់មកសឹមសំអាតចេញជាមួយទឹកស្អាតធម្មតាចេញវិញ។ -រូបមន្ដទី២ខាត់ស្បែកឲសរលោងជាមួយទឹកឃ្មុំក្រូចឆ្មារ៖ ដោយយើងត្រូវការទឹកឃ្មុំបរិមាណប្រមាណជា១ស្លាបព្រាបបាយ​ ផ្សំជាមួយទឹកក្រូចឆ្មារ២ស្លាបព្រាបាយយកមកកូរចូលគ្នាឲសព្វល្អ។ បន្ទាប់មកអាចយកល្បាយដែលផ្សំនេះមកលាបដុសខាត់តិចៗនៅលើស្បែករបស់អ្នកទុកចោល១៥នាទីរួចលាងចេញ ពិតជាជួយធ្វើឲស្បែកដែលធ្លាប់តែគ្មានសំណើមរបស់អ្នកប្រែក្លាយជាទន់ល្មើយម៉ត់រលោងសពីខាងក្នុងមកពិតៗ។ -រូបមន្ដទី៣បំប៉នស្បែកជាមួយល្ហុងនិងទឹកដោះគោ៖ ដោយត្រូវការល្ហុងទុំដោយកោសយកតែសាច់សុទ្ធមកលាយជាមួយទឹកដោះគោស្រស់ឬទឹកដោះគោឆៅក្នុងបរិមាណក្លាយជាល្បាយចូលគ្នាស្មើរសាច់ ហើយយកមកលាបទុកចោលលើស្បែករបស់អ្នកប្រមាណជា២០នាទីសឹមលាងចេញវិញ នោះអ្នកនឹងទទួលបានអារម្មណ៍ត្រជាក់និងជួយសុខភាពស្បែកអ្នកឲមានសំណើមល្អឡើងវិញ។ -ជាចុងក្រោយអ្នកអាចលាបប្រេងអូលីវ...

រូបមន្តបំបាត់អង្គែបែបធម្មជាតិនិងជម្រុញឲ្យសុខភាពស្បែកល្អ…!

ជាទូទៅ បញ្ហាស្បែកក្បាលមានច្រើនប្រភេទមិនថាជាលក្ខណៈរមាស់ អង្គែឬមួយក៏ផ្សេងៗទៀតឡើយ។ ជាក់ស្តែងមូលហេតុដែលបណ្តាលឲ្យមានបញ្ហានេះដោយសារតែមិនបានថែរក្សាសក់ឲ្យបានគ្រប់គ្រាន់ជាប្រចាំថ្ងៃនិងការប្រើប្រាស់ផលិតផលខុសមិនត្រឹមត្រូវតាមការណែនាំជាដើម។ ប៉ុន្តែអ្នកអាចឈប់បារម្ភនិងសាកល្បងប្រើប្រាស់ជាមួយនឹងរូបមន្តធម្មជាតិនេះបាន៖ ជាដំបូងលាយប្រេងដូងមួយល្មមនឹងបរិមាណសក់របស់អ្នក រួចលាយទឹកក្រូចឆ្មារកន្លះផ្លែទៅក្នុងនោះ រួចកូរឲ្យសព្វហើយលាបវានៅលើស្បែកក្បាលនិងម៉ាស្សាថ្នមៗប្រហែល២០នាទីរួចលាងទឹកចេញជាការស្រេច។ អត្ថបទពាក់ព័ន្ធ៖ -រូបមន្តបំបាត់ស្នាមអុជខ្មៅដែលបណ្តាលមកពីចូលវ័យចំណាស់បានយ៉ាងល្អ…! -រូបមន្តជួយព្យាបាលសក់ស្ងួតបណ្តាលមកពីការធ្វើសក់មកទៅជាទន់រលោងភ្លាមៗ…! ប្រភព៖ Top10Homeremedies អត្ថបទដោយ៖ កញ្ញា ហ្សូលី

ពេលដែលអ្នកដឹងពីអត្ថប្រយោជន៍ទាំង៥របស់ផ្លែប៊ឺរហើយច្បាស់ជាចង់ញ៉ាំវារាល់ថ្ងៃ…!

អាហារបន្លែនិងផ្លែឈើពិតជាមានសារៈសំខាន់ណាស់សម្រាប់រាងកាយរបស់យើង។ ព្រោះថាវាមានសារធាតុចិញ្ចឹមជាច្រើនជួយដល់សារពាង្គកាយរបស់យើងគ្រប់អវៈយវៈទាំងអស់។ ដូច្នេះក្នុងមួយថ្ងៃទៅមួយថ្ងៃ យើងចាំបាច់ត្រូវតែទទួលទានអាហារដែលសំបូរទៅដោយអត្ថប្រយោជន៍មកចូលក្នុងរាងកាយដើម្បីឲ្យមានសុខភាពល្អនិងរឹងមាំ។ ជាក់ស្តែងផ្លែប៊ឺរគឺជាផ្លែឈើមួយប្រភេទដែលកំពុងពេញនិយមក្នុងប្រទេសកម្ពុជា យើងអាចយកវាមកធ្វើជាអាហារផងនិង បង្អែមបានផង។ សម្រាប់អ្នកមិនចូលចិត្តទទួលទានវាវិញ អ្នកអាចអានពីអត្ថប្រយោជន៍របស់វាដើម្បីឲ្យបានជ្រាបកាន់តែច្បាស់៖ ១. វាសំបូរទៅដោយសារធាតុហ្វាយប័រ ដែលជួយឲ្យការរំលាយអាហាររបស់អ្នកដំណើរការស្រួល ការស្រកទម្ងន់និងជាតិស្ករនៅក្នុងឈាមក៏ត្រូវបានគ្រប់គ្រងយ៉ាងត្រឹមត្រូវ។ ២. វាជួយការពារកុំឲ្យមានជម្ងឺមហារីក ៣. វាក៏ជួយឲ្យការមើលដោយប្រើភ្នែករបស់អ្នកមានប្រសិទ្ធភាពខ្ពស់និងជម្រុញឲ្យចក្ខុវិញ្ញាណរបស់អ្នកមិនមានភាពស្រវាំង។ ៤. ផ្លែនេះសំបូរទៅដោយជាតិវីតាមីន ប៊ី ខេ អ៊ី និងស៊ី ជាពិសេសគឺសារធាតុចិញ្ចឹមមួយចំនួនទៀតដូចជា ម៉ាញ៉េស្យូម កាល់ស្យូម ប៉ូតាស្យ៉ូម និងសូដ្យូម...

អាថ៌កំបាំងទាំង៥សម្រាប់អ្នកដែលចង់បន្តឹងស្បែកមុខ…!

ពីមួយថ្ងៃទៅមួយថ្ងៃ មនុស្សយើងតែងតែចូលទៅរកវ័យចំណាស់ម្តងបន្តិចៗដោយអ្នកមិនអាចសង្កេតដឹងបានជារៀងរាល់ថ្ងៃឡើយព្រោះវាសន្សំទុករហូតចេញជារូបរាងតែម្តង។ មួយវិញទៀត មនុស្សដែលមានស្នាមជ្រួញគឺចូលចិត្តប្រើឈុតមុខបន្តឹងស្បែកមុខណាស់ដើម្បីទទួលបានផ្ទៃមុខដែលមានសំណើមមិនងាយជ្រួញនិងបន្តឹងវាផងដែរ។ ដូច្នេះហើយសម្រាប់អ្នកដែលមិនទាន់ឈានទៅដល់វ័យនោះឬក៏ជិតដល់អាចចាប់ផ្តើមការពារពីពេលនេះទៅឲ្យហើយដើម្បីកុំឲ្យហួសពេលមានការស្តាយក្រោយ។ ១. ញ៉ាំទឹកឲ្យបានច្រើន ព្រោះថាវាជួយផ្តល់សំណើមដល់ស្បែករបស់អ្នកគ្រប់ពេល។ ២. ញ៉ាំសារជាតិហ្វាយប័រឲ្យបានច្រើន ដោយសារតែវាជួយឲ្យយើងមានសុខភាពល្អហើយជួយបង្ការជម្ងឺសើរស្បែកនានាដូចជា កន្ទួលរមាស់និងនិងមុន។ ៣. ប្រើប្រាស់ផលិតផលធម្មជាតិ ដែលវាអាចធ្វើឲ្យស្បែកអ្នកមិនងាយចាស់នោះឡើយ។ ៤. បែកញើសឲ្យបានញឹកញាប់ ព្រោះថា វាមានប្រសិទ្ធភាពខ្ពស់ក្នុងការបណ្តេញជាតិពុលចេញពីខាងក្នុងខ្លួនប្រាណ។ ៥. ថែរក្សាស្បែកឲ្យបានទៀងទាត់និងដិតដល់ ព្រោះថាការអនុវត្តបែបនេះវាជួយជម្រុញឲ្យរន្ធញើសបើកនិងលុបបំបាត់កោសិការងាប់។ អត្ថបទដោយ៖ កញ្ញា ហ្សូលី ប្រភព៖ Futusion អត្ថបទពាក់ព័ន្ធ៖ -សារៈសំខាន់ជាច្រើនយ៉ាងដែលចេញមកពីផ្លែដូង…! -រូបមន្តថែរក្សាសម្រស់ស្រួលដោយគ្រាន់តែប្រើប្រាស់គ្រឿងផ្សំតែមួយមុខគត់…!

កំពុងតែកង្វល់ចិត្តនឹងស្នាមសង្វារដែលកើតមានតាមដងខ្លួនមែនទេ? តោះមករកដំណោះស្រាយបែបធម្មជាតិខាងក្រោមនេះ..!!

កំពុងតែកង្វល់ចិត្តនឹងស្នាមសង្វារដែលកើតមែនតាម ភ្លៅ កំភួនដៃ នឹងក្បាលពោះមែនទេ?​ ស្បែកដងខ្លួនដែលធ្លាប់តែមានភាពហាប់ណែន ទន់រលោងរបស់អ្នកនឹងបាត់បង់សម្រស់ នៅពេលដែលកើតមានងសង្វារតាមកន្លែងផ្សេងៗនៃរាងកាយ ហើយនេះក៏ធ្វើមិត្តនារីៗលែងមានជំនឿចិត្តក្នុងការស្លៀកពាក់បញ្ចេញសាច់ដូចមុនទៀតដែរ។ ហើយសង្វារនេះមិនមែនកើតសម្រាប់តែស្រ្ដីដែលសម្រាលកូនរួចនោះឡើយ សូម្បីតែមិត្តនារីៗដែលមានការឡើងចុះនៃទម្ងន់ឆាប់រហ័សក៏អាចបែកសង្វារតាមដងខ្លួនផងដែរ។ ដើម្បីកំចាត់នូវបញ្ហាសម្រស់មួយនេះ តោះមកអនុវត្តន៍រូបមន្ដធម្មជាតិងាយៗ ធ្វើដោយខ្លួនឯងនៅផ្ទះក៏បានខាងក្រោមនេះទាំងអស់គ្នា៖ -រូបមន្ដក្រូចឆ្មា៖ ដោយនៅក្នុងក្រូចឆ្មាមានវីតាមីនc ដែលល្អដល់សភាពស្បែកឲស្រស់ស្អាតនិងអាចជួយជម្រុះកោសិកាចាស់ៗនៃស្បែកដែលងាប់ឲចេញពីរាងកាយ។ ដូចនេះយើងអាចប្រើប្រាស់ទឹកក្រូចឆ្មាមកលាបត្រង់កន្លែងបែកប្រះសង្វារជាប្រចាំ នោះអ្នកនឹងឃើញសភាពស្បែកចាប់ផ្ដើមមានភាពទន់ស្រស់ថ្លា និងរលុបបាត់ស្នាមសង្វារបន្ដិចម្ដងៗ។ -រូបមន្ដប្រទាលកន្ទុយក្រពើរ៖ ដោយគ្រាន់តែយកសាច់ថ្លាៗដ៏ត្រជាក់ទន់ល្មើយ របស់រុក្ខជាតិប្រទាលមកលាបត្រង់កន្លែងមានសង្វារប្រះបែកនៃរាងកាយ ម៉ាស្សាថ្នម ទុកឲវាតឹងណែនរយៈពេល២០នាទី សឹមលាងចេញ។ អ្នកនឹងឃើញសភាពស្បែកមានការប្រែប្រួលស្រស់ស្អាតបន្ដិចម្ដងៗ...

អ្នកដែលគេងមិនលក់សូមអាន…យុទ្ធសាស្រ្តធ្វើឲ្យអ្នកគេងលក់ស្រួល!

ជារៀងរាល់ថ្ងៃមានមនុស្សជាច្រើនដែលមិនអាចទទួលទានដំណេកបានលក់ស្រួលដោយសារតែគាត់បានគេងកាលពីពេលថ្ងៃត្រង់ឬមួយក៏គាត់មានជម្ងឺសម្រាន្តមិនលក់តែម្តង។ បើក្រឡេកទៅមើលពីគុណវិបត្តិនៃការគេងមិនគ្រប់គ្រាន់វិញគឺមានច្រើន វាអាចបណ្តាលធ្វើឲ្យបាក់សម្រស់និងមិនមានសុខភាពរឹងមាំព្រោះថាវាប្រៀបបីដូចជាអាហារសម្រាប់មនុស្សអញ្ចឹង។ សម្រាប់អ្នកដែលគេងមិនលក់និងអ្នកដែលគេងលក់ហើយប៉ុន្តែមិនលក់ស្រួលសោះនោះអាចតាមដានអត្ថបទនេះបាន៖ ១. គ្រប់គ្រងកាលវិភាគនៃការសម្រាន្តជារៀងរាល់ថ្ងៃ៖ ពីមួយថ្ងៃទៅមួយថ្ងៃអ្នកតែងតែមានកាលវិភាគថាតើថ្ងៃនេះត្រូវធ្វើអ្វីខ្លះជាដើម។ ដូច្នេះហើយសូម្បីតែការចូលដំណេកក៏គួរណាតែមានដូចគ្នាថាតើពេលណាដែលអ្នកអាចចាប់ផ្តើមចូលសម្រាក។ ២. កាត់បន្ថយការពិសារជាតិកាហ្វេ៖ នៅពេលដែលអ្នកងងុយគេងយ៉ាងណាក៏ដោយមិនថានៅពេលសិក្សាឬពេលធ្វើការឡើយ អ្នកគួរតែសម្រាកភ្នែកពី៥ទៅ១០នាទី ជាជាងការពិសារកាហ្វេព្រោះវាអាចធ្វើឲ្យអ្នកមិនងងុយគេងដល់ពេលយប់ជ្រៅឯណោះ។ ៣. កុំទុកពោះចោលទទេរពេលគេង៖ បានន័យថា អ្នកគួរតែទទួលទានអាហារពេលល្ងាចជៀសវាងការឃ្លាននៅពេលយប់ដែលជាហេតុធ្វើឲ្យលោកអ្នកគេងមិនលក់។ ម្យ៉ាងកាលទទួលទានអាហារពេលល្ងាចវាមានគុណប្រយោជន៍ដែលជួយជម្រុញឲ្យយើងគេងលក់បានដែរ ដែលចាស់ៗហៅថា ពុលបាយ។ ៤. សូមរក្សាបន្ទប់គេងក្នុងសភាពងងឹតនិងស្ងប់ស្ងាត់។ ៥. ធ្វើលំហាត់ប្រាណជាប្រចាំបើសិនជាមិនបានជាប្រចាំទេ ក្នុងមួយខែគួរតែកម្តៅសាច់ដុំខ្លះ។ ៦. កុំពិសារទឹកច្រើនពេកព្រោះវាបណ្តាលឲ្យអ្នកឈឺបត់ជើងតូចនៅពេលយប់កំឡុងពេលគេង។ ៧.អ្នកគួរតែគេងនៅកន្លែងដែលមានផាសុកភាពមិនឈឺខ្លួន។ អត្ថបទដោយ៖ កញ្ញា ហ្សូលី ប្រភព៖ Futusion អត្ថបទពាក់ព័ន្ធ៖ -បើសិនជាអ្នកគេងមិនលក់…បញ្ហានេះអាចព្យាបាលបានដោយវិធីទាំងអស់នេះ! -សូមជៀសវាងទម្លាប់អាក្រក់ទាំងនេះបើសិនជាចង់មានអាយុវែង…!

អាហារទាំង៩មុខដែលអ្នកមិនគួរទទួលទាននៅពេលដែលមានពោះទទេ…!

អាហារគឺជាកត្តាយ៉ាងសំខាន់ដើម្បីជម្រុញទៅដល់កោសិការសរីរាង្គកាយរបស់យើងដើរបានស្រួលនិងមានសុខភាពល្អ។ ប៉ុន្តែជារៀងរាល់ព្រឹកអ្នកគួរតែទទួលទានអាហារពេលព្រឹកឲ្យបានទៀងពេលជាពិសេសគឺមុនម៉ោង១០ព្រឹក។ ដូច្នេះបើសិនជាអ្នករវល់ខ្លាំងមិនទាន់មានពេលទទួលទានហើយចង់ញ៉ាំអាហារបន្តិចនោះ សូមអ្នកជៀសវាងអាហារទាំងនេះដែលញ៉ាំទាំងពោះទទេឲ្យសោះ។ សូមមើលទាំងអស់គ្នា៖ ១. ទឹកដោះគោជូរឬយ៉ាអ៊ួរ ៖ ពួកយើងដឹងហើយថាវាមានសារធាតុវីតាមីនផ្សេងៗជាច្រើនប៉ុន្តែវាមានជាតិជូរដែលអាចធ្វើឲ្យក្រពះរបស់អ្នកឡើងជាតិអាស៊ីតបាន។ គួរណាតែញ៉ាំបាយហើយសិនសឹមទទួលទានវា។ ២. ផ្លែចេក ៖ ចេកវាមានជាតិម៉ាញ៉េស្យូមដូច្នេះហើយវាអាចធ្វើឲ្យក្រពះរបស់អ្នកស្រូបយកជាតិនេះបានយ៉ាងលឿន។ ៣. សារធាតុអាល់កុល ៖ និយាយរួមវាមិនបានការទាល់តែសោះឬក៏ជួយឲ្យអ្នកឆ្អែតជាងអាហារពេលព្រឹកឡើយ។ ៤. សារធាតុហ្គាស ៖ វាអាចធ្វើឲ្យខ្សែក្រពះរបស់អ្នកត្រូវខូចខាតជាទម្ងន់។ ៥. ផ្លែសេរ៊ី ៖ វាមានសារធាតុហ្វាយប័រច្រើនជ្រុលដែលអាចធ្វើឲ្យក្រពះមិនសូវល្អបាន។ ៦. ប៉េងប៉ោះ ៖ វាក៏មានសារធាតុអាស៊ីតដែលអាចធ្វើឲ្យក្រពះរបស់អ្នកខូចបានដែរ។ ៧....